ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បង្ហាញគំរូឡាន RX-Vision GT3 កម្លាំងជាង ៥០០សេះ សម្រាប់ប្រើក្នុងហ្គេម

គំរូរថយន្ត Mazda RX-Vision Concept ត្រូវបានដាក់បង្ហាញកាលពីឆ្នាំ២០១៥ ដោយបានទាក់ទាញមនុស្សជាច្រើន ដោយសារតែការឌីហ្សាញដ៏ទាក់ទាញរបស់វា។ ឥឡូវ ក្រុមហ៊ុន Mazda ទើបតែបានបញ្ចេញគំរូរថយន្តជំនាន់ថ្មីរបស់វា ហៅថា RX-Vision GT3 Concept។

Mazda RX-Vision GT3 Concept ទទួលបានការឌីហ្សាញដើមពី RX-Vision និងបន្ថែមធាតុនៃរថយន្តប្រណាំចូល មើលទៅរឹតតែកាច។

រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីនចំណុះ ២,៦លីត្រ SkyActiv-R មានកម្លាំងដល់ ៥៦២សេះ ហើយមានទម្ងន់ខ្លួនត្រឹមតែ ១២៥០គីឡូក្រាមប៉ុណ្ណោះ។ ទោះជាយ៉ាងណា រថយន្ត RX-Vision GT3 នេះ គឺសម្រាប់ប្រើនៅក្នុងវីដេអូហ្គេមប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ គេជឿជាក់ថា Mazda អាចនឹងពិចារណាបញ្ចេញរថយន្តនេះលក់ពិតប្រាកដ នៅថ្ងៃណាមួយជាក់ជាមិនខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R50 By Italdesign ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Nissan និង Italdesign បានបង្ហាញរថយន្តស្ព័រ Nissan GT-R50 by Italdesign ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអ៊ីតាលី។

រថយន្ត Nissan GT-R50 by Italdesign ដែលត្រូវបានបង្ហាញខ្លួនដំបូងជាគំរូរថយន្តនៅក្នុងឆ្នាំ២០១៨ នេះ នឹងត្រូវផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។

GT-R50 by Italdesign ថ្មីនេះត្រូវបានផលិតផ្អែកតាមម៉ូដែល GT-R Nismo ឆ្នាំ២០២០ ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbocharged V6 មានកម្លាំង ៧១០សេះ។

ម៉ាស៊ីននេះត្រូវបានផលិតឡើងដោយដៃផ្ទាល់តែម្តង។ វានឹងត្រូវដាក់លក់ថ្លៃជាងម៉ូដែល GT-R Nismo ដល់ទៅ ៥ដង ពោលគឺ ១,០៨លានដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែក! ឡាន Bentley Bacalar មានទឹកថ្នាំ ៧ពណ៌

កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Bentley បាន​ធ្វើ​ការ​ប្រកួត​ការ​ឌីហ្សាញ​លើ​អនឡាញ​សម្រាប់​បុគ្គលិក និង​ក្រុម​គ្រួសារ​របស់​បុគ្គលិក ដោយ​ឲ្យ​ឌីហ្សាញ​រថយន្ត Bacalar ដែល​ពួក​គេ​គិត​ថា​ល្អ​ឥត​ខ្ចោះ។

ក្នុង​ការ​ប្រកួត​នេះ​ អ្នក​ឈ្នះ​គឺ​បាន​ទៅ​លើ​រថយន្ត​ Bacalar ដែល​មាន​ទឹក​ថ្នាំ ៧ពណ៌ ដោយ​អ្នក​ឈ្នះ​នេះ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​របស់ Bentley ឈ្មោះ Stefan Sielaff។ ទឹក​ថ្នាំ ៧ពណ៌ រាប់​ពី​​លើ​ចុះ​ក្រោម​រួម​មាន​ Dragon Red II, Orange Flame, Yellow Flame, Apple Green, Jetstream II, Sequin Blue និង​ Azura Purple។

រថយន្ត Bentley Bacalar នេះ​​នឹង​មាន​ផលិត​ត្រឹម​ ១២​គ្រឿង ដែល​​រថយន្ត​នីមួយៗ​សុទ្ធ​តែ​មាន​ម្ចាស់​រួច​ហើយ ទោះ​បី​ជា​វា​មាន​តម្លៃ​ដល់​ប្រមាណ ២លាន​ដុល្លារ​ក្ដី។ រថយន្ត Bacalar ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង អាច​បាញ់​កម្លាំង​ចេញ​បាន ៦៥០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Range Rover ដំបូង ផលិតឡើងក្រោមវិធានការគម្លាតសង្គម

កាល​ពី​ដើម​សប្ដាហ៍​នេះ រថយន្ត​ Range Rover ដំបូង​ដែល​ផលិត​ឡើង​ក្រោម​វិធានការ​គម្លាត​សង្គម​ បាន​បើក​ចេញ​ពី​សង្វាក់​ផលិតកម្ម​​នៃ​រោងចក្រ​របស់​ Jaguar Land Rover ​នៅ​ក្រុង Solihull ប្រទេស​អង់គ្លេស។

ក្រុមហ៊ុន JLR បាន​​​អនុវត្តន៍​នូវ​វិធានការ​គម្លាត​សង្គម, ការ​រស់​នៅ​ស្អាត និង​ការ​ត្រួតពិនិត្យ​សុខភាព​បុគ្គលិក​សម្រាប់​សង្វាក់​ផលិតកម្ម​របស់​ខ្លួន តំបន់​វិស្វកម្ម ​និង​តំបន់​ការិយាល័យ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ក្រោយ​ពី​មាន​ការ​ផ្អាក​ការ​ផលិត​បណ្ដោះ​អាសន្ន​ព្រោះ​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩។

វិធានការ​សុវត្ថិភាព​ដែល JLR បាន​អនុវត្តន៍​រួម​មាន​​ការ​ត្រួត​ពិនិត្យ​កម្ដៅ​ជា​មួយ​កាមេរ៉ា​វាស់​កម្ដៅ, ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ ២ម៉ែត្រ​រវាង​បុគ្គលិក​ម្នាក់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន, ​ប្រើ​ឧបករណ៍​ការពារ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដូច​ជា​របាំង​ការពារ​មុខ​ផលិត​ដោយ​ក្រុមហ៊ុន និង​ការ​ណែនាំ​អំពី​ការ​លាង​សម្អាត​ជា​ដើម៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានបញ្ហាភ្លើងខ្សោយ ពិបាកមើលផ្លូវពេលយប់មែនទេ?

ភ្លើងខ្សោយពិបាកមើលផ្លូវមែនទេ? ថ្ងៃនេះខេមបូអូតូ សូមធ្វើការណែនាំ អ្នកឯកទេសបំពាក់គ្រឿងរថយន្ត iCar ដែលអ្នកទាំងអស់គ្នា អាចធ្វើការបំពាក់ចង្កៀងគុជ ភ្លឺច្បាស់ល្អ មិនចាំងភ្នែកដល់អ្នកដទៃ ជាមួយជាងមានជំនាញ និងមានការធានាគុណភាពប្រើប្រាស់ ឬតម្លៃសមរម្យថែមទៀត។ នេះជាគំរូ រថយន្ត ដែលបានបំពាក់ឈុតអំពូលគុជ iRay ដែលមានលក្ខណះពិសេសដូចខាងក្រោម៖

✅ កំណត់កំពស់ពន្លឺត្រឹមត្រូវ មិនចាំងដល់ភ្នែកអ្នកដទៃ
✅ ភ្លើងភ្លឺពណ៍ថ្ងៃលេខកូដ ៥ ៥០០K កាត់ទឹកភ្លៀងបានល្អ
✅ ដុំភ្លើងភ្លឺលឿន កំលាំង ៥៥ វ៉ាត់ ធន់នឹងការជ្រាបទឹក
✅ កំរិតពន្លឺភ្លឺដិតច្បាស់ល្អ កាត់ជាបន្ទាត់ស្មើ
✅ បាច់ពន្លឺមានទទឹងធំ ភ្លឺលាតពេញដងផ្លូវតែម្តង
✅ បច្ចេកទេសដំឡើងដោយប្រើម៉ាស៊ីនបកចង្កៀង និងម៉ាស៊ីនចាក់កាវ ដែលទទួលបានប្រសិទ្ធភាពខ្ពស់

កុំភ្លេចប្រើបណ្ណបញ្ចុះតម្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះ ឬប្រាប់លេខកូដ CamboAutoFan ដើម្បីទទួលបានការបញ្ចុះតម្លៃ ១០ ដុល្លារ ភ្លាមៗ។

ខាងក្រោមនេះជាគំរូរថយន្តជាច្រើនដែលបានបំពាក់គុជចង្កៀងជាមួយ iCar ផងដែរ៖

សម្រាប់ពត័មានបន្ថែមសូមទាក់ទង ០៩២ ៩៦០ ០០០ / ០៩៦ ៥៩៦ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬមកទីតាំង iCar ផ្ទាល់ផ្ទះលេខ២៧-២៨, ផ្លូវលេខ៦០៨, ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ ឬចុច ផែនទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ដំឡើងថ្លៃ Option បើកស្វ័យប្រវត្តិពេញទី ម្ដងទៀត

Tesla បាន​ដំឡើង​ថ្លៃ​ម្ដង​ទៀត​សម្រាប់​ Option “Full Self-Driving” (បើក​បរ​ស្វ័យប្រវត្តិ​ពេញ​ទី) នៃ​ប្រព័ន្ធ​ Autopilot លើ​រថយន្ត​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា ដែល​ម្ដង​នេះ​ដំឡើង​ថ្លៃ​ចំនួន ១ពាន់​ដុល្លារ។

ដូច​នេះ​អតិថិជន Tesla ដែល​ធ្វើ​ការ​កុម្ម៉ង់​រថយន្ត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា នឹង​ត្រូវ​ថែម​លុយ ៨ពាន់​ដុល្លារ ប្រសិន​បើ​ចង់​បាន​ Option ពិសេស​ខាង​លើ​ បំពាក់​លើ​រថយន្ត​របស់​ខ្លួន។ លោក Elon Musk បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ការ​ដំឡើង​ថ្លៃ​ចុង​ក្រោយ​នោះ ដែល​មាន​ន័យ​ថា​នៅ​ថ្ងៃ​ខាង​មុខ Option នេះ​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ដែល​អាច​​ឡើង​ថ្លៃ​លើស​ពី ១០ម៉ឺន​ដុល្លារ​ក៏​ថា​បាន។

​សារព័ត៌មាន The Verge បាន​និយាយ​ថា ហេតុផល​មួយ​ដែល​លោក Elon Musk ឲ្យ​តម្លៃ​លើ “Full Self-Driving” ខ្ពស់​បែប​នេះ​ គឺ​ដោយ​សារ​សមត្ថភាព “Robotaxi” ដែល​នឹង​មាន​លើ​​ប្រព័ន្ធ​នេះ​នា​ថ្ងៃ​ខាង​មុខ។ ពេល​ដែល​ការ​អភិវឌ្ឍន៍​លើ​ “Full Self-Driving” បញ្ចប់​រួច​រាល់ អ្នក​ប្រើ​ប្រាស់​រថយន្ត Tesla នឹង​អាច​ប្រើ​រថយន្ត​របស់​ខ្លួន​ធ្វើ​ជា​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន។

ម្ចាស់​ Tesla ធ្លាប់​បាន​និយាយ​ពី​មុន​មក​ថា ម្ចាស់​រថយន្ត​ Tesla នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ដល់ ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពេល​ដែល​សេវាកម្ម​ Robotaxi ចាប់​ផ្ដើម​ដំណើរ​ការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលចុះ! សូម្បីកូនឡានក៏ Rolls-Royce ធ្វើបានល្អឥតខ្ចោះដែរ

Rolls-Royce បាន​បង្ហាញ​ចេញ​កូន​រថយន្ត SUV ម៉ូដែល Cullinan មាន​មាត្រដ្ឋាន​ 1:8 ដែល​ក្រុមហ៊ុន​បាន​ផលិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​រថយន្ត​​ខ្នាត​តូច​មាន​រូបរាង​ពិសេស​មិន​ចាញ់​រថយន្ត​ពិត​ឡើយ។

រថយន្ត Cullinan ខ្នាត​តូច​គឺ​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់ ដែល​មាន​ប្រើ​ប្រាស់​គ្រឿង​បង្គំ​ជាង​ ១ពាន់​បំណែក​ឯណោះ។ ដំណើរ​ការ​ផលិត​វា​គឺ​ត្រូវ​ប្រើ​ពេល​​រហូត​ដល់ ៤៥០ ម៉ោង​ ​ស្មើ​នឹង​​ជាង​ពាក់​កណ្ដាល​នៃ​ពេល​វេលា​ដែល​ប្រើ​សម្រាប់​ផលិត​រថយន្ត Cullinan ខ្នាត​ធំ។

អតិថិជន​ដែល​ចង់​បាន​រថយន្ត​ខ្នាត​តូច​បែប​នេះ អាច​ធ្វើ​ការ​ជ្រើស​រើស​ជម្រើស​ពណ៌​ប្រមាណ ៤ម៉ឺន​ប្រភេទ​ខុស​ៗ​គ្នា ឬ​អាច​កុម្ម៉ង់​ឲ្យ​គេ​ធ្វើ​តាម​រថយន្ត Rolls-Royce ប្រភេទ Bespoke របស់​ខ្លួន​បាន​ផង​ដែរ។

Rolls-Royce មិន​បាន​ប្រាប់​អំពី​តម្លៃ​នៃ​កូន​រថយន្ត​នេះ​ឡើយ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​រូបរាង​ដ៏​លម្អិត​របស់​រថយន្ត Rolls-Royce Cullinan ខ្នាត​តូច ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata Hybrid ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ត្រឹម ២៧ ០០០ដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសតម្លៃនៃរថយន្ត Sonata Hybrid ស៊េរីឆ្នាំ២០២០ ជាផ្លូវការ គឺចាប់ពី ២៧ ៧៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Hyundai Sonata Hybrid ឆ្នាំ២០២០ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥០សេះ និងម៉ូទ័រអគ្គិសនីកម្លាំង ៥២សេះ។ វាប្រើប្រអប់លេខអូតូ ៦វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៧លីត្រ/ក្នុងក្រុង ៤,៣លីត្រ/ក្រៅក្រុង និង ៤,៥លីត្រ/ជាមធ្យម ក្នុង១០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ Sonata Hybrid បានបំពាក់ដំបូល Solar Roof System ដែលអាចសាកភ្លើង និងជួយឲ្យវាបើកបានចម្ងាយ ៣,២គីឡូម៉ែត្របន្ថែមទៀតផងក្នុងមួយថ្ងៃ។ រថយន្តនេះនឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងខែមិថុនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃ Jaguar F-Type ឆ្នាំ២០២០ ទើបចេញលក់នៅថៃក្តៅៗ!

ក្រុមហ៊ុន Inchcape Thailand បានប្រកាសដាក់លក់រថយន្ត Jaguar F-Type ស៊េរីឆ្នាំ២០២០ ដែលមានតួខ្លួនចំនួន ២ប្រភេទ គឺ Coupe និង Convertible (បើកដំបូល) ហើយមានតម្លៃចាប់ពី ៦,៤លានបាត ឬប្រហែល ២០០ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model។

F-Type ថ្មី មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ (ម៉ូដែលម៉ាស៊ីនធំ)។

សូមបញ្ជាក់ថា F-Type ក៏មានម៉ូដែល R-Dynamic ដែលមានតម្លៃចាប់ពី ៦,៩លានបាត ឬ ២១៦ ០០០ដុល្លារ សម្រាប់ប្រភេទ Coupe និង ៧,៦លានបាត ឬ ២៣៨ ០០០ដុល្លារ សម្រាប់ប្រភេទ Convertible។ ចំណែកឯម៉ូដែល R-Dynamic ប្រភេទម៉ាស៊ីនធំវិញ មានតម្លៃដល់ ១២លានបាត ឬ ៣៧៦ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ចាប់ផ្ដើមផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅរោងចក្រជប៉ុន

Mazda បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​គឺ​ម៉ូដែល MX-30 កាល​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា​កន្លង​ទៅ ដែល​ផលិត​នៅ​រោងចក្រ​ Uhina លេខ​មួយ​ ក្នុង​ក្រុង Hiroshima ប្រទេស​ជប៉ុន។

រថយន្ត​ MX-30 ដែល​ផលិត​នៅ​ជប៉ុន​ត្រូវ​បាន​ឌីហ្សាញ​ឡើង​សម្រាប់​ទីផ្សារ​អឺរ៉ុប។ តម្លៃ​របស់​ MX-30 នៅ​អឺរ៉ុប​គឺ​មាន​ចាប់​ពី​ប្រមាណ ៣៧ ៤៣០ ដុល្លារ។

Mazda MX-30 គឺ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន​ ១៤៣សេះ ដែល​វា​បាន​ថាមពល​ពី​អាគុយ​លីចូម​ចំណុះ ៣៥,៥ គីឡូវ៉ាត់​ម៉ោង។ តាម​ការ​ធ្វើ​តេស្ត​របស់ WLTP បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​ជិះ​បាន​ចម្ងាយ ២០០ គ.ម ពេល​សាក​ភ្លើង​ពេញ ជា​រយៈ​ចម្ងាយ​មួយ​ដែល Mazda និយាយ​ថា​អាច​បំពេញ​ចិត្ត​អតិថិជន​នៅ​អឺរ៉ុប​បាន។

អាគុយ​របស់​រថយន្ត MX-30 អាច​សាក​​ពី​ ០ ដល់ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក DC។ អតិថិជន​នៅ​អឺរ៉ុប​អាច​ធ្វើ​ការ​កុម្ម៉ង់​រថយន្ត MX-30 ចាប់​ពី​ពេល​នេះ ដែល​នឹង​មាន​ដាក់​លក់​ចាប់​ពី​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ៕​​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+