ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC បង្ហាញចេញរថយន្តអគ្គិសនី Aion LX Plus ឆ្នាំ២០២២ ជិះពីភ្នំពេញ ទៅដល់រតនៈគិរី ហើយសល់ទៀត

ក្រុមហ៊ុន GAC បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Aion LX Plus ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងសរុប ៤,៨៣៥ មម ទទឹង ១,៩៣៥ មម កម្ពស់ ១,៦៨៥ មម និងប្រវែងគម្លាតកង់ ២,៩២០ មម។ វាបានបំពាក់ជាមួយអាគុយដែលមានថាមពល ១៤៤,៤ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ១០០៨ គីទ្បូម៉ែត្រ (៦២៦-mile) និងអាចផលិតកម្លាំង ៧២៥ សេះ រត់ដោយកង់ ៤ ជាមួយនឹងប្រអប់លេខដៃ ២ វគ្គ។

រថយន្តអគ្គិសនី GAC Aion LX Plus បានបំពាក់នូវអេក្រង់កម្សាន្ត Touch Screen ទំហំ ១៥,៦អ៊ីញ ប្រើប្រាស់ប្រភេទឈីប Qualcomm 8155 8-core និងកម្មវិធីឈ្មោះថា ADiGO ៤.០។ បន្ថែមជាមួយដំបូលបើកខាងលើប្រភេទ Panoramic Sunroof, ឧបករណ៍បំពងសំលេង Alpine ចំនួន ១០ ចំណុច ព្រមទាំងកៅអីពូកស្បែកប្រណិត Nappa។

យ៉ាងណាមិញក្រុមហ៊ុន GAC មិនទាន់បានបញ្ជាក់អំពីតម្លៃផ្លូវការររថយន្តនេះនៅទ្បើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាវានឹងមានតម្លៃចាប់ពី ៣៥​ ៩៥៧ ដុល្លារ ដល់ ៥៥ ៧៥០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី និង SUV របស់ Hyundai លេចមុខក្នុងរឿង Spider-Man: No Way Home

ក្រុមហ៊ុន Hyundai បានធ្វើការប្រកាសអំពីវត្តមាននៃរថយន្តប្រភេទអគ្គិសនី loniq 5 និងរថយន្ត SUV ម៉ូឌែល Tucson របស់ខ្លួន នៅក្នុងរឿង Spider-Man: No Way Home ឬ មនុស្សពីងពាង: មកផ្ទះលែងកើត ដែលត្រៀមនឹងចាក់បញ្ជាំងនាថ្ងៃទី ១៧ ខែធ្នូ ខាងមុខនេះ។

ក្រៅពីបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត រថយន្តនេះក៏បង្ហាញខ្លួននៅក្នុងវីដេអូស្ព័តពាណិជ្ជកម្ម(TV spot) ជាមួយ Spider-Man ដែលសម្តែងដោយលោក Tom Holland និងមិត្តរបស់គាត់ Ned Leeds ដែលសម្តែងដោយលោក Jacob Batalon ផងដែរ។ វីដេអូស្ព័តពាណិជ្ជកម្មនេះដែលមានរយៈពេល ៩០វិនាទីនេះ ត្រូវបានអោយឈ្មោះថា “Only Way Home” ដោយបានដឹកនាំដោយលោក Jon Watts។ លើសពីនេះ វីដែអូរយៈពេល ៣០វិនាទីថ្មី នឹងត្រូវបានចាក់បង្ហាញនៅលើកញ្ចក់ទូរទស្សន៍នៅសហរដ្ឋអាមេរិច, អ៊ឺរ៉ុប, ចិន, រុស្សី និងប្រទេសផ្សេងៗ រហូតដល់ខែមករា ឆ្នាំ២០២២។

សម្រាប់អ្នកគាំទ្រខ្សែភាគយន្ត Spider-Man និងក្រុមហ៊ុន Hyundai នឹងមានឱកាសទទួលបានផ្ទាំងរូបភាពពិសេស(Special Edition Poster) នៃខ្សែភាគយន្តដែលចូលរួមដោយរថយន្ត loniq 5 ក៏ដូចជាផ្ទាំងរូបភាពជាច្រើនបន្ថែមទៀតផងដែរ។ រីឯរថយន្ត Tucson នឹងបង្ហាញខ្លួននៅក្នុងវីដេអូស្ព័តពាណិជ្ជកម្មមួយផ្សេងទៀតដែលមានរយៈពេល ៣០វិនាទី ដែលបង្ហាញពីឈុតឆាកសំខាន់ៗពីខ្សែភាគយន្តជាមួយលោក Tom Halland(Spider-Man)។

សូមបញ្ជាក់ផងដែរថា ខ្សែភាគយន្ត Spider-Man: No Way Home គឺជាសមាជិកទី៣ ថ្មីនៃរឿង Trilogy បច្ចុប្បន្នរបស់ Sony Pictures និង Marvel Studio បន្ទាប់ពី Spider-Man: Homecoming (២០១៧) និង Spider-Man: Far From Home (២០១៩)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield ពង្រីកផ្នែកម៉ូតូខ្នាតមធ្យមបន្ថែមទៀតក្នុងប្រទេសកម្ពុជា

កម្ពុជាៈ ម៉ូតូ​ Royal Enfield Meteor 350 បានក្លាយខ្លួនជាម៉ូឌែលមួយ ដែលទទួលបាននូវពាន់រង្វាន់ និងការកោតសសើរយ៉ាងខ្លាំងនៅទូទាំងប្រទេសឥណ្ឌា និងទីផ្សារអន្តរជាតិ។ Meteor 350 បានបង្ហាញចេញនូវខ្លឹមសារដ៏អស្ចារ្យនៃការជិះម៉ូតូ ជាមួយនឹងវណ្ណកម្មបែបបុរាណ និងការរចនាមិនចេះឈប់ឈរ ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន និងការជំនះជាមួយឧបសគ្គក្នុងការធ្វើដំណើរផងដែរ។

ម៉ូតូ Meteor 350 បានទទួលរង្វាន់ជាច្រើននៅទូទាំងទីផ្សារពិភពលោក ក្នុងនោះដែរមានពានរង្វាន់ដ៏លេចធ្លោបំផុតដោយរួមមាន៖

  • ពានរង្វាន់ Indian Motorcycle of the Year 2021 (IMOTY)
  • ពានរង្វាន់ Bike of the Year ប្រគល់ជូនដោយ NDTV Car and Bike
  • ពាន់រង្វាន់ Motorcycle of the Year ប្រគល់ជូនដោយ BBC Top Gear
  • ពាន់រង្វាន់ Flywheel and Best Modern Classic ’over 250cc” for 2021 ប្រគល់ជូនដោយ the covered Grand Prix Group in Thailand.

ជាមួយការជោគជយ័របស់ម៉ូតូ Meteor 350 លោក Vimal Sumbly ប្រធានផ្នែកអាជីវកម្ម APAC នៃក្រុមហ៊ុន Royal Enfield បានមានប្រសាសន៍ថា” ម៉ូតូរបស់ក្រុមហ៊ុន Royal Enfield ពិតជាមានការទាក់ទាញយ៉ាងខ្លាំង។ ដោយវាមិនត្រឹមតែផ្តល់នូវបទពិសោធន៍នៃការជិះម៉ូតូប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវភាពរំភើបរីករាយ ក៏ដូចជាការផ្តល់នូវផាសុកភាពបន្ថែមទៀតផងដែរ។ ជាក់ស្តែងអ្នកដែលមានបទពិសោធន៍​ថ្មីថ្មោង ឬមានបទពិសោធន៍យូរកំពុងតែត្រូវបានលង់ស្រឡាញ់ជាមួយម៉ូតូ Meteor 350នេះ។ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ផ្សេងទៀត Meteor 350 ត្រូវបានបញ្ចេញឡើងជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ពួកយើង ដើម្បីបំពេញសេចក្តីត្រូវការ នៃការកើនឡើងនៃការជិះម៉ូតូដែលមានតម្លៃសមរម្យ និងមានមោទភាពក្នុងការរស់នៅជាមួយការប្រគួតប្រជែង។ ជាមួយ Meteor យើងបានដាក់ថាមពលដ៏រឹងមាំទៅកាន់ម៉ូតូខ្នាតធំនេះ ហើយយើងមានទំនុកចិត្តថាយើងនឹងបន្ថែមនូវអ្នកជិះម៉ូតូជាច្រើនទៀតចូលទៅកាន់របត់នៃការជិះម៉ូតូដ៏សុទ្ធសាត Pure motorcycling fold”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Royal Enfield បាននឹងកំពុងរៀបចំនៃជិះម៉ូតូជាមួយបទពិសោធន៍ប្លែកៗនៅទូទាំងទីផ្សារអាស៊ីប៉ាស៊ីហ្វិក។ ដោយព្រឹត្តិការណ៍នោះមានឈ្មោះថា Cruise Easy Days ដែលជាបទពិសោធន៍នៃការជិះម៉ូតូដែលរៀបចំឡើងសម្រាប់ម្ចាស់ម៉ូតូ Meteor 350 នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការជិះម៉ូតូដ៏ប្លែកនេះគឺមានបំណងក្នុងការការចាប់ផ្តើមនៃវប្បធម៍នៃការជិះម៉ូតូក្នុងប្រទេសផ្សេងៗ ជាពិសេស “Easy Cruising” ដែលមានន័យដល់ការជិះជាប្រចាំសប្តាហ៍ និងបែបទំនាក់ទំនងធម្មតាជាមួយសមាគមន៍អ្នកជិះម៉ូតូ។ ដែលជាហេតុបណ្តាលអោយអ្នកជិះម៉ូតូ Royal Enfield កាន់តែច្រើនឡើងជិះ និងកសាងម៉ាកយីហោជាមួយគ្នា។ យ៉ាងណាមិញអតិថិជនជាច្រើនពិតជារីករាយជាមួយនឹងបទពិសោធន៍នៃការជិះម៉ូតូ ហើយកាន់តែចាប់អារម្មណ៍ក្នុងការស្វែងរកអ្នកជិះម៉ូតូជាច្រើនបន្ថែមទៀត។ ជាក់ស្តែងចាប់តាំងពីការបើកដំណើរការរហូតមកដល់ពេលនេះ យើងមានចំនួនអ្នកជិះជាង ១៣០នាក់ ក្នុងការធ្វើដំណើរជាមួយយើងទៅកាន់ទីតាំងជាច្រើនហើយការជិះខុសៗគ្នា​ដូចជាការជិះបែប Morning ride, Night ride, Donation ride, Kompot ride និងកន្លែងជាច្រើនបន្ថែមទៀត។

TBT (Turn-By-Turn) navigation pod ត្រូវបានស្គាល់ថាជាត្រីវិស័យរបស់ Royal Enfield ដោយបានទទួលការ Feedback ដ៏ល្អជាច្រើនពីអ្នកជិះម៉ូតូជាច្រើន។ វាមិនត្រឹមតែផ្តល់នូវផែនទីក្នុងការធ្វើដំណើរនោះឡើយ ដោយវាបានផ្តល់នូវការបទពិសោធន៍នៃការជិះម៉ូតូដ៏រីករាយ និងរលូន។ Tripper គឺមានភាពសមញ្ញ ច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់ជូននូវព័ត៌មាន ខណៈពេលមិនការរំខាន និងបង្កភាពរញ៉េរញ៉ៃ។ ដោយនេះជាហេតុផលដែលក្រុមហ៊ុន Royal Enfield ទទួលបានការទទួលស្គាល់យ៉ាងអស្ចារ្យថាមិនមែនត្រឹមតែជាម៉ូតូសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នករុករកនាចុងសប្តាហ៍ផងដែរ។

នៅក្នុងប្រទេសកម្ពុជា អ្នកគាំទ្រថ្មីជាច្រើន នៃអ្នកធ្វើដំណើរកំពុងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ ” leisure riding ” នៃការធ្វើដំណើរផ្លូវឆ្ងាយរបស់ Royal Enfield ។ ក្នុងនាមជាម៉ាកយីហោម៉ូតូកម្សាន្ត យើងមិនត្រឹមតែបង្កើនចំណែកទីផ្សាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកគំនិតទៅកាន់អ្នកចូលចិត្តជិះម៉ូតូផងដែរ។

Royal Enfield Meteor 350 ត្រូវបានផលិតឡើងសម្រាប់មនុស្សគ្រប់គ្នាដែលត្រូវការនូវម៉ូតូដែលមានភាពទាក់ទាញ ឬភាព Unique សម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង រួមជាមួយនឹងការធ្វើដំណើរទៅកាន់ភ្នំ ដែលអាចអោយពួកគេចាក់ចេញពីផ្លូវល្បឿនលឿន និងបោះបង់ចូលនូវទុកកង្វល់នៅក្នុងជីវិតប្រចាំថ្ងៃ។

#MissOutOnNothing #RoyalEnfield #PureMotorcycling #RidePure #120yearsofRoyalEnfield

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650, ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម។

  • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្វ៖ ០៩៥ ៦៦៦ ៣៧២ ០១៧ ៨៦៦ ៦៧១ ០៧៧ ៦៦៦ ៣៩២។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q5 e-tron ថ្មី បង្ហាញខ្លួននៅចិន សាកម្តងជិះបាន…..

ក្រុមហ៊ុន Audi បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន គឺ Audi Q5 e-tron ក្នុងកម្មវិធី 2021 Guangzhou Auto Show ដោយមានបំណងដាក់លក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។

រថយន្ត Audi Q5 e-tron បានប្រើប្រាស់គ្រោងឆ្អឹង MEB Platform ដូចទៅនឹងម៉ូដែល Q4 e-tron និង Q4 e-tron Sportback ដែរ ប៉ុន្តែវាមានទំហំធំជាង គឺ ប្រវែង ៤៨៧៦មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៦៥មីល្លីម៉ែត្រ។

ចំណែកឯផ្នែកខាងក្នុង វាបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១១,៦អ៊ីញ ជាប្រភេទ Touchscreen ហើយមានបំពាក់កៅអី ៣ជួរ អាចអង្គុយបានរហូតដល់ទៅ ៧នាក់ឯណោះ។ មិនតែប៉ុណ្ណោះ វាក៏មានជម្រើសកៅអី៦ ដែរ។

Audi Q5 e-tron ផ្តល់ជម្រើសកម្លាំងចំនួន ៣ គឺ Q5 40 e-tron ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១ ដំណើរការដោយប៉ុងក្រោយ, Q5 50 e-tron ប្រើម៉ូទ័រអគ្គិសនី២ មានកម្លង ៣០១សេះ និងប៉ុងពីរ។ ពួកវាបំពាក់អាគុយអគ្គិសនីទំហំ ៨៣,៤គីឡូវ៉ាត់ម៉ោង។ ចុងក្រោយគឺម៉ូដែល Q5 35 e-tron ប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៧៧សេះ ហើយប្រើអាគុយទំហំតូចជាង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Audi មិនបានបង្ហាញឡើយថា Q5 e-tron នឹងមានចម្ងាយបើកបរបានប៉ុន្មាន នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ជាប់ជាម៉ាកឡានធន់បំផុត ប្រចាំឆ្នាំ២០២១

ជារៀងរាល់ឆ្នាំ គេហទំព័រ Consumer Reports បានប្រមូលទិន្នន័យពី ភាពអាចជឿជាក់ ឬ ភាពធន់ (reliability) នៃរថយន្តពីអ្នកប្រើប្រាស់ តាមរយៈកម្រងសំណួរអនឡាញដែលផ្ញើទៅសមាជិករបស់ខ្លួន។

ក្នុងនោះម្ចាស់រថយន្តត្រូវបានសួរអំពីបញ្ហាណាមួយដែលរថយន្តរបស់ពួកគេបានជួបប្រទះ ក្នុងរយៈពេល ១២ ខែមុន ក្នុង ១៧ ទិដ្ឋភាព រួមទាំង ផ្នែកដូចជា ម៉ាស៊ីន, ប្រអប់លេខ, ប្រព័ន្ធភ្លើង និង តួខ្លួនរថយន្ត ផងដែរ។ ពិន្ទុភាពជឿជាក់ ឬភាពធន់ មានពី ០ ទៅ ១០០ ពិន្ទុ ជាមួយនឹងការវាយតម្លៃជាមធ្យមចន្លោះពី ៤១ ទៅ ៦០ ពិន្ទុ។

ចំពោះការសិក្សានៅក្នុងឆ្នាំនេះ ម៉ាករថយន្ត Lexus បានឈរនៅលំដាប់លេខ១ ជាមួយនឹងពិន្ទុ ៧៦ ហើយតាមពីក្រោយដោយ Mazda ៧៥ពិន្ទុ, Toyota ៧១ពិន្ទុ, Infiniti ៦៩ពិន្ទុ និង Buick, Honda និង Subaru ៦៦ពិន្ទុដូចគ្នា។

បើនិយាយពីប្រភេទរថយន្តវិញ រួមមាន Sedan, Hatchback, Wagon, Coupe និង Convertible បានបង្ហាញឲ្យឃើញពីភាពធន់បំផុតរបស់ពួកវា ជាមួយនឹងពិន្ទុជាមធ្យម ៥៧ បើប្រៀបធៀបទៅនឹង ៥០ ពិន្ទុនៃ SUV និង ៤៣ ពិន្ទុ នៃ Pickup និង Minivan៕

ខាងក្រោមនេះគឺជាលទ្ធផលសរុប៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 លេចមុខនៅប្រទេសក្បែរខាងកម្ពុជា រំពឹងលក់តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត MG5 ប៉ុន្មានគ្រឿងដំបូង បានចាប់ផ្ដើមបង្ហាញវត្តមាននៅប្រទេសវៀតណាម ដូចនឹងអ្វីដែលហាងលក់ធ្លាប់បាននិយាយថារថយន្ត MG5 នឹងមានតាមហាងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ដើម្បីឲ្យអតិថិជនបានសាកល្បង។

ទាក់ទងនឹងផែនការប្រកាសចេញលក់នៅវៀតណាម MG5 ឆ្នាំ២០២១ ប្រហែលជាត្រូវរង់ចាំ​រហូតដល់ដើមឆ្នាំក្រោយ ខណៈដែលមានហាងលក់មួយចំនួនបានចាប់ផ្ដើមបើកទទួលការកក់ ដោយរំពឹងថារថយន្តនេះមានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ទៅ ២,៤ម៉ឺនដុល្លារ ដោយវាជារថយន្តដែលនាំចូលពីប្រទេសថៃ។

ចំណុចទាក់ទាញរបស់ MG5 ឆ្នាំ២០២១ គឺការឌីហ្សាញបែបយុវវ័យដែលមើលទៅទាក់ភ្នែក ហើយវាមានបំពាក់ដោយអំពូលភ្លើង LED ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃ មើលទៅកាន់តែលេចធ្លោ។

នៅលើទីផ្សារវៀតណាម MG5 ឆ្នាំ២០២១ ទំនងជាមានតែជម្រើសម៉ាស៊ីនស្តង់ដារ ដែលមានចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១១៨សេះ និងគួបផ្សំជាមួយប្រអប់លេខដៃ៥វគ្គ ឬប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota យកឡាន Corolla Cross ប្ដូរឈ្មោះថ្មី ដាក់លក់នៅចិន

ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Frontlander ស៊េរីឆ្នាំ២០២២ ជាផ្លូវការនៅកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Motor Show 2021 ដែលកន្លងមកក្រុមហ៊ុនធ្លាប់ឲ្យតម្រុយថានេះគឺជារថយន្ត SUV ផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិន។

យ៉ាងណាក្ដី តាមពិតរថយន្តនេះគឺជា Corolla Cross ដែលបានប្ដូរឈ្មោះថ្មី និងមានការកែកុនមុខមាត់បន្តិចបន្តួចតែប៉ុណ្ណោះ ដែលរថយន្តនេះគឺជាការសហការផលិតរវាង Toyota ជាមួយម៉ាករថយន្តចិន GAC។

រថយន្តថ្មីនេះផលិតដោយប្រើគ្រោងឆ្អឹងថ្មី Toyota New Generation Architecture ដោយទំហំរបស់វាវែងជាង Corolla Cross ចំនួន២៥ម.ម គឺប្រវែងសរុប ៤៤៨៥ម.ម ទទឹងទំហំ ១៨២៥ម.ម កម្ពស់ ១៦២០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៦៤០ម.ម។

រថយន្ត Frontlander ប្រើប្រាស់ម៉ាស៊ីន៤ស៊ីឡាំង មានចំណុះ ២,០លីត្រ ដែលវាអាចផលិតកម្លាំងបាន ១៧១សេះ គួបផ្សំនឹងប្រអប់លេខប្រភេទ CVT។ ទាក់ទងនឹងតម្លៃលក់ និងពេលវេលាចេញលក់នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Altima ឆ្នាំ២០២២ ថែមម៉ូឌែលពិសេសថ្មី Midnight Edition

ក្រុមហ៊ុន Nissan បានពង្រីកត្រកូលនៃរថយន្ត Nissan Altima ឆ្នាំ២០២២ ជាមួយម៉ូឌែលពិសេសថ្មី Midnight Edition ដែលផ្អែកលើម៉ូឌែល SR ដំណើរផ្តាច់មុខជាមួយម៉ាស៊ីចំណុះ ២,៥​ លីត្រ ៤​ស៊ីឡាំង។

ជាមួយឈ្មោះ Midnight Edition រថយន្តនេះបានលេងខ្លួនជាមួយពណ៌ខ្មៅទៅលើប៉ាណាមុខ, កាងលំអរ និងថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ។ បន្ថែមជាមួយតែមឡូហ្គូ និងស្រោមកញ្ចក់ជំហៀងពណ៌ខ្មៅផងដែរ។

ក្រៅពីការអភិវឌ្ឍន៍លើរចនាបទ រថយន្តនេះក៏បានបំពាក់បន្ថែមជាមួយអំពូលកាត់អ័ព្ទប្រភេទ​ LED, ដំបូលកញ្ចក់ Moonroof ព្រមទាំងកៅអីអ្នកបើកមានមុខងារកំដៅ និងអាចបញ្ជាបាន ២ទិសដៅផងដែរ។

រថយន្ត Nissan Altima ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៤ ៥៥០ ដុល្លារ។ រថយន្តប្រភេទ Sidan នេះផ្តល់ជូនជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ម៉ាស៊ីនសាំងចំណុះ ២.៥​ លីត្រ​ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ ១៨៨ សេះ និង កម្លាំងរមួល ២៤៤ ញ៉ូតុនម៉ែត្រ ខណៈអតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនប្រភេទ FWD ចំណុះ ២.០ លីត្រ ៤ស៊ីឡាំង Turbocharged កម្លាំង ២៣៦​ សេះ និងកម្លាំងរមួល ៣៦២ ញ៉ូតុនម៉ែត្រ ដែលបំពាក់ផ្តាច់មុខសម្រាប់ប្រភេទ SR ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac Lyriq បើកលក់សាកល្បងក្នុងប្រទេសចិន ដោយ ១ម៉ោងទទួលបានការកក់ចំនួន ១ពាន់គ្រឿង

កាលពីថ្ងៃទី ១៧កន្លងទៅ ក្រុមហ៊ុន Cadillac បានធ្វើការចាប់ផ្តើមនៃការលក់សាកល្បង ឬ Pre-Sales សម្រាប់រថយន្តអគ្គិសនី Lyriq ក្នុងប្រទេសចិន ជាមួយការគាំទ្រយ៉ាងខ្លាំងដោយត្រឹមរយៈពេល ១ម៉ោង រថយន្តនេះទទួលបានការកក់លើសពីចំនួន ១០០០គ្រឿង។

ជាមួយការការកក់នេះ គឺត្រូវបានធ្វើឡើងតាមរយៈកម្មវិធី IQ របស់ក្រុមហ៊ុន Cadillac និងតាមរយៈ WeChat ជាមួយទឹកប្រាក់កក់មុនចំនួន ១៨៦ដុល្លារ។ លើសពីនេះ រាល់ការកក់ ឬទិញរថយន្ត SUV អគ្គិសនីនេះ មុនដំណាច់ខែមេសា ឆ្នាំ២០២២ នឹងទទួលបាននូវការសាកភ្លើងដោយឥតគិតថ្លៃចំនួណ ១០ម៉ឺនគីឡូម៉ែត្រ, កាដូរសម្រាប់ការចូលទៅកាន់កម្មវិធី IQ របស់ Cadillac និងជម្រើសពណ៌ខាងក្រៅពិសេសផងដែរ។

រថយន្ត Cadillac Lyriq នឹងចេញលក់នៅលើទីផ្សារប្រទេសចិន ជាមួយជម្រើសប្រភេទ Luxurious long-range ដែលមានតម្លៃចាប់ពី ៦៩ ០០០ដុល្លារ។

សូមបញ្ជាក់ផងដែរថា គ្រប់ម៉ូឌែលនៃរថយន្ត Lyriq ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Ultium platform ដែលបំពាក់ជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ ឬ ៤៩៤គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អនុញ្ញាតអោយអតិថិជនខ្លួនអាចបង្កើតរថយន្ត GR86 ឆ្នាំ២០២២ ក្នុងក្តីស្រម៉ៃ នៅលើគេហទំព័រខ្លួន

បន្ទាប់ពីរយៈពេលប្រាំពីរខែនៃបង្ហាញជាផ្លូវការរបស់ខ្លួន ទីបំផុតក្រុមហ៊ុន​ Toyota បានបញ្ចេញនូវគេហទំព័រដែលអាចអនុញ្ញាតអោយអតិថិជនខ្លួនអាចបង្កើតនូវរថយន្ត GR86 សប្បនិម្មិតតាមក្តីស្រម៉ៃរបស់ខ្លួនបាន។

ដោយចាប់ផ្តើមជាមួយជម្រើសម៉ូឌែល អតិថិជនអាចជ្រើសរើសបានរវាងម៉ូឌែលប្រភេទ Base និង Premium។ ដោយប្រភេទ Premium មានតម្លៃថ្លៃជាងម៉ូឌែលប្រភេទ Base ចំនួន ២ ៦០០ដុល្លារ ដោយមានតម្លៃចាប់ពី ៣០ ៣០០ដុល្លារ ខណៈប្រភេទ Base មានតម្លៃចាប់ពី ២៧ ៧០០ដុល្លារ។

ខណៈពេលរថយន្តទាំងពីរនេះដំណើរការដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.៤​ លីត្រ​​ កម្លាំង ២២៨ សេះ អតិថិជនអាចជ្រើសរើសរវាងប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៦វគ្គ ដោយបូកទឹកប្រាក់បន្ថែម ១ ០៧៤ ដុល្លារ និង ជម្រើសពណ៌តួរខ្លួន Halo (ស), Steel(ប្រផេះស្រាល)​, Raven(ខ្មៅ), Neptune(ទឹកសមុទ្រ), Track Bred(ក្រហម), Pavement(ប្រផេះ), Trueno Blue(ខៀវក្រម៉ៅ) និង Track bred (ក្រហម)​។ ចំពោះពណ៌ Halo (ស) និង Track bred (ក្រហម) ត្រូវចំណាយបន្ថែម ៤២៥ ដុល្លារ​។ ព្រមទាំងគ្រឿងបរិក្ខា ឬ Accessories សម្រាប់ការពាររថយន្តទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅផងដែរ។

សម្រាប់ដំណរភ្ជាប់ទៅកាន់គេហទំព័រ៖ https://toyota.us/3cDqva9

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+