ផ្ទាំងផ្សាយពាណិជ្ជកម្ម

បងប្អូនភ្លោះ Toyota Raize និង Daihatsu Rocky ឆ្នាំ២០២២ ទទួលបានម៉ាស៊ីនថ្មីជិះ ១០០គ.ម ស៊ី ៣,៥៧លីត្រ

រថយន្តបងប្អូនភ្លោះ Toyota Raize និង Daihatsu Rocky បានទទួលនូវការអាប់ដេតថ្មីសម្រាប់ឆ្នាំ២០២២ ជាមួយជម្រើសម៉ាស៊ីនថ្មី។

សម្រាប់ម៉ាស៊ីនទទួលបានថ្មី ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រចំនួនមួយ ដែលទទួលបានថាមពលពីអាគុយលីដ្យូម ៤,៣Ah អាចផលិតកម្លាំងបាន ១០៥សេះ និងកម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ។ តាមរយៈការអះអាងដោយ Toyota ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រហែល ៣,៥៧លីត្រ។

បន្ថែមពីនេះ វាក៏ទទួលបាននូវជម្រើម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ CVT និងប្រព័ន្ធបើកបរ 2WD។ ប៉ុន្តែចំពោះ ថាមពលនៃម៉ាស៊ីន Toyota ពុំទាន់បង្ហាញចេញនៅឡើយ តែបានអះអាងថា មានកម្រិតស៊ីប្រេង ៤,៨លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

លើសពីនេះវាក៏បានបន្ថែមជាមួយមុខងារភ្លើងស្វាគមន៍ខាងក្នុងកាប៊ីន, រន្ធសាកថ្ម AC ទំហំ ១០០វ៉ុល, កន្លែងសាកថ្មកម្លាំង ១ ៥០០វ៉ាត់, ប៊ូតុងមុខងារ Adaptive Cruise Control និងបន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរស្តង់ដា Smart Assist with improved collision warning and collision avoidance systems ផងដែរ។

នៅលើទីផ្សារប្រទេសជប៉ុន រថយន្ត Toyota Raize Hybrid មានតម្លៃចាប់ពី ១៨ ៩៤៣ដុល្លារ និង Daihatsu Rocky Hybrid មានតម្លៃចាប់ពី ១៨ ៥៣១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូបង្ហាញលម្អិត ឡាន Corvette Z06 ឆ្នាំ២០២៣ ទើបដឹងថាអេមខ្លាំង (មានវីដេអូ)

រថយន្ត Chevrolet Corvette Z06 ស៊េរីឆ្នាំ២០២៣ ត្រូវបានគេចាត់ទុកថាជារថយន្តចុងក្រោយបំផុតមួយ ដែលមានប្រើម៉ាស៊ីន Naturally Aspirated ដ៏អស្ចារ្យមួយ ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកស្រលាញ់ចូលចិត្តរថយន្តជាច្រើន បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ Channel YouTube ដែលនិយាយអំពីរថយន្តដ៏ល្បីមួយ គឺ Doug DeMuro បានថតបង្ហាញនូវលក្ខណៈពិសេសលម្អិតពីរថយន្ត Chevrolet Corvette Z06 ឆ្នាំ២០២៣ ទៀតផង។

ក្នុងនោះ រថយន្ត Chevrolet Corvette Z06 ខាងលើ មានបំពាក់កញ្ចប់ Option ពិសេសមួយហៅថា “Z07 Performance Package” ដោយបន្ថែមនូវ Carbon Fiber Aero Kit ជាមួយនឹង កាងមុខ Front Splitter, Front Dive Plans, Underbody Strakes និង កាងក្រោយ Rear Wing ដ៏ធំ ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធបូម Magnetic Ride Control 4.0, សម្បកកង់ Michelin Sport Cup 2 R ZP និងហ្វ្រាំង Carbon Ceramic Brembo ថែមទៀតផង។

អ្វីដែលពិសេសនោះគឺ រថយន្ត Corvette Z06 នេះ ប្រើប្រាស់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង សរុប ៦៧០សេះ និងកម្លាំងរមួល ៦២៣សេះឯណោះ៕

ចង់ដឹងកាន់តែច្បាស់ថាវាពិសេសបែបណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! ឡាន Suzuki មួយម៉ូដែលនេះ ធ្វើតេស្តបុកបានពិន្ទុ “ផ្កាយសូន្យ” (មានវីដេអូ)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Baleno ទទួលបានពិន្ទុ “ផ្កាយសូន្យ” ឬ zero star rating នៅក្នុងការធ្វើតេស្តរបស់ Latin NCAP។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយ ដែល Suzuki ទទួលបានលទ្ធផលបែបនេះ ចំពោះផលិតផលសម្រាប់ទីផ្សារអាមេរិកឡាទីនរបស់ពួកគេ ព្រោះថាកាលពី ២ខែមុន រថយន្ត Suzuki Swift ក៏បែបនេះដែរ។

គួរឲ្យដឹងថា រថយន្ត Suzuki Baleno សម្រាប់ទីផ្សារខាងលើ ត្រូវបានផលិតដោយក្រុមហ៊ុន Maruti Suzuki របស់ប្រទេសឥណ្ឌា។ កាលពីឆ្នាំ២០២០ រថយន្ត Suzuki S Presso ក៏ទទួលបានពិន្ទុ “ផ្កាយសូន្យ” បែបនេះដែរ។

សូមបញ្ជាក់ថា រថយន្ត Baleno នោះមានបំពាក់ពោងសុវត្ថិភាព ២គ្រាប់មកស្តង់ដារ ប៉ុន្តែនៅតែទទួលបានលទ្ធផលបែបនេះ ខណៈពិន្ទុសម្រាប់ផ្នែកការពារអ្នកដំណើរជាមនុស្សពេញវ័យ គឺបានត្រឹមតែ ២០ពិន្ទុប៉ុណ្ណោះ ហើយចំពោះការការពារក្មេងវិញកាន់តែអាក្រក់ ត្រឹមតែ ១៧ពិន្ទុប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន PHEV ដំបូងរបស់ Lexus ដែលជិះ១០០គ.ម ស៊ីសាំងត្រឹម ២,៨លីត្រ

ជាមួយការបង្ហាញចេញរថយន្ត Lexus NX ជំនាន់ថ្មី ក្រុមហ៊ុន Lexus បានបង្ហាញចេញជាលើកដំបូងនូវរថយន្ត Lexus ដែលប្រើប្រព័ន្ធម៉ាស៊ីន PHEV គឺម៉ូដែល Lexus NX 450h+ ស៊េរីឆ្នាំ២០២២។

ការបង្ហាញចេញរថយន្តនេះគឺជាការចាប់ផ្ដើមនៃគម្រោងការរបស់ Lexus ដែលគ្រោងបង្ហាញចេញរថយន្តមិនប៉ះពាល់បរិស្ថានឲ្យបានចំនួន ២០ម៉ូដែលនៅត្រឹមឆ្នាំ២០២៥ ដែលពាក់កណ្ដាលនោះនឹងជារថយន្តអគ្គិសនី, PHEV និងរថយន្ត Hybrid។

NX 450h+ មានបំពាក់ដោយម៉ាស៊ីន និងម៉ូទ័រអគ្គិសនីដែលផ្គួបចូលគ្នាអាចផ្ដល់កម្លាំងបាន ៣០៤សេះ ដោយម៉ាស៊ីនគឺជាប្រភេទ Turbocharged ចំណុះ២,០លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី និងអាគុយដែលអភិវឌ្ឍន៍​ថ្មី។

ជាមួយប្រព័ន្ធនេះអាចឲ្យ Lexus NX 450h+ បើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេងប្រមាណ ២,៨លីត្រ លើការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

NX 450h+ នេះដែរអាចសាកបញ្ចូលអាគុយពេញក្នុងពេលប្រមាណ ២ម៉ោង និង៣០នាទី ពេលសាកជាមួយដុំភ្លើងកម្លាំង ៦,៦គីឡូវ៉ាត់។ លើទីផ្សារសហរដ្ឋអាមេរិក NX 450h+ ប្រភេទ AWD នឹងមានដាក់លក់ក្នុងតម្លៃចាប់ពី ៥៥ ៥៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញរាងឡានអគ្គិសនីថ្មីពីរម៉ូដែល សម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Honda បានបង្ហាញចេញខ្លះៗពីរថយន្តអគ្គិសនី e:NS1 និង e:NP1 សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសចិន ដែលរថយន្តទាំងពីរនេះមានប្រើប្រាស់គ្រោងឆ្អឹង e:N Architecture F ដែលជាគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនី។

Honda បានបង្ហើបឲ្យដឹងថារថយន្ត e:NS1 និង e:NP1 ដែលមានបំពាក់បច្ចេកវិទ្យាបើកបរដ៏ទំនើបនោះ នឹងអាចបើកបរបានរយៈចម្ងាយលើសពី ៥០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ខណៈដែលក្រុមហ៊ុនមិនបានប្រាប់អំពីទំហំអាគុយជាក់លាក់នោះឡើយ។

រថយន្តទាំងពីរនេះមានប្រព័ន្ធភ្លើងដ៏ពិសេសប្លែកគេឈ្មោះថា “Heartbeat Interactive Light” ដែលអាចបង្ហាញចេញជា​ភ្លើង​ប្លែកៗ​ច្រើនប្រភេទនៅពេលដែលវាសាកភ្លើង។ មុខងារពិសេសមួយចំនួនទៀតមានដូចជាមុខងារកាត់បន្ថយសំឡេងរំខានធ្វើឲ្យកាប៊ីនខាងក្នុងស្ងាត់, មុខងារបើកបរបែបស្ព័រ និងមុខងារ Honda EV Sound ផងដែរ។

បន្ថែមពីលើប្រណីតភាព អតិថិជនក៏នឹងទទួលបានបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ តួយ៉ាងដូចជានៅលើរថយន្ត e:NS1 មានបំពាក់អេក្រង់កម្សាន្តទំហំ ១៥,២អ៉ីញ ដែលដំណើរការដោយ e:N OS ដែលមានគួបផ្សំដោយមុខងារ Sensing 360 និងប្រព័ន្ធ Connect 3.0 ជាមួយកុងទ័រឌីជីថលទំហំ ១០,២៥អ៉ីញផងដែរ។

គួរដឹងផងដែរថាព័ត៌មានបន្ថែមទៀតអំពីរថយន្ត e:NS1 និង e:NP1 ដូចជាកម្លាំងម៉ូទ័រអគ្គិសនី, ទំហំអាគុយ, មុខងារសុវត្ថិភាព នឹងត្រូវប្រកាសមុនរថយន្តនេះចេញលក់លើទីផ្សារប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងខែនេះ យើងនឹងបានឃើញមុខមាត់ថ្មីរបស់ Ford Ranger ឆ្នាំ២០២៣

ក្រុមហ៊ុន Blue Oval បានធ្វើការបញ្ចេញនូវរូបភាព និងវីដេអូថ្មីនៃរថយន្ត Ford Ranger ជំនាន់ថ្មី ក្នុងដំណើរការឌីស្សាញ និងការបរិច្ឆេទនៃការបង្ហាញខ្លួនរបស់រថយន្តភីកអាប់សេរ៊ីថ្មី នាថ្ងៃទី ២៤ ខែវិច្ឆិកាខាងមុខ មុនពេលចេញលក់នៅលើទីផ្សារចំនួន ១៨០ប្រទេស។

ក្នុងនោះផងដែរ នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ម៉ូឌែលជំនាន់ថ្មីនេះ ក្រុមហ៊ុន Ford បានខិតខំប្រឹងប្រែងស្វែងយល់ពីអ្វីដែលអតិថិជនខ្លួនចង់បានពីរថយន្តភីកអាប់ ដោយបានធ្វើការសម្ភាស៍ជាមួយម្ចាស់រថយន្តភីកអាប់នានា ជាង ៥ ០០០នាក់។ លើសពីនេះទៀត Ford ក៏បានរៀបចំសិក្ខាសាលាជាមួយម្ចាស់រថយន្ត Ranger នៅជុំវិញពិភពលោក ដើម្បីស្វែងយល់ពីរបៀបដែលពួកគេប្រើប្រាស់រថយន្តភីកអាប់របស់ខ្លួន ក៏ដូចជាការចូលចិត្ត និងមិនចូលចិត្តផងដែរ។

ជាក់ស្តែងក្រុមហ៊ុន Ford បានយកភីកអាប់ជំនាន់ថ្មីនេះទៅធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវទាំងអស់ និងធ្វើតេស្តដំណើរការម៉ាស៊ីន និងភាពបត់បែនរបស់រថយន្ត នៅអាមេរិកខាងជើង និងប្រទេស New Zealand នៅក្នុងសីតុណ្ហភាពក្តៅ និងត្រជាក់ ព្រមទាំងការបើកបរលើវាលខ្សាច់ចម្ងាយ ១០ ០០០គីឡូម៉ែត្រទៀតផង។

សូមបញ្ជាក់ផងដែរថា បើទោះបីជារថយន្តភីកអាប់នេះនឹងបង្ហាញខ្លួននាពេល ៣សប្តាហ៍ខាងមុខទៀតនេះ ប៉ុន្តែក៏មានពាក្យចចាមរ៉ាមបង្ហាញថា លើទីផ្សារអាមេរិចខាងជើង រថយន្តភីកអាប់ខ្នាតមធ្យមនេះនឹងមិនចូលរោងចក្រផលិតរហូតដល់ខែ ឧសភា ឆ្នាំ២០២៣ មុនពេលដាក់លក់នៅខែកក្កដា ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ២០២២ ទទួលបានលទ្ធផលផ្កាយ ៥ ពីការធ្វើតេស្តដោយ ASEAN NCAP

អង្គភាព​​វាយ​តម្លៃ​រថយន្ត​ថ្មី​ប្រចាំ​នៅ​អាស៊ាន (ASEAN NCAP) បានធ្វើការផ្តល់នូវចំណាត់ថ្នាក់នៃការវាយតម្លៃនៃរថយន្ត Honda Civic ឆ្នាំ២០២២ ជាមួយចំណាត់ថ្នាកផ្កាយ ៥ពេញ បន្ទាប់ពីរថយន្តនេះបញ្ចប់ការធ្វើតេស្តចុងក្រោយរបស់ខ្លួន។

យោងតាមការរាយកការណ៍ បានបង្ហាញថាម៉ូឌែលដែលធ្វើការតេស្តនេះគឺជាម៉ូឌែល EL+ ដែលមានលក់នៅលើទីផ្សារប្រទេសថៃ, សិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ជាមួយការតេស្តនេះរថយន្ត Honda Civic ឆ្នាំ២០២២ ទទួលបានពិន្ទុសរុប ២៩,២៨/៣២ពិន្ទុ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ចំនួន ៤៦,៧២/៥១ពិន្ទុ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង, ១៩,០៧/២១ពិន្ទុ សម្រាប់មុខងារជំនួយសុវត្ថិភាព និងចំនួន ៨,៣២/១៦ពិន្ទុ សម្រាប់ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់។

Honda Civic លក់នៅប្រទេសថៃ មានចំនួនបីជម្រើស ក្នុងនោះមាន EL, EL+ និង RS ដោយប្រភេទនីមួយៗមានតម្លៃចាប់ពី ២៩ ០០០ដុល្លារ, ចាប់ពី ៣០ ៣០០ដុល្លារ និងតម្លៃចាប់ពី ៣៦ ០០០ដុល្លារ។

រថយន្តដែលដាក់លក់នេះមានប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ អាចផលិតកម្លាំងបាន១៧៨សេះ និងប្រើប្រាស់ប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសតម្លៃផ្លូវការរថយន្ត Pilot ឆ្នាំ២០២២ ដោយចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ធ្វើការប្រកាសតម្លៃផ្លូវការនៃ Honda Pilot ឆ្នាំ២០២២ ជាមួយនឹងជម្រើសម៉ូឌែលថ្មី។

សម្រាប់ឆ្នាំ២០២២ ម៉ូឌែល LX និង EX ដែលនៅលើម៉ូឌែលឆ្នាំមុន Honda បានធ្វើការសម្លាប់វាចោលដោយជំនួសនូវម៉ូឌែលថ្មី Pilot Sport មានតម្លៃចាប់ពី ៣៨ ០៥៥ដុល្លារ នឹងបានបំពាក់ថ្មីជាមួយថាសកង់ទំហំ ២០អ៊ីញ, កៅអីស្បែក និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញផងដែរ។

រីឯម៉ូឌែល TrailSport មានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ, EX-L មានតម្លៃចាប់ពី ៣៩ ០៦០ដុល្លារ, Special Edition មានតម្លៃចាប់ពី ៣៩​ ៦០០ដុល្លារ, Touring មានតម្លៃចាប់ពី ៤៣ ៦២០ដុល្លារ និង Black Edition មានតម្លៃចាប់ពី ៥០ ៦២០ដុល្លារ។

សម្រាប់ម៉ូឌែលទាំងនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 អាចផលិតកម្លាំងបាន ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រាក់ចំណេញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ធ្លាក់ចុះ ២៧%

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd ដែលមានខ្នងជាមហាសេដ្ឋី Warren Buffett បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៧,៥% នៅត្រីមាសទី៣ ឆ្នាំ២០២១ របស់ខ្លួន។

គួរឲ្យដឹងថា ក្រុមហ៊ុន BYD បានបង្កើតប្រាក់ចំណេញសុទ្ធចំនួន ១,២៧ពាន់លានយន់ (១៩៨,៥៤ លានដុល្លារអាមេរិក) ក្នុងរយៈពេល៣ខែ ដល់ថ្ងៃទី៣០ ខែកញ្ញា ធ្លាក់ចុះពី ១,៧៥ពាន់លានយ័ន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន BYD ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ជប៉ុន Toyota និងក្រុមហ៊ុន Daimler របស់អាល្លឺម៉ង់ នៅក្នុងប្រទេសចិន បាននិយាយថា ប្រាក់ចំណូលប្រតិបត្តិការបានកើនឡើង ២២% ដល់ ៥៤,៣១ពាន់លានយ័ន។

ក្រុមហ៊ុនរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ បានលក់រថយន្តសរុបចំនួន ៤៥២ ៧៤៤គ្រឿង ក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើង ៦៣% ធៀបនឹងឆ្នាំមុន ដោយសារតែម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ដ៏ពេញនិយមរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce ចេញម៉ូឌែលពិសេស Ghost Black Badge ឆ្នាំ២០២២ ស្រោបដោយទឹកថ្នាំពណ៌ខ្មៅ ៤៥គីឡូក្រាម

ក្រុមហ៊ុន Rolls-Royce បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មីនៃរថយន្ត Ghost Black Badge ឆ្នាំ២០២២ ជាមួយការរចនាប្រភេទ Dark Style ឬស្តាយបែបខ្មៅ ដើម្បីផ្តល់ជូននូវអតិថិជនដែលចង់បាននូវភាពខុសប្លែកពីគេ។

ជាមួយការឌីស្សាញប្រភេទ Dark Style នេះ Rolls-Royce បានអះអាងថាបានប្រើប្រាស់ជាមួយទឹកថ្នាំលាបដែលខ្មៅជាងគេបំផុតអស់ទម្ងន់ ៤៥គីឡូក្រាម សម្រាប់លាបទៅលើតួរខ្លួន មុននឹងស្រោបដោយថ្នាំកូត និងការប៉ូលាដោយដៃ។ សម្រាប់ដំណើរទាំងអស់នេះត្រូវប្រើពេលអស់រយៈពេល ៥ម៉ោង។

រីឯផ្នែកខាងក្នុងនៅតែរក្សាភាពប្រណិតរបស់ខ្លួន។ ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅ លាយពណ៌ជាមួយពណ៌ផ្ទៃមេឃ និងបានប្រើប្រាស់ជាមួយកាបូនទៅលើ តាប្លូ និងដៃចង្កូត ដែលជួយអោយផ្នែកខាងក្នុងមានអារម្មណ៍កាន់តែស្ព័រ។

ម៉ូឌែលពិសេស Rolls-Royce Ghost Black Badge ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៩១សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខZF ៨វគ្គអូតូ។ វាអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ប្រើពេល ៤,៥វិនាទី។

សម្រាប់ទីផ្សារប្រទេសអង់គ្លេស រថយន្ត Rolls-Royce Ghost Black Badge ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩៣ ៥០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+