ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A3 Sportback 35 TFSI ឆ្នាំ ២០២២ បង្ហាញខ្លួនជាផ្លូវការនៅក្នុងពិពណ៍ Motor Expo ឆ្នាំ២០២១ ជាមួយតម្លៃចាប់ពី ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានបង្ហាញនូវម៉ូឌែល A3 Sportback TFSI  ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅក្នុងពិពណ៍ Motor Expo ឆ្នាំ២០២១ នៅប្រទេសថៃ។

ចំពោះការឌីហ្សាញខាងក្រៅវិញ Audi A3 Sportback 35 TFSI បានភ្ជាប់មកជាមួយចង្កៀងមុខ LED អមដោយអំពូល LED បំភ្លឺពេលថ្ងៃនិងមានមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ។ បន្ថែមពីនេះវាក៏បានបំពាក់នូវស្បែកកៅអីប្រភេទ Sport ដែលអាចបញ្ជាបាន ២ទិសដៅ បូកនឹងអេក្រង់ MMI ១០,១ អ៊ីញ។

សម្រាប់រថយន្ត Audi A3 Sportback 35 TFSI ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៤លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៥០សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៨វគ្គ។

យ៉ាងណាមិញចំពោះរថយន្ត Audi A3 Sportback 35 TFSI ស៊េរីឆ្នាំ២០២២ នេះមានតម្លៃចាប់ពី ៧០ ៨៧១ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ប្រកាសតម្លៃផ្លូវការ Mazda3 ២០២២ និងថែមម៉ូដែលពិសេសថ្មី Carbon Edition

Carbon Editions បានបង្ហាញពីការពេញនិយមពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំង​ ហេតុនេះក្រុមហ៊ុន Mazda កំពុងពង្រីកត្រកូល ២០២២ របស់ខ្លួនដើម្បីរួមបញ្ចូលម៉ូដែលពិសេសថ្មី ដោយអោយឈ្មោះថា Mazda3 2.5 S Carbon Edition ថ្មី។

រថយន្ត Mazda3 2.5 S Carbon Edition ភ្ជាប់មកជាមួយជម្រើសប្រភេទ Sidan និង​ hatchback ​ដោយមានតួរខ្លួនពណ៌ Polymetal Gray រួមជាមួយកញ្ចក់ខ្មៅរលោង ក៏ដូចជាថាសកង់ទំហំ​ ១៨អ៊ីញ ពណ៌ខ្មៅផងដែរ។

សម្រាប់ផ្នែកកាបីន អតិថិជនអាចបន្ថែមនូវគ្រឿងបរិក្ខាមួយចំនួនដូចជា កៅអីពូកស្បែកពណ៌ក្រហម និង ឧបករណ៍បំពងសំឡេង ១២ ចំនុចម៉ាក Bose ជាមួយប៉ាណាអាលុយមីញ៉ូមបែបសំណាញ់។ ក្រៅពីចំណុចរៀបរាប់ខាងលើ រថយន្តបានបំពាក់ជាមួយគ្រឿងបរិក្ខាដូចគ្នានឹងម៉ូឌែល 2.5 S ដោយមាន ដំបូលបើក, កៅអីអ្នកបើកបរប្រភេទអេឡិចត្រូនិច និងមុខងារកម្តៅ ព្រមទាំងអេក្រង់ព័ត៌មានទំហំ ៨.៨អ៊ីញ, ម៉ាស៊ីនត្រជាក់ ២តំបន់ និងផ្លិតទឹកអូតូ។

សម្រាប់រថនយន្ត Mazda3 2.5 S Carbon Edition ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២.៥ លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៦ សេះ និងកម្លាំងរមួល ២៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ដែលបញ្ចូនថាមពលទៅកាន់កង់មុខ។

ម៉ូដែលពិសេស Mazda3 2.5 S Carbon Edition មានតម្លៃចាប់ពី ២៦,៤០០ ដុល្លារ និងឡើងដល់ ២៧,៤០០ ដុល្លារ សម្រាប់ប្រភេទ Hatchback

ដោយទុក Carbon Edition មួយឡែក សម្រាប់ក្រុមត្រកូល Mazda3 ទាំងអស់ រួមមាន Mazda 3 2.5 Select , Preferred , Premium និង​ Turbo ក៏ទទួលបាននូវពណ៌ថ្មីអោយឈ្មោះPlatinum Quartz Metallic ផងដែរ

សម្រាប់តម្លៃបានកើនឡើងសម្រាប់ម៉ូដែលឆ្នាំ​២០២២ ខណៈដែលម៉ូដែលប្រភេទ entry-level Mazda3 2.0 តម្លៃចាប់ពី ២០,៨០០ ដុល្លារថ្លៃជាងម៉ូដែលឆ្នាំមុន ១៥០ ដុល្លារ ខណៈ Mazda3 2.5 Turbo sedan ឡើង ៥០០ ដុល្លារ មានតម្លៃដល់ ៣០,៥៥០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ASX ជំនាន់ថ្មីត្រៀមបង្ហាញខ្លួននៅឆ្នាំ ២០២៣

រថយន្ត Mitsubishi ASX ដែលបានចេញលក់ជាម៉ូឌែល RVR និង Outlander Sport ទីបំផុតត្រូវបានជំនួសដោយម៉ូដែលជំនាន់ថ្មីនៅក្នុងឆ្នាំ ២០២៣។

Auto.cz ថ្មីៗនេះមានឪកាសនិយាយជាមួយមអ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈក្នុងស្រុករបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានបង្ហាញថាម៉ូដែលបច្ចុប្បន្ននេះបានលក់អស់ហើយ និងលែងមាននៅក្នុងបញ្ជីតម្លៃ ឬការ Configure របស់ Mitsubishi នៅសាធារណរដ្ឌឆែកទៀតហើយ នេះដោយសារតែត្រៀមចេញម៉ូដែលជំនាន់ថ្មី ។

ព័ត៌មានលម្អិតអំពីម៉ូដែលថ្មីនេះ នៅមានភាពស្តួចស្តើងនៅឡើយ​ ប៉ុន្តែបើតាមការចេញផ្សាយបានបញ្ជាក់ថា រថយន្តនេះជាម៉ូដែល ១ក្នុងចំណោម ២ម៉ូដែលដែល Mitsubishi បានបញ្ជាក់ថា ខ្លួនកំពុងតែអភិវឌ្ឍដោយសហការជាមួយក្រុមហ៊ុន Renault សម្រាប់ទីផ្សារអឹរ៉ុប​ ខណៈម៉ូដែលជំនាន់ថ្មី ASX ទំនងជាប្រើប្រាស់បច្ចេកវិទ្យា និង ប្រព័ន្ធជើងក្រោមជាមួយរថយន្ត Renault Captur ជាមួយករណីនេះនឹងអាចតូចជាងម៉ូដែលដែលបានចេញ។

តាមការបង្ហាញចេញ រថយន្ត Mitsubishi ASX ជំនាន់ថ្មីនេះ​បានបំពាក់ប្រព័ន្ធមួយចំនួនដូចនឹង រថយន្ត Outlander ស៊េរីឆ្នាំ២០២២ និង​ Eclipse Cross ជាមួយកំណែទម្រង់ចុងក្រោយនៃការរចនា Dynamic Shield របស់ Mitsubishi រួមមាន ប៉ាណាធំខាងមុខពណ៌ខ្មៅ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងការរចនាចង្កៀងខាងមុខបែបបំបែកចេញពីគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញរូបរាងផ្លូវការរបស់ Ranger ២០២៣ រួចហើយ ឥឡូវមកមើលរូបភាពក្រៅផ្លូវការរបស់ Ford Everest ២០២៣ វិញម្តង

រថយន្ត Ford Everest ឆ្នាំ ២០២៣ ត្រូវបានគេថតបានជាច្រើនលើកពេលកំពុងបើកបរធ្វើតេស្ត នៅសហរដ្ឋអាមេរិច និងអ៊ឺរ៉ុប ជាមួយរូបរាងនៃការបិទបាំងទៅលើតួរខ្លួនទាំងមូល លើកលែងតែត្រង់ចង្កៀងមុខបន្តិចបន្តួចដែលពុំបានបិទបាំង។ ក្នុងនោះផងដែរ វិចិត្រករម្នាក់ឈ្មោះ Joao Kleber Amaral បានធ្វើការបញ្ចេញនូវរូបភាព Rander ក្រៅផ្លូវការរបស់ខ្លួន សម្រាប់រថយន្ត Ford Everest ឆ្នាំ ២០២៣ ដែលត្រូវបាន Render ឡើយដោយផ្អែកទៅលើម៉ូឌែលឆ្នាំ ២០២២។

តារយៈរូបភាព Render នេះ ដោយមើលទៅមានភាពស្រដៀងគ្នាទៅនឹងរថយន្តភីកអាប់ Ranger ២០២៣ ដែលទើបបង្ហាញខ្លួនផ្លូវការប៉ុន្មានសប្តាហ៍មុននេះ លើកតែភាពខុសគ្នាទៅលើផ្នែក D-pillar ដែលបានភ្ជាប់មកជាមួយកៅអីចំនួនពីរ ដែលជាអត្តសញ្ញាណនៃរថយន្ត SUV កៅអី ៣ជួរ។

រូបភាព Render

សូមបញ្ជាក់ផងដែរថា រថយន្ត Ford Everest ឆ្នាំ ២០២៣ ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំក្រោយ ២០២២ ជាមួយការឌីស្សាញថ្មី។ បន្ថែមពីនេះ សម្រាប់ជម្រើសម៉ាស៊ីននៃរថយន្ត SUV នេះគេរំពឹងថា Ford នឹងផ្តល់អោយរថយន្តនេះជាមួយជម្រើសម៉ាស៊ីនដូចគ្នានឹងរថយន្តភីកអាប់ Ranger ២០២៣ ដែលមានម៉ាស៊ីនមម៉ាស៊ូតប្រភេទ Single-Turbo, Bi-Turbo និង ៣.០លីត្រ V6 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធ Genesis GV90 នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣

ក្រុមហ៊ុន Genesis នឹងក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធចាប់ពីឆ្នាំ ២០២៥ ក្នុងត្រកូល SUV ដែលមានឈ្មោះថា GV90 ។

របាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េបានបង្ហាញថា GV90 នឹងក្លាយជាម៉ូដែលទី២ របស់ Genesis ដែលប្រើតួគ្រោងឆ្អឹងរបស់ក្រុមហ៊ុន Hyundai Electric Global Modula Platform ( E-GMP ) ដូចគ្នាជាមួយរថយន្ត GV60 ក្នុងនោះ GV90 នឹងចែករំលែកផ្នែកមួយចំនួនជាមួយរថយន្តអគ្គិសនី Hyundai loniq7 និង​ Kia EV9 SUVs ដែលកំពុងធ្វើការជាមួយគ្នា ។

ជាមួយគំនិតនេះ ETNews បានណែនាំថា Genesis GV90 នឹងមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Ioniq 7 និង EV9 ដែលមានកៅអី ៣ជួរ នឹងចែករំលែកបច្ចេកវិទ្យាទៅលើថាមពលនៃម៉ាស៊ីន ដែលរួមបញ្ចូលការសាកថ្ម ៣៥០ គីឡូវ៉ាត់ មានសមត្តភាពបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រ ពេលសាកថ្មម្តង។

នៅក្នុងខែកញ្ញា Genesis បានបញ្ចេញវីដេអូខ្លីមួយ ដែលបានបង្ហាញពីរថយន្តអគ្គិសនីទាំង​ ៨ កំពុងអភិវឌ្ឍក្នុងចំណោមរថយន្តទាំងនោះក៏មាន G90 ជាមួយឈុតខ្លីៗបានបង្ហាញការរចនាម៉ូត Two-lines ជាមួយ ចង្កៀងខាងមុខ LED និង​ អំពូលបំភ្លឺពេលថ្ងៃដែលលាតសន្ធឹងលើកង់ខាងមុខ។

ជាកស្តែង រថយន្ត​ Genesis GV90 នឹងដាក់លក់លើទីផ្សារដែលមានតម្លៃថ្លៃជាង loniq 7 និង​ EV9 ដូច្នេះផ្នែកខាងក្នុងរបស់ម៉ូដែលនេះនឹងទទួលបានអត្តប្រយោជន៍ជាច្រើនពីលក្ខណៈពិសេស និងត្រូវបានតុបតែងដោយគ្រឿងបរិក្ខាកម្រិតខ្ពស់បំផុតនែម៉ូដែល Genesis ៕

Hyundai SEVEN Concept
Kia EV9 Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ជិះ១០០គ.ម ស៊ីប្រេង ១,៣លីត្រ ចេញលក់នៅថៃតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ

រថយន្ត Lexus NX ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ ដែលបានឆ្លងកាត់ការផ្លាស់ប្ដូររូបរាងថ្មី បានប្រកាសចេញលក់នៅប្រទេសថៃជាផ្លូវការ ក្រោយពីបានបង្ហាញមុខលើទីផ្សារសកលលោកអស់រយៈពេល៦ខែរួចមក។

នៅប្រទេសថៃ Lexus NX ឆ្នាំ២០២២ មានចែកចេញជាពីរប្រភេទរួមាន NX 350h និង NX 450h+ ដែលតម្លៃរបស់វាទាំងពីរគឺមួយមានតម្លៃប្រមាណ ៩៦ ៧០០ដុល្លារ ខណៈដែលមួយទៀតមានតម្លៃប្រមាណ ១០៦ ០០០ដុល្លារ។

NX 350h មានប្រើប្រាស់ប្រព័ន្ធ Hybrid ដែលក្នុងនោះមានគួបផ្សំដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបានសរុប ២៤០សេះ ដែលប្រភេទនេះមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណ ៥លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

ដោយឡែក NX 450h+ ឆ្នាំ២០២២ ឯណោះវិញ មានបំពាក់ដោយម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលវាអាចផលិតកម្លាំងសរុបបាន ៣០៤សេះ ហើយមានបំពាក់ដោយអាគុយចំណុះ ១៨,១kWh ផងដែរ។ រថយន្តនេះមានសមត្ថភាពសន្សំសំចៃប្រេងបានល្អ ដោយជិះចម្ងាយ១០០គ.ម ស៊ីប្រេងប្រមាណ ១,៣លីត្រប៉ុណ្ណោះ។

Lexus NX ដែលលក់នៅប្រទេសថៃ មានបំពាក់គ្រឿងបរិក្ខារទំនើបៗដូចជាអំពូលភ្លើង LED ដែលមានចំនួនបីគ្រាប់, មានអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ដែលមានរាងជាអក្សរ L, អំពូលក្រោយជាប្រភេទ LED, មានអេក្រង់កម្សាន្តជា Touchscreen ទំហំ១៤អ៉ីញ, មានមុខងារ Apple CarPlay, មុខងារ HUD, មានភ្លើងបំភ្លឺខាងក្នុងជាច្រើនពណ៌ និងទ្វារគូថក្រោយជាប្រភេទអេឡិចត្រូនិកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញគំរូឡាន Ariya កៅអី១ ប្រើការឌីហ្សាញកាត់តាមឡាន Formula1

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញគំរូរថយន្តថ្មី ហៅថា Nissan Ariya Single Seater Concept ដែលវានឹងប្រើប្រាស់ម៉ាស៊ីនអគ្គិសនីពីរថយន្ត Nissan Ariya SUV។

គំរូរថយន្តដ៏ពិសេសខាងលើ ត្រូវបានដាក់បង្ហាញនៅឯកម្មវិធី Nissan Futures ដែលធ្វើបទបង្ហាញដោយអនុប្រធានជាន់ខ្ពស់សម្រាប់ការឌីហ្សាញសកលរបស់ Nissan លោក Alfonso Albaisa និង អ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារសកលសម្រាប់ម៉ាក Nissan លោក Juan Manuel Hoyos។

ក្រុមហ៊ុន Nissan បាននិយាយថា គំរូរថយន្ត Ariya Single Seater Concept ត្រូវបានផលិតឡើងលើភាសាឌីហ្សាញ “Timeless Japanese Futurism” ហើយនាំមកនូវតួខ្លួនបែប “bespoke single-seater racing car chassis”។

ផ្នែកខាងមុខរបស់វាមានភាពលេចធ្លោខ្លាំងមែនទែន ជាមួយនឹងការប្រើប្រាស់ការឌីហ្សាញប្រចាំត្រកូល “V Motion”។ ក្រៅពីនោះ វាមានការឌីហ្សាញបែប Aerodynamic ទាំងផ្នែកខាងមុខ និងខាងក្រោយ ព្រមទាំងបង្ហាញឲ្យឃើញនូវគ្រឿងក្រោម ហើយខ្ចីពណ៌ទង់ដែងពីរថយន្ត Ariya SUV ទៀតផង។

គួរឲ្យដឹងថា តួខ្លួននៃគំរូរថយន្តនេះត្រូវបានធ្វើឡើងពី Carbon Fiber ទម្ងន់ស្រាល ហើយ Nissan និយាយថា តួនារីរបស់វានៅក្នុង ABB FIA Formula E World Championship គឺជាកូនសោសំខាន់ក្នុងការបំផុតគំនិតលើការឌីហ្សាញ​ Ariya Single Seater Concept ឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំបាច់ចាំអី ៣ឆ្នាំទៅមុខទៀត Jaguar នឹងមិនប្រកាសចេញឡានថ្មីឡើយ

ក្រុមហ៊ុន Jaguar បានសម្រាកពីការប្រកាសចេញផលិតផលរថយន្តថ្មីរហូតដល់ឆ្នាំ២០២៥ ហើយអំឡុងពេលនេះក្រុមហ៊ុននឹងផ្ដោតទៅលើការខិតខំបង្កើតរថយន្តអគ្គិសនីថ្មីជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ Le Monde។

យុទ្ធសាស្ត្រ “Reimagine” របស់ Jaguar ដែលបានប្រកាសចេញកាលពីដើមឆ្នាំនេះ ក្រុមហ៊ុននឹងព្យាយាមផ្លាស់ប្ដូរទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនី និងព្យាយាមបង្កើនកម្រិតរបស់ខ្លួនផងដែរ។ នោះមានន័យថា Jaguar លែងចាប់អារម្មណ៍នឹងប្រកួតប្រជែងជាមួយគូប្រជែង Audi, BMW ឬ Mercedes អីទៀតហើយ ដោយចង់ប្រកួតប្រជែងជាមួយ Bentley ឬ Rolls-Royce វិញម្ដង។

រហូតដល់ការផ្លាស់ប្ដូរចេញជារូបរាង ក្រុមហ៊ុន Jaguar នឹងត្រូវពឹងផ្អែកលើសែស្រឡាយរថយន្តដែលខ្លួនមាននាពេលបច្ចុប្បន្ន ដោយ​នឹង​មាន​ការ​អាប់ដេតខ្លះៗទៅលើម៉ាស៊ីន ក៏ដូចជាគ្រឿងបរិក្ខារសម្រាប់ស៊េរីឆ្នាំនីមួយៗ។

Le Monde បានចុះផ្សាយថាក្នុងអំឡុងពេល៣ឆ្នាំតទៅមុខទៀតនេះ នឹងមិនមានការបិទរោងចក្រណាឡើយ ប៉ុន្តែកម្លាំងពលកម្មប្រហែលជាត្រូវបង្រួម។ មកទល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបពី Jaguar ជុំវិញដំណឹងនេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ឆ្នាំ២០២២ ដូររាងថ្មីទាំងស្រុង ចេញលក់តម្លៃចាប់ពី ៣៥ ៦០០ដុល្លារ

រថយន្ត Kia Sportage ស៊េរីឆ្នាំ២០២២ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ខណៈពេលដែលទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តប្រើរូបរាងចាស់តាំងពីឆ្នាំ២០១៥ មក។

រថយន្ត Kia Sportage ឆ្នាំ២០២២ ថ្មី មានការឌីហ្សាញផ្នែកខាងមុខរឹតតែកាច ខណៈខាងក្រោយកាន់តែស្ព័រ មើលទៅពិតជាទាក់ទាញមែនទែន។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតកាប៊ីនខាងក្នុងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដែរ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៦ ៧៤៥ផោន ឬប្រហែល ៣៥ ៦០០ដុល្លារ។

រថយន្ត Kia Sportage ប្រភេទ Base Model នឹងមានបំពាក់ម៉ាស៊ីនសាំង ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ តែក៏មានជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ចំណុះ ១,៦លីត្រ T-Gdi ប្រើសាំង មានកម្លាំង ១១៣សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ CRDi មានកម្លាំង ១៤៨សេះ។ រីឯប្រអប់លេខវិញ មានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៧វគ្គ ព្រមទាំងប៉ុងមួយ និងជម្រើសប៉ុងពីរ ទៀតផង។

មិនតែប៉ុណ្ណោះ រថយន្ត Kia Sportage ឆ្នាំ២០២២ ក៏មានជម្រើសប្រភេទប្រើម៉ាស៊ីន Hybrid ដែលមានកម្លាំង ២២៦សេះ ខណៈប្រភេទប្រើម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២៦១សេះ នឹងត្រូវបង្ហាញខ្លួននាពេលក្រោយ ក្នុងឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-3 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់បង្ហាញជាផ្លូវការ​ សម្រាប់ទីផ្សារប្រទេសថៃ

ក្រុមហ៊ុន Mazda បានធ្វើការបង្ហាញចេញនូវរថយន្ត CX-3 ស៊េរីឆ្នាំ២០២២ ក្នុងពិពណ៌រថយន្ត Moto Expo 2021 ក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ។

លក្ខណៈពិសេសលើរថយន្តនេះមានដូចជា មុខងារ Active Driving Display, Android Auto, Apple CarPlay, អេក្រង់ Mazda Connect ទំហំ ៧អ៊ីញ Touchscreen, Bluetooth និង Speaker ៦គ្រាប់ មកស្តង់ដារតែម្តង។ ក្រៅពីនោះក៏មានមុខងារ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, Smart Key និង ប៊ូតុងបញ្ឆេះម៉ាស៊ីន ផងដែរ។

សម្រាប់រថយន្ត Mazda CX-3 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២.០ លីត្រ Skyactiv-G ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៥៦សេះ និងកម្លាំងរមួល ២០៤ញ៉ូតុនម៉ែត្រ ។ យ៉ាងណាមិញតម្លៃរថយន្ត Mazda CX-3 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ដែលត្រៀមចេញលក់នាពេលខាងមុខនេះដោយប្រភេទ៖

  • Base តម្លៃ ២២,៧៣២ ដុល្លារ
  • Base Plus តម្លៃ ២៣,៩១៥ ដុល្លារ 
  • Comfort តម្លៃ ២៥,៩៨៤ ដុល្លារ 

បន្ថែមពីនេះរថយន្តក៏មានជម្រើសតូរខ្លួន ២ពណ៌រួមគ្នាផងដែរ ដោយមានតួរខ្លួនពណ៌ Platinum Quartz Bronze, Soul Red Crystal, Machine Gray, Polymetal Grey, Snowflake White Pearl, White Ceramic Metallic និង Jet Black លាយជាមួយដំបូលពណ៌ខ្មៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+