ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នាំយក Digital Key Technology សម្រាប់ឧបករណ៍ Android ក្នុងការដោះសោរ និងបញ្ឆេះរថយន្ត

ប្រព័ន្ធប្រតិបតិ្តការ Android គឺជាប្រព័ន្ធប្រតិបតិ្តការចល័តដែលបានប្រើប្រាស់ច្រើនជាង ៧០% នៅលើពិភព Smartphones ។ ទោះយ៉ាងណាក៏ដោយអ្នកនឹងគិតថា Apple គឺជាកំពូលបច្ចេកវិទ្យាដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តផ្តោតទៅបច្ចកវិទ្យា iOS  មុនគេ ។

ក្រុមហ៊ុន BMW និង Porsche គឺជាឧទាហរណ៏ដ៏គួរឲ្យកត់សម្គាល់ដែលពីមុនមិនបានសូម្បីតែគាំទ្រ​​​ប្រព័ន្ធ Android Auto រហូតដល់ឆ្នាំមុន។ បន្ទាប់ពីរយៈពេលប្រាំឆ្នាំ បន្ទាប់ពី​ Android Auto ត្រូវបានបង្ហាញចេញដំបូង។

ការនិយមបែបនេះនៅតែបន្តខណៈ BMW ទើបតែចាប់ផ្តើមនាំយកបច្ចេកវិទ្យាលើប្រព័ន្ធ digital key technology របស់ខ្លួនទៅលើឧបរណ៍ Android ប៉ុន្តែវានៅមានកម្រិតខ្លាំងណាស់ដោយសារតែ BMW Digital Key អាចប្រើបានតែនៅលើ Google Pixel 6 និ​ង Pixel 6 Pro ក៏ដូចជា Samsung Galaxy S21 , S21 plus និង​ S21 Ultra តែប៉ុណ្ណោះ ។

គួរឲ្យស្តាយកាន់តែខ្លាំង ឧបករណ៏របស់ Pixel ប្រើបានតែ ១២ ប្រទេសប៉ុណ្ណោះ​ ខណៈ Samsung ធ្លាក់មកត្រឹម ៧ សម្រាប់អ្នកប្រើប្រាស់​នៅក្នុងប្រទេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងអាមេរិក ដែលអាចប្រើបាន​ ខណៈទូរសព្ទ Samsung មិនបានគាំទ្រក្នុងទីផ្សារ អូស្ត្រាលី កាណាដា និង ជប៉ុន​ ទេ។

ទាំងនេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុន BMW បាននិយាយថា ពួកគេបានធ្វើការយ៉ាងជិតស្និត​ជាមួយ Google និង​​ Samsung ដើម្បីផ្តល់នូវបច្ចេកវិទ្យា​ digital key technology នៅលើឧបករណ៍ Android ក្នុងនោះ BMW បានបន្ថែមថា BMW Digital Key នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ចាក់សោរ​ និងដោះសោររបស់រថយន្តពួកគេដោយគ្រាន់តែកាន់ ទូរសព្ទនៅជាប់នឹងដៃទ្វាអ្នកបើកបរ និងបញ្ឆេះរថយន្តដោយដាក់ទូរស័ព្ទនៅកន្លែងសាកថ្មឥតខ្សែ។

មុខងារបន្ថែមដ៏ពិសេសនេះនឹងមកដល់ក្នុងពេលឆាប់ៗ ហើយការបង្ហាញចេញបន្ទាប់នឹងអនុញ្ញាតឲ្យម្ចាស់ចែករំលែក Key digital ដល់អ្នកដទៃបាន ៥នាក់ សំខាន់ជាងនេះទៅទៀតនឹងអនុញ្ញាតឲ្យអ្នកប្រើ ដោះសោរមិនចាំបាច់ដកទូរស័ព្ទចេញពីកាបូប ឬ ហោប៉ៅរបស់ពួកគេឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បញ្ចេញគំរូរថយន្តអគ្គិសនី ដែលជាកាសហការរឌីស្សាញឡើងជាមួយលោក Virgil Abloh

បន្ទាប់ពីការលាចាកលោករបស់អ្នករចនាម៉ូដដ៏មានឥទ្ធិពលលោក Virgil Abloh ក្រុមហ៊ុន Mercedes បានបង្ហាញគំរូរថយន្តឈ្មោះថា Project Maybach ។ រថយន្ត Concept នេះ ត្រូវបានពិពណ៌នាថាជា “រថយន្តកៅអីពីរ, ប្រភេទអាគុយ-អគ្គិសនី off-road coupé” ដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីអនាគតនៃការធ្វើដំណើរដោយអគ្គិសនី។

ក្រុមអ្នកឌីស្សាញដែលបានចូលរួមក្នុងគម្រោងនេះត្រូវបានផ្តល់សេរីភាពច្នៃប្រឌិតពេញលេញ ដោយបង្កើតភាសារចនាថ្មីក្រោមការដឹកនាំរបស់ Gorden Wagener និង Virgil Abloh ផ្ទាល់។

គំរូរថយន្ត Project Maybach មានប្រវែងជិត ៦ម៉ែត្រ ដែលមានការឌីស្សាញយ៉ាងទាក់ទាញ ដែលមានដំបូលជាប្រភេទ Coupe-Style, ទ្វាចំនួនពីរ និងការរចនាបែបផ្សងព្រេង។ វាបានបំពាក់ជាមួយរបាការពារមុខ-ក្រោយ, សំបកកង់ប្រភេទបើកបរផ្លូវលំបាក, ចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយរចនាភ្ជាប់មកជាមួយឡូហ្គូរបស់ Maybach។ ហើយវាបានភ្ជាប់មកជាមួយបន្ទះសូឡានៅលើដំបូលម៉ាស៊ីន ដែលវានឹងជួយអោយរថយន្តនេះបើកបរបានចម្ងាយកាន់តែឆ្ងាយ។

រីឯផ្នែកខាងក្នុង ការរចនាគឺពុំមានភាពស្មុគស្មាញ ប៉ុន្តែមានភាពប្រណិត ជាមួយនឹងពណ៌ដែលបំផុសគំនិតដោយវាលខ្សាច់។ រីឯកៅអីចំនួនពីរនោះអាចធ្វើការបត់បានផងដែរ ចំណែកតាប្លូបានបំពាក់មកជាមួយកុងទ័រឌីជីថលនៅចំកណ្តាល និងប្រើប្រាស់ជាមួយដែកបែប Retro-style។

ក្នុងនោះផងដែរ ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម៖ “Mercedes-Benz មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ពេល​បាន​ឮ​ពី​ការ​ស្លាប់​របស់លោក Virgil Abloh។ ដោយការគោរពដ៏ស្មោះត្រង់របស់យើង គឺជាមួយក្រុមគ្រួសារ និងក្រុមការងាររបស់ Virgil ។ ឥឡូវនេះដើម្បីបង្ហាញពិភពលោកអំពីកិច្ចសហការរបស់យើង និងចក្ខុវិស័យតែមួយគត់របស់ Virgil ដល់សាធារណជន យើងចង់ផ្តល់ការគោរពចំពោះការងារនៃអ្នករចនាដ៏មានទេពកោសល្យ ដែលបានបង្កើតលទ្ធភាពគ្មានទីបញ្ចប់សម្រាប់ការសហការតាមរយៈការស្រមើស្រមៃរបស់គាត់ និងបំផុសគំនិតទាំងអស់ដល់ការងាររបស់គាត់។”

Project Maybach នឹងត្រូវដាក់បង្ហាញជាសាធារណៈនៅសារមន្ទីរ Rubell ក្នុងទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១ និងទី ២ ខែធ្នូនេះ។ ដូចដែលអ្នកអាចស្រមៃបាន គម្រោងនេះគឺជាការសិក្សាការរចនាដែលមិនមានគោលដៅសម្រាប់ផលិតកម្មឡើយ។

សូមបញ្ជាក់ផងដែថា លោក Virgil Abloh គឺជាស្ថាបត្យករជនជាតិអាមេរិក នាយកច្នៃប្រឌិត អ្នករចនាម៉ូដ សហគ្រិន និងជាសប្បុរសជន ជាមួយនឹងអាជីពដ៏គួរឱ្យទាក់ទាញនៅក្នុងឧស្សាហកម្មម៉ូដ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃយីហោ Off-White និងជានាយករចនាសម្លៀកបំពាក់បុរសរបស់ Louis Vuitton ចាប់តាំងពីឆ្នាំ ២០១៨។ លោក Abloh បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងអាយុ ៤១ឆ្នាំ ដោយសារជំងឺមហារីកដ៏កម្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Kia ហៅរថយន្ត Carnival ២០២២ នៅសហរដ្ឋអាមរិក ជិត ៣ពាន់គ្រឿងមកវិញ

រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២២ កំពុងត្រូវបានហៅមកវិញនៅសហរដ្ឋអាមរិក ដោយសារតែបញ្ហាទា្វរូតចំហៀងអ្នកដំណើរ។

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារតែ ជ័រផ្លាស្ទិចនៅខាងក្នុង Actuator នៃប្រព័ន្ធបញ្ជាពីចម្ងាយរបស់ទ្វារូតជំហៀង អាចត្រូវបានផលិតខុសបច្ចេកទេសពីអ្នកផ្គត់ផ្គង់ ដែលអាចមិនជាប់គន្លឹះ ដោយអាចបើកឡើងពេលកំពុងបើកបរ។

ខណៈពេលទ្វាអាចបើកឡើង ក្រុមហ៊ុនសម្គាល់ថានឹងមានសំឡេងរោទិ៍ចំនួន​៤ នឹងរោទិ៍ឡើងពេលដែលទ្វាមិនបានបិទត្រឹមត្រូវនៅដែលរថយន្តអ្នកដំណើរនេះនៅមួយកន្លែង។ ប្រសិនបើអ្នកបើកនៅតែមិនបានដឹងពីការព្រមានទាំងនេះនឹងបើកបរល្បឿនលឿនជាង ៩ គីឡូម៉ែត្រ/ម៉ោង សំឡេងរោទិ៍នៅតែបន្ត ហើយមានភ្លើងលោតឡើងនៅលើកុងទ័រផងដែរ។

រថយន្ត Carnival ចំនួន ២ ៩៥៦គ្រឿង ដែលបានផលិតនៅចន្លោះថ្ងៃទី ២៨ ខែកកក្កដា ឆ្នាំ ២០២១​ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ត្រូវបានប្រមូលមកវិញ។ សម្រាប់ម្ចាស់រថយន្តដែលមានបញ្ហានេះនឹងត្រូវបានជូនដំណឹងតាមរយៈ Mail នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ហើយបានណែនាំឲ្យនាំយករថយន្តរបស់ពួកគេទៅក្រុមហ៊ុនចែកចាយរបស់ Kia ដែលមានបញ្ហា ដើម្បីជំនួសថ្មី។

ការប្រមូលមកវិញនេះកើតឡើងប្រហែល ៦ខែបន្ទាប់ពីម៉ូដែល Carnival ចំនួន ២,៧៤៤ គ្រឿង ត្រូវបានប្រមូលមកវិញនៅអាមេរិក ដោយសារតែបញ្ហាបំពង់ប្រេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot 2008 ឆ្នាំ ២០២២ ចេញលក់នៅថៃតម្លៃជាង ៣ម៉ឺនដុល្លារ

រថយន្ត Peugeot 2008 ឆ្នាំ២០២២ បានប្រកាសចេញដាក់លក់តម្លៃខ្ទង់ ៣៥ ២៧១ ម៉ឺនដុល្លារ ដែលមានជម្រើស ៤ ពណ៌ និងទទួលបានសេវាថែទាំរថយន្តដោយឥតគិតថ្លៃរយៈពេល ៣ ឆ្នាំ​ សម្រាប់ទីផ្សារប្រទេសថៃ។

សម្រាប់រថយន្ត Peugeot 2008 ម៉ូឌែល ២០២២ បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.២ លីត្រ Turbocharged ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១៣០សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ។

ចំពោះការឌីហ្សាញខាងក្រៅរថយន្ត Peugeot 2008 បានបំពាក់នូវចង្កៀងមុខ LED ជាមួយនឹងអំពូលពេលថ្ងៃ ប្រភេទ LED, ប្រព័ន្ធភ្លើងហ្វាឥកូដ បិទបើកដោយស្វ័យប្រវត្តិ និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ។

បន្ថែមពីនេះវាក៏បានបំពាក់នូវជាមួយនឹងកុងទ័រឌីជីថលថ្មីឈ្មោះថា i-Cockpit ទំហំ ១០ អ៊ីញ ដែលគាំទ្រការបង្ហាញព័ត៌មាន 3D, អេក្រង់កម្សាន្ត Touchscreen ទំហំ ៧ អ៊ីញភ្ជាប់ជាមួយនឹង Apple CarPlay ,Android Auto និង ឧបករណ៍បំពងសម្លេងចំនួន ៦ចំណុចផងដែរ។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញរថយន្ត Peugeot 2008 រួមមាន consists of Active Safety Brake Warning, ជំនួយការបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ, Active Blind Spot Warning, Front-Rear Assist, កាំមេរ៉ាមើលក្រោយ, ប្រព័ន្ធ ESP , ប្រព័ន្ធហ្វាំ្រង ABS និងពោងសុវត្ថិភាព ២ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ថាភីកអាប់តម្លៃ ២ម៉ឺនប្រភេទ Hybrid របស់ខ្លួន លក់ដាច់អស់ពីស្តុក

រថយន្ត Ford Maverick ប្រភេទ Hybrid ដែលក្រុមហ៊ុន Ford ទើបតែបង្ហាញចេញកាលពីប៉ុន្មានខែកន្លងទៅ នាពេលនេះត្រូវបានគេបញ្ជាទិញអស់ហើយ នេះបើយោងតាមសម្តីរបស់លោក Mike Levine ប្រធានទំនាក់ទំនងផលិតផលប្រចាំ Ford North American។

លោក Mike Levine បានបន្ថែមទៀតថា ដោយសារតែតម្រូវការខ្ពស់ ឥឡូវនេះយើងត្រូវបានបម្រុងទុកយ៉ាងពេញលេញសម្រាប់រថយន្តភីកអាប់ខ្នាតតូច Maverick Hybrid ដោយការបញ្ជាទិញនឹងបើកឡើងវិញនៅរដូវក្តៅក្រោយនេះ។

សម្រាប់ Ford Maverick Hybrid ប្រើប្រាស់ម៉ាស៊ីន ២.៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំងបាន ១៩១សេះ។ ដោយរថយន្ត Ford Maverick Hybrid មានតម្លៃចាប់ពី ១៩,៩៩៥ ដុល្លារសម្រាប់ទីផ្សារនៅសហរដ្ឋមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាម៉ាស៊ីនជំនាន់ថ្មី 2.8L New GD Engine របស់ Hilux Revo ជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការជ្រើសរើសយករថយន្តភីកអាប់

២-៣ ខែថ្មីៗនេះ ក្រុមគ្រួសារត្រកូល Hilux Revo បានអង្រួនទីផ្សាររថយន្តជាមួយភាពខ្លាំង និងការចាប់អារម្មណ៍ពីអតិថិជនយ៉ាងពិសេស។ នាពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះនៃម៉ាស៊ីនជំនាន់ថ្មី New GD engine បានលេចឮក្នុងបណ្ដាសារព័ត៌មានជាច្រើន និង មានការចុះផ្សាយជាអត្ថបទវិភាគនិយាយពីសារៈសំខាន់នៃម៉ាស៊ីនជំនាន់ថ្មីមួយនេះ ។​ យ៉ាងណាមិញ អត្ថបទមួយនេះនឹងបង្ហាញយ៉ាងលម្អិតពីចំនុចសំខាន់ធំៗ New GD engine ទំហំ ២.៨ លីត្រដែលបំពាក់នៅលើត្រកូល Hilux Revo ជាជម្រើសដ៏ឆ្លាតវៃក្នុងចំណោមឡាន ភីកអាប់ ដូចម្តេចទៅ។

  • ផាកសុកភាព និង សមត្ថភាពនៃការបើកបរ

ម៉ាស៊ីនទំហំធំថ្មីនេះអាចអោយ Hilux Revo ផលិតបានកម្លាំង ២០១ សេះឬ ១៥០គីឡូវ៉ាត់ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្របើនិយាយ​ឲ្យ​ចំ​យើង​អាចសរុបបានថា Hilux មាន​ល្បឿន​លឿន​ជាង​បើ​ធៀប​នឹង​រថយន្ត​ផ្សេង​ទៀត​ក្នុង​ផ្នែក​នេះ។ ទាំងនេះជាការផ្តល់នូវភាពរីករាយសម្រាប់បទពិសោធន៍នៃការបើកបរ និងមានភាពងាយស្រួលក្នុងការបើកជែងគ្រប់ស្ថានភាពផ្លូវ។ បច្ចុប្បន្ននេះបើអ្នកមានរថយន្ត Hilux មួយគ្រឿងផ្ទាល់ខ្លួន គឺលោកអ្នកបានឈានមុខគេមួយកម្រិតនៅក្នុងសង្គមរថយន្ត។ 

បន្ថែមពីលើនេះ ស៊េរីរថយន្ត  All new Hilux Revo ទាំងអស់បានធ្វើការកែសម្រួលនៅលើផាសុកភាពដៃចង្កូតបានយ៉ាងល្អឥតខ្ចោះ ដោយផ្តល់នូវការកាច់ចង្កូតស្រាលជាងមុន ដើម្បីសម្រួលដល់ការបើកបរក្នុងទីក្រុង និងនៅពេលរថយន្តប្រើពេលផ្ទុកទម្ងន់កាន់តែធ្ងន់ក្នុងល្បឿនលឿន។ គ្រោងឆ្អឹង GOA ដែលមានតែមួយគត់របស់ Toyota ផលិតឡើងដើម្បីបង្គុំជាមួយម៉ាស៊ីន GD ធ្វើការស៊ីសង្វាក់គ្នាគ្រប់ស្ថានភាពផ្លូវ។

  • សមត្ថភាពបើកបរលើផ្លូវ Off-Road

រថយន្ត Pick-Up រមែងផលិតឡើងដើម្បីជំនះនូវការដឹកធ្ងន់ និង ផ្លូវ Off-Road ឬផ្លូវលំបាក។​ លោកអ្នកអាចទុកចិត្តលើសមត្ថភាពរថយន្ត Hilux។ Rear Differential Lock system ដែលជួយឱ្យយានជំនិះបន្តដំណើរទៅមុខទៀត ឆ្លងកាត់ឧបសគ្គដែលមានស្ថានភាពលំបាក។

ជាងនេះទៅទៀតប្រព័ន្ធជើងក្រោមបានអាប់ឌេតថ្មីខ្លាំង និងមាំជាងមុនដើម្បីអោយរថយន្តឆ្លងកាត់ផ្លូវដែលរលាក់​ពិបាក ពោរពេញដោយផាសុកភាព និងសុវត្ថិភាព។ ប្រសិនបើលោកអ្នកកំពុងស្វែងរកយានជំនិះដើម្បីយកឈ្នះលើផ្លូវលំបាកច្រើន ម៉ាស៊ីនទំហំធំ ២.៨ លីត្រ នឹងផ្តល់ឱ្យអ្នកនូវកម្លាំងរមួលខ្លាំងល្អបំផុតដែលអ្នកត្រូវការដើម្បីជំនះឧបសគ្គ។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ម៉ាស៊ីន​តូច​ត្រូវ​ការ Turbo ដើម្បី​បង្កើន​ថាមពល ប៉ុន្តែ​មិន​អាច​ផ្តល់​កម្លាំង​បង្វិល​បាន​គ្រប់គ្រាន់​ដើម្បី​រំកិល​រថយន្ត​ចេញ​ពី​ឧបសគ្គ​នោះ​ទេ ប៉ុន្តែ trubo ផ្តល់​អត្ថប្រយោជន៍​ដល់​រថយន្ត​ក្នុង​ល្បឿន​លឿន។

  • ម៉ាស៊ីនធំ កម្លាំងខ្លាំង និង ការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងមានប្រសិទ្ធភាព

សូមអរគុណអតិថិជនសម្រាប់មតិកែលម្អលើការសន្សំសំចៃប្រេង។ តូយ៉ូតា ខេមបូឌា មានមោទកភាពជាខ្លាំង ដែលបានស្វែងយល់ពីការពេញចិត្តរបស់អតិថិជនលើការប្រើប្រាស់ប្រេងឥន្ធនៈ។ លើសពីនេះទៅទៀត យោងតាមច្បាប់របស់រដ្ឋាភិបាល ម៉ាស៊ីនរថយន្តទាំងអស់ត្រូវបានដំឡើងកំណែទៅជាការបំភាយ ស្របតាមស្តង់ដារ Euro IV ដែលរួមចំណែកដល់បរិស្ថានស្អាតជាងមុននៅក្នុងប្រទេស។

ការពិតខាងលើគ្រាន់តែជាបង្ហាញពីចំនុចពិសេសៗសម្រាប់អតិថិជនដែលមិនទាន់បានស្វែងយល់អំពី រថយន្ត Hilux Revo ជំនាន់ថ្មីយកមកពិចារណា។ អតិថិជន​ដែល​កំពុង​ពិចារណា​ទិញ​រថយន្ត​ភីកអាប់​អាចទៅកាន់អគារ​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា​ផ្ទាល់ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍​ និង​លក្ខណៈ​ពិសេស​ដ៏​គួរ​អោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ថាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីរថយន្ត SUV រថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ ក៏មានវត្តមានក្នុងពិព័រណ៍ Motor Expo ឆ្នាំ ២០២១

ក្រៅពីរថយន្ត Mitsubishi Pajero Sport Ralliart រថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ ក៏បានបង្ហាញវត្តមានក្នុងប្រទេសថៃផងដែរ ដោយក្នុងនោះវាបាននាំមកនូវរចនាបទផ្នែកខាងក្រៅដូចគ្នានឹងរថយន្ត Mitsubishi Pajero Sport Ralliart ដែរ លើកលែងរថយន្តភីកអាប់នេះមានតួរខ្លួនជាប្រភេទ Mega Cab និង Double Cap។

សម្រាប់រថយន្ត Mitsubishi Triton RALLIART ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.៥ លីត្រ Turbocharged ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១២៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៥ វគ្គ ។

យ៉ាងណាមិញតម្លៃរថយន្ត Mitsubishi Triton RALLIART ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ដែលត្រៀមចេញលក់នាពេលខាងមុខនេះ ដោយប្រភេទ៖

  • Mega Cab មានតម្លៃចាប់ពី ១៩,៧៨៦ ដុល្លារ
  • Double Cap មានតម្លៃចាប់ពី ២០,៩១៣ ដុល្លារ

បន្ថែមពីនេះរថយន្តក៏មានជម្រើស ២ពណ៌រួមគ្នាផងដែរ ដោយមានតួរខ្លួនពណ៌ Solid white និង Jet Black Mica លាយជាមួយដំបូលពណ៌ខ្មៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elantra N ស៊េរីថ្មី ២០២២ មានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

ថ្មីៗនេះ Hyundai បានប្រកាសតម្លៃសម្រាប់រថយន្ត Kona N ស៊េរីឆ្នាំ ២០២២ ហើយឥលូវនេះក្រុមហ៊ុនបានបង្ហាញព័ត៌មានលម្អិនអំពីម៉ូដែល Elantra N។

រថយន្ត Hyundai Elantra N គ្រោងនឹងមកដល់នៅរដូវេងារនេះមានតម្លៃចាប់ពី ៣២,៩២៥ ដុល្លារ និងឡើងដល់ ៣៤,៤២៥ ដុល្លារ សម្រប់ជម្រើសបំពាក់ប្រអប់លេខ ៨វគ្គ និងបូករួម ១,០២៥​ ដុល្លារទៀតសម្រាប់តម្លៃដឹកជញ្ចូន។

ម៉ូដែល Elantra N មានតម្លៃថ្លៃជាង រថយន្ត Volkswagen Jetta GLI ដោយសារម៉ូដែលនេះមានកម្លាំងខ្លាំងជាងដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០​ លីត្រ អាចបង្កើតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៩២ ញ៉ូតុនម៉ែត្រ ខណៈដែលរថយន្តនេះក៏ត្រូវបានបំពាក់ដោយមុខងារ N Grin Shift ដែលអាចបង្កើតកម្លាំងជាបណ្តោះអាសន្នដល់ ២៨៦ សេះ ។

រថយន្ត Hyundai Elantra N ត្រូវបានបំពាក់ Sport-tuned suspension, integrated drive axle, beefier braking system, launch control និង Electronic limited-slip differential ផងដែរ។

រថយន្តប្រភេទ Sedan នេះបានទទួលបានការរចនាបែបស្ព័ររួមមាន កាងមុខធំ និងប៉ាណាបែបសំណាញពណ៌ខ្មៅ ក្រឡឹងក្រហម និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ដែលប្រើប្រាស់សំបកកង់ប្រភេទ Michelin Pilot Sport 4S ។ អតិថិជនក៏អាចបន្ថែម កាងខាងមុខ ខាងក្រោយ និងទំហំស៊ីម៉ាំងផងដែរ។

ផ្នែកខាងក្នុងរថយន្តនេះមានកៅអីស្បែកបែបស្ព័រភ្ជាប់ដោយមុខងារកម្តៅ និងបានបំពាក់កុងទ័រ ទំហំ ១០,២៥ អ៊ីញ និងអេក្រង់ព័ត៌មានទំហំ ១០,២៥ អ៊ីញ មានភ្ជាប់ជាមួយប្រព័ន្ធ GPS, ម៉ាស៊ីនត្រជាក់ ២តំបន់, កន្លែងសាកថ្មឥតខ្សែ និង ឧបករណ៏បំពងសំឡេងប្រភេទ Bose ៨ចំនុច ។

ម៉ូដែល Elantra N ស៊េរីថ្មីឆ្នាំ២០២២ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយដល់អ្នកបើកបររួមមាន assortment of driver assistance systems including Forward Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist និង Rear Cross-Traffic Collision-Avoidance assist ខណៈម៉ូដែលនេះក៏មានមុខងារ Lane Keeping Assist, Lane Following Assist, High Beam Assist និង Safe Exit Warning ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition Timberline ឆ្នាំ២០២២ នឹងមានតម្លៃខ្ទង់ ៦,៨ម៉ឺនដុល្លារ

រថយន្ត Ford Expedition Timberline ស៊េរីឆ្នាំ២០២២ ត្រូវបានគេរាយការណ៍ថា នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៦៨ ១៥០ដុល្លារ។

គួររំលឹកឲ្យដឹងថា ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Expedition ឆ្នាំ២០២២ កាលពីខែកញ្ញា ហើយបានបញ្ជាក់ថា វានឹងផ្តល់ជម្រើសម៉ូដែល Expedition Timberline ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃផ្លូវការរបស់វាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេហទំព័រ Ford Authority បានអះអាងថា វានឹងមានតម្លៃចាប់ពី ៦៨ ១៥០ដុល្លារ។

ជាមួយនឹងតម្លៃខាងលើ នឹងធ្វើឲ្យវាថ្លៃជាងម៉ូដែល Expedition Limited 4×4 ឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ៦៦ ៧៨០ដុល្លារ។ យ៉ាងណាក៏ដោយ រថយន្ត Expedition Timberline ឆ្នាំ២០២២ នឹងមានបំពាក់លក្ខណៈពិសេសមួយចំនួន ខុសពីម៉ូដែលផ្សេងទៀតក្នុងត្រកូលរថយន្តនេះ។

រថយន្ត Ford Expedition Timberline ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost twin-turbo V6 មានកម្លាំង ៤៤០សេះ និងកម្លាំងរមួល ៦៩១ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Murano ឆ្នាំ២០២២ អាប់ដេតថ្មី ថែមម៉ូដែល Midnight Edition ទៀត!

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Murano ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយបានបន្ថែមម៉ូដែលពិសេសថ្មី ហៅថា Murano Midnight Edition។

ផ្អែកតាមម៉ូដែល Murano SV រថយន្ត Nissan Murano Midnight Edition បានតុបតែងខ្លួនខ្មៅមួយឈុត ពោលគឺ ប៉ាណាមុខខ្មៅ, កាងមុខ-ចំហៀង-ក្រោយខ្មៅ និង យ៉ាន់ Alloy ទំហំ ២០អ៊ីញ ពណ៌ខ្មៅរលោង ទៀតផង។

គួរឲ្យដឹងដែរថា ចំពោះកញ្ចប់ Midnight Edition នេះ មានតម្លៃ ១ ៣៩៥ដុល្លារ ហើយវានឹងមានជម្រើសប៉ុងមុខ និងប៉ុងពីរ។

យ៉ាងណាមិញ រថយន្ត Nissan Murano ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣២ ៩១០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ពោលគឺថ្លៃជាងស៊េរីឆ្នាំ២០២១ ត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។

រថយន្ត Murano ទាំងអស់ នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣២៥សេះ ប្រើប្រអប់លេខអូតូ Xtronic CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+