ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រឺជំនួស! មកមើល Tesla Model 3 Performance ជាន់ដល់កុងទ័រកប់ ២៦២គ.ម/ម៉ (មានវីដេអូ)

Tesla Model 3 Performance គឺជារថយន្តអគ្គិសនីដែលមានល្បឿនលឿនមួយ បើទោះបីជាវានៅយឺតជាងរថយន្ត Tesla Model S Plaid ក៏ដោយ។

រថយន្ត Tesla Model 3 Performance មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៥គីឡូវ៉ាត់ម៉ោង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៤៥០សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបទៅ មិនចាញ់ជាមួយនឹងអ្នកលេងអាល្លឺម៉ង់ BMW M3 និង Mercedes-AMG C 63 S ប៉ុណ្ណោះឡើយ។

គួរឲ្យដឹងថា រថយន្ត Tesla Model 3 Performance នេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៤ វិនាទីប៉ុណ្ណោះ ហើយអាចជាន់ដល់កុងទ័រ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,១វិនាទី និងអាចជាន់ដល់កុងទ័រកប់ ២៦២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

 ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda រំពឹងថាឡាន CX-50 នឹងជួយ​បង្កើនចំនួនលក់ថែម ១៥ម៉ឺនគ្រឿងទៀត

Mazda CX-5 បានក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Mazda ក្នុងឆ្នាំនេះ ដោយគិតមកទល់ពេលនេះវាអាចលក់ចេញបានជាង ១៣ម៉ឺនគ្រឿង ហើយ Mazda មានគម្រោងពង្រឹងរថយន្តម៉ូដែលនេះជាមួយរថយន្តថ្មីមួយទៀតដែលមានឈ្មោះស្រដៀងគ្នាគឺម៉ូដែល CX-50។

រូបភាព Render

Mazda បានបញ្ជាក់ថា CX-50 នេះមិនមែនចូលមកជំនួសរថយន្ត CX-5 ដូចដែលបានលេចលឺកន្លងមកនោះទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថារថយន្តនេះនឹងជួយបន្ថែមចំនួនលក់ ១៥ម៉ឺនគ្រឿងទៀត ទៅក្នុងចំនួនលក់សរុបរបស់ Mazda នៅទីផ្សារសហរដ្ឋអាមេរិក។

បើតាមការលើកឡើងរបស់លោក Akira Marumoto នាយកប្រតិបត្តិ Mazda បានឲ្យដឹងថាការបង្ហាញចេញរថយន្ត CX-50 គឺក្នុងគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះរថយន្ត SUV របស់ក្រុមហ៊ុន ហើយ​សហរដ្ឋអាមេរិកគឺជាទីផ្សារធំមួយ ដោយវាមានចំណែក ៧០% នៃចំនួនលក់លើសកលរបស់ Mazda។

លោក Marumoto និយាយថា CX-50 នឹងមានទំហំប្រហែលនឹងរថយន្ត CX-5 ប៉ុន្តែវានឹងមានកន្លែងដាក់ឥវ៉ាន់ធំជាងមុន ខណៈដែលរថយន្តនេះរំពឹងថានឹងបង្ហាញចេញជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។

តម្លៃរបស់រថយន្ត CX-50 នេះរំពឹងថានឹងតម្លៃជាងរថយន្ត CX-5 បន្តិច ដូចគ្នានឹងករណីដែលរថយន្ត CX-30 មានតម្លៃថ្លៃលើស CX-3 អ៉ីចឹងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin DBX ចេញលក់ប្រភេទម៉ាស៊ីន៦ស៊ីឡាំង តម្លៃធូរជាង៨ស៊ីឡាំង

រថយន្ត Aston Martin DBX ប្រភេទម៉ាស៊ីន៦ស៊ីឡាំង និងប្រើប្រព័ន្ធ Hybrid ពាក់កណ្ដាល បានប្រកាសចេញជាផ្លូវការលើទីផ្សារប្រទេសចិន។

ម៉ាស៊ីនថ្មីនេះគឺជាម៉ាស៊ីនរបស់ Mercedes-AMG ដែលមានចំណុះ៣,០លីត្រ ជាប្រភេទ Turbocharged ផ្គួបផ្សំ​នឹង​ ISG ៤៨វ៉ុល ដែលសរុបចូលគ្នាអាចផលិតកម្លាំងបាន ៤៣៥សេះ។ ម៉ាស៊ីននេះដែរភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ ដែលបញ្ចូលកម្លាំងទៅកាន់កង់ទាំងបួន។

សមត្ថភាពនៃរថយន្តប្រភេទនេះគឺអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៤វិនាទី និងអាចបើកបរដល់ល្បឿនអតិបរមា ២៥៩គ.ម/ម៉ ផងដែរ។ បន្ថែមពីនេះដែរ កម្រិតស៊ីប្រេងជាមធ្យមរបស់វាគឺ ១០,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ធៀបនឹងម៉ាស៊ីន៨ស៊ីឡាំង ស៊ីប្រេង ១៤,៣លីត្រឯណោះ។

តម្លៃរបស់ Aston Martin DBX ៦ស៊ីឡាំងនេះគឺមានចាប់ពីប្រមាណ ២៩៧ ០០០ដុល្លារ ដែលធូរថ្លៃជាងប្រភេទម៉ាស៊ីន៨ស៊ីឡាំង ដែលមានតម្លៃចាប់ផ្ដើមពីប្រមាណ ៣៦០ ០០០ដុល្លារ នៅលើទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Shelby GT500 ឆ្នាំ២០២២ ចេញផ្លូវការ ជាមួយការបន្ថែមម៉ូឌែលពិសេសថ្មី

ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញនូវរថយន្ត Ford Mustang Shelby GT500 ឆ្នាំ២០២២ ជាផ្លូវការ រួមជាមួយការបន្ថែមម៉ូឌែលពិសេសថ្មី ដែល Ford ឲ្យឈ្មោះថា Mustang Shelby GT500 Heritage Edition និង Mustang Coastal Edition។

សម្រាប់រថយន្ត Ford Mustang Shelby GT500 ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥.២លីត្រ V8 ផលិតកម្លាំងបាន ៧៦០សេះ និងកម្លាំងបង្វិល ៨៤៧ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គអូតូ។ ក្នុងនោះផងដែរវាក៏បានភ្ជាប់មកជាមួយពណ៌តួរខ្លួនទឹកក្រូច ឬ Code Orange ដែលជាពណ៌ផ្តាច់មុខដែលមាននៅលើរថយន្ត GT, F-150 Raptor និង Bronco Raptorផងដែរ។

ចំណែក Heritage Edition ត្រូវបានទទួលគំនិតនៃការឌីស្សាញពីរថយន្ត GT500 ឆ្នាំ ១៩៦៤ ដែលវាភ្ជាប់មកជាមួយពណ៌ផ្តាច់មុខ Brittany Blue និងមានតែមស្ទីកគ័រចំនួនពីរប្រភេទ ដោយហៅថា Painted Over The Top និង Vinyl Over The Top។

រីឯ Coastal Edition នឹងភ្ជាប់មកជាមួយកញ្ចប់ពណ៌ផ្តាច់មុខ ៣ពណ៌គឺ Brittany Blue, Cyber Orange និង Rapid Red ដែលកញ្ចប់នោះមានតម្លៃ ១ ៩៩៥ដុល្លារ។ ហើយវាក៏នឹងបំពាក់មកជាមួយប៉ាណាពណ៌ខ្មៅ, កាងខ្យល់, តែមស្ទីកគ័រជំហៀង និងថាសកង់ពណ៌ខ្មៅទំហំ ១៩អ៊ីញ។

ក្រុមហ៊ុន Ford នឹងចាប់ផ្តើមទទួលការកុម្មង់រថយន្ត Mustang Shelby GT500 ឆ្នាំ២០២២ នាថ្ងៃទី១៥ ខែវិច្ឆិការនេះ ជាមួយតម្លៃចាប់ពី ៧២ ៩០០ដុល្លារ(មុនពេលគិតទៅលើតម្លៃនៃការដឹកជញ្ជូន ២​ ១៤០ដុល្លារ និងពន្ធ Gas Guzzler តម្លៃ ២ ៦០០ដុល្លារ)។ ចំណែកម៉ូឌែលពិសេស Heritage Edition មានតម្លៃចាប់ពី ៧៦ ៨០០ដុល្លារ  និង Coastal Edition មានតម្លៃចាប់ពី ៣៥ ៤១៥ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន foodpanda ចាប់ដៃគូសហការជាមួយក្រុមហ៊ុន Oyika ដើម្បីលើកស្ទួយ ជីវភាពដៃគូដឹកជញ្ជូនរបស់ខ្លួន

ជាក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទិសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលនិងលើកស្ទួយជីវភាពដល់ដៃគូររាប់ពាន់នាក់របស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃសុក្រ កន្លងមកនេះក្រុមហ៊ុន foodpanda បានចាប់ដៃសហការដោយចុះអនុស្សារណៈ​នៃការ​យោគយល់​ (MoU) ជាមួយក្រុមហ៊ុន Oyika ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអេឡិចត្រូនិកធំមួយនៅកម្ពុជា ដែលធ្វើឡើង​នៅ​ការិយាល័យ​កណ្តាល​របស់ក្រុមហ៊ុន foodpanda ដោយមានកាចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីព្រមទាំងតំណាងដៃគូដឹកជញ្ជូនរបស់ foodpanda ផងដែរ។ 

ការសហការនេះដៃគូទាំងពីរនេះមានគោលដៅរួមក្នុងការចូលរួមកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់ foodpanda តាមរយៈការដាក់សាកល្បងឲ្យប្រើប្រាស់ម៉ូតូអេឡិងត្រូនិកស្របពេលដែលតម្លៃប្រេងសាំងមានការកើនឡើង។​ លើសពីនេះក្រុមហ៊ុនមានចក្ខុវិស័យក្នុងការរួមដៃគ្នាជម្រុញឲ្យមានការយល់ដឹងក៏ដូចជាការចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោកស្រី ឡាយ ស៊ីវហួង នាយក​គ្រប់គ្រង​ផ្នែកប្រតិបត្តិការនៃ​ក្រុមហ៊ុន foodpanda បាន​ថ្លែង​ថា៖ “ការសហការនេះមិនត្រឹមតែលើកស្ទួយការការពារបរិស្ថាន​និងកាត់បន្ថយចំណាយដល់ដៃគូដឹកជញ្ជូនរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដើតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់សាធារណៈជនទាំងអស់ដែលមានបំណងចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ foodpanda តែពុំមានយានជំនិះផ្ទាល់ខ្លួនមានឱកាសធ្វើជាដៃគូដឹកជញ្ជូនរបស់យើងតាមរយៈការជួលម៉ូតូពី Oyika ក្នុងកម្រៃសមរម្យ”។

លើសពីនេះលោក Carl Jason អគ្គនាយកក្រុមហ៊ុន Oyika Cambodia បានបន្ថែមទៀតថា៖ “យើងសង្ឃឹមយ៉ាងមុតមាំថាការសហការនេះនឹងបានចូលរួមលើកស្ទួយការការពារបរិស្ថាន ព្រមទាំងជួយលើកកម្ពស់ពីការយល់ដឹងផលប៉ះពាល់បរិស្ថានបន្ថែមទៀត”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលមួយភ្លែតដូចឡានភីកអាប់! តែជារថយន្តប្រភេទ Off-road អគ្គិសនីកម្លាំងត្រឹម ២៨សេះប៉ុណ្ណោះ

ក្រុមហ៊ុន Kandi America ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសហរដ្ជអាមេរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុន​ Kandi Technologies Group របស់ប្រទេសចិន បានធ្វើការបញ្ចេញរថយន្តនូវរថយន្ត​ K32 ដែលជារថយន្តប្រភេទ UTV (Utility Terrain Vehicle) Off-road អគ្គិសនី។

តាមរយៈការឌីស្សាញឡើងដូចគ្នានឹងរថយន្តភីកអាប់ រថយន្តនេះមានទម្ងន់សរុប ២ ៤៣០គីឡូក្រាម និងប្រវែងសរុប ៥ ៤៣៦មីលីម៉េត្រ ដោយវែងជាងរថយន្ត Ford Ranger។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គីសនី២ ដែលអាចបង្កើតកម្លាំងសរុបបាន ២៨សេះ និងមានល្បឿនអតិបរមា ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងប្រើប្រាស់ប៉ុង២។

បន្ថែមពីនេះ រថយន្តប្រភេទ Off-road នេះដំណើរការដោយអាគុយ ២ជម្រើស ដោយទំហំ ២០,៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៦០ម៉ាយ (៩៧គីឡូម៉ែត្រ) និងទំហំ ៥០គីឡូវ៉ាត់ម៉ោង​ដែលអាចបើកបរបានចម្ងាយ ១៥០ម៉ាយ (២៤១គីឡូម៉ែត្រ) និងអាចការសាកថ្មពេញម្តងត្រូវចំនាយពេល ៧,៥​ ម៉ោង។

នៅផ្នែកខាងក្នុងរថយន្ត អាចផ្ទុកបានមនុស្សពេញវ័យ ៤នាក់ និងបានបំពាក់ជាមួយអេក្រង់ Touchscreen ទំហំ ១០អ៊ីញ, កុងទ័របង្ហាញប្រភេទឌីជីថល, ពោងសុវត្តិភាពចំនួន ២, កាម៉េរាមើលខាងក្រោយ, ប្រព័ន្ធការពារអាគុយ និងប្រព័ន្ធហ្រ្វាំង ABA និងEBD ផងដែរ។

រថយន្ត K32 Off-road អគ្គិសនីនេះ ត្រូវបានគ្រោងដាក់លក់នៅដើមឆ្នាំ២០២២ ជាមួយតម្លៃចាប់ពី ២៧ ៦៩៩ដុល្លារ ដល់ ៣៤ ៤៩៩ដុល្លារ នៅទីផ្សារសហរដ្ឌអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសតម្លៃផ្លូវការនៃរថយន្ត Camry ឆ្នាំ២០២២ និងបន្ថែមម៉ូឌែលពិសេសថ្មី Nightshade Edition

ក្រុមហ៊ុន Toyota បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្ត Camry ឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ផ្តើម ២៥ ២៩៥ដុល្លារ និងបន្ថែមម៉ូឌែលពិសេសថ្មី Nightshade Edition និងពណ៌ថ្មីទៅកាន់ត្រកូល Toyota Camry ឆ្នាំ២០២២ នេះផងដែរ។

ម៉ូឌែលពិសេស Nightshade Edition ដែលផ្តល់សម្រាប់ម៉ូឌែលប្រភេទ SE នឹងលេងខ្លួនជាមួយពណ៌ខ្មៅទៅលើថាសកង់ពណ៌ខ្មៅទំហំ ១៨អ៊ីញ, តួរខ្លួន, តែមឡូហ្គូពណ៌ខ្មៅ, ព្រុយត្រីឆ្លាម, ដៃទ្វា, កញ្ចក់សងខាង រួមជាមួយស្រោមកញ្ចក់ផងដែរ។

Toyota Camry TRD

សម្រាប់ម៉ូឌែលឆ្នាំ ២០២២នេះ រថយន្ត Camry ផ្តល់នូវជម្រើសចំនួន ១៨ប្រភេទ ដោយៈ

  • ប្រភេទ V6 ចំនួន ៣ប្រភេទគឺ XLE, XSE និង TRD ដែលមានពណ៌តួរខ្លួន Calvary Blue និងដំបូលពណ៌ខ្មៅ
  • ប្រភេទ V4 FWD ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE
  • ប្រភេទ V4 AWD ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE
  • ប្រភេទ Hybrid ចំនួន ៥ប្រភេទគឺ LE, XLE, SE, SE Nightshade និង XSE។

ចំពោះម៉ូឌែលប្រភេទ ៤ស៊ីឡាំង(V4) បំពាក់ជាមួយម៉ាស៊ីនចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២០៦សេះ និងកម្លាំងបង្វិល ២៥២ញ៉ូតុនម៉ែត្រ។ ប្រភេទ ៦ស៊ីឡាំង(V6) បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ៣០១សេះ និងកម្លាំង ៣៦២ញ៉ូតុនម៉ែត្រ និងប្រភេទ Hybrid ដំណើការដោយម៉ាស៊ីនចំណុះ ២.៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២០៨សេះ។

សម្រាប់តម្លៃនៃម៉ូឌែលឆ្នាំ ២០២២ រថយន្ត Camry មានតម្លៃចាប់ពី ២៥ ២៩៥ដុល្លារ រហូតដល់ ២៨ ៩១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Creta ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយមុខមាត់កាត់ទៅរក Hyundai Tucson

ក្រុមហ៊ុន Hyundai បានធ្វើការបង្ហាញចេញនូវរថយន្ត Hyundai Creta ឆ្នាំ២០២២ ក្នុងពិពណ៌រថយន្ត GIIAS ឆ្នាំ២០២១ ក្នុងប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ។

ជាមួយម៉ូឌែលឆ្នាំ ២០២២នេះ Hyundai Creta ទទួលបានការឌីស្សាញនូវផ្នែកខាងមុខមកពីរថយន្ត Hyundai Tucson ដោយបំពាក់មកជាមួយប៉ាណា Parametric មួយផ្ទាំងធំ អមដោយអំពូលបំភ្លឺពេលថ្ងៃសងខាង។ រីឯចង្កៀងខាងមុខគឺមានទីតាំងនៅផ្នែកជំហៀងខាងក្រោម និងស្ថិតនៅខាងលើកាងមុខ។ បន្ថែមពីនេះ ផ្នែកខាងក្រោយវាត្រូវបានឌីស្សាញថ្មី ដោយប្រើប្រាស់ជាមួយចង្កៀងប្រភេទ LED។

បន្ថែមពីនេះផ្នែកខាងក្នុងនៃរថយន្ត បានភ្ជាប់មកជាមួយអេក្រង់ Touchscreen, កុងទ័រឌីជីផលទំហំ ១០,២៥អ៊ីញ, ដំបូលកញ្ចក់ Panoramic sunroof, កៅអីមានមុខងារបាញ់ខ្យល់, Ambient lighting, ម៉ាស៊ីនបន្សុតខ្យល់ និងឧបករណ៍បំពងសម្លងប្រភេទ Boss ចំនួន ៨ចំណុច។

ក្នុងនោះផងដែរ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុត្ថិភាព ដែលមានមុខងារដូចជា៖ ពោងសុវត្ថិភាព ៦ចំណុច, Forward Collision-avoidance assist, Land Following assist, ប្រព័ន្ធរក្សាគន្លងផ្លូវ(LKA), Hill-start Assist Control, Blind-sport Collision-avoidance Assist, Rear Cross-traffic Collision-avoidance Assist និងកាំម៉េរាក្រោយ។

រថយន្ត Hyundai Creta ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ៤ ស៊ីទ្បាំង បង្តើតកម្លាំងបាន ១១៣ សេះ និងកម្លាំងបង្វិល ១៤៤ ញូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦ វគ្គ ឬ​ IVT ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មី អួតថាមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Level 5 ឯណោះ

ក្រុមហ៊ុនរថយន្តចិន Weimar Motors ទើបបានបង្ហាញចេញរថយន្តម៉ូដែលទីប្រាំរបស់ខ្លួនឈ្មោះថា M7 ដែលរថយន្តនេះធ្លាប់បានបង្ហាញចេញជាប្រភេទ Concept ជាលើកដំបូងនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងកាលពីឆ្នាំ២០២០។

ការឌីហ្សាញរបស់ខ្លួនវាមានការផ្លាស់ប្ដូរបន្តិចបន្តួចខុសពីប្រភេទ Concept ដោយផ្នែកខាងមុខមានជាខ្សែអំពូលភ្លើងមួយខ្សែធំ ជាប្រភេទអំពូលភ្លើង LED ហើយដោយសារវាជារថយន្តអគ្គិសនី ហេតុនេះមិនមានផ្ទាំងប៉ាណាមុខសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីនដូចរថយន្តធម្មតាឡើយ។

មើលពីផ្នែកចំហៀងរថយន្តនេះបានជម្រុះចោលនូវទ្វារប្រភេទ Suicide Doors ដោយជំនួសមកនូវទ្វារធម្មតាវិញ ដែលទ្វារនេះមានបង្កប់​ដៃទ្វារនៅពីខាងក្នុង។ រចនាបថប្លែកភ្នែកនៃរថយន្តនេះបានបន្តដល់ផ្នែកខាងក្រោយ ដោយមាន​ភ្លើងឲ្យសញ្ញាជាខ្សែដូចគ្នា។

ផ្នែកខាងក្នុងនៃរថយន្តមានបំពាក់អេក្រង់កម្សាន្តទំហំធំ, កុងទ័រប្រភេទឌីជីថល ខណៈដែលកៅអីអង្គុយជួរខាងក្រោយមានអេក្រង់សម្រាប់កម្សាន្តផ្ទាល់ខ្លួនផងដែរ។

បច្ចេកវិទ្យាដែលមកជាមួយការឌីហ្សាញដ៏ប្លែកនេះក៏គួរឲ្យសរសើរណាស់ដែរ ដោយវាមានបំពាក់ដោយប្រព័ន្ធកាមេរ៉ា LiDAR ចំនួនបី, មានមុខងាររ៉ាដា 5 millimeter-wave, មាន Ultrasonic Radar ចំនួន១២, កាមេរ៉ាទំហំ៨MP ចំនួន៧គ្រាប់, កាមេរ៉ាមើលទិដ្ឋភាពជុំវិញចំនួន៤គ្រាប់។ បន្ថែមពីនេះក្រុមហ៊ុន Weimar និយាយថារថយន្ត M7 នេះមានសមត្ថភាព​បើកបរស្វ័យប្រវត្តិ Level 5 ថែមទៀត។

លក្ខណៈសម្បត្តិនៃប្រព័ន្ធខាងក្នុងមានមិនទាន់ច្រើនប៉ុន្មានឡើយ ប៉ុន្តែរថយន្តនេះទំនងជាអាចបើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ ខណៈដែលដំណឹងផ្សេងទៀតទាក់ទងនឹងរថយន្តទំនងជាប្រកាសចេញឆាប់ៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Seltos ជាប់ជាឡានថ្មីលក់ចេញលឿនជាងគេនៅអាមេរិក

រថយន្ត Kia Seltos បានក្លាយជារថយន្តថ្មីដែលលក់ចេញដោយចំណាយពេលតិចជាងគេប្រចាំខែតុលា នៅទីផ្សារសហរដ្ឋអាមេរិក។ នេះបើតាមការបង្ហាញចេញរបស់ក្រុមហ៊ុនស្រាវជ្រាវ iSeeCars។

ទិន្នន័យបានបង្ហាញថា Kia Seltos ចំណាយពេលជាមធ្យមត្រឹម ៧,៧ថ្ងៃក្នុងការលក់ចេញ ស្ថិតនៅចំណាត់ថ្នាក់ទីមួយ ខណៈដែលរថយន្ត Toyota Highlander Hybrid ចំណាយពេលជាមធ្យម ៧,៩ថ្ងៃ ហើយរថយន្ត Honda CR-V ចំណាយពេលជាមធ្យម ៩ថ្ងៃ។

រថយន្តដទៃទៀតដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០មានដូចជា Toyota Sienna, Kia Telluride, Mercedes GLS, Honda CR-V Hybrid, Jeep Wrangler Unlimited, Toyota RAV4 Hybrid និង Subaru Crosstrek។

ការវិភាគលើរថយន្តជាង២៥ម៉ឺនគ្រឿងនៅលើទីផ្សារសហរដ្ឋអាមេរិក ដែលលក់ចេញនៅក្នុងខែតុលា គេឃើញថាជាមធ្យម​រថយន្តថ្មីត្រូវចំណាយពេលប្រមាណ ៣១,៧ថ្ងៃក្នុងការលក់ចេញ ខណៈដែលរថយន្តមួយទឹកចំណាយពេល ៤៤,៧ថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+