Toyota ចុះប៉ាតង់ឈ្មោះថ្មី ២ ទំនងប្រើលើ Corolla ថ្មី

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានចុះប៉ាតង់ឈ្មោះថ្មី ២ គឺ “Toyota BZ” និង “Capstone” សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

យោតតាមប្រភពព័ត៌មានឲ្យដឹងថា “Capstone” អាចជាម៉ូដែល (Trim) ថ្មី ខ្ពស់ជាង Limited ទៅទៀត សម្រាប់រថយន្ត Toyota ជាច្រើនម៉ូដែល ហើយវាក៏អាចជាម៉ូដែល Off-road ផងដែរ។ ទោះជាយ៉ាងណា ប៉ាតង់នោះមិនបានបញ្ជាក់ឲ្យជាក់លាក់ឡើយ ប៉ុន្តែគេគិតថាឈ្មោះវាអាចប្រើជាមួយរថយន្ត Toyota C-HR ហៅថា C-HR Capstone។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ឈ្មោះ Toyota BZ វិញ ត្រូវគេគិតថា អាចជាឈ្មោះថ្មីសម្រាប់ Toyota Corolla ប្រភេទគូទហើម Wagon សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ជាក់ស្តែង Corolla គូទហើម ហៅថា Corolla Touring Sports ត្រូវបានដាក់លក់លើទីផ្សារជាច្រើន នៅតំបន់អឺរ៉ុបរួចមកហើយ។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់បន្ថែមលម្អិតចំពោះឈ្មោះថ្មី ២ នេះឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម