ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Mercedes-Benz G-Class ឆ្នាំ២០២១ កំពុងសម្ងំធ្វើតេស្ត

នាពេលថ្មីៗនេះ គេប្រមាញ់បានរថយន្ត Mercedes-Benz G-Class (G500 / G550) ស៊េរីថ្មី កំពុងសម្ងំលាក់ខ្លួនធ្វើតេស្ត មុនពេលបង្ហាញខ្លួនជាផ្លូវការ។

តាមរយៈរូបថតប្រមាញ់បានទាំងនោះ យើងអាចមើលឃើញថា រថយន្ត G-Class ថ្មី ក៏មិនខុសពីស៊េរីមុនៗដែរ ដោយនៅតែរក្សាការឌីហ្សាញរូបរាងជ្រុងៗ ជាមួយនឹងចង្កៀងមុខមូលយ៉ាងទាក់ទាញ។

ដោយឡែក រថយន្តកំពុងធ្វើតេស្តនោះ មានបំពាក់រឺហ្គែរ ២ជាន់នៅលើដំបូង ហើយមានអំពូលភ្លើង LED ភ្ជាប់នៅលើនោះ ព្រមទាំងរបាំងការពារកង់សាគួនៅខាងក្រោយផងដែរ។ បន្ថែមពីនោះ គេក៏សង្កេតឃើញកន្លែងប្លែកខុសគ្នាដទៃទៀត ដូចជា ឈ្នាន់ជើងចំហៀង និងរបាំងកង់ ក៏ដូចជាកាងមុខ និងកាងក្រោយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេអំពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែគេរំពឹងថា វានឹងប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 ដោយ G-Class ស៊េរីមុនដែលបំពាក់ម៉ាស៊ីននេះ គឺអាចបង្កើតកម្លាំងបាន ៤១៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Rio ឆ្នាំ២០២១ ចេញជាផ្លូវការ រាងតូចច្រឡឹង តែទំនើបខ្លាំង

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល Rio ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតការឌីហ្សាញមួយចំនួន និងបន្ថែមបច្ចេកវិទ្យាកាន់តែទំនើប។

Kia Rio ឆ្នាំ២០២១ បំពាក់ចង្កៀងមុខប្រភេទ Full LED ជាមួយភ្លើងបំភ្លឺពេលថ្ងៃ DRL និងអំពូលកាត់អ័ព្ទផងដែរ។ រថយន្តនេះមានបន្ថែមពណ៌ថ្មី ២ ទៀត គឺ ពណ៌ប្រផេះ (Perennial Grey) និង ខៀវ (Sporty Blue)។

ចំណែកឯកាប៊ីនខាងក្នុងវិញ Kia Rio ថ្មីបានបំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ Touchscreen ទំហំ ៨អ៊ីញ មានមុខងារ Bluetooth និងអាចភ្ជាប់ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ ផងដែរ។

រថយន្តខ្នាតតូចនេះបំពាក់ម៉ាស៊ីន Mild-hybrid ដំបូងបង្អស់របស់ Kia គឺ ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDi (Turbocharged Gasoline Direct injection) ទំហំ ៣ស៊ីឡាំង ជាមួយប្រព័ន្ធ Mild-hybrid 48V ធ្វើឲ្យវាកាន់តែសន្សំសំចៃ។

ក្រៅពីម៉ាស៊ីន Mild-hybrid វាក៏មានជម្រើសម៉ាស៊ីនសាំងធម្មតា គឺ ចំណុះ ១,០លីត្រ T-GDi កម្លាំង ៩៩សេះ និងចំណុះ ១,២លីត្រ naturally aspirated កម្លាំង ៨៣សេះផងដែរ។

លើសពីនេះ Kia Rio ឆ្នាំ២០២១ មានបំពាក់បច្ចេកវិទ្យា Advanced Driving Assistance Systems (ADAS) ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision-Avoidance Assist with pedestrian, vehicle and cyclist recognition, Lane Keeping Assist, Driver Attention Warning, Blind Collision Warning, Intelligent Speed Limit Warning, Smart Cruise Control, Lane Following Assist, Rear Cross-Traffic Collision-Avoidance Assist, Rear Occupant Alert និង Leading Vehicle Departure Alert ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ឲ្យតម្រុយអំពីមុខមាត់ថ្មីរបស់ Santa Fe ស៊េរីឆ្នាំ ២០២១

Hyundai បាន​បង្ហាញ​ចេញ​រូបរាង​ Teaser ដែល​បង្ហើប​អំពី​មុខមាត់​ថ្មី​នៃ​រថយន្ត​ Santa Fe សម្រាប់​ស៊េរី​ឆ្នាំ ២០២១។

រូបភាព Teaser បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​ខុស​ពី​ស៊េរី​បច្ចុប្បន្ន​គឺ​ការ​បំពាក់​អំពូល​ភ្លើង​ខាង​មុខ​ដែល​​ខណ្ឌ​ចែក​ដោយ​អំពូល​បំភ្លឺ​ពេញ​ថ្ងៃ (DRL) ប្រភេទ LED ដែល​អំពូល​ DRL នេះ​គឺ​មាន​រាង​ជា​អក្សរ T។ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​វា​ប្លែក​ខុស​ពី Santa Fe ស៊េរី​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្តែ​ក៏​ខុស​ពី​ម៉ូដែល​ផ្សេងៗ​ទៀត​ក្នុង​គ្រួសារ Hyundai ផង​ដែរ។ មួយ​ទៀត​នោះ​គឺ​រន្ធ​ខ្យល់​ផ្នែក​ខាង​មុខ​មាន​រចនាបថ​បែប​សំណាញ់​ដែល​មាន​ទំហំ​ទូលាយ​ជាង​មុន។

The 2020 Santa Fe has been rated a Top Safety Pick Plus by the Insurance Institute for Highway Safety.

ក្រៅ​ពី​ផ្លាស់​ប្ដូរ​មុខមាត់​ហើយ​នោះ Hyundai បាន​ឲ្យ​ដឹង​ដែរ​ថា Santa Fe ថ្មី​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ជំនាន់​ទី​បី ដែល​​មាន​ទម្ងន់​ស្រាល​ជាង​មុន អាច​ឲ្យ​រថយន្ត​ទប់​លំនឹង​បាន​ល្អ និង​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ផង​ដែរ។ គ្រោង​ឆ្អឹង​ថ្មី​នេះ​ក៏​អាច​ឲ្យ​ Hyundai បន្ថែម​ជម្រើស​ម៉ាស៊ីន Hybrid និង Plug-in Hybrid ជា​លើក​ដំបូង​បំផុត​សម្រាប់ Santa Fe។

Hyundai និយាយ​ថា​ដំណឹង​បន្ថែម​អំពី​រថយន្ត SUV ថ្មី​នេះ​នឹង​បង្ហាញ​ចេញ​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ ហើយ​នៅ​ទីផ្សារ​អឺរ៉ុប​រថយន្ត​នេះ​នឹង​មាន​លក់​ចាប់​ពី​ខែ​កញ្ញា​ត​ទៅ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV អគ្គិសនីអនាគតចំនួន ៦ ដែលនឹងជាគូប្រជែងខ្លាំងក្លារបស់ Tesla

​​នា​ពេល​បច្ចុប្បន្ន​នេះ Tesla គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​លេខ​មួយ​ក្នុង​លោក ដែល​ក្នុង​នោះ​គឺ​មាន​រថយន្ត​​ Model X និង Model Y ដែល​ជា​រថយន្ត​ SUV អគ្គិសនី​ពេញ​និយម​បំផុត​មួយ។ យ៉ាងណាក្ដី​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ នឹង​មាន​លេច​មុខ​​រថយន្ត SUV អគ្គិសនី​ពិសេស ដែល​នឹង​ជា​គូ​ប្រជែង​ខ្លាំង​ក្លា​របស់​រថយន្ត Model X និង Model Y។

១. Ford Mustang Mach E

  • ចម្ងាយ​បើកបរ​មាន​ចាប់​ពី ៣៧០ គ.ម ដល់ ៤៨២ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់ ៖ ឆ្នាំ ២០២១
  • តម្លៃ​មាន​ចន្លោះ​ពី ៤៣ ៨៩៥ដុល្លារ ទៅ ៦០ ៥០០ដុល្លារ

២. Rivian R1S

  • ចម្ងាយ​បើកបរ​​មាន​ចាប់​ពី ៣៨៦ គ.ម ដល់ ៦៤៣ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់ ៖ ចន្លោះ​​ខែ​មិថុនា​ទៅ​ខែ​កញ្ញា​ ឆ្នាំ ២០២១
  • តម្លៃ​ចាប់​ពី ៧២ ៥០០ដុល្លារ ដល់ ៨៥ ០០០​ដុល្លារ​

៣. Byton M-Byte

  • ចម្ងាយ​បើកបរ​មាន​ ៤៣០ គ.ម និង ៥៥០ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់ ៖ ចុង​ឆ្នាំ ២០២០
  • តម្លៃ​រំពឹង​ថា​ខ្ទង់ ៤៥ ០០០ដុល្លារ

៤. Volkswagen ID.4

  • ចម្ងាយ​បើកបរ​រំពឹង​ថា ៥០០ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់​ ៖ ដើម​ឆ្នាំ ២០២១
  • តម្លៃ​រំពឹង​ទុក ៖ ចន្លោះ​ពី ៣៥ ០០០ដុល្លារ ទៅ ៤ម៉ឺន​ដុល្លារ

៥. Cadillac EV

  • ចម្ងាយ​បើកបរ​រំពឹង​ទុក ៖ ៦៤៣ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់​រំពឹង​ទុក ៖ ឆ្នាំ ២០២៣
  • តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់​

៦. Ocean Fisker

  • ចម្ងាយ​បើកបរ​មាន​ពី ៤០០ គ.ម ដល់ ៤៨២ គ.ម
  • កាល​បរិច្ឆេទ​ចេញ​លក់ ៖ ឆ្នាំ ២០២២
  • តម្លៃ ៖ ៣៧ ៤៩៩ដុល្លារ​​

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញវីដេអូបង្រៀនការហៅឈ្មោះម៉ាករបស់ខ្លួនឲ្យត្រឹមត្រូវ

មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​ដឹង​ហើយ​ BMW ​ជា​ពាក្យ​កាត់​នៃ​ពាក្យ​ពេញ​ថា Bayerische Motoren Werke AG ដែល​បក​ប្រែ​​ជា​ភាសា​អង់គ្លេស​ថា​​​​​ Bavarian Motor Works ដោយ​​ឈ្មោះ​នេះ​គឺ​តំណាង​ឲ្យ​ទីតាំង​ភូមិសាស្ត្រ​ដើម​នៃ​ការ​បង្កើត​ក្រុមហ៊ុន​នា​ថ្ងៃ​ទី ៧ ខែ​មីនា ​កាល​ពី ១០៤ឆ្នាំ​មុន។

កន្លង​មក​មាន​ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ក្នុង​ការ​ហៅ​​​ពាក្យ​កាត់​នៃ​ឈ្មោះ​ BMW។ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ខ្លី​បំផុត​មួយ ដែល​​បង្រៀន​អំពី​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​ហៅ​ពាក្យ​កាត់​នេះ។

ក្នុង​វីដេអូ​បាន​និយាយ​ដោយ​ខ្លី​បែប​នេះ​ថា “ប៊ី-អឹម-វី” ដែល​វា​គឺ​ជា​ការ​ហៅ​ដែល​ត្រឹម​ត្រូវ​សម្រាប់​ឈ្មោះ BMW ជា​ភាសា​អង់គ្លេស។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO នៃ Mercedes-AMG ឡើងកាន់តំណែងជំនួស CEO នៃ Aston Martin

លោក Andy Palmer ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ (CEO) នៃ​ក្រុមហ៊ុន​រថយន្ត Aston Martin ស្រប​ពេល​ដែល​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​បន្ត​ធ្លាក់​ចុះ​ខ្លាំង។

Andy Palmer

ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​អង្គារ​នេះ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​របស់ Aston Martin។ The Guardian បាន​ឲ្យ​ដឹង​ថា​​តំណែង​របស់​លោក Andy នឹង​ត្រូវ​ជំនួស​ដោយ​លោក Tobias Moers ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ Mercedes-AMG។

ក្រោម​ការ​កាន់​កាប់​របស់​លោក Andy តម្លៃ​ហ៊ុន​របស់​ Aston Martin គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០១៨ ពី​តម្លៃ​ជាង ៤,៨៧ពាន់​លាន​ដុល្លារ បាន​ធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ ៦៨៤​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ។ Aston Martin បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ៣ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​បាន​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ ១៤៤លាន​ដុល្លារ ដោយ​សារ​ជំងឺ​កូវីដ​១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដល់ពេលបង់ពន្ធផ្លូវហើយបងប្អូន! ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០តទៅ…

ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ បានធ្វើប្រកាស សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៌ចាប់ពីថ្ងៃ០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុននេះ។

នៅក្នុងសេចក្តីជូនដំណឹងនោះផងដែរ ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

សូមធ្វើការអានសេចក្តីជូនដំណឹងបន្ថែម និងលម្អិត នៅខាងក្រោម៖

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចចេញរូប Render ឡាន Hyundai Sonata គូទហើម មើលទៅស្អាតប្លែក

ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ១៩៨៥ ពោលគឺ ៧ជំនាន់មកហើយដែលរថយន្ត Hyundai Sonata ផ្តល់ជម្រើសតួខ្លួនគូទហើម Wagon។

ទោះជាយ៉ាងណា ចាប់តាំងពីបញ្ចេញ Sonata ជំនាន់ទី ៨ មក ក៏មានពាក្យចចាមអារ៉ាមបានចាប់ផ្តើមលេចឡើងថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ ប្រហែលជាកំពុងពិចារណាផលិត Sonata ប្រភេទគូទហើមឡើងវិញ។

ថ្វីបើមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Hyundai ប៉ុន្តែរថយន្ត Sonata គូទហើម អាចត្រូវប៉ាន់នៅលើទីផ្សារអឺរ៉ុប ដោយសារតែទីនោះ នៅតែពេញនិយមខ្លាំងចំពោះរថយន្តប្រភេទនេះ។

យ៉ាងណាក៏ដោយ គេហទំព័រ Kolesa បានបញ្ចេញរូបភាពបែប Render ក្រៅផ្លូវការ នៃរថយន្ត Hyundai Sonata Sport Wagon គូទហើមថ្មី ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន ដោយមានទាំងភាពស្ព័រ និងធំទូលាយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចុះប៉ាតង់ឈ្មោះថ្មី ២ ទំនងប្រើលើ Corolla ថ្មី

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានចុះប៉ាតង់ឈ្មោះថ្មី ២ គឺ “Toyota BZ” និង “Capstone” សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

យោតតាមប្រភពព័ត៌មានឲ្យដឹងថា “Capstone” អាចជាម៉ូដែល (Trim) ថ្មី ខ្ពស់ជាង Limited ទៅទៀត សម្រាប់រថយន្ត Toyota ជាច្រើនម៉ូដែល ហើយវាក៏អាចជាម៉ូដែល Off-road ផងដែរ។ ទោះជាយ៉ាងណា ប៉ាតង់នោះមិនបានបញ្ជាក់ឲ្យជាក់លាក់ឡើយ ប៉ុន្តែគេគិតថាឈ្មោះវាអាចប្រើជាមួយរថយន្ត Toyota C-HR ហៅថា C-HR Capstone។

ដោយឡែក ឈ្មោះ Toyota BZ វិញ ត្រូវគេគិតថា អាចជាឈ្មោះថ្មីសម្រាប់ Toyota Corolla ប្រភេទគូទហើម Wagon សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ជាក់ស្តែង Corolla គូទហើម ហៅថា Corolla Touring Sports ត្រូវបានដាក់លក់លើទីផ្សារជាច្រើន នៅតំបន់អឺរ៉ុបរួចមកហើយ។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់បន្ថែមលម្អិតចំពោះឈ្មោះថ្មី ២ នេះឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងទុកពេលអោយត្រឹម ៣៥​ ថ្ងៃទៀត សម្រាប់ការកាត់ឈ្មោះឡាន ដែលរកម្ចាស់ដើមមិនឃើញ

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ សម្រាប់ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ។ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

នេះគឺជាឯកសារមួយចំនួនផ្សេងទៀត សម្រាប់ការស្នើរសុំ។ ដើម្បីជ្រាបច្បាស់សូមធ្វើការទាក់ទងទៅក្រសួងផ្ទាល់។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+