ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងហើយ! ថ្ងៃប្រកាសចេញឡានអគ្គិសនី Subaru ដំបូងបង្អស់!

ក្រុមហ៊ុន Subaru បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការដាក់បង្ហាញនូវរថយន្ត Crossover អគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Subaru Solterra ឆ្នាំ២០២៣ នៅក្នុងកម្មវិធី Los Angeles Auto Show។

កម្មវិធីតាំងបង្ហាញរថយន្តខាងលើនេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ដោយ Subaru Solterra នឹងជារថយន្តអគ្គិសនីតួខ្ពស់ ហើយប្រើប្រព័ន្ធប៉ុងពីរ Symmetrical All-wheel Drive System ផងដែរ។

ស្របពេលដែលក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តអគ្គិសនីនេះ ប៉ុន្តែ Subaru Solterra មានរូបរាងស្រដៀងទៅនឹងរថយន្ត Toyota bZ4X ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ដោយសារតែក្រុមហ៊ុន ក៏ដូចជារថយន្តទាំងពីរម៉ូដែលនេះ ត្រូវបានសហការណ៍ផលិតជាមួយគ្នា។

ជាលទ្ធផល គេរំពឹងថា រថយន្ត Subaru Solterra នឹងប្រើគ្រោងឆ្អឹង TNGA ហើយមានប្រវែងខ្លួន ៤,៦ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ។ ចំណែកឯដំណើរការវិញ គេរំពឹងថាវានឹងប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២១៥សេះ ហើយផ្តល់ចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែកជាមួយឡានវ៉ែន ប្ដូរមុខដាក់ឡាន Suzuki Jimny

ចាប់តាំងពីបង្ហាញចេញកាលពីឆ្នាំ២០១៨មក រថយន្ត Suzuki Jimny ជំនាន់ទីបួន បានក្លាយជារថយន្តដ៏ល្បីឈ្មោះមួយ ហេតុនេះហើយមាន​ក្រុមហ៊ុន​លេងរថយន្ត​ជាច្រើន​ផ្ដល់ជម្រើសតុបតែងពិសេសសម្រាប់រថយន្តនេះ។

ថ្មីៗនេះដែរគេបានប្រទះឃើញក្រុមហ៊ុនជប៉ុនមួយឈ្មោះថា T-style បាន​ធ្វើការកែច្នៃដ៏ពិសេសមួយ តាមរយៈការបន្ថែមមុខរថយន្ត Jimny ទៅលើរថយន្តវ៉ែន Suzuki Every។ ជាលទ្ធផលគឺបង្កើតបានជារថយន្តឈ្មោះថា Jimry ដែលមានចែកចេញជាច្រើនប្រភេទផ្សេងៗគ្នា ផ្អែកតាមចំណង់ចំណូលចិត្តអតិថិជន។

ការផ្លាស់ប្ដូរមុខមាត់នេះគឺមានតម្លៃប្រមាណ ២ ១៨០ដុល្លារ ហើយ​បន្ថែមពីលើការកែកុនមុខមាត់ ក្រុមហ៊ុន T-style ក៏មានផ្ដល់សេវាកម្ម​ផ្លាស់ប្ដូរប្រភេទបូម និងបន្ថែមជំនួយលើបូមផងដែរ ដើម្បីឲ្យរថយន្តវ៉ែនអាចបើកបរលើផ្លូវលំបាកបានកាន់តែល្អប្រសើរជាងមុខ។

គួរដឹងថាក្រុមហ៊ុននេះក៏មានដាក់លក់រថយន្តជាច្រើនជម្រើសដែលបានកែកុនរួចហើយផងដែរ ដោយ​ក្នុងនោះឃើញមានប្រភេទថ្លៃជាងគេគឺមានតម្លៃលក់រហូតដល់ប្រមាណ ២១ ៨០០ដុល្លារ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A7 L តួវែងថ្មី ប្រើម៉ាស៊ីនតូចបំផុត សម្រាប់តែទីផ្សារប្រទេសមួយនេះប៉ុណ្ណោះ!

រូបរាងនៃរថយន្ត Audi A7 L តួវែងថ្មី ត្រូវបានលេចធ្លាយនៅក្នុងប្រទេសចិន ដែលវាជាម៉ូដែល 45 TFSI។

គួរឲ្យដឹងថា រថយន្ត Audi A7 L ឆ្នាំ២០២១ ត្រូវបានបង្ហាញខ្លួនលើកដំបូង ក្នុងកម្មវិធី Shanghai Auto Show កាលពីខែមេសា ហើយត្រូវបានចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុនចិន SAIC។ វាគឺជាប្រភេទតួវែងនៃម៉ូដែល A7 Sportback ហើយកាលនោះមានលក់ជាម៉ូដែល 55 TFSI ដែលផលិតមានកំណត់ត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះ។

ឥឡូវនេះ មកដល់ខែវិច្ឆិកា Audi នឹងបញ្ចេញម៉ូដែលថ្មី គឺ A7 L 45 TFSI ដោយវានឹងប្រើម៉ាស៊ីនតូច ពោលគឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៥សេះ ជំនួសឲ្យម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged mild-hybrid ទំហំ ៦ស៊ីឡាំង ដែលមានកម្លាំង ៣៣៥សេះ។

ជាមួយគ្នានេះដែរ ចំពោះម៉ូដែល 45 TFSI នឹងទទួលបានការអាប់ដេតលើការឌីហ្សាញ ដូចជា ប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ ក៏ដូចជា ការឌីហ្សាញយ៉ាន់កង់ ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឡើយថា រថយន្ត Audi A7 L 45 TFSI នឹងចាប់ផ្តើមចេញលក់នៅពេល ក៏ដូចជាតម្លៃលក់របស់វាប៉ុន្មាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពរូបរាងឡានថ្មីរបស់ Lincoln ស្អាតមិនធម្មតា

រូបភាពដំបូងនៃរថយន្ត Lincoln Zephyr ស៊េរីឆ្នាំ២០២៣ ក្នុងនាមជាផលិតផលសម្រេចត្រូវបានចេញផ្សាយលើអនឡាញមុនការប្រកាសចេញជាផ្លូវការនៅកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou នៃប្រទេសចិន។

រូបភាពបានបង្ហាញថារថយន្ត Lincoln Zephyr នេះគឺមានការឌីហ្សាញរូបរាងស្រដៀងនឹងរថយន្ត Concept ឈ្មោះថា Zephyr Reflection ខ្លាំងមែនទែន ដោយចំណុនទាក់ទាញរបស់វាគឺការឌីហ្សាញផ្ទាំងប៉ាណាខាងមុខតែម្ដង។

សារព័ត៌មានចិនបានផ្សព្វផ្សាយថារថយន្តនេះគឺមានប្រវែង ៤៩៨២ម.ម ទទឹង ១៨៦៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៩៣០ម.ម ជាមួយកម្ពស់ ១៤៨៥ម.ម ផងដែរ ដែលធ្វើឲ្យរថយន្តនេះមានទំហំធំគួរសម​សម្រាប់​រថយន្តកៅអីពីរជួរ។

Zephyr Reflection
Zephyr Reflection

រថយន្តនេះរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ២,០លីត្រ ប្រភេទ Turbo ដែលអាចផលិតកម្លាំងបាន ២៣៨សេះ ហើយ​វាប្រើប្រាស់ប្រព័ន្ធបើកបរកង់មុខ ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ គួរដឹងថាដំណឹងលម្អិតផ្សេងទៀតអំពីរថយន្តនេះ រំពឹងថានឹងបង្ហាញចេញនៅថ្ងៃទី១៩ ខែវិច្ឆិកា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar F-Type នឹងចេញលក់នៅលើទីផ្សារអូស្រ្តាលី ជាមួយម៉ាស៊ីន ៨ស៊ីឡាំងមួយប៉ុណ្ណោះ ដោយតម្លៃជាង ១១ម៉ឺនដុល្លារ

រថយន្ត Jaguar F-Type ឆ្នាំ ២០២២​ នឹងធ្វើការចេញលក់នៅលើទីផ្សារប្រទេសអូស្រ្តាលី ជាមួយជម្រើសម៉ាស៊ីន ៨ស៊ីឡាំងតែមួយប្រភេទប៉ុណ្ណោះ។

សម្រាប់ទីផ្សារប្រទេសអូស្រ្តាលីរថយន្ត Jaguar F-Type ឆ្នាំ២០២២ នឹងផ្តល់នូវជម្រើសម៉ូឌែលចំនួន ២ប្រភេទគឺ F-Type P450 និងF-Type R។ សម្រាប់ម៉ូដែល F-Type P450 មានតម្លៃចាប់ពី ១១៨ ០០០ដុល្លារ(Coupe) ឬ ១២២ ០០០ដុល្លារ(Convertible) និង ១៩៦ ០០០ដុល្លារ សម្រាប់ម៉ូដែល F-Type R។

ដោយម៉ូឌែល F-Type P450 ដំណើរការជាមួយម៉ាស៊ីន Supercharged ចំណុះ ៥.០លីត្រ V8 កម្លាំង ៤៤៤សេះ និងកម្លាំងរមួល ៥៨០ញ៉ុតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។ ព្រមទាំងជួយស្ទុះពីល្បឿន ០ – ១០០គ.ម/ម៉ ប្រើពេល ៤,៦វិនាទី និងមានល្បឿនអតិបរមា ២៨៥គ.ម/ម៉។

រីឯ F-Type R ដំណើរការជាមួយម៉ាស៊ីន Supercharged ចំណុះ ៥.០លីត្រ V8 កម្លាំង ៥៦៧សេះ និងកម្លាំងរមួល ៧០០ញ៉ុតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។ ព្រមទាំងជួយស្ទុះពីល្បឿន ០ – ១០០គ.ម/ម៉ ប្រើពេល ៣,៧វិនាទី និងមានល្បឿនអតិបរមា ៣០០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ប្រកាសចេញរថយន្ត Xpander ឆ្នាំ២០២២ ជាផ្លូវការ

ក្រុមហ៊ុន Mitsubishi បានធ្វើការបញ្ចេញនូវរថយន្តប្រភេទ MPV ឆ្នាំ២០២២ ជាផ្លូវការ ជាមួយការអាប់ដេតថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង។

សម្រាប់ផ្នែកខាងក្រៅនៃរថយន្ត វាត្រូវបានទទួលការឌីស្សាញថ្មីទៅលើបន្ទះប៉ាណា, កាងផ្នែកខាងមុខ, ចង្កៀង LED ដែលមានរាងជាអក្សរ T និងជម្រើសថាសកង់ទំហំ ១៦-១៧អ៊ីញ។ រីឯផ្នែកខាងក្រោយ Mitsubishi បានផ្តល់អោយរថយន្តនេះប៊ូតុងអេឡិចត្រូនិចក្នុងការបើកទ្វាផងដែរ។

រីឯផ្នែកខាងក្នុងបានធ្វើការឌីស្សាញទៅលើតាប្លូ និងដៃចង្កូតថ្មី ព្រមទាំងបំពាក់ថ្មីជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ, ចង្កឹះលេខអេឡិចត្រូនិច, រន្ធ USB និងកៅអីអង្គុយសម្រាប់សមាជិតរហូតដល់ ៧នាក់

ជាមួយគ្នានេះដែរ ម៉ូឌែលឆ្នាំ២០២២នេះ មានកំពស់បាតខ្ពស់ជាងមុន ១៥មីលីម៉ែត្រ ដោយមានកម្ពស់បាតសរុប ២២០មីលីម៉ែត្រ ដែលដូចគ្នានឹងម៉ូឌែល Xpander Cross។

រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i4 MIVEC អាចផលិតកម្លាំងបាន ១០៣សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី CVT ខណៈម៉ូឌែលកន្លងប្រើប្រាស់ជាមួយប្រអប់លេខដៃ ៤វគ្គ។

លើសពីនេះ Mitsubishi ក៏បានអភិវឌ្ឍបន្ថែមថ្មី ដោយបានបន្ថែមបូមធំជាងមុននៅផ្នែកខាងមុខ និងបន្ថែមជាមួយស៊ូបាប់(Valve) ប្រភេទ High-performance នៅផ្នែកខាងមុខ និងក្រោយក្នុងការជួយអោយការបើកបរមានផាសុខភាពផងដែរ។

ស្របគ្នានេះផងដែរ រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ នឹងផលិតឡើងនៅរោងចក្រ Mitsubishi Motore Krama Yudha ក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងផលិតឡានអគ្គិសនីនៅអាមេរិក ចាប់ពីឆ្នាំក្រោយនេះ

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងបានសម្រេចចិត្តនឹងផលិតរថយន្ត Genesis GV70 ប្រភេទអគ្គិសនី នៅរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

រថយន្ត GV70 EV នឹងជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Hyundai ដែល​នឹងផលិតនៅសហរដ្ឋអាមេរិក។ គួរដឹងថា GV70 ត្រូវបានក្រុមហ៊ុន Genesis ប្រកាសចេញកាលពីឆ្នាំ២០២០ ដែលបច្ចុប្បន្នវាមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត រួមទាំង​ប្រភេទអគ្គិសនីសុទ្ធដែលនឹងចេញក្នុងឆ្នាំ២០២២។

ការសម្រេចចិត្តផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនេះអាចជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែតាមប្រភពបានឲ្យដឹងថា Hyundai មានគោលបំណងចង់​វាយលុកចូលទីផ្សារសហរដ្ឋអាមេរិក ដែលកំពុងមានទំនោរទៅកាន់រថយន្តអគ្គិសនី។

ចាប់តាំងពីបានចេញលក់នៅសហរដ្ឋអាមេរិកនាខែមិថុនាមក រថយន្ត GV70 ប្រភេទម៉ាស៊ីនពីស្តុងទទួលបានលទ្ធផលលក់ល្អគួរសម ដោយ​រថយន្តនេះមានតម្លៃចាប់ពី ៤១ ០០០ដុល្លារ ហើយ​គេរំពឹងថាប្រភេទអគ្គិសនីនឹងមានតម្លៃថ្លៃលើសនេះបន្តិចបន្តួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda នឹងបង្ហាញចេញឡាន SUV ម៉ូដែល CX-50 នៅសប្ដាហ៍ក្រោយនេះ

គ្រួសាររថយន្ត Mazda នឹងកាន់តែរីកធំ​ឡើង ជាមួយ​ការ​បន្ថែមនូវរថយន្តថ្មីម៉ូដែល Mazda CX-50 ដែលវាគឺស្ថិតនៅ​ក្នុង​ចំណោម​ក្រុម Small Product និងប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Mazda3 និង CX-30 ដែរ។

Mazda បានបង្ហាញចេញវីដេអូខ្លីមួយអំពីរថយន្ត CX-50 ដែល​វា​បាន​បង្ហាញ​អំពីការបើកបរ​នៅ​តាម​ផ្លូវ​ព្រៃ​ទឹក​ភ្លៀង និង​បង្ហាញ​ពី​ស្រមោល​របស់រថយន្តនៅពេលដែលបើកបរឆ្លងកាត់ជួរដើមឈើផងដែរ ហើយគេ​ឃើញថារថយន្តនេះ​មាន​ផ្ទុកទូកអុំកាយ៉ាក់មួយនៅលើ​ដំបូល។

គួរដឹងថា Mazda ធ្លាប់បានប្រកាសអំពីវត្តមានរថយន្ត CX-50 នៅក្នុងសេចក្ដីប្រកាសកាលពីខែតុលា ដែលពេលនេះក្រុមហ៊ុនបាននិយាយថា CX-50 នឹង​ត្រូវ​ផលិតនៅរោងចក្រ Mazda-Toyota នៅរដ្ឋ Alabama សហរដ្ឋអាមេរិក ហើយវាត្រូវបាន​ឌីហ្សាញ​ជា​ពិសេសសម្រាប់ទីផ្សារអាមេរិកខាងជើង។

តាមរយៈវីដេអូ Teaser ខ្លីបានបញ្ជាក់ថារថយន្ត CX-50 នឹងត្រូវបង្ហាញចេញជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ បន្ទាប់ពីប្រកាសចេញ Mazda ក៏គ្រោងប្រកាសចេញរថយន្ត CX-60, CX-70, CX-80 និង CX-90 ជាបន្ថែមផងដែរ ដោយពួកវានឹងផលិតសម្រាប់ទីផ្សារខុសៗគ្នា៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញ Option ថ្មី អាចធ្វើឲ្យភីកអាប់ F-150 ឡើងកម្លាំងដល់ ៧០០សេះ

ក្រុមហ៊ុន Ford Performance ទើបតែបានប្រកាសចេញនូវកញ្ចប់ Option ថ្មី ហៅថា “Supercharger Package” សម្រាប់ភីកអាប់ម៉ូដែល F-150 ស៊េរីឆ្នាំ២០២១។

Supercharger នេះត្រូវបានឌីហ្សាញឡើងសម្រាប់ភីកអាប់ F-150 ដែលត្រូវដំឡើងជាមួយនឹងម៉ាស៊ីនចំណុះ ៥,០លីត្រ Coyote V8 ជំនាន់ចុងក្រោយ។ វាត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីអាចដំណើរការជាមួយនឹង បច្ចេកវិទ្យាបិទដំណើរការស៊ីឡាំង Cylinder Deactivation Technology ហើយអាចបង្កើតកម្លាំងបានរហូតដល់ទៅ ៧០០សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford Performance នឹងចាប់ផ្តើមបើកទទួលការកុម្ម៉ង់ Supercharger Kits ខាងលើ នៅមុនដាច់ឆ្នាំ២០២១ នេះតែម្តង។ ចំពោះតម្លៃរបស់វាវិញ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ប៉ុន្តែវាធ្លាប់មានសម្រាប់ F-150 ស៊េរីឆ្នាំ២០២០ ក្នុងតម្លៃ ៧ ៥០០ដុល្លារ ខណៈការដំឡើងត្រូវថែមប្រហែល ២ ទៅ ៣ពាន់ដុល្លារទៀត។

យ៉ាងណាមិញ Ford F-150 មិនមានជម្រើសម៉ាស៊ីន Coyote V8 នោះទេ ប៉ុន្តែវាផ្តល់ជម្រើសម៉ាស៊ីនដូចជា ចំណុះ ៣,៥លីត្រ PowerBoost V6 Hybrid មានកម្លាំង ៤៣០សេះ និងកម្លាំងរមួល ៧៧៣ញ៉ូតុនម៉ែត្រ ក៏ដូចជាជម្រើសផ្សេងទៀត ចំណុះ ៣,៣លីត្រ Ti-VCT V6, ចំណុះ ២,៧លីត្រ EcoBoost V6, ចំណុះ ៣,៥លីត្រ EcoBoost V6 និង ចំណុះ ៣,០លីត្រ Power Stroke V6៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បញ្ជាក់តម្លៃផ្លូវការ ឡាន Grand Cherokee ឆ្នាំ២០២២ ចាប់ពីខ្ទង់ ៣ម៉ឺន ដល់ ៦ម៉ឺនដុល្លារ

បន្ទាប់ពីការលេចធ្លាយកាលពីខែមុន ឥឡូវនេះក្រុមហ៊ុន Jeep បានបញ្ជាក់ពីតម្លៃនៃរថយន្ត Grand Cherokee ស៊េរីឆ្នាំ២០២២ ជាផ្លូវការហើយ។

រថយន្ត Jeep Grand Cherokee Laredo ដែលជាប្រភេទ Base Model នឹងមានតម្លៃចាប់ពី ៣៧ ៣៩០ដុល្លារ ដោយមានបំពាក់ចង្កៀងមុខ LED ក៏ដូចជាយ៉ាន់អាលុយមីញ៉ូម ១៧អ៊ីញមកស្តង់ដារ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨,៤អ៊ីញ, ម៉ាស៊ីនត្រជាក់ ២តំបន់អូតូ, កៅអីក្រណាត់ អាចសារ៉េបាន ៨បែប និង ដៃចង្កូតស្រោបស្បែក។

ថ្វីបើជាប្រភេទ Base Model ប៉ុន្តែ Grand Cherokee Laredo មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control with stop and go, blind-spot monitoring, rear cross path detection, full-speed collision warning with active braking and pedestrian / cyclist detection, active lane management, lane departure warning with lane keep assist និង rear parking sensors ទៀតផង។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ និងកម្លាំងរមួល ៣៤៨ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ខណៈ Option ប៉ុងពីរត្រូវថែម ២ ០០០ដុល្លារទៀត។

ក្រៅពីនោះ Jeep ក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ជាមួយនឹង Option ជាច្រើនទៀត ព្រមទាំងជម្រើសម៉ាស៊ីនធំ គឺ ចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៥៧សេះ និងកម្លាំងរមួល ៥២៩ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+