ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Mercedes ឈប់លក់ឡាន AMG ម៉ូដែលថោកបំផុតហើយ!

Mercedes-AMG A35 គឺជារថយន្តប្រភេទ AMG ដែលមានតម្លៃថោកបំផុត ដោយស៊េរីថ្មីមានតម្លៃចាប់ពីជិត ៤៦ ០០០ដុល្លារ នៅលើទីផ្សារបរទេស ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាឈប់លក់វាទៀតហើយ។

បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mercedes-Benz USA លោកស្រី Ashley Gillam បានបញ្ជាក់ថា រថយន្ត Mercedes-AMG A35 Sedan ទ្វារ៤ មានកម្លាំង ៣០២សេះ នឹងមិនត្រលប់មកវិញនោះទេសម្រាប់ឆ្នាំក្រោយៗទៀត។

លោកស្រី Ashley បាននិយាយថា “A35 នឹងគ្មានលក់ឡើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែលឆ្នាំ២០២២”។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Mercedes A-Class ធម្មតា នៅតែបន្តមានលក់ដដែល។ យ៉ាងណាមិញ គ្មានហេតុផលជាក់លាក់ណាមួយត្រូវបានផ្តល់ឲ្យឡើយ ចំពោះការឈប់លក់រថយន្ត Mercedes-AMG A35 លើទីផ្សារសហរដ្ឋអាមេរិកនេះ ប៉ុន្តែចំនួនលក់តិចតួច អាចជាមូលហេតុចម្បងមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លក់ឡានផលិតនៅចិន បានជាង ៥ម៉ឺនគ្រឿង កាលពីខែមុន

សមាគមរថយន្តដឹកអ្នកដំណើរចិន China Passenger Car Association ហៅកាត់ថា CPCA បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៥២ ៨៥៩ គ្រឿងក្នុងខែវិច្ឆិកា ដោយក្នុងនោះរួមទាំង ២១ ១២៧គ្រឿង សម្រាប់ការនាំចេញផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla ដែលកំពុងផលិតរថយន្ត Model 3 និង Model Y នៅទីក្រុងសៀងហៃ បានលក់រថយន្តផលិតនៅប្រទេសចិន ចំនួន ៥៤ ៣៩១ គ្រឿងក្នុងខែតុលា ដោយក្នុងនោះរួមទាំង ៤០ ៦៦៦គ្រឿង ត្រូវបាននាំចេញ។

បើប្រៀបធៀបជាមួយនឹងគូប្រជែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio បនាលក់រថយន្តចំនួន ១០ ៨៧៨ គ្រឿងកាលពីខែមុន ដែលជាកំណត់ត្រាខ្ពស់ប្រចាំខែ ហើយ Xpeng បានចែកចាយរថយន្តចំនួន ១៥ ៦១៣ គ្រឿង។ ដោយឡែក ក្រុមហ៊ុន Volkswagen AG បាននិយាយថា ខ្លួនបានលក់រថយន្តអគ្គិសនីត្រកូល ID ច្រើនជាង ១៤ ០០០គ្រឿង នៅក្នុងប្រទេសចិន ក្នុងខែវិច្ឆិកា។

យ៉ាងណាមិញ CPCA បាននិយាយថា ការលក់រថយន្តដឹកអ្នកដំណើរក្នុងខែវិច្ឆិកា នៅក្នុងប្រទេសចិន មានចំនួនសរុប ១,៨៥ លានគ្រឿង ធ្លាក់ចុះ ១២,៥ ភាគរយ បើធៀបនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Brawley ២០២២ សម្រាប់តែ Off-road តម្លៃ​ខ្ទង់ ៣៤,៩៥០ ដុល្លារ

Vanderhall ដែលភាគច្រើនគេស្គាល់ជាក្រុមហ៊ុនរថយន្តកង់បី Carmel និង​ Venice បានបង្ហាញតម្លៃ និងព័ត៌មានលម្អិតសម្រាប់ម៉ូដែលថ្មីនោះគឺ Brawley ជារថយន្តអគ្គិសនីសុទ្ធដែលជាប្រភេទ non-street-legal និង off-road-focused មានតម្លៃចាប់ពី ៣៤,៩៥០ ដុល្លារ​ មិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូន ដោយក្រុមហ៊ុនបានទទួលការកក់ទុករួចហើយសម្រាប់គំរូម៉ូដែលឆ្នាំ ២០២២ ។

រថយន្ត Brawley មានប្រវែងសរុប ៣.៧៥​ ម៉ែត្រ ទទឹងប្រវែង ១.៩៣ ម៉ែត្រ និងកម្ពស់ ១.៧៦​ ម៉ែត្រ ជាមួយប្រវែងពីកង់មកក្រោយ ២.៨៦ ម៉ែត្រ។ ការរចនានេះរំលឹកអំពីរថយន្ត jeep Wrangler នាពេលអនាគត លាយជាមួយ Warthog ពីហ្គេម Halo ជាក់ស្តែងវាបានប្រើប្រាស់ជាមួយសំបកកង់ដ៏ធំ ៣៥ អ៊ីញ, ប្រព័ន្ធ Suspension travel ២២អ៊ីញ និងបាតខ្ពស់ពីដី ១៨អ៊ីញ​ ដែលធ្វើឲ្យ Brawley​មានភាពល្អឥតខ្ចោះក្នុងការ Off-road ។

រថយន្តនេះមានម៉ូទ័រអគ្គិសនីទាំង ៤ បង្កើតកម្លាំងបាន ៤០៤ សេះ និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ នៅក្នុងម៉ូដែលខ្ពស់ជាងគេអាចឲ្យកង់បើកបរបានគ្រប់ស្ថានភាព ដូច្នេះអ្នកបើកបរមានសិទិ្ធប្រើប្រាស់ជម្រើសនៃការបើកបរដូចជា eCrab, eSteer, eTank និង eCrawl ស្រដៀងទៅនឹងរថយន្ត GMC Hummer និង Rivian Ri1T ផងដែរ។

ទាក់ទងនឹងអាគុយវិញ ក្រុមហ៊ុននឹងផ្តល់ជូននូវម៉ូឌុល ៤០ គីឡូវ៉ាត់ម៉ោង និង ៦០​ គីឡូវ៉ាត់ម៉ោង ជាមួយប្រព័ន្ធជួយអោយម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ ដែលអាចជួយអោយត្រជាក់ និងបង្កើនថាមពលថ្មផងដែរ។ ក្រុមហ៊ុនអះអាងថា Brawley នឹងផ្តល់ចម្ងាយប៉ាន់ស្មានដល់ទៅ ៣២២ គីឡូម៉ែត្រ ប្រើជាមួយឆ្នាំងសាកលឿន DC និងអាគុយឡើងដល់ ៨០% ក្នុងរយៈពេលសាកតិចជាងមួយម៉ោង ។

រថយន្ត off-road នេះមានផ្នែកកាប៊ីនស្រស់ស្អាត ជាមួយកៅអីប្រភេទស្បែកដាច់ដោយឡែក​៤, ផ្ទាំងកញ្ចក់ដ៏ធំ, ប្រអប់ទុកឥវ៉ាន់, ម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់, កៅអីភ្ជាប់ដោយមុខងារកម្តៅ​, ដំបូលបើក និងប្រព័ន្ធបំពងសំឡេង Bluetooth Kicker ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ទីថ្មី នឹងបង្ហាញមុខមាត់អភិវឌ្ឍន៍ថ្មីទាំងស្រុងនៅឆ្នាំក្រោយ

មានពាក្យចចារា៉មថារថយន្ត Toyota Prius ជំនាន់ទី ៥ថ្មី នឹងធ្វើការអភិវឌ្ឍន៍ថ្មីទាំងស្រុង ប៉ុន្តែរក្សាម៉ាស៊ីន Hybrid នៅដដែល។ ចាប់តាំងពីឆ្នាំ ១៩៩៧ ការចេញលក់រថយន្ត Prius ជំនាន់ទី ១ របស់ក្រុមហ៊ុន Toyota បានធ្វើបច្ចុប្បន្នភាពរថយន្តនេះរៀងរាល់ ៦ ឆ្នាំម្តង ដែលមានន័យថា ឆ្នាំ២០២២ គឺជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការបង្ហាញចេញនូវមុខមាត់ថ្មីនៃរថយន្តជំនាន់ទី ៥។

យោងតាមរបាយការណ៍ពីគេហទំព័រ​ Autocar បានបញ្ជាក់ថារថយន្ត Prius ថ្មីនឹងត្រូវផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង E3 ដែលរួមបញ្ចូលគ្នារវាងគ្រោងឆ្អឹង GA-C និងគ្រោងឆ្អឹង bZ។ ការហាមឃាត់មិនឱ្យលក់ម៉ាស៊ីនពីស្តុងនៅអឺរ៉ុប និងអង់គ្លេស នឹងមិនអាចកើតទ្បើងមុនឆ្នាំ ២០៣០ទេ ដែលវាជាពេលវេលាមួយគ្រប់គ្រាន់សម្រាប់រថយន្ត Prius ជំនាន់ថ្មី។

លោក Andrea Carlucci នាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៅ Toyota Motor Europe បាននិយាយថារថយន្ត Prius គឺជានិមិត្តរូបតំណាងឱ្យម៉ាកយីហោ។ រថយន្តនេះត្រូវតែរក្សាតួនាទីរបស់ខ្លួនក្នុងការក្លាយជាអ្នកនាំមុខគេជាមួយនឹងបច្ចេកវិទ្យាប្រភេទហាយប្រ៊ីដ។ ពិសេសជាងនេះ លោកបន្ថែមទៀតថា“រថយន្ត Prius នៅតែលេចធ្លោ និងតំណាងឱ្យអ្វីដែលជាយើង គឺHybrid និងជាអ្នកនាំមុខផ្នែកអគ្គិសនី”។

យ៉ាងណាមិញសម្រាប់យុទ្ធសាស្ត្រនាពេលអនាគតរបស់ Toyota មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយថា Hybird នៅតែជា “ចំណុចសំខាន់” សម្រាប់ម៉ាកយីហោដែលគ្រោងនឹងផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ BEVs រួមមាន៖ Hybrid, Plug-in Hybrids និងរថយន្តប្រើអ៊ីដ្រូហ្សែន ជំនួយឲ្យរថយន្តប្រើថាមពលអគ្គិសនីសុទ្ធផងដែរ។

ជាមួយគ្នានេះ សម្រាប់ម៉ូឌែលថ្មីនេះគេរំពឹងវានឹងប្រើប្រាស់ជាមួយអាគុយ Bipolar (Bipolar nickel-metal hydride battery) ដែលបានបង្ហាញនៅប្រទេសជប៉ុននាពេលកន្លង ដែលជួយបង្កើននូវប្រសិទ្ធភាពនៃប្រព័ន្ធហាយប្រ៊ីដ។ លើសពីនេះម៉ាស៊ីនកូនកាត់ដែលត្រៀមមកដល់នាឆ្នាំ២០២២នេះ វាទំនងជាប្រភេទនៃការអភិវឌ្ឍន៍ថ្មីនៃម៉ាស៊ីន​ ១.៨លីត្របច្ចុប្បន្នផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

iX xDrive50 Sport សាកភ្លើងម្តងជិះបាន ៦៣០ គីទ្បូម៉ែត្រ មានតម្លៃ ១៧ ម៉ឺនដុល្លារក្នុងប្រទេសថៃ

ក្រុមហ៊ុន BMW បានបញ្ចេញនូវម៉ូឌែល iX xDrive50 Sport ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ក្នុងពិពរណ៍រថយន្តប្រទេសថៃ Motor Expo 2021 ជាមួយនឹងតម្លៃ ១៧ ៩១០៩ ម៉ឺនដុល្លារ។

សម្រាប់ BMW iX xDrive50 Sport បំពាក់នូវម៉ូទ័រអគ្គិសនីចំនួន ២ ដែលផ្តល់កម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៦៥ ញ៉ូតុន ម៉ែត្រ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ៤,៦នាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

បន្ថែមពីនេះរថយន្ត BMW iX xDrive50 Sport ប្រើប្រាស់អាគុយប្រភេទ lithium-ion ទំហំ ១០៥.២ kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៦៣០គីឡូម៉ែត្រ ក្នុងពេលសាកថ្មម្តង គាំទ្រ​ដោយឆ្នាំងសាកល្បឿនលឿន DC  ២០០ គីឡូវ៉ាត់ អាចសាកពី ០-៨០% ក្នុងរយៈពេល ៣៩ នាទី និងឆ្នាំងសាកទំហំ ៥០ kW ដែលសាករយៈពេល ២១នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត BMW iX xDrive50 Sport បានបំពាក់នូវកុងទ័រឌីជីថល ទំហំ ១២,៣អ៊ីង និងអេក្រង់កម្សាន្តធំទំហំ ១៤,៩ អ៊ីង ភ្ជាប់ជាមួយនឹង BMW Intelligent Personal Assistant ដែលជាកំណែអាប់ដេតនៃម៉ូដែលមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-9 ២០២២ ទទួលបានប្រភេទប៉ុងពីរស្តង់ដារ និងម៉ូឌែលថ្មី Touring Plus

ការអាប់ឌេតទីលើម៉ូឌែលខ្លួននៅតែបន្ត ខណៈដែលក្រុមហ៊ុន Mazda បានប្រកាសអំពីការផ្លាស់ប្តូរមួយចំនួនសម្រាប់ម៉ូដែល CX-9 ស៊េរីថ្មីឆ្នាំ​២០២២ ។

ព័ត៌មានដ៏ធំបំផុតគឺប្រព័ន្ធបើកបរប៉ុងពីរមកជាស្តង់ដារថ្មី ដែលវាជាមូលហេតុដែលតម្លៃដើមបានឡើងពី ៣៤,១៦០ ដុល្លារ ​ដល់ ២៥,២៨០ ដុល្លារ ប៉ុន្តែវានៅតែមានតម្លៃធូរជាង ៧៨០ ដុល្លារ ពេលប្រៀបទៅប្រភេទប៉ុងពីរឆ្នាំមុន ។

ជាមួយម៉ូឌែលថ្មី Touring plus ដែលមានតម្លៃ ៤១,៦៦០ដុល្លារ ត្រូវបានបង្កើតឡើងទៅម៉ូឌែល Touring ផ្គួបជាមួយកញ្ចប់ Premium ដែលមានលក្ខណៈពិសេសទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលបានកែប្រែទៅលើប៉ាណាខាងមុខពណ៌ខ្មៅ, កន្លែងដាក់ឥវ៉ាន់ប្រភេទអាលុយមីញ៉ូមលើដំបូល និង ថាសកង់ទំហំ ២០អ៊ីញពណ៌ខ្មៅ, កៅអីខាងមុខងារកម្តៅ និងបាញ់ខ្យល់ចូល​, កញ្ចក់មើលក្រោយគ្មានស៊ុម​ និងកៅអីអ្នកបើកបរអេឡិចត្រូនិចភ្ជាប់ជាមួយមុខងារអង្គចងចាំ។

បន្ថែមពីនេះ វាក៏បានបំពាក់គ្រឿងបរិក្ខារបន្ថែមដូចជា ឧបករណ៏បំពងសំឡេងBose ១២ចំនុច, កន្លែងសាកថ្មឥតខ្សែ​​, ដំបូលបើក, ការបើកទ្វារខាងក្រោយដោយអូតូ, កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត និងអេក្រង់កំសាន្តទំហំ ១០,២៥ អ៊ីញ​ជាដើម។

រថយន្ត Mazda CX-9 ស៊េរីឆ្នាំ​២០២២ នឹងទៅដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកក្នុងរដូវរងារនេះ ហើយគ្រប់ម៉ូដែលទាំងអស់នឹងបំពាក់ជាមួយម៉ាស៊ីនសាំង Turbocharged ចំណុះ ២.៥លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ ចំពោះរថយន្តនឹងមានកម្លាំង ២២៧ សេះ​​ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ចំពោះការប្រើសាំងធម្មតា(Octane 87) និងឡើងដល់ ២៥០ សេះ និងកម្លាំងរមួល ៤៣៣ ញ៉ូតុនម៉ែត្រ សម្រាប់សាំងស៊ុបពែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai loniq 5 ២០២២ ចេញតួរលេខផ្លូវការ សាកថ្មម្តងជិះបានចម្ងាយរហូត ៤៨៨ គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai Motor America បានធ្វើការប្រកាសអំពីតួរលេខផ្លូវការនៃរថយន្ត loniq 5 ២០២២ ដែលបានចេញដោយស្ថាប័ន EPA ដែលអាចបើកបរបានចម្ងាយរហូតដល់ ៤៨៨ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រប់ត្រកូល loniq 5s ប្រភេទប៉ុងមួយ ដែលមានអាគុយទំហំ ៧៧.៤ គីឡូវ៉ាត់ម៉ោង ខណៈម៉ូដែលទាំងនេះមានកម្លាំង ២២៥ សេះ និង កម្លាំងរមួល ៣៤៩​ ញ៉ូតុនម៉ែត្រ។

រីឯប្រភេទប៉ុងពីរ មានកម្លាំង ៣២០សេះ និងកម្លាំងរមួល ៦០៤ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤១២​​ គីឡូម៉ែត្រ។

នៅពេលដែលថ្មសាកបាន​១០% នោះឆ្នាំងសាក 240V Level2 អាចបញ្ចូលថ្មពេញក្នុងរយៈពេល ៦ ម៉ោង ៤៣នាទី។ លើសពីនេះ ដោយសារបច្ចេកវិទ្យាសាកថ្មលឿនទំនើបរបស់រថយន្ត ៣៥០ គីឡូវ៉ាត់​ អាចសាកថ្មពី ១០ ដល់ ៨០% ប្រើរយៈពេលត្រឹមតែ ១៨នាទីប៉ុណ្ណោះ ខណៈដែលសាកថ្ម៥នាទីក៏អាចបើកបានចម្ងាយ ១០៩គីឡូម៉ែត្រដែល។

Hyundai បានបង្ហាញថា Loniq 5 នឹងផ្តល់ជូនក្នុងជម្រើស SE, SEL និង Limited ខណៈម៉ូដែល Entry-level មានកៅអីខាងមុខមានមុខងារកម្លៅ និងអេក្រង់ ទំហំ ១២,៣ អ៊ីញ ខណៈ Mid-level SEL បានបន្ថែមកៅអីពូកស្បែក, ភ្លើងលំអខាងក្នុង, បច្ចេកវិទ្យាសោរឌីជីថល និង Highway Driving Assist និងម៉ូដែលខ្ពស់បំផុត Limited ភ្ជាប់មកជាមួយដំបូលបើក និងប្រព័ន្ធជំនួយអ្នកបើកបរជាដើម។

ខណៈតម្លៃនៅមិនទាន់បានបញ្ជាក់ ក្រុមហ៊ុន Hyundai កំពុងកំណត់ការលក់ក្នុងទីផ្សារ ដោយរថយន្តអគ្គិសនីសុទ្ធនេះផ្តល់ជូនតែរដ្ឋមួយចំនួនដូចជា Arizona, California, Colorado, Connecticut, Florida, Illinois, Maine, Maryland, Massachusetts, New Jersey, New York, Oregon, Pennsylvania, Rhode Island, Texas, Vermont, Virginia, and Washington៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot នឹងលក់តែឡានអគ្គិសនីសុទ្ធនៅអឺរ៉ុប ចាប់ពីឆ្នាំ២០៣០តទៅ

ម៉ាករថយន្តទាំងអស់ដែលស្ថិតក្រោមដំបូលក្រុមហ៊ុន Stellantis នឹងផ្លាស់ខ្លួនទៅជាម៉ាករថយន្តអគ្គិសនីនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយ Peugeot គឺជាម៉ាកមួយស្ថិតក្នុងចំណោមម៉ាកដែលវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ។

ការប្រកាសរបស់ Peugeot បានឲ្យដឹងថាក្រុមហ៊ុននឹងដាក់លក់តែរថយន្តអគ្គិសនីសុទ្ធនៅចាប់ពីឆ្នាំ២០៣០តទៅ ដែលការដាក់គោលដៅនេះគឺចាប់ផ្ដើមពីទីផ្សារអឺរ៉ុបជាមុនសិន។ ដោយឡែកលើទីផ្សារអន្តរជាតិ ក្រុមហ៊ុននឹងបន្តប្រកាសចេញរថយន្តម៉ាស៊ីនពីស្តុងម៉ូដែលថ្មីជាបន្តបន្ទាប់។

គួរដឹងថាម៉ាករថយន្តដទៃទៀតដែលស្ថិតក្រោម Stellantis ដែលប្រកាសពីផែនការរថយន្តអគ្គិសនីសុទ្ធរួមមានម៉ាក DS, Alfa Romeo និង Opel ដែលក្រុមហ៊ុនទាំងបីនេះនឹងប្រកាសចេញតែរថយន្តអគ្គិសនីសុទ្ធចាប់ពីឆ្នាំ២០២៦, ឆ្នាំ២០២៧ និងឆ្នាំ២០២៨ តទៅ។

ផែនការបន្ទាប់របស់ Peugeot ជាមួយរថយន្តអគ្គិសនីគឺការប្រកាសចេញរថយន្ត 308 ប្រភេទអគ្គិសនីដែលគ្រោងធ្វើឡើងនាឆ្នាំ២០២៣។ បន្ថែមពីនេះរថយន្ត 3008 ក៏នឹងមានចេញជំនាន់ថ្មី ហើយវានឹងមានបន្ថែមមកជាមួយនូវជម្រើសអគ្គិសនីសុទ្ធដែលនឹងត្រូវផលិតនៅប្រទេសបារាំង។ បច្ចុប្បន្ននេះ Peugeot មានតែរថយន្ត 208 និង 2008 ប៉ុណ្ណោះដែលមានផ្ដល់ជូនជាប្រភេទអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Lexus នឹងចេញលក់លើទីផ្សារអាស៊ីអាគ្នេយ៍មួយទៀត នៅដើមឆ្នាំក្រោយនេះ

រថយន្ត UX 300e បច្ចុប្បន្នគឺជារថយន្តអគ្គិសនីសុទ្ធតែមួយរបស់ Lexus ដែលរថយន្តនេះរំពឹងថានឹងចេញលក់លើទីផ្សារប្រទេសម៉ាឡេស៊ីនាដើមឆ្នាំក្រោយ បន្ទាប់ពីបានចេញលក់នៅឥណ្ឌូណេស៊ី និងប្រទេសថៃរួចមក។

UX 300e មានបំពាក់ដោយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ២០៤សេះ ហើយវាមានប្រអប់លេខពីរវគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់មុខ (ប៉ុងមួយ)។ ផ្អែកតាមក្រុមហ៊ុន រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦០គ.ម/ម៉។

អាគុយចំណុះ ៥៤,៣kWh របស់រថយន្តអាចបើកបរបានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ដែលវាចំណាយពេលសាកប្រមាណ ៥ ទៅ ៦ម៉ោង ប្រសិនបើសាកជាមួយដុំសាកស្តង់ដារ ប៉ុន្តែបើសាកជាមួយដុំសាកល្បឿនលឿនចំណាយពេល ៥០នាទី អាចសាកពី ០ ឡើងដល់ ៨០%។

នៅឥណ្ឌូណេស៊ី Lexus UX 300e មានដាក់លក់តម្លៃប្រមាណ ៨៦ ០០០ដុល្លារ ខណៈដែលនៅប្រទេសថៃវិញមានតម្លៃប្រមាណ ១០២ ០០០ដុល្លារ។ ចំពោះនៅម៉ាឡេស៊ីនៅមិនទាន់ដឹងតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលពិសេសនៃ Mitsubishi Xpander ចេញលក់ក្នុងប្រទេសថៃតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្នុងពិពណ៌រថយន្ត Moto Expo ឆ្នាំ២០២១ ក្រុមហ៊ុន Mitsubishi បានបង្ហាញនូវរថយន្តម៉ូឌែលពិសេស Xpander Special Edition ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ជាមួយតួរខ្លួន ៣ពណ៍ Spirit Red, Jet Black Mica និង Quartz White Pearl។

សម្រាប់ម៉ូឌែលពិសេសថ្មីតម្លៃ ២៥ ៩៩០ដុល្លារនេះ បានលេងខ្លួនជាមួយពណ៌ខ្មៅកាន់តែស្ព័រជាងមុន លើប៉ាណាខាងមុខ, ​ស៊ុមកញ្ចក់សងខាង, របាំងការពារខាងក្រោម, ថាសកង់ទំហំ ១៦អ៊ីញ និងតែមឡូហ្គូ Black Edition នៅខាងក្រោយ។

ចំពោះការឌីហ្សាញខាងក្នុងរថយន្ត Mitsubishi Xpander Special Edition វិញវាក៏បានបំពាក់នូវប្រព័ន្ធសាកថ្មទូរសព្ទឥតខ្សែរ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ Touch screen ទំហំ ៧អ៊ីង។

បន្ថែមពីនេះប្រព័ន្ធសុវត្ថិភាព Mitsubishi Xpander Special Edition រួមមាន៖  Stability Control ASC, TCL Traction Control, ប្រព័ន្ធជំនួយពេលទ្បើងចំណោត, ប្រព័ន្ធការពារមិនអោយជាប់ហ្វាំ្រ, ប្រព័ន្ធបែងចែកកម្លាំងហ្វាំ្រលើកង់ និងប្រព័ន្ធផ្តល់ដំណឹងពេលជាន់ហ្វាំ្របន្ទាន់ ផងដែរ។

រថយន្ត Mitsubishi Xpander Special Edition ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ  ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំងបាន ១០៥សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ ៤វគ្គ ឬ អូតូ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+