ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលទីផ្សាររថយន្តថៃ រងគ្រោះព្រោះកូវីដ១៩កម្រិតណា?

ចំនួន​លក់​រថយន្ត​នៅ​ប្រទេស​ថៃ នា​ត្រីមាស​ទី​មួយ ឆ្នាំ ២០២០ មាន​ការ​ថយ​ចុះ​ ១៩,២% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩ ​ដោយ​ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩ ជា​​ហេតុផល​នាំ​ឲ្យ​មាន​ការ​ធ្លាកើ​ចុះ​ចំនួន​លក់។

ចំនួន​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ ២០២០ ទាំង​មូល​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ៣៧% មក​នៅ​ត្រឹម ១,៣៣ លាន​គ្រឿង ប្រៀប​នឹង​ ២,១ លាន​គ្រឿង​នៅ​ឆ្នាំ ២០១៩។ ក្នុង​ចំណោម​រថយន្ត​ទាំង ១,៣៣ លាន​គ្រឿង​ដែល​ផលិត​បាន​ គេ​រំពឹង​ថា​ពាក់​កណ្ដាល​គឺ​សម្រាប់​លក់​ក្នុង​ស្រុក និង​ពាក់​កណ្ដាល​ទៀត​សម្រាប់​នាំ​ចេញ។

កាល​ពី​ខែ​មករា​ សហគមន៍​យានយន្ត​ថៃ​បាន​ប៉ាន់​ស្មាន​ចំនួន​ផលិត​ខ្ទង់ ២លាន​គ្រឿង​សម្រាប់​ឆ្នាំ ២០២០។ យ៉ាងណាក្ដី​នៅ​ខែ​មីនា តួ​លេខ​នៃ​ការ​ប៉ាន់​ស្មាន​ត្រូវ​បាន​​ទម្លាក់​មក​នៅ​ត្រឹម ១,៩ លាន​គ្រឿង ហើយ​​មក​ដល់​បច្ចុប្បន្ន​នេះ​ក៏​មាន​ការ​​ផ្លាស់​ប្ដូរ​មក​នៅ​ត្រឹម ១,៣៣ លាន​គ្រឿង​វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលេចភីកអាប់ Hyundai ថ្មីមួយទៀត សម្រាប់ប្រជែង Toyota និង Ford

អ្នកប្រហែលជាដឹងហើយថា ក្រុមហ៊ុន Hyundai នៅមិនទាន់មានលក់រថយន្តភីកអាប់នៅឡើយទេ ប៉ុន្តែមិនយូរប៉ុន្មានឡើយ ភីកអាប់ Hyundai Santa Cruz នឹងបង្ហាញខ្លួន។

ប៉ុន្តែមុនពេល Santa Cruz បង្ហាញខ្លួន វិចិត្រករម្នាក់មានឈ្មោះថា Enoch Gabriel Gonzales បានបង្ហាញការឌីហ្សាញភីកអាប់សម្រាប់ Hyundai ថ្មី ដើម្បីប្រជែងនឹង Ford Ranger, Toyota Tacoma និង Chevrolet Colorado។

ជាទូទៅ Hyundai តែងដាក់ឈ្មោះរថយន្តរបស់ខ្លួនតាមឈ្មោះទីកន្លែងនៅជុំវិញពិភពលោក។ ដោយសារតែមូលហេតុនេះ Gonzales ក៏បានដាក់ឈ្មោះភីកអាប់នោះថា Hyundai Tarlac ដែលជាឈ្មោះខេត្តមួយ ក្នុងប្រទេសហ្វីលីពីន និងជាកន្លែងដែលវិចិត្រករនោះរស់នៅផងដែរ។

ខុសពី Santa Cruz រថយន្ត Hyundai Tarlac ខាងលើ បានខ្ចីការឌីហ្សាញមួយចំនួនពីម៉ូដែល Palisade និង Santa Fe៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម៣ខែដើមឆ្នាំ២០២០ Tesla លក់ឡានចំណេញបាន ១៦លានដុល្លារ

Tesla បានបញ្ចេញលទ្ធផលហរិញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២០ ដោយប្រកាសថាខ្លួនរកបានចំណូលសរុបជិត ៦ពាន់លានដុល្លារ ហើយក្នុងនោះគឺចំណេញបាន ១៦លានដុល្លារ។

លទ្ធផលខាងលើនេះបង្ហាញឲ្យឃើញថា Tesla អាចរកប្រាក់ចំណេញប្រចាំត្រីមាស ៣ដងជាប់ៗគ្នា បើទោះបីជាមានការរំខានពីជំងឺកូវីដ១៩ ក្តី។

មិនតែប៉ុណ្ណោះ ការចំណេញលុយរហូតដល់ទៅ ១៦លានដុល្លារនេះ ធ្វើឲ្យប្រាក់ចំណេញរបស់ Tesla មានការកើនឡើងសរុប ២៥,៥ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។

គួរឲ្យដឹងថា ការរកប្រាក់ចំណេញបានយ៉ាងច្រើនសន្ធឹកបែបនេះ ក៏ដោយសារតែការបន្ថែមចំនួនផលិតនៅឯរោងចក្រ Gigafactory ក្នុងទីក្រុងសៀងហៃដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាង Kia Morning ស៊េរីឆ្នាំ ២០២១ ជាលើកដំបូង

ក្រោយ​ពី​រូបរាង​នៃ​រថយន្ត​ដែល​ប្រើ​បើកបរ​សាក​ល្បង​នៅ​អឺរ៉ុប​បាន​លេច​ធ្លាយ​រួច​មក Kia Morning ស៊េរី​ថ្មី​បាន​លេច​ធ្លាយ​នូវ​ការ​ឌីហ្សាញ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ទឹក​ដី​កំណើត​វិញ​ម្ដង។

រូបភាព​បាន​បង្ហាញ​ថា Kia Morning ស៊េរី​ឆ្នាំ ២០២១ មាន​ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​ប៉ាណា​ រចនាបថ​ចង្កៀង​ថ្មី​ទាន់​សម័យ ហើយ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ​មាន​រចនាបថ​ដូច​ជា​លើ​រថយន្ត Kia Stinger និង Cerato ដែរ។ ចំណែក​រូបរាង​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ជា​ពិសេស​កាង​ខាង​ក្រោម។

ម៉ាស៊ីន Kia Morning នឹង​នៅ​តែ​​មាន​ជម្រើស​ដូច​បច្ចុប្បន្ន​គឺ​ ទំហំ ១លីត្រ ៣ស៊ីឡាំង​ កម្លាំង ៦៧សេះ និង​ជម្រើស​ទំហំ ១,២៥លីត្រ ៤ស៊ីឡាំង កម្លាំង ៨៤សេះ។ ម៉ូដែល​ថ្មី​នេះ​អាច​នឹង​មាន​បន្ថែម​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​​ប្រភេទ Turbocharged ចំណុះ ១លីត្រ កម្លាំង ១០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus លក់រថយន្ត Hybrid បាន ១៥លានគ្រឿងហើយ

Toyota រួម​ជា​មួយ​​ម៉ាក​សញ្ញា​ប្រណីត Lexus របស់​ខ្លួន បាន​ប្រកាស​ថា​​អាច​លក់​រថយន្ត Hybrid បាន​សរុប ១៥លាន​គ្រឿង​ទូទាំង​ពិភពលោក ចាប់​តាំង​ពី​ពេល​ដែល​រថយន្ត​ Toyota Prius (រថយន្ត​ Hybrid ដំបូង​របស់ Toyota) ចេញ​លក់​លើ​ទីផ្សារ​នា​ឆ្នាំ ១៩៩៧ ​មក​។

​ត្បិត​ថា​​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​រថយន្ត Hybrid មែន ប៉ុន្តែ Toyota ទទួល​ស្គាល់​ថា​​ការ​លក់​រថយន្ត​ Prius ដំបូងៗ​គឺ​ពិបាក​ ដោយ​ត្រូវ​ការ​ប្រើ​ពេល ១២ ឆ្នាំ​ទើប​អាច​លក់​រថយន្ត Hybrid នេះ​បាន ២លានគ្រឿង គឺ​នៅ​ត្រឹម​ខែ​សីហា ឆ្នាំ ២០០៩។

ប៉ុន្តែ​ការ​​ចំនួន​លក់​រថយន្ត Hybrid ចាប់​ផ្ដើម​ស្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​​ឆ្នាំ ២០០៩ មក ហើយ​នៅ​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៣ ​ក្រុមហ៊ុន Toyota អាច​លក់​រថយន្ត Hybrid បាន​សរុប​ដល់​ខ្ទង់ ៥លាន​គ្រឿង ​គិត​តាំង​ពី​ពេល​លក់​ដំបូង​មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៣ម៉ោងនៃការរឹតបន្តឹងច្បាប់ចរាចរណ៌នៅភ្នំពេញ មាន ៩៨០ ករណី

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
យោងតាមទំព័រផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វេីការឃាត់យានយន្តដែលល្មេីសច្បាប់បានចំនួនដូចខាងក្រោម៖
១. ម៉ូតូចំនួន ៩០០គ្រឿង
២. រថយន្ត ៨០ គ្រឿង
* ម៉ូតូសរុបចំនួន ៩០០ គ្រឿង
– អត់មួក ៨៤៥ គ្រឿង
– អត់លេខ ៨ គ្រឿង
– ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង
* រថយន្តសរុបចំនួន ៨០ គ្រឿង
– អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង
– បញ្ច្រាស់ទិស ៧ គ្រឿង
– អត់លេខ ២ គ្រឿង
– និយាយទូរស័ព្ទ ២ គ្រឿង
– អត់ប័ណ្ណសំគាល់យាន ១ គ្រឿង
– ល្មើសសញ្ញាចរាចរ ៣ គ្រឿង
– សំពីងសំពោង ២ គ្រឿង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X8 M ថ្មី នឹងប្រើម៉ាស៊ីន Hybrid កម្លាំងដល់ ៧៥០សេះ

យោងតាមរបាយការណ៍បានឲ្យដឹងថា រថយន្ត BMW X8 M ថ្មី នឹងប្រើម៉ាស៊ីន Hybrid ដែលមានកម្លាំងសរុបដល់ទៅ ៧៥០សេះឯណោះ។

ទស្សនាវដ្តី CAR Magazine របស់ចក្រភពអង់គ្លេស បានអះអាងថា BMW X8 M នឹងក្លាយជារថយន្តត្រកូល M ដ៏ខ្លាំងបំផុត នៅពេលបង្ហាញខ្លួនក្នុងឆ្នាំ២០២២។

ជាក់ស្តែង កម្លាំងដល់ ៧៥០សេះនេះ គឺបានមកពីម៉ាស៊ីនសាំងទំហំ ៨ស៊ីឡាំង គួបផ្សំជាមួយម៉ូទ័រអគ្គិសនី។ BMW X8 M អាចនឹងផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរផងដែរ។

គួរឲ្យដឹងថា BMW X8 M ត្រូវបានគេរំពឹងថានឹងចេញនៅចុងឆ្នាំ២០២១ ជាស៊េរីឆ្នាំ២០២២ បន្ទាប់ពីចេញ BMW X8 ធម្មតា។ ពួកវានឹងមានរូបរាងកាត់តាម BMW X7 ដែលជា SUV ខ្នាតធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អត់ប្រើសាំងរបស់ Audi ចេញលក់ហើយ តម្លៃខ្ទង់ ៧ម៉ឺនដុល្លារ

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Audi e-tron Sportback ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៧ ៤០០ដុល្លារ នៅសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ រថយន្ត Audi e-tron Sportback មានតម្លៃថោកជាងគូប្រជែង Tesla Model X ដែលមានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារឯណោះ។

គួរឲ្យដឹងថា SUV អត់ប្រើសាំងរបស់ Audi ខាងលើ អាចបើកបរបានត្រឹមតែចម្ងាយ ៣៥០គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង ខណៈ Tesla ឯណោះវិញបើកបាន ៥៦៥គីឡូម៉ែត្រ។

e-tron Sportback បំពាក់អាគុយកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុប ៣៥៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី។ រថយន្តនេះមានបំពាក់មុខងារសាកភ្លើងល្បឿនលឿន ១៥០គីឡូវ៉ាត់ ដោយអាចសាកបាន ២៨០គីឡូម៉ែត្រ ក្នុងពេលត្រឹម ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ Test Drive របស់ Bugatti ចេញវីដេអូ បង្រៀនប្រើឡានតម្លៃជិត ៣លានដុល្លារ

Andy Wallace គឺ​ជា​អ្នក​ជំនាញ​ផ្នែក​បើកបរ​សាក​ល្បង​ម្នាក់​​ប្រចាំ​ការ​នៅ Bugatti ដែល​លោក​បាន​សាក​ល្បង​បើក​រថយន្ត​ Bugatti និង​ផ្ដល់​ជូន​ការ​បើក​បរ​ល្បឿនលឿន​ដល់​អតិថិជន​តាំង​ពី​ឆ្នាំ ២០១១ មក។

នា​ពេល​នេះ​លោក​បាន​បង្ហាញ​​មុខ​ក្នុង​វីដេអូ​ពិសេស ដែល​មាន​​បង្ហាញ​អំពី​ចំណុច​ពិសេស និង​របៀប​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ Bugatti Chiron ដែល​មួយ​គ្រឿង​មាន​តម្លៃ​​ជិត ៣លានដុល្លារ​ឯណោះ។ ចង់​ដឹង​មាន​អ្វី​ខ្លះ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡានមិនប្រើសាំងរបស់ Lexus លក់នៅប្រទេសចិន

Lexus UX 300e ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​បំផុត​របស់​ម៉ាក Lexus បាន​ដាក់​លក់​មុន​គេ​លើ​ទីផ្សារ​ប្រទេស​ចិន ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥១ ២០០ដុល្លារ ដល់ ៥៤ ៤០០ដុល្លារ។

ម៉ូដែល UX 300e គឺ​មាន​ប្រើ​ប្រាស់​អាគុយ​ចំណុះ ៥៤,៣ គីឡូវ៉ាត់​ម៉ោង ដែល​អាច​ជិះ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ។ អាគុយ​នេះ​អាច​ផ្ដល់​ថាមពល​ដល់​ម៉ូទ័រ​អគ្គិសនី​សម្រាប់​បង្កើត​កម្លាំង​បាន ២០១ សេះ ហើយ​វា​ប្រើ​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។

បើ​តាម​ផែនការ​ពី​ដំបូង​គឺ​ក្រោយ​ពី​ចេញ​លក់​នៅ​ប្រទេស​ចិន​នា​ដើម​ឆ្នាំ ២០២០ រួច​ហើយ រថយន្ត​ Lexus UX 300e នឹង​ទៅ​ដល់​ទីផ្សារ​អឺរ៉ុប​នា​ចុង​ឆ្នាំ ២០២០ នេះ ហើយ​នៅ​ប្រទេស​ជប៉ុន​អាច​នឹង​ចាប់​ផ្ដើម​លក់​នា​ដើម​ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+