ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Ram TRX Mammoth កម្លាំង ១០១២សេះ បើក Off-road អេមខ្លាំងមែនទែន (មានវីដេអូ)

ប្រសិនបើអ្នកត្រូវការភីកអាប់ដែលមានកម្លាំងខ្លាំងជាង RAM 1500 TRX ទៀតនោះ អ្នកអាចសម្លឹងមើល Hennessey Ram TRX Mammoth 1000 បាន។

វាគឺជាភីកអាប់ដែលកែកុនចេញពី RAM 1500 TRX ហើយមានកម្លាំងកាន់តែខ្លាំងទៅទៀត ដោយសារតែការបំពាក់ Supercharger ចំណុះ ២,៦៥លីត្រ, អាប់ដេតប្រព័ន្ធបាញ់ប្រេង និង ប្រព័ន្ធ high-flow induction system ដោយឥឡូវនេះអាចបង្កើតកម្លាំងបានសរុប ១ ០១២សេះ និងកម្លាំងរមួល ១ ៣១៣ញ៉ូតុនម៉ែត្រឯណោះ។

ក្រុមហ៊ុន Hennessey បានអះអាងថា ភីកអាប់នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣,២វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អតិថិជនអាចបំពាក់កញ្ចប់ “Stage 2 Off-road” ដែលមានបន្ថែមកាងមុខក្រោយ, ភ្លើង LED, ឈ្នាន់អូតូ និង សម្បកកង់ ៣៧អ៊ីញ ជាដើម។

គួរឲ្យដឹងថា Hennessey គ្រោងផលិតរថយន្តនេះត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ហើយឥឡូវនេះវាលក់ដាច់អស់ ១០០គ្រឿងបាត់ទៅហើយ។ ចំពោះតម្លៃវិញគឺចាប់ពី ១៥០ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LS 500 ឆ្នាំ២០២២ បន្ថែមមុខងារថ្មីច្រើន ដាក់លក់តម្លៃចាប់ពីខ្ទង់ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Lexus បានប្រកាសចេញនូវរថយន្ត LS 500 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយក្នុងនោះបានបន្ថែមមុខងារថ្មីៗជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Lexus LS 500 ឆ្នាំ២០២២ នៅតែរក្សាការឌីហ្សាញរូបរាងដដែល មិនខុសពីឆ្នាំមុនឡើយ។ ដោយឡែក ទោះជាម៉ូដែល LS ប្រភេទ Base Model ឥឡូវនេះក៏មានបំពាក់ប្រព័ន្ធសំឡេង Mark Levinson Quantum Logic Immersion Reference Surround Sound Audio System ដែលមានបាសរហូតដល់ទៅ ២៣គ្រាប់ និងកម្លាំងសរុប ២ ៤០០វ៉ាត់ ឯណោះ។

មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ប្រព័ន្ធ Lexus Safety System+ 2.5 មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានទាំងមុខងារ All-Speed Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Pre-Collision System with Frontal Collision Warning, Automatic Emergency Braking, Pedestrian and Bicyclist Detection, Lane Tracing Assist, Road Sign Assist និង Intelligent High Beams ផងដែរ។

រថយន្ត Lexus LS 500 ឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ twin-turbo ៦ស៊ីឡាំង មានកម្លាំង ៤១៦សេះ និងកម្លាំងរមួល ៥៩៩ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ មកស្តង់ដារ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៦វិនាទីប៉ុណ្ណោះ។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៦ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់នឹងតម្លៃឡាន Range Rover ស៊េរីចាស់មួយនេះ

រថយន្ត Range Rover ជំនាន់ថ្មីទើបតែបានបង្ហាញវត្តមានជាផ្លូវការ ដែលវាបានកំណត់នូវស្តង់ដារថ្មីសម្រាប់រថយន្ត SUV ប្រណីត និងទំនងជាអាចឆក់យកចំនួនលក់ពីរថយន្ត Rolls-Royce Cullinan ផងដែរ។

យ៉ាងណាក្ដី ប្រសិនបើអ្នកចូលចិត្តរូបរាងរថយន្ត Range Rover Classic ដែលជារូបរាងដើមនោះ មានក្រុមហ៊ុនជាច្រើនអាចកែច្នៃរថយន្តចាស់ៗទៅជារថយន្តដែលមានស្តង់ដារទំនើបបាន។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Kingsley Cars បានបង្ហាញចេញ Range Rover Classic ដ៏ទាន់សម័យ ដែលគួបផ្សំរូបរាងចាស់ ជាមួយកម្រិតប្រណីតភាពសម័យថ្មី។

រថយន្តនេះត្រូវបានគេដាក់ឈ្មោះឲ្យថា ULEZ Reborn Range Rover Classic ដែលវាមានបំពាក់​មកជាមួយនូវម៉ាស៊ីន ៤,០លីត្រ ៨ស៊ីឡាំងកែថ្មី ដែលអាចផលិតកម្លាំងបាន ២២០សេះ ហើយវាក៏មានជម្រើសម៉ាស៊ីន ៤,៦លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៧០សេះផងដែរ។

រូបរាងខាងក្រៅរបស់វាបានកែសម្រួលមកប្រើជាអំពូលភ្លើងប្រភេទ LED ខណៈដែលផ្នែកខាងក្នុងមានផ្ដល់ជាមុខងារជំនួយដល់ការបើកបរ, កាមេរ៉ាសម្រាប់មើលពេលរយ៉ែ, ចង្កូតអេឡិចត្រូនិក, មុខងារ Apple CarPlay, កន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងឧបករណ៏បំពងសំឡេង៧គ្រាប់ផងដែរ។

ដោយឡែកសម្រាប់តម្លៃរបស់ ULEZ Reborn Range Rover Classic នេះគឺមិនថោកនោះទេ ដោយវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ១៧២ ០២០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥ម៉ូដែលនេះ ជាឡានដែលថ្លៃជាងគេលើលោក

គិតមកទល់ពេលនេះមានរថយន្តតម្លៃថ្លៃកប់ពពកថ្មីៗជាច្រើនបានបង្ហាញវត្តមាន ហើយខាងក្រោមនេះគឺជារថយន្តទាំងប្រាំដែលមានតម្លៃថ្លៃជាងគេលើលោក។

១. Rolls-Royce Boat Tail ៖ ប្រមាណ ២៨លានដុល្លារ


Rolls-Royce Boat Tail គឺជារថយន្តថ្មីចុងក្រោយមួយរបស់ Rolls-Royce ដែលវាចូលមកជំនួសតំណែងរថយន្ត Sweptail ជារថយន្ត Rolls-Royce ដែលមានតម្លៃថ្លៃជាងគេ ពោលរហូតដល់ប្រមាណ ២៨លានដុល្លារ ដែលវាមានតែមួយគ្រឿងប៉ុណ្ណោះ។

២. Bugatti La Voiture Noire ៖  ប្រមាណ ១២,៥ លានដុល្លារ


រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក ហើយ​វា​មាន​តម្លៃ​ប្រមាណ ១២,៥ លាន​ដុល្លារ (ពេល​គិត​​​ពន្ធ​រួច​មាន​តម្លៃ​ប្រមាណ​ ១៨,៧ លាន​ដុល្លារ​) ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង​គេ​លំដាប់ទីពីរ  ហើយវា​មាន​ម៉ាស៊ីន Turbocharged ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ផលិត​កម្លាំង​បាន ១៥០០សេះ។

៣. Rolls-Royce Sweptail ៖ ប្រមាណ ១២,៨ លាន​ដុល្លារ​


នៅ​ឆ្នាំ២០១៧ រថយន្ត​ Rolls-Royce Sweptail ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​មួយ​ គឺ​ប្រមាណ ១២,៨លាន​ដុល្លារ យ៉ាងណាក្ដី​ Rolls-Royce មិន​បាន​បញ្ជាក់​អំពី​តម្លៃ​នេះ​ឡើយ។ រថយន្ត​នេះ​ប្រើ​ពេល៤ឆ្នាំ​ដើម្បី​ផលិត​ ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Concorso d’Eleganza Villa d’Este ឆ្នាំ ២០១៧។

៤. Bugatti Centodieci ៖ ប្រមាណ ៩ លាន​ដុល្លារ


Bugatti បាន​បង្ហាញ​ចេញ​រថយន្ត Centodieci នៅ​ក្នុង​កម្មវិធី Pebble Beach នា​ឆ្នាំ ២០១៩។ វា​មាន​ផលិត​ត្រឹម ១០គ្រឿង​ប៉ុណ្ណោះ ហើយ​រចនាបថ​របស់​វា​គឺ​យក​លំនាំ​តាម​រថយន្ត EB110។ រថយន្ត​នេះ​ផលិត​ឡើង​ដើម្បី​អបអរ​សាទរ​ការ​គម្រប់​ខួប ១១០ ឆ្នាំ​នៃ​ក្រុមហ៊ុន Bugatti ផង​ដែរ។

៥. Mercedes-Maybach Exelero ៖ ប្រមាណ ៨ លាន​ដុល្លារ​


រថយន្ត Exelero បាន​បង្ហា​ញ​មុខ​ដល់​ពិភពលោក​នា​ឆ្នាំ២០០៤ ដែល​រថយន្ត​នេះ​មាន​ផលិត​ត្រឹម​មួយ​គ្រឿង​គត់។ កាល​ឆ្នាំ២០០៤ វា​មាន​តម្លៃ ៨ លាន​ដុល្លារ ហើយ​បើ​គិត​​អត្រាលុយ​នា​ពេល​នេះ​គឺ​ស្មើ​ប្រមាណ ១០លាន​ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូបង្ហាញឡាន Range Rover ឆ្នាំ២០២២ ទើបដឹងថាកប់ខ្លាំងប៉ុណ្ណា (មានវីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន Land Rover បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត SUV ប្រណីតរបស់ខ្លួនជំនាន់ទី ៥ ថ្មី គឺ Range Rover ឆ្នាំ២០២២ ជាមួយអាប់ដេតថ្មីទៅលើរូបរាងខាងក្រៅ និងខាងក្នុងកាន់តែទំនើប ព្រមទាំងបន្ថែមជាមួយជម្រើសម៉ាស៊ីនថ្មី។

បន្ទាប់ពីការប្រកាសចេញមិនបានប៉ុន្មានផង មាន Channel YouTube ជាច្រើន ទទួលបានឱកាសថតវីដេអូ បង្ហាញឲ្យឃើញពីលក្ខណៈពិសេសនៃរថយន្ត Range Rover ឆ្នាំ២០២២ តែម្តង។

ផ្នែកខាងក្រៅ៖ ដូចបងប្អូនបានឃើញជាក់ស្តែង វានៅតែរក្សាអត្តសញ្ញាណនៃរូបរាងរបស់ខ្លួនដូចម៉ូឌែលកន្លងទៅ ប៉ុន្តែវាទទួលបានការឌីស្សាញថ្មីទៅលើចង្កៀងមុខ, សំណាញ់ប៉ាណា, រន្ធខ្យល់ប្រវែងវែង និងបំពាក់ជាមួយថាសកង់ទំហំ ២៣អ៊ីញ។ ចូលទៅកាន់ផ្នែកខាងក្រោយវាបានផ្លាស់ប្តូរថ្មីជាមួយចង្កៀងបញ្ឈថ្មី ដែលមានរូបរាងស្លីម ខុសពីម៉ូឌែលកន្លង។

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងវាបានបំពាក់ថ្មីជាមួយដៃចង្កូតឌីស្សាញថ្មី, កៅអីស្បែកប្រណិតដែលមានមុខងារម៉ាស្សាចំនួន ២៤បែប, កុងទ័រឌីជីថលទំហំ ១៣,៧អ៊ីញ, អេក្រង់កម្សាន្ត Pivo Pro ទំហំ ១៣,១អ៊ីញ និងប្រព័ន្ធតន្ត្រីដ៏ទំនើបម៉ាក Meridian signature ទំហំ ១ ៦០០វ៉ាត់ ចំនួន ៣៥ចំណុច។ នឹងកាន់តែពិសេសជាមួយផ្នែកខាងក្រោយដោយបានបំបាក់ជាមួយអេក្រង់​Touchscreen ទំហំ​ ១១,៤អ៊ីញចំនួនពីរ ដែលភ្ជាប់ជាមួយមុខងារ Amazon Alexa Voice AI និងមុខងារកាត់បន្ថយសម្លេងពីផ្នែកខាងក្រៅ និង Console កណ្តាល​បានភ្ជាប់មកជាមួយអេក្រង់ ​Touchscreen ទំហំ ៨អ៊ីញផងដែរ។

ប្រព័ន្ធជើងក្រោម៖ ជាមួយគ្នានេះដែររថយន្ត Range Rover ឆ្នាំ២០២២ ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មី MLA-Flex របស់ក្រុមហ៊ុន Land Rover។ ដោយបានបំពាក់ជាមួយ Adaptive air suspension ក្នុងការគ្រប់គ្រងលើប្រព័ន្ធបូម ជាមួយ Five-link rear axle ផ្គួបជាមួយ Electronic roll Control ៤៨វ៉ុល រួមជាមួយដៃឃ្លោងប្រភេទអេឡិចត្រូនិចថ្មីក្នុងការជួយអោយការបើកបរមានស្ថេរភាព បន្ថែមជាមួយប្រព័ន្ធចង្កូតអាចវិលកង់ទាំងបួន ដោយកង់ក្រោយបង្វិលបាន ៧ដឺក្រ និងបត់ជាគន្លងរង្វង់ចម្ងាយ ១១ម៉ែត្រនៅពេលបើកបរល្បឿនលឿនផងដែរ។

ថាមពលម៉ាស៊ីន៖ រថយន្ត SUV ប្រណិតនេះផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទគឺម៉ាស៊ីនប្រភេទ Mild-hybrid ចំណុះ ៣,០លីត្រ Turbocharged Inline6 អាចផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ៤,៤លីត្រ Turbocharged V8 អាចផលិតកម្លាំងបាន ៥២៣សេះ និងកម្លាំងរមួល ៧៤៩ញ៉ូតុនម៉ែត្រ។ខណៈជម្រើសម៉ាស៊ីនថ្មី Plug-in Hybrid នឹងធ្វើការបង្ហាញខ្លួននៅឆ្នាំ ២០២៣។

តម្លៃ៖ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចក្រុមហ៊ុន Land Rover បានផ្តល់នូវជម្រើសតួរខ្លួនចំនួន ២ប្រភេទ SWB និង LWB បន្ថែមជាមួយជម្រើសម៉ូឌែលចំនួន ៤គឺ៖

  • ប្រភេទ P400 SE មានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ
  • ប្រភេទ P530 SE មានតម្លៃចាប់ពី ១១៨ ៧០០ដុល្លារ
  • ប្រភេទ P530 Autobiography មានតម្លៃចាប់ពី ១៥២ ០០០ដុល្លារ
  • និងប្រភេទ P530 First Edition មានតម្លៃចាប់ពី ១៥៨ ២០០ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC 500 Convertible ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃចាប់ពី ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន  Lexus បានប្រកាសចេញរថយន្ត LC 500 Convertible ប្រភេទបើកដំបូល ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះវាបានអាប់ដេតប្រព័ន្ធជើងក្រោម និងជម្រើសពណ៌ ផងដែរ។

រថយន្ត Lexus LC 500 Convertible ឆ្នាំ២០២២ ថ្មី នឹងមានបំពាក់ប្រព័ន្ធបូម Adaptive Variable Suspension (AVS) មកស្តង់ដារ តែម្តង។

រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ និងកម្លាំងរមួល ៥៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ និងប្រអប់លេខអូតូ ១០វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី និងមានល្បឿនអតិបរមា ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ស៊េរីឆ្នាំ២០២២ LC 500 Convertible នឹងផ្តល់ជម្រើសពណ៌សរុបចំនួន ៩ គឺ Ultra White, Atomic Silver, Smoky Granite Mica, Caviar, Infrared, Flare Yellow, Nightfall Mica, Nori Green Pearl និង Cadmium Orange។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធ Lexus Safety System+ មកស្តង់ដារ ក្នុងនោះរួមមានទាំង មុខងារ Pre-Collision System with Pedestrian Detection, Lane Departure Alert with Lane Keep Assist, All-Speed Dynamic Radar Cruise Control, Intelligent High Beams, Blind Spot Monitor និង Rear Cross-Traffic Alert ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Lexus LC 500 Convertible ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១០១ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញរថយន្ត SUV អគ្គិសនីសុទ្ធ bZ4X ឆ្នាំ២០២៣ ជាផ្លូវការ ជាមួយសម្ថភាពបើកបរបានចម្ងាយ ៥០០គ.ម

គំរូរថយន្តអគ្គិសនី bZ4X ត្រូវបានក្រុមហ៊ុន Toyota បង្ហាញចេញដំបូងពីខែ មេសាកន្លងទៅ នាពេលនេះសមាជិកដំបូងនៃរថយន្តអគ្គិសនីត្រកូល bZ ត្រូវបានក្រុមហ៊ុន Toyota បង្ហាញចេញជាផ្លូវការ។

រថយន្តអគ្គិសនី bZ4X ត្រូវបានរំពឹងថានឹងចាប់ផ្តើមសង្វាក់ផលិតកម្មដំបូងនៅក្នុងប្រទេសជប៉ុន នៅពាក់កណ្តាលឆ្នាំ២០២២ ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី e-TNGA និងប្រភេទប៉ុងមួយ និងប៉ុងពីរ។

សម្រាប់រថយន្ត bZ4X ប្រភេទ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងបាន ២១៥សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៤វិនាទី។ រីឯប្រភេទ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះមួយ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៧,៧វិនាទី។

ជាមួយថាមពលទាំងនេះ វាទទួលបានពីអាគុយលីដ្យូមទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចជួយអោយវាបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ សម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD នៅពេលសាកភ្លើងពេញម្តង។ បន្ថែមពីនេះ វាក៏គាំទ្រនូវការសាកថ្មល្បឿនលឿន ដែលមានដុំសាក AC កម្លាំង ៦,៦គីឡូវ៉ាត់ និង DC កម្លាំង ១៥០គីឡូវ៉ាត់ ជួយអោយការសាកថ្មកើនដល់ចំនួន ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

លើសពីនេះ ក្រុមហ៊ុន Toyota ក៏បានអះអាងថាអាគុយរថយន្តនៅតែអាចកាន់ថាមពលបាន ៩០ភាគរយ បន្ទាប់ពីបានប្រើប្រាស់ រយៈពេល ១០ឆ្នាំ ឬចម្ងាយ ២៤០ ០០០គីឡូម៉ែត្រហើយ។

សូមបញ្ជាក់ផងដែរថា រថយន្ត Toyota bZ4X ឆ្នាំ២០២៣ នឹងធ្វើចេញលក់នៅលើទីផ្សារទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ២០២២ និងអមដោយរថយន្តអគ្គសនីត្រកូល bZ ចំនួន ៦ម៉ូឌែលទៀតនៅឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់ All-New Isuzu D-Max Spark ដៃគូអាជីវកម្ម និងសន្សំសំចៃ បានមកដល់ហើយ!

តើលោកអ្នកកំពុងស្វែងរក រថយន្តដឹកទំនិញ ដែលអាចដឹកទំនិញបានច្រើន អាចបើកនរក្នុងទីក្រុងគ្រប់ពេលវេលា​ និង សន្សំសំចៃ​មែនទេ? ឥឡូវនេះ​ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលចែកចាយរថយន្ត ISUZU របស់ប្រទេសជប៉ុន បានដាក់បង្ហាញនូវ រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់​ All-New ISUZU D-Max Spark ជាមួយនឹង​ ទូដឹកទំនិញ ដូចជា​៖ ទូស្ងួត​ ទូត្រជាក់ និងប្រភេទទូផ្សេងៗទៀត ដើម្បីបំពេញតម្រូវការការអតិថិជន។​

សូមបញ្ចក់ផងដែរថា រថយន្តភីកអាប់ All-New Isuzu D-Max Spark បែប off-road អាចផ្ទុកទំងន់បានច្រើន ធន់ រឹងមាំ និង សន្សំសំចៃខ្ពស់ ដោយរថយន្តភីកអាប់ ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីំឡាំង ម៉ាសស៊ីំន ១.៩លីត្រ Ddi Blue Power មានកម្លាំង ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ។ រថយន្តនេះដំណើរការដោយប្រអប់លេខដៃ ៦ វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ។ អ្វីដែលពិសេសលើសនេះ គឺលោកអ្នក អាចជ្រើសរើសបាន ទាំងប្រភេទប៉ុង១ (4×2 )និងប្រភេទប៉ុង២ (4×4), ប្រភេទប៉ុង២ វាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។

ចំណុចសំខាន់គឺថា រថយន្ត នេះអាចប្រើប្រាស់សម្រាប់អាជីវកម្មជាច្រើន ដូចជា៖ សេវាកម្មដឹកជញ្ជូនទំនិញ, ដឹកជញ្ជូនសម្ភារៈ បន្លែ ត្រីសាច់ ថ្នាំពេទ្យ ការ៉េម ទឹកកក ជាដើម។ មិនត្រឹមតែប៉ុនោះរថយន្តប្រភេទនេះមានភាពងាយស្រួលក្នុងការចរាចរណ៏ក្នុងទីក្រុង ឬទីប្រជុំជនគ្រប់ពេលវេលាបាន តាមចិត្ត។

ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងធ្វើការតាំងបង្ហាញរថយន្ត ដឹកទំនិញ ប្រភេទភីកអាប់ All-New Isuzu D-Max Spark ជាលើកដំបូងនៅទីតាំង ផ្សារទំនើប Makro Cambodia នៅ ថ្ងៃទី ៣០ – ៣១ ខែតុលា ឆ្នាំ ២០២១។ សំរាប់អតិថិជនដែលមានបំណងចង់បានដៃគូអាជីវកម្មដ៏ល្អឥខ្ចោះ អាចអញ្ចើញទៅមើលរថយន្តផ្ទាល់ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១០:០០យប់។

ដើម្បីជ្រាបកាន់តែច្បាស់អំពីពត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅ អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 98 6663 / 098 46 78 56 / 023 950 084 ឬទំព័រផ្លូវការ Isuzu-KCambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃប្រកាសចេញឡាន Toyota Camry ឆ្នាំ២០២២ លើទីផ្សារប្រទេសថៃ

រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២២ ដែលមានផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចនោះ បានប្រកាសចេញនៅទីផ្សារសហរដ្ឋអាមេរិកកាលពីអំឡុងខែកក្កដាឆ្នាំមុន ហើយរយៈពេលជាងមួយឆ្នាំក្រោយរួចមក រថយន្តនេះត្រៀមរួចរាល់​សម្រាប់អតិថិជននៅទីផ្សារអាស៊ីអាគ្នេយ៍ ដោយវានឹងប្រកាសចេញសម្រាប់ទីផ្សារប្រទេសថៃ នាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។

Camry ស៊េរីឆ្នាំ២០២២ សម្រាប់ប្រទេសថៃ នឹងមានជម្រើសម៉ាស៊ីនចំនួនពីរប្រភេទ ដែលទីមួយគឺម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៩សេះ និងទីពីរគឺម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ផ្គួតនឹងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានសរុប ២១១សេះ។

Toyota Camry ស៊េរីថ្មីនេះរំពឹងថានឹងមានចែកចេញជាបួនប្រភេទរួមមាន 2.5G, 2.5E Sport, 2.5 HEV Premium និង 2.5 HEV Premium Luxury ខណៈដែលតម្លៃលក់នៅមិនទាន់បានបង្ហាញចេញនៅឡើយទេ។

បន្ទាប់ពីប្រទេសថៃ Toyota Camry ថ្មីនេះក៏រំពឹងថានឹងមានលក់នៅប្រទេសវៀតណាមឆាប់ៗ ដោយសារតែកាលពីខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Toyota Vietnam បានដាក់ពាក្យ​សុំសិទ្ធិសម្រាប់រថយន្តម៉ូដែលថ្មីនេះរួចមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡាន Lexus LX 600 លក់លើទីផ្សារប្រទេសវៀតណាម

កាលពីថ្មីៗនេះហាងលក់រថយន្តឯកជនបានចាប់ផ្ដើម​បើកលក់រថយន្ត Lexus LX 600 សម្រាប់សេដ្ឋីៗវៀតណាម ដែល​រំពឹងថារថយន្តនេះនឹងមានតម្លៃជាងប្រមាណ ៣៥ម៉ឺនដុល្លារ ដែលជាប្រភេទ Business។

ត្បិតថាមានការបើកលក់ និងការបង្ហាញតម្លៃរំពឹងទុកក៏ពិតមែន ប៉ុន្តែគេមិនទាន់ដឹងថារថយន្ត Lexus LX 600 នឹងបង្ហាញវត្តមាននាពេលណានោះទេសម្រាប់ទីផ្សារវៀតណាម ត្រឹមតែដឹងថាវានឹងមកដល់ឆាប់ៗតែប៉ុណ្ណោះ។

គួរដឹងថា LX 600 គឺជារថយន្តប្រណីតថ្មីរបស់ Lexus ដែលចូលមកជំនួសរថយន្ត LX 570 ដោយវាបានពាំនាំមកជាមួយនូវរូបរាងថ្មី ក៏ដូចជាបន្ថែមបច្ចេកវិទ្យាដែលកាន់តែទំនើប និងទាន់សម័យជាងមុនផងដែរ។

រថយន្ត LX 600 នេះមានដំណើរការដោយម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៤០៩សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដែលផ្ដល់ជូនបទពិសោធន៍​បើក​បរ​យ៉ាងរលូនតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+