ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius អាចបន្លំខ្លួនជា Ferrari FF ចាយលុយមិនដល់ ២ពាន់ដុល្លារ

កាលពីពេលថ្មីៗនេះ រថយន្ត Toyota Prius មួយគ្រឿង បានលេងតួខ្លួនដូចទៅនឹងរថយន្តស្ព័រ Ferrari FF ដែលមើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Prius ខាងលើ អាចលេងគ្រឿងយ៉ាងឡូយ ដោយចំណាយអស់លុយតិចតួចប៉ុណ្ណោះ។ Albermo ដែលជាអ្នកលក់គ្រឿងលេងនៅក្នុងប្រទេសជប៉ុន បានបង្ហាញតម្លៃឲ្យឃើញថា កាងលេងខាងមុខសម្រាប់រថយន្ត Prius ឲ្យដូចទៅនឹង Ferrari FF គឺមានតម្លៃត្រឹមតែ ១០៨ ០០០ យ៉េន ឬប្រហែល ១ ០០០ ដុល្លារប៉ុណ្ណោះ។

ដោយឡែក កាងលេងខាងក្រោយវិញ មានតម្លៃថោកជាងកាងមុខ គឺត្រឹមតែ ៧៨ ០០០ យ៉េន ឬប្រហែល ៧០០ ដុល្លារប៉ុណ្ណោះ។

ជាមួយនឹងការចំណាយលុយអស់ប្រហែល ១ ៧០០ ដុល្លារ លោកអ្នកអាចកែរថយន្ត Prius ឲ្យមានរូបរាងស្រដៀងទៅនឹងរថយន្ត Ferrari FF យ៉ាងស្រស់ស្អាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជិតឈប់ផលិត ឥឡូវ Lexus ចាប់ផ្ដើមបញ្ចុះតម្លៃរថយន្ត GS មួយប្រភេទ

រថយន្ត Lexus GS និង GS F នឹង​ត្រូវ​បញ្ឈប់​ការ​ផលិត​នា​ខែ​សីហា​នេះ ដោយ​មិន​មាន​រថយន្ត​ណា​ចូល​មក​ជំនួស​តំណែង​វា​នៅ​ឡើយ​ទេ។ ជា​មួយ​ការ​ចែក​ផ្លូវ​ពី GS នេះ ម៉ាក​រថយន្ត​ប្រណីត​របស់​ជប៉ុន​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ម៉ូដែល GS F ឆ្នាំ ២០២០ ដែល​លក់​នៅ​អាមេរិក។

GS F ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​ប្រើ​ម៉ាស៊ីន​ V8 នា​​ក្នុង​ខែ​ឧសភា​នេះ​គឺ​មាន​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦ពាន់​ដុល្លារ សម្រាប់​រដ្ឋ​ជា​ច្រើន។ រថយន្ត Lexus GS F ឆ្នាំ ២០២០ គឺ​មាន​តម្លៃ​ដើម​ចេញ​ពី​រោងចក្រ ៨៥ ០១០ដុល្លារ ដូច​នេះ​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​នេះ​ធ្វើ​ឲ្យ​តម្លៃ​មាន​នៅ​ក្រោម ៨ម៉ឺន​ដុល្លារ។

គួរ​ដឹង​ថា Lexus ​សម្រេចចិត្ត​ឈប់​ផលិត​រថយន្ត​ម៉ូដែល GS ក៏ដោយសារតែចំនួនលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនកាក់កបឡើយ ពោលគឺមានចំនួនតិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រឿងលេងតម្លៃជាង ២ពាន់ដុល្លារ ធ្វើឲ្យ Toyota RAV4 មុខមាត់ដូច Lamborghini

ហាង​​លេង​រថយន្ត​មួយ​របស់​ជប៉ុន​ឈ្មោះ​ថា Albermo បាន​បង្កើត​គ្រឿង​លេង​មួយ​ឈុត​សម្រាប់ Toyota RAV4 ដែល​គេ​ឲ្យ​ឈ្មោះ​ថា XR51 មាន​ការ​ឌីហ្សាញ​ដែល​យក​លំនាំ​តាម​ Lamborghini Urus។

កាង​ខាង​មុខ​មើល​ទៅ​មាន​លក្ខណៈ​ស្រដៀង​នឹង​​អត្តសញ្ញាណ​របស់​រថយន្ត Lamborghini Urus ខ្លាំង ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មិន​សូវ​ជា​ដូច​ជា Urus ប៉ុន្មាន​ឡើយ។ ចំពោះ​គ្រឿង​លេង​នេះ មួយ​ឈុត​គឺ​មាន​តម្លៃ​សរុប​ ២៤០ ០០០ យេន ដែល​ស្មើ​ប្រមាណ ២ ២៥០ ដុល្លារ។

ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌា លក់ឡានអត់ដាច់សូម្បីមួយគ្រឿង កាលពីខែមុន

ការផ្ទុះឡើង និងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សាររថយន្ត នៅទូទាំងពិភពលោក។ ជាមួយគ្នានេះ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១,៣៥ពាន់លាននាក់ បែរជាលក់រថយន្តមិនដាច់សូម្បីមួយគ្រឿង នៅក្នុងខែមេសា។

មូលហេតុដែលលក់រថយន្តមិនដាច់សូម្បីមួយគ្រឿងបែបនេះ ក៏ដោយសារតែការចាក់សោរប្រទេស ដែលបង្ខំឲ្យរោងចក្ររថយន្ត និងហាងលក់រថយន្តទាំងអស់បិទទ្វារផងដែរ។

មិនតែប៉ុណ្ណោះ ចំនួននាំចេញរថយន្តនៅក្នុងខែមេសា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង ក្រុមហ៊ុន Maruti Suzuki បាននាំចេញរថយន្តចំនួនត្រឹម ៦៣២គ្រឿង ខណៈក្រុមហ៊ុន Mahindra & Mahindra នាំចេញបាន ៧៣៣គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន នាំយកឡានអត់ប្រើសាំងទៅលក់នៅអឺរ៉ុប

BYD Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិន និងធំបំផុតលំដាប់លេខ២ នៅលើពិភពលោក បានបង្ហាញពីគម្រោងលម្អិត ក្នុងការនាំយករថយន្តរបស់ខ្លួនទៅលក់នៅអឺរ៉ុប។

ជាការបោះជំហ៊ានដំបូងចូលក្នុងអឺរ៉ុប BYD បានជ្រើសរើសយកប្រទេសន័រវែស ធ្វើជាទីផ្សារសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ដោយនាំយករថយន្តម៉ូដែល BYD Tang EV600 ទៅលក់នៅទីនោះ។

រថយន្ត SUV អត់ប្រើសាំងខាងលើ អាចបើកបរបានចម្ងាយរហូតដល់ទៅ ៥២០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ Tang EV600 បំពាក់កញ្ចប់អាគុយកម្លាំង ៨២,៨គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២៤២សេះ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD នឹងប្រកាសតម្លៃរបស់រថយន្តខ្លួន នៅពេលចេញលក់ជាផ្លូវការ នាចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីបង្ហាញរថយន្តនៅបាងកក ប្ដូរពេលជាលើកទីបី

ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​កំពុង​បន្ត​កើត​មាន​នោះ អ្នក​រៀប​ចំ​កម្មវិធី Bangkok International Motor Show បាន​លើក​ពេល​កម្មវិធី​ជា​លើក​ទី​បី ពោល​ត្រូវ​លើក​ដល់​ខែ​កក្កដា​ខាង​មុខ។

នេះ​គឺ​ជា​ការ​លើក​ពេល​លើក​ទី​បី ដោយ​ការ​កំណត់​ចុង​ក្រោយ​នេះ​គឺ​​កម្មវិធី​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៥ ដល់ ២៦ ខែ​កក្កដា។ ដំបូង​ឡើយ​កម្មវិធី​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​​នា​ថ្ងៃ​ទី ២៥ ខែ​មេសា ដល់​ ៣ ឧសភា​ បន្ទាប់​មក​ទើប​លើក​ទៅ​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ៣១ ឧសភា​វិញ។

បញ្ហា​ជំងឺ​កូវីដ​១៩​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​មួយ​នៅ​ប្រទេស​ថៃ ដោយ​រដ្ឋាភិបាល​សម្រេច​បន្ត​ការ​ចាត់​វិធានការ​គម្លាត​សង្គម និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​រយៈពេល ១ ខែ​ទៀត រហូត​ដល់​ដំណាច់​ខែ​ឧសភា។

មិន​មែន​តែ​កម្មវិធី​រថយន្ត​​នៅ​ថៃ​នោះ កម្មវិធី​រថយន្ត​ធំៗ​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក​មាន​ឈាន​ដល់​ការ​រំសាយ​ចោល និង​មាន​ខ្លះ​ត្រូវ​លើក​ពេល​ដោយ​មិន​មាន​បញ្ជាក់​ថ្ងៃ ដូច​ជា Beijing Auto Show (ចិន), Geneva Motor Show (ស្វីស) និង New York Auto Show (សហរដ្ឋអាមេរិក)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model S ពិសេសមានតែមួយគ្រឿងគត់ តម្លៃជិត ២៥ម៉ឺនដុល្លារ

Tesla Model S P85 Shooting Brake ដែល​ជា​រថយន្ត​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក​ច្នៃ​ឡើង​ដោយ​ RemetzCar នា​ពេល​នេះ​កំពុង​ដាក់​លក់​លើ​វិបសាយ​រថយន្ត​នៅ​អឹរ៉ុប​ក្នុង​តម្លៃ​ប្រមាណ ២៤៥ ៨១០ ដុល្លារ​ឯណោះ។

រថយន្ត​ពិសេស​នេះ​គឺ​ឌីហ្សាញ​ដោយ​ Niels van Roij ហើយ​ផលិត​ឡើង​ដោយ​ RemetzCar ដែល​ត្រូវ​បាន​បង្ហាញ​មុខ​លើ​អនឡាញ​កាល​ពី​ប្រមាណ ២ ឆ្នាំ​មុន មុន​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី Geneva Motor Show ឆ្នាំ ២០១៩។ រថយន្ត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​បង្ហាញ​មុខ ដោយ​អាច​ឲ្យ RemetzCar សម្រេច​ថា​នឹង​ផលិត​រថយន្ត​នេះ​ ២០ គ្រឿង​សម្រាប់​អតិថិជន។ ប៉ុន្តែ​ចុង​ក្រោយ​​ផែនការ​ផលិត​ត្រូវ​រំសាយ​ចោល ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។

ក្រៅ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច រថយន្ត​នេះ​គឺ​​នៅ​តែ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៤២២ សេះ គួប​ផ្សំ​នឹង​អាគុយ​ចំណុះ ៨៥ គីឡូវ៉ាត់​ម៉ោង។ គួរ​ដឹង​ថា Tesla Model S Shooting Brake នេះ​ប្រើ​ប្រាស់​បាន​ចម្ងាយ ៦ម៉ឺន​គីឡូម៉ែត្រ​​រួច​មក​ហើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus គ្រោងចេញ IS 500 ប្រើម៉ាស៊ីន V8 ប្រជែង BMW

ក្រុមហ៊ុន Toyota និង Lexus បានបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងបោះបង់ម៉ាស៊ីន Naturally Aspirated ចំណុះ ៥,០លីត្រ V8 ចោល ហើយប្រើម៉ាស៊ីន twin-turbo V6 ជំនួសវិញ។

ទោះជាយ៉ាងណា Lexus ប្រហែលជានឹងចេញរថយន្តបំពាក់ម៉ាស៊ីន V8 ចុងក្រោយបង្អស់របស់ខ្លួន ដើម្បីប្រជែងនឹងរថយន្តត្រកូល M របស់ BMW។

យោងតាមគេហទំព័រ Carsensor ឲ្យដឹងថា Lexus អាចនឹងចេញរថយន្ត IS 500 ដែលបំពាក់ម៉ាស៊ីន V8 មានកម្លាំងរហូតដល់ទៅ ៤៧៥សេះ សម្រាប់ទីផ្សារអាមេរិកខាងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Jazz ថ្មី ជិះ១០០គ.ម៉ ស៊ីសាំង ៤លីត្រ ឥឡូវនេះកាន់តែសុវត្ថិភាព

Honda Jazz ឬលើទីផ្សារមួយចំនួនហៅថា Honda Fit នឹងក្លាយជារថយន្តដំបូងបង្អស់របស់ Honda នៅអឺរ៉ុប ដែលបំពាក់ពោងការពារសុវត្ថិភាព នៅចំផ្នែកខាងមុខ-កណ្តាល មកស្តង់ដារ។

ពោងសុវត្ថិភាពផ្នែកខាងមុខ-កណ្តាលនេះ អាចការពារទាំងអ្នកបើកបរ និងអ្នកដំណើរនៅខាងមុខ ពោលគឺអាចការពាររបួសក្បាលរហូតដល់ទៅ ៨៥% សម្រាប់អ្នកដំណើរដែលអង្គុយក្បែរ និង ៩៨% ឯណោះសម្រាប់អ្នកដំណើរអង្គុយឆ្ងាយ។

ក្រៅពីនោះ Honda Jazz ក៏បំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing Suite មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានមុខងារដូចជា Collision Mitigating Braking, Adaptive Cruise Control, Lane Keep Assist, Traffic Sign Recognition និង Auto High Beam ជាដើម។

រថយន្តខ្នាតតូចនេះបំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៧សេះ សម្រាប់ទីផ្សារអឺរ៉ុប។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្រឃើញ! ឡាន Tesla អស់អាគុយ ពឹងឡាន Hybrid ឲ្យជួយ

ទស្សនីយភាព​កម្រ​ជួប​ប្រទះ​មួយ​កំពុង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​ចិន ដោយ​​គេ​ឃើញ​រថយន្ត​ Tesla Model S មួយ​គ្រឿង​អស់​អាគុយ​តាម​ផ្លូវ ហើយ​បាន​ពឹង​រថយន្ត​ BYD ឲ្យ​ជួយ​សាក​ភ្លើង​ឲ្យ ត្បិត​ថា​រថយន្ត​ដែល​ជួយ​នោះ​គឺ​ជា​រថយន្ត​ Hybrid។

រថយន្ត BYD ដែល​បាន​ជួយ​សង្គ្រោះ Tesla Model S គឺ​ជា​ម៉ូដែល BYD Song Pro DM ដែល​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​និង​អាគុយ​ចំណុះ ១៥,៧ គីឡូវ៉ាត់​ម៉ោង អាច​ផលិត​កម្លាំង​បាន​សរុប ៣១៩សេះ។ រថយន្ត​របស់​ក្រុមហ៊ុន​ចិន​នេះ​អាច​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ​ដល់ ៨១គីឡូម៉ែត្រ ហើយ​វា​មាន​គាំទ្រ​មុខងារ​សាក​ភ្លើង​ឲ្យ​រថយន្ត​ផ្សេង​ទៀត​ផង។

គួរ​ដឹង​ថា​ការ​សាក​ភ្លើង​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ​គឺ​កំណត់​ត្រឹម​ល្បឿន ២គីឡូវ៉ាត់ ដែល​មាន​ន័យ​ថា​ត្រូវ​ប្រើ​ពេល ២ម៉ោង ទើប​រថយន្ត Tesla អាច​ទទួល​បាន​ថាមពល​គ្រប់​គ្រាន់​ដើម្បី​បើក​ទៅ​កាន់​ស្ថានីយ​សាក​ភ្លើង​ល្បឿនលឿន​ដែល​នៅ​ក្បែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+