ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃលក់ Honda Civic Si ឆ្នាំ២០២២ ចាប់ពី ២៧ ៣០០ដុល្លារ

រថយន្ត Honda Civic Si ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការកាលពីខែមុន ជាមួយ​ការផ្លាស់ប្ដូរបន្តិចបន្តួចលើម៉ាស៊ីន Turbocharged ដែលមានចំណុះ ១,៥លីត្រ ៤ស៊ីឡាំង និងអាចផលិតកម្លាំងបាន ២០០សេះ។

ពេលនេះ Honda បានបង្ហាញចេញតម្លៃរថយន្តថ្មីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលតម្លៃមានចាប់ពី ២៧ ៣០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូនដល់ទីតាំង។ បើប្រៀបនឹង Volkswagen Jetta GLI ដែលទើបប្រកាសចេញ គឺមានតម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ សម្រាប់ម៉ាស៊ីនដែលមានកម្លាំង ២២៨សេះ។

ទន្ទឹមនឹងតម្លៃ Honda ក៏បានប្រកាសចេញកម្រិតស៊ីប្រេងនៃរថយន្ត Civic Si ឆ្នាំ២០២២នេះផងដែរ ដោយរំពឹងថា​មាន​កម្រិតស៊ីប្រេង ៨,៧លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រក្នុងក្រុង និងលើផ្លូវលាតស៊ីប្រេង ៦,៣លីត្រ ជាមួយ​កម្រិតស៊ីប្រេងជាមធ្យម ៧,៦លីត្រ។

គួរដឹងថា Honda Civic Si ឆ្នាំ២០២២ នឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិកនៅមុនដំណាច់ឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត នឹងមានឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿង

រូបភាពតំណាង

យោងតាមគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះឡើងនូវរូបភាពនៃលិខិតសំណើរសុំផ្តល់នូវសេវា Internet ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០ លើ ១០ទីតាំង តាមបណ្តាយផ្លូវជាតិលេខ៣ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ជាមួយការបំពាក់នូវឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងចំនួន ២០គ្រឿងនេះ នឹងត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបានជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើទីតាំងចំនួន ១០ ដែលនឹងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត នៅចំណុចគីឡូម៉ែត្រ ១៨, គីឡូម៉ែត្រ៣៣, គីឡូម៉ែត្រ ៤៣, គីឡូម៉ែត្រ៧៤, គីឡូម៉ែត្រ៨៦, គីឡូម៉ែត្រ១០២, គីឡូម៉ែត្រ ១០៩, គីឡូម៉ែត្រ ១៣៤, គីឡូម៉ែត្រ ១៥១ និងគីឡូម៉ែត្រ ១៦១។ ដើម្បីជ្រាបកាន់តែច្បាស់សូមអាននូវលិខិតសំណើរនៅខាងក្រោម៖

ប្រភពពីគណនីផ្លូវការរបស់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញនោះ! Elon Musk ថា Tesla មិនបានស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុន Hertz រឿងទិញឡាន ១០ម៉ឺនគ្រឿងឡើយ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានសរសេរសារនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា មិនទាន់មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ” បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះបានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។

បន្ថែមពីនេះ លោកក៏បានលើកឡើងបន្ថែមផងដែរថា ប្រសិនបើកិច្ចសន្យាព្រមព្រៀងនឹងសម្រេចបាន នោះក្រុមហ៊ុន Hertz នឹងត្រូវបង់ថ្លៃរថយន្តពេញ មិនមានការបញ្ចុះតម្លៃនោះទេ។

គួរឲ្យដឹងថា កាលពីថ្ងៃទី ២៥កន្លងទៅ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានកើនឡើង ១២,៦% បន្ទាប់ពីក្រុមហ៊ុន Hertz បាននិយាយថា ខ្លួនបានបញ្ជាទិញរថយន្តចំនួន ១០០ ០០០ គ្រឿងពី Tesla នៅចុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីផ្សេង នឹងអាចសាកភ្លើងនៅស្ថានីយរបស់ Tesla បាន

ក្រុមហ៊ុន Tesla នឹងធ្វើការអនុញ្ញាតឲ្យម្ចាស់យានយន្តអគ្គសនី ដែលមិនមែនជារថយន្តរបស់ Tesla អាចប្រើប្រាស់នូវបណ្តាញស្ថានីយសាកភ្លើង Supercharger ចំនួន ១០របស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែលជាផ្នែកមួយនៃគម្រោងសាកល្បង ឬ Pilot Project។

ជាមួយការអនុញ្ញាតនេះផងដែរ ម្ចាស់រថយន្តអគ្គិសនីដែលមានបំណងចង់ប្រើប្រាស់នូវស្ថានីយសាកភ្លើង Supercharger នឹងត្រូវតម្រូវឲ្យទាញយកនូវកម្មវីធីរបស់ Tesla ជំនាន់ចុងក្រោយបង្អស់ ដើម្បីជ្រើសយកនៅមុខងារសាកភ្លើង Charge Your Non-Tesla និងបង្ហាញទីតាំងនៃស្ថានីយទាំង ១០នោះ។

គិតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិចមួយនេះមានចំនួនឌុយសាកចំនួនជាង ២៥ ០០០ឌុយ នៅគ្រប់ស្ថានីយសាកភ្លើងរបស់ខ្លួននៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A8 ឆ្នាំ២០២២ ចេញផ្លូវការ ជាមួយបច្ចេកវិទ្យាកាន់តែទំនើប និងច្រើនជាងមុន

ក្រុមហ៊ុន Audi បានធ្វើការបង្ហាញចេញនូវរថយន្ត Full-size Sedan ឆ្នាំ២០២២ របស់ខ្លួន ជាមួយការអាប់ដេតថ្មីទៅលើរូបរាងផ្នែកខាងក្រៅ ជម្រើសម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាច្រើនជាងមុន។

សម្រាប់ចំណុចគួរអោយកត់សម្គាល់ទៅលើរូបរាងខាងក្រៅនៃម៉ូឌែលឆ្នាំ២០២២ នេះគឺ ផ្នែកខាងក្រៅនៃរថយន្តបានទទួលការអាប់ដេតថ្មីទៅលើសំណាញ់ប៉ាណាខាងមុខ, កាងមុខ ដោយបំពាក់ជាមួយរន្ធខ្យល់ធំជាងមុន និងបំពាក់ជាមួយចង្កៀងមុខប្រភេទ Digital Matrix LED មានបំណែកនៃកញ្ចក់មីក្រូ ១,៣លាននៅក្នុងចង្កៀងនីមួយៗ។

រីឯផ្នែកខាងក្នុងនៃរថយន្ត បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,១អ៊ីញ, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៦អ៊ីញ ភ្ជាប់ដោយប្រព័ន្ធកម្សាន្ត MIB3 ជំនាន់ចុងក្រោយបំផុតរបស់ Audi, ឧបករណ៍បំពងសម្លេងប្រភេទ Bang & Olufsen Advanced ទំហំ ១ ៩២០វ៉ាត់​ ចំនួន ២៣ចំណុច, ភ្លើងបំភ្លឺសម្រាប់ធ្វើការ និងអានសៀវភៅប្រភេទ Matrix LED និងអេក្រង់កម្សាន្ត នៅកៅអីខាងក្រោយចំនួនពីរ ទំហំ ១០,១អ៊ីញ។

បន្ថែមនេះ Audi ក៏ផ្តល់ជូនជម្រើសសម្រាប់អតិថិជន ជាមួយកៅអីប្រភេទ Relaxation, ក្បាលកៅអី(Headrest) អាចបញ្ជាដោយថាមពលអេឡិចត្រូនិច, ទម្រជើងភ្ជាប់ដោយមុខងារម៉ាស្សា និងកម្តៅ, ម៉ាស៊ីនត្រជាក់ប្រភេទ Deluxe ចំនួន ៤តំបន់ និងជម្រើសជាច្រើនបន្ថែមទៀត។

ចំណែកឯប្រព័ន្ធសុវត្តិភាពជំនួយការបើកបរ Audi’s Pre sense basic បានធ្វើការអភិវឌ្ឍន៍ថ្មីរហូតដល់ចំនួន ៤០ចំណុច។ ក្នុងនោះដែរ Audi’s Pre sense basic ក៏បានភ្ជាប់មកជាមួយជម្រើសកញ្ចប់ស្តង់ដាចំនួន ៣គឺ Park, City និង Tour offering semi-autonomous។

Audi A8 ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ាស៊ីនដូចជា 3.0 TFSI V6, 4.0 TFSI V8, Biturbo 4.0 TFSI, 3.0 TDI turbodiesel ។ ដោយ A8 60 TSFI quattro បំពាក់ជាមួយម៉ាស៊ីនចំណុះ ៤.០លីត្រ V8 កម្លាំង ៤៥៣សេះ និងម៉ូឌែល A8 55 TFSI បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣.០លីត្រ V6 ផលិតកម្លាំងបាន ៣៣៥សេះ (ទីផ្សារអ៊ឺរ៉ុប) និងកម្លាំង ២៨២សេះ (ទីផ្សារប្រទេសចិន)។ បន្ថែមពីនេះ គ្រប់ជម្រើសម៉ូឌែលនៃ A8 ឆ្នាំ២០២២ នឹងទទួលបានជំនួយពីប្រព័ន្ធ Mild-hybrid ៤៨V និងប្រអប់លេខ ៨វគ្គអូតូ ផ្តល់ថាមពលទៅកាន់កង់ទាំងបួន (Quattro AWD) ។

នៅលើទីផ្សារអ៊ឺរ៉ុប រថយន្ត Audi A8 នឹងចាប់ផ្តើមលក់នៅក្នុងខែធ្នូ ជាមួយតម្លៃចាប់ពី ១១៥ ៥៤០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Jetta ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃត្រឹម ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត Jetta ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយបានបន្ថែមមុខងារ និងបច្ចេកវិទ្យាថ្មីមួយចំនួនមកស្តង់ដារ។

រថយន្ត Volkswagen Jetta ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២០ ១៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើប្រៀបធៀបទៅ គឺថ្លៃជាងស៊េរីឆ្នាំមុន ១ ២០០ដុល្លារប៉ុណ្ណោះ។ ចំពោះប្រភេទ Base Model មានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ, ចង្កៀងមុខក្រោយ LED, អំពូលបំភ្លឺពេលថ្ងៃ LED, ចង្កៀងមុខអូតូ, កៅអីក្រណាត់, កុងទ័រឌីជីថលទំហំ ៨អ៊ីញ និងលក្ខណៈពិសេសជាច្រើនទៀត។

គួរឲ្យដឹងថា ក្រៅពី Base Model ក្រុមហ៊ុន Volkswagen ក៏បានផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតផងដែរ ដូចជា Jetta Sport តម្លៃចាប់ពី ២១ ០៩៥ដុល្លារ, Jetta SE តម្លៃចាប់ពី ២៣ ៧៩៥ដុល្លារ, Jetta SEL តម្លៃចាប់ពី ២៧ ៧៩៥ដុល្លារ និង Jetta GLI តម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ។

រថយន្ត Volkswagen Jetta ឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ៣៤៩ដញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 5 នឹងមានប្រភេទសាកម្តង ជិះបាន ៤៩០គ.ម

ក្រុមហ៊ុន Hyundai ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញរថយន្តអគ្គិសនី Ioniq 5 ដែលប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំធំ នៅលើទីផ្សារ។

យោងតាមប្រភពព័ត៌មានមួយពីប្រទេសកូរ៉េ បានអះអាងថា រថយន្ត Ioniq 5 នឹងមានប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីធំ ទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរចន្លោះពី ៤៨០ ទៅ ៤៩០ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងនេះត្រូវបានក្រុមហ៊ុន Hyundai ទទួលស្គាល់ និងបញ្ជាក់ថា វាមានសម្រាប់ទីផ្សារសហរដ្ឋអាមេរិកពិតមែន ខណៈដែល Ioniq 5 សម្រាប់ទីផ្សារដទៃទៀត កំពុងផ្តល់ជម្រើសអាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង និង ៧២,៦គីឡូវ៉ាត់ម៉ោង។

យ៉ាងណាមិញ រថយន្ត Hyundai Ioniq 5 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ នៅលើប៉ុងក្រោយ ដែលបង្កើតកម្លាំងបានសរុប ២២៥សេះ ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ និងប៉ុងពីរ មានកម្លាំង ៣២០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover ខាតលុយរាប់រយលានដុល្លារ ដោយសារវិបត្តិឈីបសកល

ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar Land Rover បានជួបប្រទះនឹងការខាតបង់ទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងត្រីមាសទីបី ដោយសារការលក់ធ្លាក់ចុះ ដែលវិបត្តិឈីបសកលជាដើមហេតុ។

ក្រុមហ៊ុននេះអាចជញ្ជូនរថយន្តជូនអតិថិជនរថយន្តបានសរុប ៦៤ ០៣២គ្រឿង នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលមានការថយចុះ ១២,៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំណែកឯការលក់រាយក៏ធ្លាក់ចុះ ១៨,៤% ផងដែរ ដោយមានចំនួន ៩២ ៧១០គ្រឿង។

ការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ១៥,៦% ខណៈដែលនៅចិនមានការធ្លាក់ចុះ ៦,៣% ហើយនៅអឺរ៉ុបធ្លាក់ចុះ ១៧% ស្របពេលដែលនៅអង់គ្លេសធ្លាក់ចុះរហូតដល់ ៤៧,៦% ឯណោះ។ រថយន្តដែលលក់ដាច់ជាងគេគឺ Land Rover Defender ដែលលក់បាន ១៦ ៧២៥គ្រឿង កើនឡើង ៧០,៤% ធៀបនឹងត្រីមាសទីបីឆ្នាំ២០២០។

គួរដឹងថា JLR អាចរកប្រាក់ចំណូលបានសរុបប្រមាណ ៥,៣ពាន់លានដុល្លារ ក្នុងត្រីមាសទីបី ខណៈដែល​ការខាតបង់មុនពេលគិតពន្ធគឺមានរហូតដល់ ៤១២លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អគ្គិសនីទំនងអាចជិះបានចម្ងាយដល់ជាង ៥០០គីឡូម៉ែត្រ

បើផ្អែកតាមព័ត៌មានដែលលេចចេញលើកម្មវិធី MyChevrolet បានបង្ហាញឲ្យឃើញថារថយន្ត Hummer EV ស៊េរីឆ្នាំ២០២២ ទំនងជាអាចបើកបរបានចម្ងាយរហូតដល់ ៥៣៧គីឡូម៉ែត្រ ពេលសាកមួយពេញ។

យ៉ាងណាក្ដី កម្មវិធីមិនបានបញ្ជាក់ថាវាជា Hummer EV ប្រភេទណានោះទេ ខណៈដែល​គេរំពឹងថាវាជារថយន្ត Hummer EV Edition 1 ដែលចេញលក់លើទីផ្សារមុនគេ ឬជាប្រភេទម៉ូទ័រអគ្គិសនីបី និងប្រភេទម៉ូទ័រអគ្គិសនីភ្លោះដូចជាម៉ូដែល EV3X, EV2X ឬ EV2 ជាដើម។

ទោះយ៉ាងណា រយៈចម្ងាយបើកបរជាង ៥០០គីឡូម៉ែត្រនេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាក្រុមហ៊ុន GMC បានសន្យាថារថយន្តនេះអាចបើកបរបានចម្ងាយចន្លោះពី ២៥០ម៉ាយ (៤០០គីឡូម៉ែត្រ) និង ៣៥០ម៉ាយ (៥៦៣គីឡូម៉ែត្រ) ដែលខុសគ្នាទៅតាមម៉ូដែលនីមួយៗ។ គួរដឹងថារថយន្ត Hummer EV រំពឹងថានឹងប្រើប្រាស់ដុំអាគុយចំណុះ ២០០គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូវីដមែន! ប៉ុន្តែចំនួនអ្នកស្លាប់ គ្រោះថ្នាក់ដោយរថយន្តនៅសហរដ្ឋអាមេរិច កើនឡើង ១៨,៤% ក្នុងឆមាសទីមួយឆ្នាំនេះ

រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ NHTSA ​បាន​បង្ហាញ​ឱ្យ​ដឹង​ថាមនុស្ស​ប្រមាណ ២០ ១៦០​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២១។

រដ្ឋាភិបាលសហរដ្ឋអាមេរិកកត់សំគាល់ថាចំនួននេះ បានមានការកើនឡើង ១៨,៤ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២០ ហើយជា ចំនួនអ្នកស្លាប់ដែលមានច្រើនបំផុតចាប់តាំងពីឆ្នាំ២០០៦មក។

បើទោះស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ជា​មួយចំនួនអ្នកស្លាប់មានកើនឡើងនេះ យោងតាមការស្រាវជ្រាវរបស់រដ្ឋាភិបាលបានបង្ហាញថាចំនួនអ្នកបើកបរល្បឿនលឿន និងការបើកបរពុំពាក់ខ្សែក្រេវ៉ាត់ គឺមានកម្រិតខ្ពស់ជាងមុនពេលមុនពេលមានជំងឺឆ្លង ដូច្នេះហើយការគ្រោះថ្នាក់បណ្តាលអោយស្លាប់មានការកើនឡើង។

ក្នុងនោះដែ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអ្នកស្លាប់ នាយកដ្ឋានដឹកជញ្ជូននឹងបង្ហាញចេញនូវយុទ្ធសាស្ត្រសុវត្ថិភាពផ្លូវជាតិ (National Roadway Safety Strategy ) ជាលើកដំបូងដែលមិនធ្លាប់មាននាខែមករាខាងមុខ ដើម្បីរក្សាសុវត្តិភាព និងកាត់បន្ថយការរងរបួសធ្ងន់ធ្ងរ និងការស្លាប់នៅពេលមានគ្រោះថ្នាក់កើតឡើង។

ខណៈពេលយុទ្ធសាស្រ្តថ្មីកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ NHTSA បានប្រកាសពីវិធានការចំនួន៩ ដែលរួមមានកាំមេរ៉ាកំណត់ល្បឿន និងការកំណត់ល្បឿននៃការបើកបរ ដើម្បីកែសម្រួលទៅលើសុវត្ថិភាពនៃការបើកបរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+