ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទទួលកក់ហើយ! Toyota Rush ឆ្នាំ២០២២ ស្ព័រ និងអំណាចជាងមុន តែតម្លៃនៅដដែល

Toyota Rush បានសិក្សា និង ផ្តល់ជម្រើសបន្ថែមទៅលើសោភ័ណ្ឌភាពបែបស្ព័រ មុខមាត់មានអំណាចជាងមុនពោរពេញដោយភាពរឹងមាំ។ ជម្រើស ២០២២ បន្ថែមនេះត្រូវបានស្គាល់ថា ជាជំនាន់ថ្មីរបស់ត្រកូល Rush គឺ Toyota Rush Tough Aero។ ស្របពេលដែលនៅលើទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន  គេសង្កេតឃើញមានការពេញនិយមចរាចរណ៍រថយន្តប្រភេទ ៧កៅអី ជាច្រើនសន្ធឹកសន្ធាប់ណាស់ ជាពិសេសគឺ Toyota Rush ដែលទទួលបានការគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។

រថយន្ត Toyota Rush Tough Aero មានការផ្តោតសំខាន់យ៉ាងខ្លាំងទៅលើការរចនារូបរាងខាងក្រៅអោយរឹងមាំ បែបស្ព័រ និងសាកសមបំផុត សម្រាប់ក្រុមគ្រួសារដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

ក្រឡេកទៅមើលចំណុចសំខាន់ៗនៃ រថយន្ត Toyota Rush Tough Aero សិន៖

  • ទំហំម៉ាស៊ីន ១.៥លីត្រ (Euro 4) ប្រអប់លេខ E 4-Speed AT  ប្រភេទនៃការបើកបរ 2WD។ Euro 4 មានពាក្យពេញ​ Euro Emission Standard (1-6) គឺជាស្ដង់ដារគុណភាព កម្រិតដោយសហភាពយានយន្ត អឺរ៉ុប​ ស្ដីពីកម្រិតកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅបរិយាកាស។
  • សោឆ្លាតវៃជាមួយប៊ូតុង Start/Stop – ចង្កៀងខាងមុខប្រភេទ LED មានប្រព័ន្ធភ្លើងបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយអំពូលភ្លើងបំភ្លឺផ្លូវពេលថ្ងៃ Daytime Running Light

  • យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ – កញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក – ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED

  • ផ្នែកខាងក្នុងរចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L – ប្រព័ន្ធកម្សាន្ត DVC Touch Screen អាចភ្ជាប់ Bluetooth
  • ម៉ាស៊ីនត្រជាក់ បំពាក់ទាំងនៅខាងមុខ ខាងក្រោយ និងមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ

  • ខាងក្រោយមានភ្ជាប់កាមេរ៉ានិង Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត 

  • ប្រព័ន្ធបើកបរពេលឡើងចំណោត High Assist Control (HAC) ដែលជួយសម្រួលដល់ការឡើងចំណោតនៃឡាន ដែលជាទូទៅ មុខងារនេះ ជួយទប់មិនអោយរថយន្តរអិលថយក្រោយពេលដែលដឹកទម្ងន់ធ្ងន់ 
  • ពោងសុវត្ថិភាពចំនួន ៨ – ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) – កន្លែងសាកទូរសព្ទ៣កន្លែងគ្រប់ជួរនៃរថយន្ត។

ចំពោះតម្លៃកំពុងលក់ចេញពីក្រុមហ៊ុនផ្លូវការ Toyota Rush Tough Aero ២០២២ មានតម្លៃ ៣៥ ៥០០ដុល្លារ មានជម្រើសពណ៌ស ទឹកប្រាក់ ខ្មៅ ត្រេអ៊ី ក្រហម និងពណ៌ឈាមជ្រូក។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តល់ជូននូវកម្មវិធីបើកបរសាកល្បងនូវរថយន្ត ដ៏ស្រស់សង្ហារ នេះផងដែរ។ លោកអ្នក ក៏អាចមកសាកសួរនៅ​ទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: https://t.me/toyotacambodiakh

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮដំណឹង BMW និង Audi ចង់ទិញ McLaren!

ក្រុមហ៊ុន BMW បានបដិសេធរបាយការណ៍ដែលថាខ្លួនចាប់អារម្មណ៍ក្នុងការទិញយក ក្រុមហ៊ុន McLaren Automotive។

ថ្មីៗនេះ គេហទំព័រ Autocar បានរាយការណ៍ថា Audi បានទិញយកក្រុមហ៊ុន McLaren Group ប៉ុន្តែក្រោយមកត្រូវក្រុមហ៊ុន McLaren បដិសេធភ្លាមៗ។

ជាមួយគ្នានេះដែរ របាយការណ៍ពីកាសែតរបស់អាល្លឺម៉ង់ Automobilwoche បានអះអាងថា BMW ចាប់អារម្មណ៍លើអាជីវកម្មរថយន្តទំនើបរបស់ McLaren ខណៈដែល Audi ត្រូវបានគេគិតថា កំពុងពិចារណាទិញផ្នែក Formula 1 របស់វា។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត Automobilwoche មិនបានបញ្ជាក់ពីប្រភព ដែលខ្លួនទទួលបានព័ត៌មាននេះមកណាឡើយ។

គេហទំព័រ Auto News បានទាក់ទងទៅ BMW ពាក់ព័ន្ធនឹងរបាយការណ៍នេះ ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ គ្រាន់តែអះអាងថា ព័ត៌មានរបស់ Automobilwoche គឺ “ខុស”។ ដោយឡែក ក្រុមហ៊ុន Audi ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ដែរ ប៉ុន្តែវានឹងមិនធ្វើអត្ថាធិប្បាយអំពី McLaren ជាក់លាក់នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន GR Supra Funny Car ថ្មី តុបតែងខ្លួនប្លែកខ្លាំង

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តថ្មី ដែលនឹងចូលរួមក្នុងកម្មវិធីប្រកួត 2022 NHRA Funny Car Racing Season ដោយហៅថា Toyota GR Supra Funny Car។

រថយន្តនេះបានបំពាក់កាងថ្មី ដែលបំផុតគំនិតតាមម៉ូដែល GR Supra ឆ្នាំ២០២២ ហើយវានឹងចូលរួមប្រណាំងជាលើកដំបូង នៅក្នុងកម្មវិធីខាងលើ ដែលនឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Pomona, រដ្ឋ California សហរដ្ឋអាមេរិក នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

លោក Paul Doleshal អ្នកគ្រប់គ្រងក្រុម Motorsports នៅ Toyota Motor North America បាននិយាយថា “បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការដាក់ Camry ក្នុងការប្រកួត NHRA Funny Car វាពិតជាគួរឱ្យរំភើបណាស់សម្រាប់ពួកយើងក្នុងការផ្លាស់ទៅ GR Supra សម្រាប់ Funny Cars ជំនាន់ក្រោយនៅក្នុងកម្មវិធី NHRA”។

លោក Paul បានបន្ថែមទៀតថា “ក្រុមរបស់យើងនៅ TRD (Toyota Racing Development) រួមជាមួយនឹងក្រុមរចនានៅ Calty បានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការបញ្ចូលលក្ខណៈពិសេសជាច្រើនពី GR Supra ទៅក្នុងរថយន្ត Funny Car ដែលលោក J.R. Todd និង Alexis DeJoria នឹងបើកបរនៅឆ្នាំ ២០២២ ខាងមុខ”។

បទប្បញ្ញត្តិ Funny Car ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយរថយន្តត្រូវបានអនុញ្ញាតឱ្យដំណើរការតែម៉ាស៊ីន V8 ជាមួយនឹងចំណុះ ៨,២លីត្រប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG One ចេញតម្លៃលក់ហើយ ចាប់ពីជិត២ម៉ឺនដុល្លារ

រថយន្ត MG One ស៊េរីឆ្នាំ២០២២ បានប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែសីហាកន្លងទៅ ដោយពេលនេះតម្លៃលក់ត្រូវានប្រកាសចេញហើយ គឺមានចាប់ពីប្រមាណ ១៧ ០០០ដុល្លារ ដល់ប្រមាណ ២១ ០០០ដុល្លារ។

ក្នុងនោះដែរ MG One នឹងមានដាក់លក់ជាបីប្រភេទ ដោយមានប្រភេទ Standard, Startup និងប្រភេទ Advanced ផងដែរ។ តម្លៃធូរថ្លៃនេះជាចំណុចទាក់ទាញមួយ ប៉ុន្តែរូបរាងរបស់វាក៏ជាចំណុចទាក់ទាញមួយដែរ ដែលមើលទៅមានរចនាបថទាន់សម័យសក្ដិសមនឹងយុវវ័យបច្ចុប្បន្ន។

រថយន្តនេះមានបំពាក់ដោយអេក្រង់ទំហំ ៣០អ៉ីញ ជាប្រភេទបណ្ដុំអេក្រង់ស្រដៀងនឹងរថយន្ត Mercedes-Benz ដែរ ដោយក្នុងនោះមានកុងទ័រ និងអេក្រង់កម្សាន្តភ្ជាប់គ្នាតែម្ដង។ បន្ថែមពីនេះរថយន្តនេះក៏មានចំណុចទាក់ទាញជាច្រើនទៀតផងដែរ ដូចជាមានដំបូលកញ្ចក់, ប្រើប្រាស់ឈីប Qualcomm Snapdragon 8155, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងមុខងារដោះសោ ចាក់សោដោយប្រើស្មាតហ្វូនជាដើម។

រថយន្ត MG One ដែលលក់នៅទីផ្សារប្រទេសចិន មានចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ជាប្រភេទ Turbocharged ដែលអាចផលិតកម្លាំងបាន ១៨១សេះ និងមានល្បឿនអតិបរមា ១៩៥គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលសាកបើកមែនទែន ឃើញឡានអគ្គិសនី Mercedes EQS អាចជិះបានរហូតដល់ ៦៧៩គ.ម

តួលេខចេញពីស្ថាប័ន EPA បានបង្ហាញថារថយន្ត Mercedes-Benz EQS 450+ អាចបើកបរបានរយៈចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញមួយលើក។ យ៉ាងណាក្ដីបើតាមការធ្វើតេស្តរបស់ក្រុមការងារ Edmunds បានបង្ហាញថារថយន្តអគ្គិសនីគឺអាចជិះបានឆ្ងាយជាងការប៉ាន់ស្មាន។

ក្រុមការងាររបស់សារព័ត៌មាន Edmunds បានសាកល្បងបើករថយន្តអគ្គិសនីនេះក្នុងទីក្រុង Los Angeles ដែលជាប្រភេទ EQS 450+ ហើយក្នុងរយៈពេល១២ម៉ោង គេអាចបើកបររថយន្តនេះបានចម្ងាយដល់ ៦៧៩គីឡូម៉ែត្រ លើសតួលេខរបស់ស្ថាប័ន EPA ចំនួន ១១៥គីឡូម៉ែត្រឯណោះ។

ការសាកល្បងនេះបានធ្វើឲ្យ EQS 450+ ក្លាយជារថយន្តអគ្គិសនីដែលជិះបានឆ្ងាយជាងគេបំផុតក្នុងចំណោមរថយន្តដែល Edmunds បានធ្វើតេស្ត ដោយ​បាននាំមុខរថយន្ត Tesla Model 3 Long Range ដែលមានរយៈចម្ងាយ ៥៥៥គីឡូម៉ែត្រ។

Edmunds បានធ្វើការបញ្ជាក់ថាតួលេខសាកល្បងរបស់ខ្លួនគឺត្រូវជាងតួលេខរបស់ស្ថាប័ន EPA ដោយសារការធ្វើតេស្តរបស់ស្ថាប័ន EPA គឺធ្វើឡើងលើឧបករណ៍បង្វិលមួយ​ដែលយកលំនាំតាមការបើកបរលើ​ផ្លូវក្នុងក្រុង និងផ្លូវហាយវេ ខណៈដែលការធ្វើតេស្តរបស់ Edmunds គឺធ្វើតេស្តស្ដែងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី Toyota ពេលនេះ BMW ក៏ជឿជាក់ថា មិនមែនគ្រប់ប្រទេសទាំងអស់បានត្រៀមខ្លួនសម្រាប់ឡានអគ្គិសនីរួចរាល់ឡើយ

ក្រុមហ៊ុន BMW បាននិយាយថា ចំពោះអវត្តមានខ្លួនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគី ក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ ដែលធ្វើឡើងនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនកាលពីសប្តាហ៍មុន ក្នុងការប្តេជ្ញាចិត្តលក់តែរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៤០ ដោយសារតែក្រុមហ៊ុនខ្លួនជឿជាក់ថាគ្រប់ប្រទេសទាំងអស់ពុំបានត្រៀមខ្លួនរួចរាល់ក្នុងចំណែករបស់ពួកគេ និងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកថ្មគ្រប់គ្រាន់នៅឡើយទេ។

ថ្លែងទៅកាន់ Dezeen លោក Thomas Becker ប្រធានយុទ្ធសាស្រ្តនិរន្តរភាពរបស់ BMW បាននិយាយថា” ក្រុមហ៊ុនពុំទាន់បានកំណត់កាលបរិច្ឆេទជាក់លក់ក្នុងការបញ្ចប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហោះក្នុងនៅឡើយ ដោយសារគោលដៅត្រូវបានកំណត់ ដែលធានាថាប្រទេសក្រីក្របានធ្វើការងាររបស់ពួកគេរួចរាល់ (Poorer Countries do their Job) មុនពេលរថយន្តអគ្គិសនីឈានជើងចូលទៅកាន់ប្រទេសខ្លួន។”

លោកក៏បានបន្តទៀតថា” នាពេលបច្ចុប្បន្ន ប្រទេសន័រវេស និងហូឡង់ មានស្ថានីយសាកភ្លើងសាធារណៈដែលអាចសាកបានរថយន្ត ១ ​០០០គ្រឿង ចំនួនចន្លោះពី ៧ ទៅ ៩ស្ថានីយ ខណៈប្រទេសអ៊ីតាលី មានត្រឹម ០.៤ប៉ុណ្ណោះ ដែលបណ្តាលមកពីកង្វះការដឹកនាំពីរដ្ឋាភិបាលក្នុងតំបន់ និងថ្នាក់ជាតិ។”

គួរបញ្ជាក់ផងដែរថា BMW រំពឹងថារថយន្តដែលលក់នៅលើទីផ្សារនាឆ្នាំ ២០៣០ ជារថយន្តអគ្គិសនីសុទ្ធ ហើយធ្វើការផលិតរថយន្តអគ្គិសនីដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន​ Rolls-Royce និង Mini នៅត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងរបស់រថយន្ត Suzuki S-Cross ស៊េរីថ្មី ឆ្នាំ២០២២

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Suzuki បានធ្វើការបញ្ចេញនូវរូបភាពនៃការត្រៀមមកដល់ថ្ងៃនៃរថយន្ត Suzuki S-Cross ជំនាន់ថ្មីជាប្រភេទរថយន្ត SUV សម្រាប់ទីផ្សារអឺរ៉ុបនៅថ្ងៃទី ២៥ ខែវិច្ឆិការនេះ ប៉ុន្តែមុនពេលមកដល់នៃការបង្ហាញខ្លួនផ្លូវការនៃរថយន្ត SUV នេះ មានរូបភាពជាច្រើននៃរថយន្តនេះត្រូវបានចែកចាយលើប្រព័ន្ធអ៊ីនធឺណេតចេញពីកន្លែងលក់រថយន្តរបស់ក្រុមហ៊ុន Suzuki ផ្ទាល់។

រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះជារថយន្តលក្ខណះគ្រួសារដែលមានរូបរាងតូចជាងរថយន្តម៉ាក Vitara បន្តិចហើយបច្ចុប្បន្មរថយន្តនេះទទួលបានការ​អភិវឌ្ឍន៍កាលពីឆ្នាំ ២០១៩ ដោយបានបន្ថែមប្រព័ន្ធ mild hybrid system​។ ក្នុងនោះផងដែរ រថយន្តនេះធ្លាប់បានបង្ហាញខ្លួននៅឆ្នាំ ២០១៣ ហើយបានប្តូររូបរាងថ្មីនៅក្នុងឆ្នាំ ២០១៧។ ការផ្លាស់ប្តូរបែបនេះធ្វើឲ្យទីផ្សារថយន្តប្រភេទ SUV របស់ Suzuki កាន់តែប្រសើរនៅលើទីផ្សាអឺរ៉ុប។

តាមរូបភាពបែកធ្លាយជាច្រើនរបស់រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះ​ មានលក្ខណះរាងជ្រុងជាងមុន​ដោយបំពាក់ជាមួយចង្កៀងមុខប្រភេទ​ LED​ ដែលយកលំនាំតាមម៉ូដែល​រថយន្ត XL6 ខណៈប៉ាណាមុខមានទំហំធំជាងមុនអូសភ្ជាប់ទៅដល់កាងផ្នែកខាងមុខ និងមានចង្កៀងខាងក្រោយឌីស្សាញថ្មីធំជាងមុន។

រថយន្ត Suzuki S-Cross នេះត្រូវគេរំពឹងថានឹងបំពាក់ម៉ាស៊ីន turbocharged ចំណុះ ១,៤លីត្រ ប្រភេទ Boosterjet ភ្ជាប់ជាមួយនឹងប្រភេទអាគុយម៉ាក mild-hybrid ៤៨វ៉ុល អាចផលិតកម្លាំងសរុបបាន ១២៧សេះ​​ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ។ បន្ថែមជាមួយប្រព័ន្ធ AllGrip Select 4-wheel ដែលធ្វើឲ្យរថយន្តនេះបើកបរលើផ្លូវដែល ពិបាក​ (Off-road​) កាន់តែល្អប្រសើរ និងប្រព័ន្ធមុខងារជំនួយការបើកបរ Advance Driver Assistance (ADAS) ដូចទៅនឹងម៉ូដែលត្រកូល Suzuki នៅលើទីផ្សារអឺរ៉ុបផ្សេងទៀត។

រថយន្ត Suzuki S-Cross ស៊េរីថ្មីនេះ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៥ ខែ វិច្ចិកាខាងមុខនេះ ខណៈទីផ្សារអឺរ៉ុបត្រូវបានរំពឹងថានឹងចេញលក់នៅប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់បង្ហាញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Phantom ជាង ៤៤២គ្រឿង ត្រូវបានហៅត្រឡប់មកវិញ ព្រោះបញ្ហា…..

រថយន្ត Rolls-Royce Phantom មួយចំនួនបានតម្រូវអោយរដ្ឋបាលសុវត្តិភាពចរាចរណ៍ផ្លូវគោកហៅកាត់ថា NHTSA ត្រូវហៅត្រឡប់មកវិញ ដោយសារតែភាពពុំប្រក្រតីនៃប្រព័ន្ធអេក្រង់នៅកណ្តាលរបស់រថយន្តនេះ ដោយពុំបង្ហាញអំពីវិដេអូនៃកាំមេរ៉ាមើលក្រោយមកកាន់អ្នកបើកបរ។

យោងតាមរបាយការណ៍នៃការប្រមូលមកវិញរបស់ NHTSA និយាយថា នៅពេលដែលរថយន្តត្រូវបានដោះសារ ឬទ្វារបស់អ្នកបើកបរត្រូវបានបើក ដំណើរការនៃ Central Information Display(CID) អាចនឹងមិនដំណើរការត្រឹមត្រូវ ដោយសារមានការផ្ទុកនូវកម្មវិធីប្រតិបត្តិការលើសទំហំកំណត់ ដែលជាលទ្ធផលនៃសំណើរបើកដែលពុំចាំបាច់ច្រើនពេកពី ម៉ូឌុលទ្វា ឬ Door Module។ ប៉ុន្តែរថយន្តនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Distance Control System ដែលអាចជួយដល់អ្នកបើកបរក្នុងការផ្តល់ដំណឹងនៃការថយរថយន្ត ឬមានរបស់នៅជិតរថយន្តតាមរយៈសម្លេងផងដែរ។

ជាមួយបញ្ហានេះ វាបានប៉ះពាល់ដល់រថយន្ត Rolls-Royce Phantom ដែលផលិតនៅឆ្នាំ ២០១៩-២០២២ ចំនួន ៤៤២គ្រឿង។ ទៅលើការពិភាក្សានៃការដោះស្រាយរបស់ Rolls-Royce នឹងធ្វើការអភិវឌ្ឍន៍ទៅលើកម្មវិធី (Software) មួយចំនួនដែលមិនធ្វើអោយអេក្រង់នោះផ្ទុកលើសទំហំខ្លាំងពេក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងជូនដំណឹងដល់ម្ចាស់រថយន្តទាំង ៤៤២គ្រឿង ក្នុងការនាំយករថយន្តខ្លួនទៅកាន់ក្រុមហ៊ុនចែកចាយរបស់ Rolls-Royce ដើម្បីដោះស្រាយបញ្ហានេះដោយឥតគិតថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ម៉ូឌែលថ្មីនៃត្រកូល Mazda បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Mazda បានធ្វើការបង្ហាញចេញនូវរថយន្តម៉ូឌែលថ្មី CX-50 ឆ្នាំ២០២៣ ជាផ្លូវការ។ រថយន្តនេះនឹងត្រូវនឹងស្ថិតនៅចំណាត់ថ្នាក់ខាងលើរថយន្ត CX-5 ដោយវានឹងផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាក។

រថយន្ត Mazda CX-50 ឆ្នាំ២០២៣ នឹងចេញលក់ជាមួយរថយន្ត CX-5 នៅលើទីផ្សារសហរដ្ឋអាមេរិច ដោយពុំមែនដូចពាក្យចចាមរ៉ាមដែលបានលើកឡើងថារថយន្តថ្មីនេះ នឹងចូលជំនួសដំណែងនៃរថយន្ត CX-5 នោះឡើយ។

សម្រាប់ព័ត៌មាននៃតម្លៃ និងលក្ខណៈពិសេសនៃម៉ូឌែលថ្មី ក្រុមហ៊ុនពុំទាន់បានបង្ហាញចេញនៅឡើយ ប៉ុន្តែរថយន្ត SUV នឹងដំណើរការដោយម៉ាស៊ីន ២.៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបំពាក់មកជាមួយបច្ចេកវិទ្យា i-Activ AWD ផ្គួបជាមួយជម្រើសនៃប្រព័ន្ធបើកបរ Intelligent Srive Select ដែលអោយឈ្មោះថា Mi-Drive។ លើសពីនេះវាក៏ភ្ជាប់មកបន្ថែមជាមួយប្រព័ន្ធគ្រប់គ្រងល្បឿននៅផ្លូវកោង G-Vectoring Control Co, Downhill Assist និង Hill Start Assist ផងដែរ។

ជាមួយការផលិតឡើងដោយផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាកច្រើន ផ្នែកខាងក្រៅនៃរថយន្តនេះមានការឌីស្សាញបែបអំណាច និងរឹងមាំជាងរថយន្ត CX-5។ រីឯផ្នែកខាងក្នុង យើងឃើញថាមានការរចនាស្រដៀងគ្នានឹងត្រកូល Mazda ដទៃទៀត ប៉ុន្តែមានភាពទំនើបច្រើន ខណៈអេក្រង់កម្សាន្តនៅចំកណ្តាល ត្រូវបានបែងចែកនៅដាច់ដោយលែកជាលក្ខណៈបញ្ឈ រួមជាមួយការប្រើប្រាស់នូវដៃចង្កូតស្បែក​, កុងទ័របង្ហាញប្រភេទឌីជីថល, កៅអីពូក​ស្បែក​ និងដំបូលកញ្ចក់ Panoramic Moonroof ​ផងដែរ។

រថយន្ត CX-50 ឆ្នាំ២០២៣ នឹងត្រូវផលិតឡើងនៅដើមឆ្នាំ២០២២ នៅរោងចក្រ Alabama Plant ដូចគ្នានឹងរថយន្ត Toyota Collora Cross៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ជឿជាក់ថា ផ្នែកខ្លះនៃពិភពលោក នៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ឡានអគ្គិសនីឡើយ!

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តចំនួន ៦ រួមមាន Ford, GM, Mercedes, Volvo, BYD, និង Jaguar Land Rover បានប្តេជ្ញាបញ្ចប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង នៅឆ្នាំ ២០៤០។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ដែលមិនស្ថិតក្នុងបញ្ជីនោះគឺ Toyota ប៉ុន្តែវាក៏មានហេតុផលនៅពីក្រោយខ្នងរឿងរ៉ាវនេះដែរ។

ក្នុងនោះក្រុមហ៊ុន Toyota ជឿជាក់ថា សម្រាប់តំបន់មួយចំនួននៃពិភពលោក ការបំភាយឧស្ម័នពុលសូន្យ ឬហៅថា រថយន្តអគ្គិសនី “មិនសមហេតុផលទេ” យ៉ាងហោចណាស់គឺនៅមិនទាន់ដល់ពេលនៅឡើយទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានប្រាប់សារព័ត៌មាន Reuters ថា “យើងត្រៀមខ្លួនជាស្រេចក្នុងការបង្កើនល្បឿន និងជួយគាំទ្រជាមួយនឹងរថយន្តដែលមិនមានការបញ្ចេញឧស្ម័នពុល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ជាច្រើននៃពិភពលោក ដូចជា អាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា ការលើកកម្ពស់ការដឹកជញ្ជូនគ្មានការបំភាយឧស្ម័នពុលសុទ្ធ នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ យើង​គិត​ថា ​វា​នឹង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើឲ្យមាន​ការ​រីក​ចម្រើន… ដូច្នេះ វា​ពិបាក​សម្រាប់​យើង​ក្នុង​ការ​ប្តេជ្ញា​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ដំណាក់កាល​នេះណាស់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+