ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Tesla មានអ្នកកក់ទិញជិត ១,៣លានគ្រឿងបាត់!

ផ្អែកតាម​ការចុះផ្សាយរបស់ Electrek កាលពីថ្មីៗនេះបានបង្ហាញថារថយន្ត Cybertruck របស់ Tesla មានអ្នកកក់ទិញចំនួនប្រមាណ ១,២៧លានគ្រឿង ដែល​ស្មើ​នឹង​ប្រមាណ ៨០ពាន់លានដុល្លារ ប្រសិនបើនេះជាចំនួនដែលអាចលក់ចេញបានពិតប្រាកដ។

គួរបញ្ជាក់ថា គេមិន​មានវិធីដឹងច្បាស់ថាចំនួនលក់រថយន្ត Cybertruck គឺមានប៉ុន្មានឲ្យពិតប្រាកដនោះ ប៉ុន្តែកាលពីខែ៦ខែមុនអ្នកវិភាគធ្លាប់បាន​ប៉ាន់ស្មានថារថយន្តនេះមានចំនួនលក់ ៦៥ម៉ឺនគ្រឿង ហើយ​ការដែលវាឡើងជាង ១,៣លានគ្រឿងនេះ គឺជាតួលេខកក់ដ៏អស្ចារ្យបំផុត។

កាលពីថ្មីៗនេះ Tesla បានបញ្ជាក់ថាការផលិតរថយន្ត Cybertruck ទំនងជានឹងចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខនេះ ហេតុនេះ​ចំនួនកក់ ១,៣លានគ្រឿងនេះ ប្រសិនបើក្លាយជាចំនួនលក់ចេញ នោះអតិថិជននឹងត្រូវរង់ចាំយូរឆ្នាំទៀតទើបទទួលបានរថយន្តមកប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ភីកអាប់ Ford Ranger ឆ្នាំ២០២៣ បង្ហាញខ្លួនផ្លូវការ ជាមួយមុខមាត់ថ្មី និងទំនើបជាងមុន | (REVIEW+)

(REVIEW+) ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញនូវភីកអាប់ Ranger ឆ្នាំ២០២៣ សម្រាប់ទីផ្សារជុំវិញពិភពលោកជាផ្លូវការ ជាមួយការអភិវឌ្ឍន៍ថ្មីជាច្រើន ទាំងរូបរាង បច្ចេកវិទ្យា និងសមត្ថភាពបើកបរ។

ចាប់ផ្តើមជាមួយការឌីស្សាញផ្នែកខាងក្រៅ ផ្នែកខាងមុខនៃរថយន្តភីកអាប់នេះទទួលបានការឌីស្សាញកាត់តាមភីកអាប់ខ្នាតតូច Maverick និងភីកអាប់ខ្នាតធំ F-150 ជាមួយរបានៅចំកណ្តាលប៉ាណាខាងមុខ អមដោយចង្កៀងសងខាងរូបរាងជាអក្ស C ដែលភ្ជាប់មកជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime Running Light និងអំពូលប្រភេទ Matrix LED។

លើសពីនេះ សម្រាប់ម៉ូឌែលឆ្នាំ ២០២៣នេះ បានភ្ជាប់មកជាមួយទំពក់អូសសណ្តោង, ប្រព័ន្ធភ្លើង Zone Lighting System ដែលផ្តល់នូវពន្លឺ ៣៦០ដឺក្រេនៅពេលយប់ និងមានទ្រុងធំជាងមុន ខណៈពេលរថយន្តទទួលបានការឌីស្សាញថ្មីដែលមានប្រវែងសរុប និងប្រវែងគម្លាតកង់វែងជាងមុន ៥០មម។ នៅក្នុងនោះផងដែរ ក៏បានធ្វើការផ្លាស់ប្តូរកាងលម្អថ្មី និងកាន់តែពិសេសគឺមានកន្លែងសម្រាប់ឡើងនៅផ្នែកចំហៀង ឬយើងហៅបានថាជាជណ្តើរសម្រាប់ឡើង។

រីឯផ្នែកខាងក្នុងកាប៊ីន វាបានទទួលការឌីស្សាញថ្មីដោយផ្តល់នូវភាពទំនើប និងផាសុកភាព ជាមួយការបំពាក់ដោយកុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen បញ្ឈទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា SYNC4, កាំម៉េរា ៣៦០ដឺក្រ, កន្លែងសាកថ្មឥតខ្សែ និងកន្លែងផ្ទុកឥវ៉ាន់នៅខាងក្រោយ និងក្រោមកៅអីផ្នែកខាងក្រោយ រួមជាមួយ Console និងដៃចង្កឹះលេខប្រភេទអេឡិចត្រូនិចឌីស្សាញថ្មីផងដែរ។ លើសពីនេះ Ford បានផ្តល់អោយអតិថិជននូវការប្រើប្រាស់ជាមួយកម្មវិធី FordPass App ក្នុងការបញ្ឆេះរថយន្ត និងបើក ឬបិទទ្វារថយន្តផងដែរ។

ខណៈពេល Ford ពុំទាន់បង្ហាញអំពីជម្រើសម៉ាស៊ីនជាក់លាក់ និងជម្រើសប្រអប់លេខនៃរថយន្ត រថយន្តនេះនឹងមាននូវជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ៣ប្រភេទ និងម៉ាស៊ីនសាំងចំនួន ១ប្រភេទ ដោយរួមមានម៉ាស៊ីន ២.០លីត្រ ៤ស៊ីឡាំង ប្រភេទមួយ Turbo ឬ Turbo ភ្លោះ, ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣.០លីត្រ V6 និងម៉ាស៊ីនសាំង ២.៣លីត្រ EcoBoost ៤ស៊ីឡាំង។

ចំពោះតួរគ្រោងនៃរថយន្ត Ford បាននិយាយថារថយន្តនេះត្រូវបានផលិតឡើងជាមួយគ្រោងឆ្អឹងអភិវឌ្ឍន៍ថ្មី ដែលកង់ផ្នែកខាងមុនត្រូវបានរំកិលទៅមុខ និងបានផ្លាស់ប្តូរទីតាំងថ្មីទៅលើបូមក្រោយ ក្នុងការជួយអោយការបើកបរកាន់តែប្រសើរ។

សម្រាប់រថយន្ត Ford Ranger ឆ្នាំ ២០២៣ នឹងត្រូវផលិតឡើងនៅរោងចក្រក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិចនាឆ្នាំក្រោយ ដោយព័ត៌មានលម្អិតបន្ថែមទៀតនឹងបង្ហាញចេញនាពេលជិតចេញលក់នៅលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Nissan បានបញ្ចេញតម្លៃរបស់ត្រកូល Maxima ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

ព័ត៌មានលម្អិតអំពីតំលៃរបស់រថយន្ត Nissan Maxima ស៊េរីឆ្នាំ ២០២២ ទើបបានប្រកាសសម្រាប់ទីផ្សារសហរដ្ឋអាមេរិកទន្ទឹមនឹងការចេញលក់នៃរថយន្តនេះ។

ត្រកូល Maxima ២០២២ ប្រភេទ entry-level SV​​ មានតម្លៃចាប់ពី ៣៧,២៤០ ដុល្លារ លក្ខណៈស្តង់ដារសំខាន់ៗរបស់រថយន្ត Maxima SV ស៊េរី​ ២០២២ នេះប្រើជាមួយយ៉ាន់ ១៨អ៊ីញ ជាប្រភេទ aluminum-alloy , ដៃចង្កូតស្រោបស្បែក, សំបកកង់ទហំ ២៤៥/៤៥ ប្រភេទ all-season, ចង្កៀងមុខប្រភេទ LED projector និងភ្លើងបំភ្លឺពេលថ្ងៃ, ឧបករណ៏បំពង់សំឡេង ៨ ចំនុច និង កាំម៉េរាមើលខាងក្រោយ។

សម្រាប់ត្រកូល Maxima ម៉ូដែល SR ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៤២,៤០០ ដុល្លារ។​ មានការរួមបញ្ចូលរចនាជាច្រើនដូចជា ចង្កូតរុំដោយស្បែក​ប្រភេទ Alcantara, យ៉ាន់កង់ខ្មៅរលោងទំហំ ១៩អ៊ីញ, អំពូលកាត់អ័ព្ទ​ LED, ដំបូលបើក, ឧបករណ៏បំពង់សំឡេង​ប្រភេទ Bose ១១ចំនុច និងកាំម៉េរាមួយជុំរថយន្ត។

ចំពោះប្រភេទ Maxima Platform វិញមានតម្លៃចាប់ពី​ ៤២,៥៥០ ដុល្លារ រថយន្តនេះមានលក្ខណៈពិសេសជាច្រើនដូចជា កៅអីស្បែកដ៏ប្រណិត ទ្វា ចេញ/ចូល​ ដោយស្វ័យប្រវត្តិ  ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្តិ និង ដៃចង្កូតអេឡិចត្រូនិច។

សម្រាប់ម៉ូដែលទាំង៣ជម្រើសនេះប្រើជាមួយម៉ាស៊ីនចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣០០ សេះ និងកម្លាំងរមួល ៣៥៤ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ Xtronic ក៏ដូចជាប៉ុង១ វិលដោយកង់ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet យករថយន្ត Malibu មុខមាត់ដូច Camero ដាក់តាំងបង្ហាញក្នុងពិពណ៌រថយន្ត Guangzhou Auto Show

ក្រុមហ៊ុន Chevrolet បានប្រារព្ធខួបលើកទី ១១០​ របស់ខ្លួននៅឯពិព័រណ៍រថយន្ត Guangzhou Auto Show ២០២១ ជាមួយការនាំយករថយន្តដែលបានកែមុខមាត់ថ្មីចំនួន ៧ គ្រឿង​ទៅក្នុងប្រទេសចិន ក្នុងនោះមាន ៥គ្រឿងផ្អែកទៅលើរថយន្ត Malibu។ ខណៈរថយន្តម៉ាក Chevy Malibu Code X គួរឲ្យកត់សម្គាល់បំផុតដែលមានមុខដូចរថយន្តម៉ាក Camaro។

រថយន្ត Malibu ជំនាន់ទី​៩ របស់ក្រុមហ៊ុនអាមេរិក (US-spec) បានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១៥ នឹងបានកែរូបរាងថ្មី​នៅឆ្នាំ ២០១៨ ខណៈពេលនៅលើទីផ្សាប្រទេសចិនត្រូវបានអោយឈ្មោះថា Malibu XL។

នៅផ្នែកខាងមុខនៃរថយន្តនេះមានការបំពាក់ជាមួយកាងមុខប្រភេទកាបូន ដែលមានការរចនាជា ZL1-style របស់រថយន្តម៉ាក​ Camaro រីឯចង្កៀងខាងមុខបានលាងខ្លួនជាមួយពណ៌ខ្មៅ ខណៈរន្ធខ្យល់បានបន្ថែមនៅលើគំរមម៉ាស៊ីនដែលជួយអោយរថយន្តនេះកាន់តែអំណាចផងដែរ។ បន្ថែមពីនេះផ្នែកខាងក្រោយ បានបំពាក់ជាមួយចង្កៀងដូចគ្នានឹងរថយន្ត Camaro​ ព្រមទាំងមានកាងខាងក្រោយបានរចនាឡើងវិញដោយប្រើប្រាស់នូវកាបូន នឹងមានការរចនាបែប DTM អមដោយបំពង់ស៊ីមាំងចំនួន ៤ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារប្រទេសចិន Malibu XL ដំណើរការជាមួយម៉ាស៊ីន​ ៣ជម្រើសគឺម៉ាស៊ីនចំណុះ ២.0​ លីត្រ Turbocharged, ១.៥​ លីត្រ Naturally-aspirated និង ២.0 លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែកជាមួយឡាន Land Cruiser ស៊េរីថ្មី សង់ចេញពីដុំផ្គុំចំនួន ៤៤ម៉ឺនគ្រាប់

ហាងលក់រថយន្តឈ្មោះ Al-Futaim Toyota ដែលជាហាងលក់មួយនៅសហភាពអារ៉ាប់រួម បានដាក់តាំង​បង្ហាញរថយន្ត Toyota Land Cruiser 300 មួយគ្រឿងដែលផ្គុំឡើងពីដុំផ្គុំ Lego សរុបជាង ៤៤ម៉ឺនគ្រាប់។

រថយន្តផ្គុំនេះបានដាក់តាំងបង្ហាញនៅក្បែររថយន្តពិត នៅក្នុងផ្សារទំនើប Dubai Mall រហូតដល់ថ្ងៃទី១៥ ខែធ្នូ ដោយរថយន្តផ្គុំនេះបានផ្គុំឡើងយ៉ាងផ្ចិតផ្ចង់មើលទៅមានទម្រង់ដូចជារថយន្តពិតយ៉ាងខ្លាំងតែម្ដង ហើយទំហំ​របស់​វា​ក៏​ដូចគ្នាទៅនឹងរថយន្តពិតផងដែរ។

គម្រោងការរថយន្តផ្គុំនេះបានចំណាយដុំ Lego សរុបជាង ៤៤ម៉ឺនគ្រាប់ ដែលមានទម្ងន់សរុបជាង ២០០០គីឡូក្រាម មិនចាញ់ទម្ងន់រថយន្តពិតប៉ុន្មានឡើយ។ ដុំ Lego ត្រូវបានផ្គុំដោយក្រុមការងារដែលមានសមាជិក១២នាក់ និងបានចំណាយពេល​សរុប ២៦៨៨ម៉ោងក្នុងការសម្រេចវាឡើង។

ទស្សនាវីដេអូដូចខាងក្រោមនេះ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន៨ស៊ីឡាំងដ៏ខ្លាំងក្លារបស់ Dodge នឹងត្រូវអស់ជីវិតនៅឆ្នាំ២០២៤

ម៉ាស៊ីន៨ស៊ីឡាំងផលិតក្នុងបរិមាណច្រើន ដែលមានកម្លាំងដាច់គេក្នុងលោក គឺម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ ដែលជារបស់ក្រុមហ៊ុន Dodge និង​មាន​បំពាក់​លើ​រថយន្ត Hellcat នឹងត្រូវបញ្ចប់ជីវិតនៅឆ្នាំ២០២៣ ស្របពេលដែល​ម៉ាករថយន្ត​ជា​ច្រើន​ដែល​រួម​ក្រោមដំបូល Stellantis ជាមួយ Dodge បានត្រៀមខ្លួនសម្រាប់អនាគតរថយន្តអគ្គិសនីសុទ្ធ។

អ្នកនាំពាក្យសម្រាប់ម៉ាក Dodge បាននិយាយថាប្រាប់សារព័ត៌មាន Drive បែបនេះថា ៖ “រថយន្តនេះ គ្រោង​ឆ្អឹងនេះ ម៉ាស៊ីននេះ ដែលយើងគ្រប់គ្នាបានស្គាល់សព្វថ្ងៃ នឹងត្រូវផលិតរហូតដល់ឆ្នាំ២០២៣។ ប៉ុន្តែក្នុងឆ្នាំ២០២៤ យើង​នឹង​ដើរចេញពីវា។ រថយន្ត Dodge ស៊េរីថ្មីនឹងត្រូវបន្ថែមដោយថាមពលអគ្គិសនី”។

ចាប់តាំងពីប្រកាសចេញក្នុងឆ្នាំ២០១៥មក ម៉ាស៊ីន៨ស៊ីឡាំងរបស់ Dodge បានបំពាក់​លើ​រថយន្ត​ដូចជា Dodge Challenger SRT Hellcat coupe, Dodge Charger SRT Hellcat sedan, Ram 1500 TRX, Dodge Durango SRT Hellcat SUV និង Jeep Grand Cherokee Trackhawk SUV ជាដើម។

ថ្មីៗនេះដែរ Dodge បានបង្ហាញចេញរថយន្ត SRT Challenger និង Charger Redeye ប្រភេទថ្មី ដោយបន្ថែមជម្រើសពណ៌ថ្មី និងមានដំឡើងម៉ាស៊ីន ៦,២ស៊ីឡាំង ឡើងរហូតដល់ ៨០៧សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari Daytona SP3 ថ្មី តម្លៃ ២,២៥លានដុល្លារ ផលិតតែ ៥៩៩គ្រឿង លក់អស់មុនបង្ហាញខ្លួន!

រថយន្ត Ferrari Daytona SP3 ថ្មី ដែលនឹងត្រូវផលិតត្រឹមតែ ៥៩៩គ្រឿង ឥឡូវនេះបានលក់ដាច់អស់បាត់ទៅហើយ ដោយអ្នកទិញ បានទិញយកមុនពេលថ្ងៃវាត្រូវបង្ហាញខ្លួនជាផ្លូវការទៅទៀត។

កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Ferrari បានរៀបចំកម្មវិធីបែបឯកជនមួយ នៅក្នុងប្រទេសអ៊ីតាលី ដោយអញ្ចើញអ្នកចូលចិត្តទិញរថយន្ត Ferrari (private collectors) ប្រហែល ៣០០នាក់ ចូលរួម។

លោក Enrico Galliera ប្រធានផ្នែកទីផ្សារ និងលក់ នៅក្នុងក្រុមហ៊ុន Ferrari បានបញ្ជាក់ថា រថយន្ត Ferrari Daytona SP3 តម្លៃមួយគ្រឿង ២,២៥លានដុល្លារ ចំនួន ៤៩៩គ្រឿង ត្រូវបានម្ចាស់រថយន្ត Ferrari Monza SP1 និង Ferrari Monza SP2 ដែលចូលរួម ទិញយកអស់បាត់ទៅហើយ ខណៈសល់ ១០០គ្រឿងទៀត ត្រូវបានលក់ឲ្យ private collectors ខាងលើ។

Ferrari Daytona SP3 មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំង ៨២៩សេះ ប្រើប៉ុងក្រោយ និងប្រអប់លេខ ៧វគ្គ ប្រភេទ F1 dual-clutch gearbox។ Ferrari អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨៥វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករង់ចាំទិញឡានភីកអាប់ Toyota Tundra ជំនាន់ថ្មី ទំនងត្រូវចាំរៀងយូរបន្តិច!

ការដឹកជញ្ជូនរថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ដល់ឈ្មួញកណ្តាល លើកទី១ ដំបូងបង្អស់ នឹងត្រូវធ្វើឡើងនាខែក្រោយ ហើយវានឹងមិនឈរជើងនៅក្នុងស្តុកយូរនោះទេ។

បើយោងតាមគេហទំព័រ CarsDirect បានទទួលដំណឹងពីឈ្មួញលក់រថយន្ត Toyota ដ៏ធំបំផុតមួយ នៅសហរដ្ឋអាមេរិក ថា អ្នករង់ចាំ អាចចំណាយពេលដល់ ១,៥ឆ្នាំឯណោះ។

វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែ Toyota បានសាងសង់រោងចក្រថ្មី នៅក្នុងរដ្ឋ Texas ដើម្បីផលិតរថយន្ត Tundra (និងក្រោយមកបន្ថែមម៉ូដែល Tacoma)។

តើអ្វីជាបញ្ហា?

ជាការពិតណាស់គឺ “បញ្ហាផ្គត់ផ្គង់” ជាពិសេស “បន្ទះឈីប“។ ឈ្មួញលក់រថយន្តបានអះអាងថា Toyota មានគម្រោងដឹករថយន្តត្រឹមតែ ៦១គ្រឿងប៉ុណ្ណោះឲ្យពួកគេ ក្នុងតំបន់ទីក្រុង Los Angeles នារយៈពេល ៣ខែខាងមុខ ដែលចំនួននេះពិតជាតិចខ្លាំងមែនទែន។

មិនតែប៉ុណ្ណោះ ឈ្មួញភាគច្រើនបានទទួលការកក់ជាច្រើន ប៉ុន្តែមិនធានាថានឹងទទួលបានរថយន្តឡើយ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤ខែ ឬអាចឡើងដល់ ១៨ខែឯណោះ។ ក្នុងនោះដែរ ម៉ូដែល Tundra TRD Pro ថ្មី នឹងពិបាកក្នុងការទទួលបានរថយន្ត ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ៩ខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចេញរថយន្ត Flying Spur Mulliner និង Flying Spur Hybrid សម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Bentley បានធ្វើការបង្ហាញចេញនូវរថយន្តប្រភេទ Sedan Flying Spur Mulliner និង Flying Spur Hybrid ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ក្នុងប្រទេសចិនជាផ្លូវការ បន្ទាប់ពីរថយន្តនេះទទួលបានពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសចិន ជាមួយចំនួនលក់កើនឡើងរហូតដល់ ២០០ភាគរយ។

សម្រាប់រថយន្ត Bentley Flying Spur Mulliner គឺជាម៉ូឌែលប្រភេទប្រណិតបំផុតនៃត្រកូល Flying Spur ដោយបានបំពាក់ជាមួយថាសកង់ផ្តាច់មុខទំហំ ២២អ៊ីញ និងដំណើរជាមួយជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទគឺ

  • ជម្រើសម៉ាស៊ីនសាំង Plug-in hybrid ចំណុះ ២.៩លីត្រ V6 រួមជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ
  • ជម្រើសម៉ាស៊ីន Twin-turbo ៤.០លីត្រ V8 ផលិតកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ
  • ជម្រើសម៉ាស៊ីន Twin-Turbo ៦.០លីត្រ  W12 ផលិតកម្លាំង ៦២៦ សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ

រីឯប្រភេទ Bentley Flying Spur Hybrid ជាម៉ូឌែលដែលមានភាពសន្សំសំចៃ និងមានកម្រិតនៃផលិតបរិស្ថានតិចបំផុត ដោយវាដំណើរដោយម៉ាស៊ីនសាំងចំណុះ ២.៩លីត្រ V6 រួមជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ដែលមាននៅលើរថយន្ តBentley Flying Spur Mulliner។ ជាមួយថាមពលទាំងនេះ វាទទួលបានពីអាគុយអគ្គិសនីប្រភេទ lithium-ion ទំហំ ១៤.១ គីទ្បូវ៉ាត់ ដែលអាចបើកបរបានចម្ងាយ ៧០០ គីទ្បូម៉ែត្រ នៅពេលចាក់សាំង និងសាកភ្លើងពេញម្តង។

យ៉ាងណាមិញក្រុមហ៊ុន Bentley មិនទាន់បានបញ្ជាក់អំពីតម្លៃផ្លូវការររថយន្តនេះនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃ Kia Niro ស៊េរីឆ្នាំ២០២២ បង្ហាញខ្លូនជាផ្លូវការ

ក្រុមហ៊ុន Kia បានបង្ហាញចេញនូវរូបភាព Teaser និងវីដេអូខ្លីនៃការត្រៀមបង្ហាញខ្លួនជាផ្លូវការនៃរថយន្ត SUV ប្រើសប្រាស់អគ្គិសនី Niro ឆ្នាំ២០២២ ដែលត្រូវធ្វើទ្បើងនៅថ្ងៃទី២៥ ខែវិឆ្ឆិកានេះ ក្នុងកម្មវិធី Seoul Mobility Show នៅប្រទេសកូរ៉េខាងត្បូង។

តាមរយៈរូបភាព Teaser និងវីដេអូខ្លីនេះបានបង្ហាញអោយឃើញថា ផ្នែកខាងក្នុងនៃរថយន្ត Kia Niro ឆ្នាំ២០២២ ត្រូវបានឌីស្សាញថ្មីទៅលើតាប្លូ ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តប្រភេទ Touch Screen ដែលត្រដៀងទៅនឹង Kia Sportageផងដែរ។ បន្ថែមជាមួយផ្នែកខាងក្រៅបំពាក់នូវអំពូល LED អមដោយភ្លើងពេលថ្ងៃ និងផ្នែកខាងក្រោយមានភ្លើងLED និងទ្បូហ្គោ Kia ដែលមានការយកលំនាំទៅតាមគំរូរថយន្ត HabaNiro កាលពីឆ្នាំ២០១៩ ដែលបានដាក់បង្ហាញនៅក្នុងទីក្រុង New York កន្លងទៅនេះ។

រថយន្ត Kia Niro ជំនាន់ទី ២ នេះត្រូវបានគេរំពឹងថានឹងផ្តល់នូវជម្រើសម៉ាស៊ីនប្រភេទ Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ ដែលមានន័យថាវាប្រហែលជានឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង E-GMP និងគ្រោងឆ្អឹង ICE platformផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+