ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Nissan Z ថ្មី អាចនឹងមានរូបរាងបែបនេះ

យោងតាមគេហទំព័រ Autocar អះអាងថា ក្រុមហ៊ុន Nissan មានគម្រោងបញ្ចេញរថយន្តស្ព័រត្រកូល Z ជំនាន់ថ្មីរបស់ខ្លួន នៅឆ្នាំក្រោយ ដោយហៅឈ្មោះវាថា 400Z ហើយប្រើឡូហ្គូ Z ដែលទទួលបានការឌីហ្សាញថ្មី។

ជាមួយគ្នានេះ គេជឿជាក់ថា 400Z អាចនឹងមានការឌីហ្សាញផ្នែកខាងមុខកាត់តាម ម៉ូដែល 240Z ខណៈផ្នែកខាងក្រោយកាត់តាមម៉ូដែល 300ZX។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វាអាចនឹងត្រូវរៀបចំឡើងវិញថ្មី ដើម្បីឲ្យកាន់តែទាន់សម័យ។

ថ្មីៗនេះ គេបានបង្ហោះរូបភាព Render ជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីរូបរាងរបស់ Nissan 400Z ដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែន។

យ៉ាងណាក៏ដោយ គេសង្ស័យថា Nissan អាចនឹងបំពាក់ម៉ាស៊ីនថ្មីលើ 400Z គឺចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៤០០សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ Porsche ធ្លាក់ចុះត្រីមាសដំបូង ប៉ុន្តែមិនច្រើនដូចគិតឡើយ

Porsche បាន​ប្រកាស​ចេញ​នូវ​លទ្ធផល​ប្រចាំ​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២០ ដែល​ចំនួន​លក់​ទូទាំង​ពិភពលោក​មាន​ការ​ធ្លាក់​ចុះ ៥% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ក៏​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

ពី​ខែ​មករា ដល់​ខែ​មីនា ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ​លក់​រថយន្ត​បាន​សរុប ៥៣ ១២៥ គ្រឿង​នៅ​ទូទាំង​សកល​លោក ដែល​តិច​ជាង​ឆ្នាំ​មុន ២ ៥៧៥ គ្រឿង។ ក្នុង​ចំណោម​នោះ​មាន​ ១៤ ០៩៨ គ្រឿង​លក់​ចេញ​ទៅ​ប្រទេស​ចិន (ថយ​ចុះ ១៧%) និង ១១ ៩៩៤ គ្រឿង លក់​ចេញ​ទៅ​អាមេរិក (ថយ​ចុះ ២០%)។

សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក, អាហ្វ្រិក និង​មជ្ឈិមបូព៌ា​វិញ​មាន​ចំនួន​លក់ ២២ ០៣១ គ្រឿង​ ថយ​ចុះ ៨% ខណៈ​ដែល​ចំនួន​លក់​នៅ​អឺរ៉ុប​កើន​ឡើង ២០% ដែល​លក់​បាន ១៦ ៧៨៧ គ្រឿង។ យ៉ាងណាក្ដី​នៅ​អាល្លឺម៉ង់​ដែល​ជា​ទឹក​ដី​កំណើត​មាន​ចំនួន​លក់ ៥ ២១៤ គ្រឿង ដែល​ថយ​ចុះ ៦%។

រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​របស់ Porsche ក្នុង​ពេល​បី​ខែ​ដំបូង​នា​ឆ្នាំ ២០២០ គឺ​ម៉ូដែល Cayenne ដែល​លក់​បាន​ ១៨ ៤១៧ គ្រឿង តាម​ពី​ក្រោយ​ដោយ​ម៉ូដែល Macan ដែល​លក់​បាន ១៥ ៥៤៧ គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃ Chevrolet Blazer ឆ្នាំ ២០២០ ទើបចេញលក់នៅចិន

Chevrolet បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​តម្លៃ​លក់ និង​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ Blazer ស៊េរី​ថ្មី សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​លក់​ដោយ​ចែក​ចេញ​ជា​ ៥ ប្រភេទ។

ពេល​នេះ​ប្រភេទ​ដែល​ដាក់​លក់​គឺ​មាន​តែ​ប្រភេទ ៧កៅអី ដែល​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៦ ៧៣២ ដុល្លារ ដល់​ ៤៦ ៦២៥ ដុល្លារ សម្រាប់​ប្រភេទ​កប់​ជាង​គេ។ នៅ​សហរដ្ឋអាមេរិក​វិញ រថយន្ត​ Blazer ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​តម្លៃ​ចាប់​ពី ២៨ ៨០០ ដុល្លារ។

រថយន្ត​ Blazer ៧កៅអី មាន​ប្រវែង ៤៩៩៩ ម.ម ទទឹង ១៩៥៣ ម.ម និង​មាន​កម្ពស់ ១៧៣៦ ម.ម។ អ្នក​ប្រើ​ប្រាស់​នឹង​អាច​រីករាយ​ជា​មួយ​ប្រព័ន្ធ​កម្សាន្ត​ MyLink+ រួម​ជា​មួយ​ OnStar, Apple CarPlay និង Baidu CarLife។ រថយន្ត​នេះ​ក៏​មាន​​សោ​ប្រភេទ​អូតូ, មាន​ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព និង​ដំបូល​កញ្ចក់​ដ៏​ស្រស់​ស្អាត។

ម៉ាស៊ីន​របស់​វា​គឺ​ជា​ប្រភេទ Ecotec Turbocharged ដែល​មាន​ចំណុះ ២,០ លីត្រ អាច​ផលិត​កម្លាំង​បាន​ ២៣៣ សេះ ដែល​ចំណាយ​ពេល ៩វិនាទី ដើម្បី​ស្ទុះ​ពី ០-១០០ គ.ម/ម៉។ ក្រុមហ៊ុន Chevrolet អះអាង​ថា​រថយន្ត​នេះ​ស៊ី​ប្រេង ៧,៤ លីត្រ សម្រាប់​ចម្ងាយ ១០០ គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះនែក! ឡាន Toyota Land Cruiser ចិន លក់ថោកជាងរបស់ពិតពាក់កណ្តាល

ក្រុមហ៊ុនរថយន្តចិន ភាគច្រើនត្រូវបានគេស្គាល់ថាចូលចិត្តកូពីការឌីហ្សាញពីរថយន្តល្បីៗ ដូចជារថយន្តជប៉ុន និងអឺរ៉ុបជាដើម។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hengtian Automobile បានបញ្ចេញលក់រថយន្ត SUV ថ្មីរបស់ខ្លួន ម៉ូដែល L4600 ដែលមានរូបរាងកូពី ពីរថយន្ត Toyota Land Cruiser។

ទោះជាយ៉ាងណា រថយន្ត L4600 មានទំហំខ្លួនធំជាង Land Cruiser ប៉ុន្តែមានប្រវែងខ្លីជាងបន្តិច។ ថ្វីបើមានការឌីហ្សាញស្រដៀងគ្នា ប៉ុន្តែរថយន្តតួខ្ពស់នេះបានបំពាក់ម៉ាស៊ីន ដែលផលិតឡើងដោយខ្លួនឯង គឺចំណុះ ៤,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ២៨៦សេះ។

គួរឲ្យដឹងថា រថយន្ត L4600 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ០០០ដុល្លារ លើទីផ្សារប្រទេសចិន ខណៈរថយន្ត Land Cruiser មានតម្លៃចាប់ពី ៨៦ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hybrid ឆ្នាំ២០២០ ទាំង៩ម៉ូដែល ប្រណីត និងសន្សំសំចៃបំផុត

Toyota គឺជាមេដើមចមបង្កើតរថយន្ត Hybrid ជាមួយនឹងរថយន្ត Prius ប៉ុន្តែឥឡូវនេះរថយន្ត Hybrid បានរីកស្គុះស្គាយគ្រប់ទីកន្លែង។ ជាមួយគ្នានេះ រថយន្ត Hybrid ចាប់ផ្តើមទទួលបានភាពប្រណីតបន្តិចម្តងៗ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

កាលពីមុន ដោយសារតែរថយន្ត Hybrid ប្រើប្រាស់ម៉ាស៊ីនផង និងអាគុយ Hybrid ផង ធ្វើឲ្យវាកាន់តែធ្ងន់ ហើយមានបញ្ហាស្មុគស្មាញច្រើនទៀតផង។ ផ្ទុយទៅវិញ រថយន្ត Hybrid សព្វថ្ងៃនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអាគុយ Hybrid របស់វាស្រាលជាងមុន, ប្រព័ន្ធ Hybrid របស់វាកាន់តែដំណើរការល្អ និងសន្សំសំចៃជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តប្រណីតជាច្រើន ក៏បានងាកមកផលិតរថយន្ត Hybrid ផងដែរ។

ខាងក្រោមនេះគឺជារថយន្តHybrid ឆ្នាំ២០២០ ទាំង៩ម៉ូដែល ប្រណីត និងសន្សំសំចៃបំផុត៖

១) Porsche Cayenne E-Hybrid

២) Mercedes-Benz S-Class Hybrid

៣) Lexus RX Hybrid

៤) Volvo S90 Hybrid

៥) Range Rover Hybrid

៦) Porsche Panamera E-Hybrid

៧) Acura MDX Hybrid

៨) BMW 7 Series Hybrid

៩) Lexus LC Hybrid

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូ Bentley ធ្វើលាឡាន Mulsanne ក្រោយលក់បាន១០ឆ្នាំ (មានវីដេអូ)

រថយន្ត Bentley Mulsanne បានចេញលក់លើទីផ្សារអស់រយៈពេល ១០ឆ្នាំមកហើយ ហើយឥឡូវក្រុមហ៊ុន Bentley នឹងបញ្ឈប់ការផលិតរថយន្តនេះ។

គួរឲ្យដឹងថា Bentley បានលក់រថយន្ត Mulsanne សរុបចំនួន ៧ ៣០០គ្រឿង ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ហើយក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ កំពុងត្រៀមខ្លួនដើម្បីចាប់ផ្តើមផលិតរថយន្តប្រភេទ Flagship ថ្មីរបស់ខ្លួនជំនួសវិញ។

ដើម្បីជាកិច្ចលាគ្នា Bentley ក៏បានធ្វើវីដេអូខ្លីមួយ បង្ហាញអំពីដំណើរការដំឡើងរថយន្ត Mulsanne ដោយដៃ ដែលចំណាយរយៈពេល ៤០០ម៉ោងក្នុងមួយគ្រឿង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃ Ranger Raptor នៅទីផ្សារ ៦ ខុសគ្នាយ៉ាងណា?

Ford Ranger Raptor ជា​រថយន្ត​ភីកអាប់​ Off-Road មួយ​ម៉ូដែល​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​មាន​រូបរាង​ពោរពេញ​ដោយ​អំណាច និង​មាន​សមត្ថភាព​ខ្លាំង​ផង​ដែរ។ ត​ទៅ​នេះ​គឺ​ជា​តម្លៃ​របស់ Ford Ranger Raptor ស៊េរី​ថ្មី ដែល​​លក់​លើ​ទីផ្សារ​ចំនួន ៦ ខុសៗ​គ្នា ៖

១. ហ្វីលីពីន ៖ តម្លៃ ១,៩៩ លាន​ប៉េសូ (ប្រមាណ ៣៩ ៣៧១ ដុល្លារ)

២. ថៃ ៖ តម្លៃ ១,៦៩ លាន​បាត (ប្រមាណ ៥២ ៣៤១ ដុល្លារ)

៣. វៀតណាម ៖ តម្លៃ ១,១៩ ពាន់​លាន​ដុង (ប្រមាណ ៥១ ៣៨៤ ដុល្លារ)

៤. អូស្រ្តាលី ៖ តម្លៃ ៨៥ ៥៧៩ ដុល្លារ​អូស្ត្រាលី (ប្រមាណ ៥៤ ៦៣២ ដុល្លារ)

៥. នូវែលហ្សេឡង់ ៖ តម្លៃ ៨៤ ៩៩០ ដុល្លារនូវែលហ្សេឡង់ (ប្រមាណ ៥១ ៦០១ ដុល្លារ)

​​​៦. ចក្រភព​អង់គ្លេស ៖ តម្លៃ ៤០ ៤៤៥ ផោន (ប្រមាណ ៥០ ៤៨២ ដុល្លារ)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលនេះ ក្លាយជាឡានលក់ដាច់ជាងគេរបស់ VW នៅឆ្នាំ ២០១៩

កាល​ពី​ដើម​ឆ្នាំ ២០២០ កន្លង​ទៅ​​ចំនួន​ផលិត​របស់​រថយន្ត​ Volkswagen Tiguan ឡើង​​ផុត​ខ្ទង់ ៦​លាន​គ្រឿង ចាប់​តាំង​ពី​រថយន្ត​នេះ​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ ២០០៧ មក។

ត្រឹម​តែ​ឆ្នាំ​មុន​តែ​ឯង VW ផលិត​រថយន្ត​ Tiguan បាន​សរុប​ ៩១០ ៩២៦ គ្រឿង ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់​ម៉ាក​ VW និង​ជា​​រថយន្ត​លក់​ដាច់​ជាង​គេ​សម្រាប់​សម្ព័ន្ធ VW ទាំង​មូល​ផង​ដែរ។ លទ្ធផល​នេះ​មិន​ជា​គួរ​​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ឡើយ ដោយ​សារ​ Tiguan ពេញ​និយម​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស ៨០% ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​លើ​លោក​មាន​លក់​រថយន្ត​ Tiguan នេះ។

ជា​មួយ​តួ​លេខ​ដ៏​អស្ចារ្យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ Tiguan ក្លាយ​ជា​រថយន្ត SUV ដែល​លក់​ដាច់​ជាង​គេ​នៅ​អឺរ៉ុប ហើយ​បើ​គិត​ទូទាំង​ពិភពលោក​គឺ​វា​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ៣ ជា SUV លក់​ដាច់​ជាង​គេ។ រថយន្ត Tiguan ជំនាន់​បន្ទាប់​ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី អាច​នឹង​បង្ហាញ​មុខ​ចេញ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ៕​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Nissan Leaf លក់នៅសិង្ហបុរី ថ្លៃជាងនៅអាមេរិក ៣ដង

ប្រសិនបើអ្នកទិញរថយន្ត Nissan Leaf ស៊េរីឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកពេលនេះ អ្នកប្រហែលជាត្រូវចំណាយខ្ទង់ ៣១ ៦០០ដុល្លារប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើអ្ននចង់ទិញវានៅក្នុងប្រទេសសិង្ហបុរី អ្នកត្រូវចំណាយលុយលើសនេះ ៣ដងឯណោះ។

ដោយឡែក ប្រសិនបើអ្នកចង់ទិញរថយន្ត Nissan Leaf ដែលមានតម្លៃថោកបំផុត គឺនៅក្នុងប្រទេសអេស្ប៉ាញ គឺខ្ទង់ ២៨ ៦០០ដុល្លារប៉ុណ្ណោះ។

រថយន្តអគ្គិសនី Nissan Leaf លក់ក្នុងតម្លៃខ្ទង់ ១១០ ០០០ដុល្លារ នៅប្រទេសសិង្ហបុរី មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ខណៈវាគឺជាប្រទេសដែលអ្នកត្រូវចំណាយលុយច្រើនបំផុតលើពិភពលោក ក្នុងការទិញរថយន្តមួយគ្រឿង។

ខាងក្រោមនេះគឺជាតម្លៃរថយន្ត Nissan Leaf នៅក្នុងប្រទេសចំនួន ៤៩ ខុសៗគ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

WOW ចំណេញអស់ស្ទះ ប្តូរប្រេង១ ថែមជូន១ នៅយានដ្ឋានតូយ៉ូតា

ស្របពេលដែល វិបត្តិជំងឺ Covid-19 កំពុងកើតមានឡើង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចូលរួមចំណែកក្នុងការទប់ស្កាត់ជាមួយសកម្មភាពជាច្រើនដូចជា៖ ការផ្តល់ជូនរថយន្ត១៦កៅអីដល់ក្រសួងសុខាភិបាលដើម្បីរួមចំនែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ​Covid-19 ការស្ទង់កំដៅ ការរក្សាគម្លាតពីគ្នា ការចែកជូនម៉ាស់ និង ការបំពាក់នូវទឹកលាងដៃជាមួយការសម្អាតអនាម័យជាប្រចាំនៅគ្រប់ទីតាំងទាំងអស់។

លើសពីនេះ ដើម្បីសំរួលដល់អតិថិជន ដែលនៅតែត្រូវការប្រើប្រាស់រថយន្តជាចាំបាច់ ក៏ដូចជាត្រូវការថែទាំរថយន្តអោយមានដំណើរការល្អនោះ យានដ្ឋាន យើងខ្ញុំបានបង្កើតឡើងនូវកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមកគឺ ប្តូរប្រេង១ ថែមជូន១ ដោយឥតគិតថ្លៃ។

ឧទាហរណ៍ ៖ លោកអ្នកនាំយករថយន្ត Hilux Revo មកប្តូរប្រេង (Service A) អស់តម្លៃ ៨០ដុល្លារ នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៨០ដុល្លារ ត្រឡប់ទៅវិញភ្លាម សម្រាប់ប្តូរប្រេងរថយន្តផ្សេងមួយទៀត។ 

ជារួមគឺលោកអ្នក ចំណាយថវិការសម្រាប់តែរថយន្តមួយគ្រឿង នឹងទទួលបានការប្តូរប្រេងរថយន្តដល់ទៅ២គ្រឿង។

សូមរួសរាន់ឡើង មកទទួលយកការផ្តល់ជូនដ៏អស្ចារ្យមួយនេះ ដើម្បីទទួលបានការថែទាំរថយន្តដ៏ត្រឹមត្រូវស្របតាមស្តង់ដារ ព្រមជាមួយតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក។​

កម្មវិធីដ៏ពិសេសនេះ មាននៅសាខាទាំង៥ នៃយានដ្ឋាន តូយ៉ូតា (ខេមបូឌា)

*រាជធានីភ្នំពេញ៖  
?ស្នាក់ការកណ្តាលថ្មី (ទឹកថ្លា) ៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា – ៨០០ម៉ែត្រពីស្ពាន៧មករា
?សាខាបាក់ទូក ៖ តាមបណ្តោយផ្លូវសាធារណ៍រដ្ឋឆែក (ផ្លូវ១៦៩) – ទល់មុខឆៀងខាងឆ្វេងវិទ្យាល័យបាក់ទូក
?សាខាទួលសង្កែ ៖ តាមបណ្តោយផ្លូវជាសុផារ៉ា -៨០០ម៉ែត្រពីរង្វង់មូលកាំកូ

*តាមបណ្តាខេត្ត 
?សាខាបាត់ដំបង ៖ តាមបណ្តោយផ្លូវជាតិលេខ៥ កែងស្តុបទល់មុខច្រកចូលផ្សាថ្មី
?សាខាសៀមរាប ៖ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត (ម្តុំផ្សារ Macroខេត្តសៀមរាប)

ក្រុមហ៊ុន តូយ៉ូតា​​ (ខេមបូឌា) មានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល & ស៊េរីទាំងអស់នៃរថយន្ត TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្មប្រកបដោយទំនុកចិត្តជាច្រើន រួមមាន៖
? សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)
? សេវាកម្មជួសជុលទូទៅ
? សេវាកម្មតោន និងបាញ់ថ្នាំ
គ្រប់សេវាកម្មទាំងអស់របស់យើងគឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ ១០០% ពីរោងចក្រតូយ៉ូតា។
☎ សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម ០១៧ ២២២ ៨៥៧ / ០១៧ ៣៣៣ ៧១៩ https://www.facebook.com/toyotacambodiaaftersales/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+