ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Sentra ឆ្នាំ ២០២២ ចេញតម្លៃផ្លូវការ រួមជាមួយម៉ូឌែលពិសេសថ្មី Midnight Edition

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវតម្លៃនៃរថយន្ត Nissan Sentra ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ជាមួយតម្លៃចាប់ផ្តើមពី ២០ ៤៨៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន ៩៧៥ដុល្លារ) និងម៉ូឌែលពិសេសថ្មី Midnight Edition។

សម្រាប់ប្រភេទ Base Model Sentra S បានភ្ជាប់មកជាមួយថាសកង់ទំហំ ១៦អ៊ីញ, Keyless, ប៊ូតុង Star, មុខងារ Apple Carplay និង Android Auto រួមបន្ថែមជាមួយការបន្ថែមថ្មីទៅលើប្រព័ន្ធសុវត្ថិភាព Safety Shield 360 ដែលមានរួមមាន Intelligent Forword Collision Warning និង Rear Automatic braking។

រីឯម៉ូឌែល SV មានតម្លៃ ២១ ៥៤៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន) នឹងបំពាក់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៦អ៊ីញ ស្រោបដោយសំបកកង់ 205/60R16, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ គាំទ្រដោយប្រព័ន្ធកម្សាន្ត NissanConnect, ឧបករណ៍បំពងសម្លេង ៦ចំណុច និងប្រព័ន្ធជំនួយការបើកបរ Adaptive Cruise Control បន្ថែម។

ម៉ូឌែលប្រភេទស្ព័រ Sentra SR មានតម្លៃចាប់ពី ២៣ ០៧៥ដុល្លារ (បន្ទាប់ពីបូកបន្ថែមជាមួយថ្លៃដឹកជញ្ជូន) ដោយបំពាក់ជាមួយថាសកង់អាលុយមីញ៉ុមទំហំ ១៨អ៊ីញ, ប៉ាណាក្រូមពណ៌ខ្មៅ, ចង្កៀង-អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, កៅអីបែបស្ព័រដែលមុខងារកម្តៅ អមដោយថ្នេរដេរពណ៌ទឹកក្រូច និងម៉ាស៊ីនត្រជាក់ប្រភេទ Dual-zone។

ចំពោះម៉ូឌែល Midnight Edition ដែលផលិតឡើងលើម៉ូឌែល SR វាមានតម្លៃចាប់ពី ២៣ ៧៧០ដុល្លារ ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅទៅលើប៉ាណាអក្សរ V, Spoiler (ស្លាប), Diffuser និងថាសកង់ពណ៌ខ្មៅ។

រថយន្ត Nissan Sentra ស៊េរីឆ្នាំ ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ២.០លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda BR-V ឆ្នាំ២០២២ ចេញតម្លៃផ្លូវការលើទីផ្សារឥណ្ឌូនេស៊ី ដោយខ្ទង់ ២ម៉ឺនដុល្លារ

ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Gaikindo Indonesia Internetional Auto Show(GIIAS) ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសបញ្ចេញនូវតម្លៃនៃរថយន្ត Honda BR-V ឆ្នាំ២០២២ សម្រាប់ទីផ្សារឥណ្ឌូនេស៊ីជាផ្លូវការ។

សម្រាប់ទីផ្សារឥណ្ឌូនេស៊ី Honda BR-V មានជម្រើសម៉ូឌែលចំនួន ៥ គឺ S, MT, E, Prestige CVT និង Prestige CVT with Honda Sensing។ ម៉ូឌែលទាំង ៥នេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១២១សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ។

ចំពោះម៉ូឌែល S និងMT មានតម្លៃចាប់ពី ១៩ ៣៦៨ដុល្លារ ខណៈវាបំពាក់មកជាមួយថាសកង់ទំហំ ១៦អ៊ីញ, ចង្កៀងប្រភេទ LED, អំពូលប្រភេទ LED, អេក្រង់បង្ហាញទំហំ ៧អ៊ីញ, ពោងសុវត្តិភាពចំនួន ៦, ប្រព័ន្ធហ្រ្វាំង ABS និង EBD។

រីឯម៉ូឌែល E នឹងមានតម្លៃចាប់ពី ២០ ៣៥០ដុល្លារ ដោយភ្ជាប់មកបន្ថែមនូវប្រព័ន្ធចាក់សោទ្វាដោយស្វ័យប្រវត្តិ, រន្ធសាកថ្មនៅជួរទីពីរ។ ចំណែកម៉ូឌែល Prestige CVT មានតម្លៃចាប់ពី  ២៣ ០០០ដុល្លារ ដោយភ្ជាប់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៧អ៊ីញ, កញ្ចក់ក្តោបអូតូ, Console កណ្តាលនៅកៅអីជួរទី២ និងរន្ធសាកថ្មណៅកៅអីទី៣។

និងម៉ូឌែលកប់បំផុត Prestige CVT with Honda Sensing មានតម្លៃ ២៣ ៨៦០ដុល្លារ ដោយវានឹងបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាពស្តង់ដារដែលរួមមាន Autonomous Emergency Braking, Adaptive Cruise Control, Lane Keeping Assist, Lane Centring Assist, Front Departure Alert, Automatic High Beam និង LaneWatch blind spot Camera។

គួររំលឹកផងដែរថា រថយន្ត Honda BR-V ឆ្នាំ២០២២ នឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនសម្រាប់អតិថិជននៅខែ មករា ឆ្នាំ២០២២ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Maybach GLS 600 មួយគ្រឿងនេះមានកម្លាំងរហូតដល់ ៨០០សេះ

ខណៈពេលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំនៃបង្ហាញខ្លួននៃរថយន្ត GLS អគ្គិសនីនាពេលអនាគត ក្រុមហ៊ុនកែច្នៃរថយន្ត Brabus បានធ្វើការកែលម្អរថយន្ត Mercedes-Maybach GLS 600 ជាមួយរូបរាងប្លែកថ្មី និងថាមពលកាន់តែខ្លាំង។

Brabus បានអោយឈ្មោះរថយន្តនេះថា Brabus 800 ដោយវាទទួលបានការឌីស្សាញថ្មីទៅលើប្រព័ន្ធ aerodynamic ជាមួយនឹង bodykit ប្រភេទកាបូន, Front splitter និងរន្ធខ្យល់ (air intake) កាន់តែធំ ក្នុងជួយទប់ផ្នែកខាងមុខនៃរថយន្តកុំឲ្យហើបឡើង។ រីឯផ្នែកខាងក្រោយ Brabus បានធ្វើការអភិវឌ្ឍន៍ ឬ Upgrade ទៅលើកាងផ្នែកខាងក្រោយជាមួយ Diffuser នៅចំកណ្តាល និងស៊ីម៉ាំងសងខាងថ្មី។

បន្ថែមពីនេះ Brabus ក៏បំពាក់បន្ថែមជាមួយនឹងឧបករណ៍ Turbocharged របស់ Brabus ផ្ទាល់ចំនួនមួយ ដែលអាចជួយអោយម៉ាស៊ីន ៤.០លីត្រ V8 នេះបង្កើនពីថាមពល ៥៥៧សេះ និងកម្លាំងបង្វិល ៧៣០ញ៉ូតុនម៉ែត្រ ទៅកាន់ថាមពលថ្មី ៨០០សេះ និងកម្លាំងបង្វិល ៩៥០ញ៉ូតុនម៉ែត្រ។ ជាមួយថាមពលថ្មីនេះ រថយន្ត Mercedes-Maybach GLS 600 អាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,៥វិនាទី និងមានល្បឿនអតិបរមា ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លើសពីនេះ Brabus ក៏បានផ្លាស់ប្តូរថាសកង់ថ្មី ជាមួយថាសកង់ Monoblock M Platinum Edition ទំហំ ២៤អ៊ីញ របស់ខ្លួនផ្ទាល់។ ក្នុងនោះផងដែរ Brabus ក៏អាចរចនានូវផ្នែកខាងក្នុងជាមួយជម្រើសពណ៌របស់អតិថិជនចូលចិត្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! នាយកប្រតិបត្តិ BMW មិនចាត់ទុក Tesla ជាម៉ាកយីហោប្រណីតឡើយ!

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត BMW លោក Oliver Zipse ជឿថា Tesla មិនមែនប្រកួតប្រជែងនៅក្នុងផ្នែករថយន្តប្រណីត (premium segment) ដូចក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់របស់ខ្លួននោះទេ។

លោក Zipse ថ្មីៗនេះ បានធ្វើការឆ្លើយឆ្លងជាមួយកាសែតរបស់អាល្លឺម៉ង់ Handelsblatt ហើយត្រូវបានស្នើសុំឲ្យផ្តល់យោបល់របស់លោក លើក្រុមហ៊ុន Tesla។ ក្នុងនោះ លោកមិនខ្លាចក្នុងការរិះគន់រថយន្ត Tesla នាពេលកន្លងមក និងអំឡុងពេលសម្ភាសន៍នោះទេ ដោយបង្កប់ន័យថា BMW ផ្តោតលើការពេញចិត្តរបស់អតិថិជន ជាជាងអ្នកឈានមុខគេផ្អែករថយន្តអគ្គិសនី។

លោក Zipse បាននិយាយថា “ក្រុមហ៊ុន Tesla មិនមែនជាផ្នែកនៃម៉ាកប្រណីតឡើយ។ ពួកគេកំពុងរីកចម្រើនយ៉ាងខ្លាំងតាមរយៈការកាត់បន្ថយតម្លៃ។ យើង​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ។ កន្លែងដែលយើងខុសគ្នា គឺស្តង់ដាររបស់យើង លើគុណភាព និងភាពជឿជាក់។ យើង​មាន​ក្ដី​ប្រាថ្នា​ខុស​គ្នា​លើ​ការ​ពេញ​ចិត្ត​របស់​អតិថិជន”។

ខណៈពេលដែល BMW ប្រហែលជាមិនចាត់ទុក Tesla ជាដៃគូប្រកួតប្រជែងនៅក្នុងផ្នែករថយន្តប្រណីត តួលេខថ្មីៗបង្ហាញថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ BMW បានវ៉ាដាច់ Mercedes-Benz សម្រាប់ការលក់នៅសហរដ្ឋអាមេរិក ដោយបានបង្កើតខ្លួនជាម៉ាករថយន្តប្រណីតដែលលក់ដាច់បំផុតទី៣។

គួរឲ្យដឹងថា នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla បានលក់រថយន្តដាច់ចំនួន ២៣០ ៨៨៥គ្រឿង ដែលនៅមិនឆ្ងាយពី BMW ចំនួន ២៤៥ ៨៦៤គ្រឿងឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford, GM, Mercedes, Volvo, BYD, JLR ប្តេជ្ញាបញ្ចប់ការផលិតម៉ាស៊ីនប្រើប្រេង នៅត្រឹមឆ្នាំ ២០៤០

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៦ បានសន្យាថា នឹងបញ្ឈប់ការផលិតយានយន្តដែលប្រើឥន្ធនៈនៅជុំវិញពិភពលោក នៅឆ្នាំ ២០៤០ តែម្តង។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ​ នៅ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន។ ប្រទេសមួយចំនួនក៏បានចូលរួមការសន្យានេះផងដែរ រួមមាន នូវែលសេឡង់ និងប៉ូឡូញ ដោយចូលរួមជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលបានប្តេជ្ញាចិត្តរួចហើយថា នឹងលក់តែរថយន្ត (ដឹកអ្នកដំណើរ) និង រថយន្ត (ប្រភេទវ៉ែន) ដែលគ្មានការបំភាយឧស្ម័ននៅឆ្នាំ ២០៤០ ឬឆាប់ជាងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក​ មិន​បាន​ចូល​រួម​ក្នុង​ការ​សន្យា​នេះ​ទេ ប៉ុន្តែ​រដ្ឋ​ដូច​ជា California និង New York បាន​ចុះ​ហត្ថលេខារួចទៅហើយ។

ការ​សន្យា​នោះ​រួមមានដូចជា ក្រុមហ៊ុន Ford, General Motors, Mercedes-Benz, Volvo, BYD, និង Jaguar Land Rover។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Uber ក៏​បាន​ចូល​រួម​ផង​ដែរ​។​ អវត្តមាន​គួរ​ឲ្យកត់​សម្គាល់នោះមាន​ដូចជា Volkswagen AG, Toyota, Nissan, Honda, BMW និង Hyundai៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Tesla ដណ្ដើមបានតំណែង Mercedes-Benz លើទីផ្សារអាមេរិក

Tesla ដណ្ដើមបានតំណែងរបស់ Mercedes-Benz ក្លាយជាក្រុមហ៊ុនលក់រថយន្តប្រណីតដាច់ជាងគេលំដាប់ទីបីនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២១នេះ។

ទិន្នន័យពី Experain បានបង្ហាញថារថយន្ត Tesla សរុបចំនួន ២៣០ ៨៥៥គ្រឿង បានចុះបញ្ជីនៅទូទាំងសហរដ្ឋអាមេរិក គិតចាប់ពីដើមឆ្នាំរហូតដល់ត្រឹមខែកញ្ញា ដែលបាននាំមុខ Mercedes-Benz ជាមួយចំនួនចុះបញ្ជីត្រឹម ២១៣ ៧០៨គ្រឿងប៉ុណ្ណោះ។ BMW នាំមុខជាមួយចំនួន ២៥៩ ២៣៧គ្រឿង ខណៈដែល Lexus មានចំនួន ២៤៥ ៨៦៤គ្រឿង។

ចំនួនលក់របស់ Tesla បានកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ ដោយចំនួនរថយន្តចុះបញ្ជីមានកំណើនរហូតដល់ ៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប្រៀបនឹង Lexus មានកំណើន ៣៣% ខណៈដែល BMW មានកំណើន ៣៦%។

គួរដឹងថា មកទល់ពេលនេះនៅតែមានការពិភាក្សានៅឡើយថា Tesla គួរត្រូវបានចាត់ទុកជាក្រុមហ៊ុនរថយន្តប្រណីតដែលមាន​សាច់ឈាមដូចជា BMW, Mercedes-Benz, Lexus និង Audi ដែរឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតម្លៃជាង៦ពាន់ដុល្លារនេះ អួតខ្លួនថាជាឡានស៊ីសាំងតិចជាងគេបំផុតនៅឥណ្ឌា

រថយន្ត Maruti Suzuki Celerio ជំនាន់ថ្មីបានបង្ហាញរូបរាងជាផ្លូវការហើយ ដោយរថយន្តនេះបានអះអាងថាខ្លួនគឺជារថយន្តសាំងដែលសន្សំសំចៃប្រេងបានល្អដាច់គេនៅប្រទេសឥណ្ឌា ជាមួយកម្រិតប្រេង១លីត្រ ជិះបានរហូតដល់ ២៦,៦៨គីឡូម៉ែត្រឯណោះ។

Maruti Suzuki Celerio ដែលជាជំនាន់ទីពីរនេះគឺមានទំហំជាងជំនាន់មុនបន្តិច ដោយវាមានប្រវែង ៣៦៩៥ម.ម មានទទឹង ១៦៥៥ម.ម មានកម្ពស់ ១៥៥៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៣៥ម.ម ហើយ​ឃ្លុបដាក់ឥវ៉ាន់មានទំហំ ៣១៣លីត្រ ដែលធំជាងមុន ៤០%។

រថយន្តនេះមានបំពាក់ម៉ាស៊ីនដែលផលិតកម្លាំងបាន ៦៥សេះ ដែលមាន​ចំណុះ ១,០លីត្រ និងមាន Dual VVT ជាមួយនឹងមុខងារ EGR ផងដែរ។ ជាលទ្ធផល​គឺ​កម្រិតស៊ីប្រេងគឺទាបខ្លាំង ដែល​ស៊ីតិចជាងមុន ២៣% ឯណោះ។

រថយន្ត Maruti Suzuki Celerio នឹងដាក់លក់ជាមួយតម្លៃចាប់ពី ៦ ៧០០ដុល្លារ រហូតដល់ ៩ ៣២០ដុល្លារ ដែលវានឹងគូប្រជែងរបស់រថយន្ត Hyundai Santro, Tata Tiago, Datsun Go និងរថយន្ត Suzuki Wagon R ផ្ទាល់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Albermo ចេញកញ្ចប់តែងខ្លួនតម្លៃជាង ១ពាន់ដុល្លារ អោយ Toyota Raize

ក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Albermo មកពីប្រទេសជប៉ុនបានធ្វើការបញ្ចេញនូវផលិតពិសេសថ្មី (bodykit)របស់ខ្លួន ដែលផលិតឡើងសម្រាប់តែរថយន្ត Toyota Raize ឬ Daihatsu Rocky(លើទីផ្សារមួយចំនួន) ក្នុងការជួយអោយរថយន្តនេះមានរូបរាងដូចរថយន្ត​ Lamborghini Urus។

ជាមួយកញ្ចប់តែងខ្លួន bodykit នេះ ត្រូវបានផលិតឡើងកដោយផ្តោតសំខាន់ទៅលើផ្នែកខាងមុខ ខណៈនៅផ្នែកខាងក្រោយមានការកែលម្អបន្តិចបន្តួច។ ដោយប៉ាណា និងកាងនៃផ្នែកខាងមុខបានផ្លាស់ប្តូរថ្មី ដោយជំនួសមកវិញជាមួយប៉ាណា និងកាងថ្មី ដែលមានរន្ធខ្យល់ធំជាងមុន និងមានរូបរាងដូចផ្នែកខាងមុខនៃរថយន្ត​ Lamborghini Urus បន្ថែមពីនេះវាក៏បានបំពាក់ថ្មីជាមួយថាសកង់ពីរពណ៌ថ្មី ដែលស្ព័រជាងមុន។

ចំពោះតម្លៃនៃកញ្ចប់នៃគ្រឿងតែងខ្លួននេះមានតម្លៃសរុប ១ ៣៧៥ដុល្លារ ដោយកាងមុខមានតម្លៃ ៩៥២ដុល្លារ, ប៉ាណាមានតម្លៃ ៨៨ដុល្លារ និងស្លាបក្រោយ(Spoiler) មានតម្លៃ ៣៣៥ដុល្លារ។

រថយន្ត Toyota Raize ដំណើរការដោយម៉ាស៊ីនចំណុះ ១.០លីត្រ មានកម្លាំង ៩៨សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ D-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suburu បង្ហាញចេញរថយន្តអគ្គិសនី Solterra ឆ្នាំ២០២៣ របស់ខ្លួន សម្រាប់ទីផ្សារប្រទេសជប៉ុនជាផ្លូវការ

ក្រុមហ៊ុន Suburu និង Toyota បានចាប់ដៃគ្នាក្នុងការសហការផលិតរថយន្តអគ្គិសនីម៉ូឌែលថ្មី bZ4X និង Solterra ដោយរថយន្ត bZ4X ត្រូវបានក្រុមហ៊ុន Toyota ប្រកាសបង្ហាញចេញកាលពីខែមុនកន្លងទៅ។ នាពេលនេះ ក្រុមហ៊ុន Suburu បានធ្វើការបង្ហាញចេញនូវរថយន្ត Crossover អគ្គិសនី Solterra របស់ខ្លួន សម្រាប់ទីផ្សារប្រទេសជប៉ុនជាផ្លូវការ ខណៈទីផ្សារសហរដ្ឋអាមេរិចនឹងបង្ហាញចេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត LA Auto Show នៅថ្ងៃទី ១៧ វិច្ឆិការខាងមុខនេះ។

រថយន្ត Solterra ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-SGP (e-Suburu Global platform)។ រថយន្តនេះមានប្រវែងសរុប ៤ ៦៩០ម.ម ទទឹង ១ ៨៦០ម.ម កម្ពស់ ១ ៦៥០ម.ម។ បើប្រៀបធៀបគ្នាជាមួយរថយន្ត bZ4X វាមានការរចនាខុសគ្នាលើផ្នែកមួយចំនួនតួរយ៉ាងដូចជា ចង្កៀងមុខ-ក្រោយ, អំពូលបំភ្លឺពេលថ្ងៃ, កាងមុខ និងឡូហ្គូ Suburu នៅចំកណ្តាល។

សម្រាប់ទីផ្សារប្រទេសជប៉ុន Solterra នឹងមានមកជាមួយប្រភេទ AWD ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ២១៥សេះ និងប្រភេទ FWD ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិតកម្លាំងបាន ២០១សេះ។ សម្រាប់ប្រភេទទាំងពីរនេះ វានឹងទទួលថាមពលពីអាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់នូវចម្ងាយបើកបរ ៥៣០គីឡូម៉ែត្រសម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD។

ក្រុមហ៊ុន Suburu ពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតនៃរថយន្តនេះនៅឡើយ ប៉ុន្តែក៏បាននិយាយថារថយន្តអគ្គិសនីរបស់ខ្លួននេះ នឹងចេញលក់នៅលើទីផ្សារជុំវិញពិភពលោកចាប់ពីពាក់កណ្តាលឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែកមែន! Honda All New CIVIC 2022 កែមុខមាត់ថ្មីកាន់តែសង្ហា មហាជនសសើរគ្រប់មាត់

ពិតជាកក្រើកអស្ចារ្យមែនក្រោយហុងដា បានដាក់សម្ពោធជាផ្លូវការនូវរថយន្តទំនើបបែបស្ព័រ All New CIVIC 2022 ជំនាន់ទី១១ ក្នុងថ្ងៃដ៏វិសេសគឺថ្ងៃទី១១ ខែ១១ វេលាម៉ោង១១ មុននេះបន្តិច បើយោងតាមការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Honda Cambodia
ក្រោយពីបង្ហាញវត្តមានជាផ្លូវការរួចមក រថយន្តដែលមាន DNA ជារថយន្តទំនើបបែបស្ព័រ សេរីឆ្នាំ ២០២២ នេះបាន ធ្វើអោយមហាជនបាក់ចិត្តស្រលាញ់គ្រប់ៗគ្នា ជាមួយនឹងការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង អមជាមួយនឹងបច្ចេកវិទ្យាថ្មី Honda SENSIGN ដែលធ្វើអោយរថយន្តនេះកាន់តែលេចធ្លោរ។

ហើយកាន់តែពិសេស រថយន្តនេះមានពីរប្រភេទគឺ Mid & RS ផងដែរ រថយន្តទាំងពីរនេះ ត្រូវបានរចនាឡើងយ៉ាងសំរិតសម្រាំង សាកសមបំផុតសម្រាប់យុគសម័យថ្មីនេះ ដែលជួយអោយការធ្វើដំណើររបស់អ្នកប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ គ្រប់ពេលវេលា គ្រប់ស្ថានភាពផ្លូវផងដែរ។

លើសពីនេះទៅទៀត មានអតិថិជនជាច្រើនបានលាន់មាត់សសើរចំពោះ រថយន្តជប៉ុនជំនាន់ទី១១ នេះដោយផ្ដោតសំខាន់លើចំណុចពិសេសធំៗ ០៣គឺ៖

១. ភាពស៊ីវិល័យនៃការរចនាផ្នែកខាងក្រៅមានលក្ខណៈស្ព័រ៖

  • គ្រាន់តែនិយាយពីផ្នែកខាងក្រៅភ្លាមគឺ គ្រប់គ្នានឹងគិតដល់ការរចនាផ្នែកខាងមុខមុនគេតែម្ដង សម្រាប់រថយន្តដែលមាន DNA ជារថយន្ត Sport មួយនេះត្រូវបានរចនាផ្នែកខាងមុខដោយមានចង្កៀងបំភ្លឺផ្លូវជាប្រភេទ LED ភ្លឺច្បាស់ល្អ ថែមទាំងអាចបញ្ជាអោយបិទ/បើក ដោយស្វ័យប្រវត្តិបានទៀតផង ហើយអមមកជាមួយនឹងអំពូល Daytime Running Light (DRL) ហាក់ដូចជាមានភ្នែកទាំងគូរសំឡឹងមើលមកយើងផងដែរ ធ្វើអោយ CIVIC កាន់តែទាញចិត្តមហាជនបានមួយកម្រិតទៀត។ ក្រឡេកមើលទៅខាងក្រោមបន្តិច យើងទទួលបាន LED Fog Lamp (អំពូលកាត់អ័ព្ធ) ពីរគ្រាប់ដែលអាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្អទោះបីជា មានភ្លៀង ឬ អ័ព្ធក្រាស់យ៉ាងណាក៏ដោយ។

  • សម្រាប់កង់រថយន្តនេះផងដែរ ហុងដាបានបំពាក់មកនូវកង់ដែលមានទំហំ ១៨អ៊ីញ រួមជាមួយយ៉ាន់ស្ព័រ រចនាបែប Sporty Design ជួយអោយសម្រស់រថយន្ត Sedan មួយនេះកាន់តែសង្ហាថែមមួយកម្រិតទៀត។

  • មកដល់ផ្នែកខាងក្រោយ យើងទទួលបានការរចនាកាន់តែលេចធ្លោជាមួយនឹងចង្កៀងក្រោយជាប្រភេទ LED ដ៏ស្រស់ស្អាត បែប Sporty Design មើលទៅកាន់តែធ្វើអោយរថយន្តមួយនេះកាន់តែស៊ិចស៊ីផងដែរ និងលេចធ្លោរពេលធ្វើដំណើរតាមដងផ្លូវ។

២. ការរចនាផ្នែកខាងក្នុងពោរពេញដោយប្រណិតភាព៖

  • ក្រឡេកមកទស្សនាផ្នែកខាងក្នុង លោកអ្នកនឹងទទួលបានអារម្មណ៍មួយ ដែលទទួលបានភាពធំទូលាយ ពោរពេញដោយផាសុខភាព ជាពិសេស Honda បានបំពាក់មកនូវកុងទ័រ TFT Driving Information Display ទំហំរហូតដល់ ១០,២ អ៊ីញ ដែលបង្ហាញពីព័ត៌មានបើកបរបានច្បាស់ល្អ ហើយថែមទាំងផ្លាស់ប្ដូរ Graphic ទៅតាម​ការ Set Driving Mode ដូចជា៖ Sport Mode, Eco Mode និង Normal Mode។ លើសពីនេះទៅទៀត ប្រព័ន្ធកំសាន្តរបស់រថយន្តនេះមានទំហំរហូតដល់ ៩អ៊ីញ អនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ជាមួយទូរស័ព្ទដៃតាមរយៈ Apple CarPlay និង Android Auto ក្នុងការប្រើប្រាស់អ៊ិនធើណេត និងផែនទី បានយ៉ាងងាយស្រួល។

  • រីឯកៅអីរថយន្តនេះរចនាឡើងបែបស្ព័រជាប្រភេទស្បែកប្រណិត និងក្ដោបដងខ្លួនបានល្អ ធ្វើអោយអ្នកបើកបរមិននឿយហត់ទោះបីជាបើកបរ ក្នុងពេលយូរក៏ដោយ។

៣. ប្រព័ន្ធសុវត្ថិភាពដ៏ល្អផ្ដាច់គេ៖

និយាយពីប្រព័ន្ធសុវត្ថិភាព ហុងដា បានគិតគូរយ៉ាងខ្លាំងលើចំណុចនេះដើម្បីផ្ដល់ជូននូវ សុវត្ថិភាពគ្រប់លក្ខខណ្ឌដល់អតិថិជនរបស់ខ្លួន ហើយចំពោះ CIVIC ជំនាន់ថ្មីនេះ HONDA បានបំពាក់មកនូវបច្ចេកវិទ្យាថ្មីមួយដែលគេអោយឈ្មោះថា HONDA SENSING ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ មានមុខងារជាច្រើនជាជំនួយក្នុងការបើកបរដូចជា៖

  • Collision Warning System With Brake Assist៖ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ រឺមានអ្នកថ្មើរជើងឆ្លងកាត់​ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
  • Adaptive Cruise Control with Low Speed Follow៖ ប្រពន្ធ័កំណត់ល្បឿនបើកបរ​ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ
  • Lane Keeping Assist System៖ ប្រព័ន្ធរំលឹកអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងបន្តយល្បឿនស្វ័យប្រវត្តិ
  • Road Departure Mitigation System with Lane Departure Warning៖ ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ
  • Automatic High Beam Adjustment៖ ប្រព័ន្ធតំឡើងទំលាក់ភ្លើងខាងមុខដោយស្វ័យប្រវត្តិ
  • Lead Car Departure Notification System៖ ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តនៅខាងមុខមានសកម្មភាព

ហើយអមមកជាមួយនឹង ប្រព័ន្ធការពារមិនអោយមានជាប់គាំងហ្រ្វាំង ប្រព័ន្ធបែងចែកកំលាំងហ្រ្វាំងលើកង់​​ ប្រព័ន្ធជំនួយហ្រ្វាំង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធជំនួយពេលឡើងចំណោទ ប្រព័ន្ធផ្ដល់ដំណឹងពេលជាន់ហ្រ្វាំងបន្ទាន់ ប្រព័ន្ធហ្រ្វាំងដៃប្រើភ្លើង  ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្តិពេលដើរចេញពីរថយន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ដែលធ្វើអោយការបើកបររបស់លោកអ្នកទទួលបានសុវត្ថិភាពទ្វេរដង និងពោរពេញដោយភាពជឿជាក់។

កាន់តែច្បាស់ពីកម្លាំងម៉ាស៊ីន និងសម្ថភាពដ៏ខ្លាំងនៃរថយន្តជប៉ុន HONDA CIVIC 2022 នេះលោកអ្នកអាចអញ្ជើញចូលរួមទស្សនាការតាំងបង្ហាញរថយន្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ  ស៊ីធី ចាប់ពីថ្ងែទី ១៣ -១៤ នេះ ហើយលោកអ្នកក៏អាចទទួលបាន កញ្ចប់គ្រឿងតុបតែងពិសេស ចំនួនមួយឈុតដែរមិនធ្លាប់មាន ហើយលោកអ្នកអាចទទួលយកបទពិសោធន៍ថ្មី ជាមួយរថយន្តដ៏អស្ចារ្យ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+