ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM ផ្អាកផលិតឡានភីកអាប់លក់ដាច់បំផុតរបស់ខ្លួន ដោយសារកូវីដ១៩

ឧស្សាហកម្មយានយន្ត បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែជំងឺកូវីដ១៩ ដោយសង្វាក់ផលិតកម្មត្រូវផ្អាក, ចំនួនលក់បានដាំក្បាលចុះ ហើយកម្មវិធីបង្ហាញរថយន្តជាច្រើន ត្រូវផ្អាក ឬលុបចោលទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន GM បានផ្អាកការផលិតរថយន្តថ្មីៗជាច្រើនម៉ូដែល ដោយក្នុងនោះរួមមានទាំងរថយន្តភីកអាប់លក់ដាច់បំផុតរបស់ខ្លួន គឺ Chevrolet Silverado និង GMC Sierra ផងដែរ។

ក្រៅពីនោះ រថយន្តដែលទទួលរងផលប៉ះពាល់មានដូចជា Chevrolet Bolt, Chevrolet Corvette, Chevrolet Camaro និង Chevrolet Traverse រួមទាំង GMC Terrain ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានបារាំង នឹងជួយផលិតឧបករណ៍ជំនួយផ្លូវដង្ហើម ៥ម៉ឺនគ្រឿង

PSA Group គឺជាក្រុមហ៊ុនរថយន្តចុងក្រោយបង្អស់មួយ ដែលនឹងជួយផលិតឧបករណ៍ជំនួយផ្លូវដង្ហើម ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ស្របពេលដែលប្រទេសជុំវិញពិភពលោក កំពុងតស៊ូដើម្បីលុបបំបាត់វា។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនរថយន្តបារាំងខាងលើនឹងសហការណ៍ជាមួយ ក្រុមហ៊ុនផលិតឧបករណ៍ជំនួយផ្លូវដង្ហើម Air Liquide Medical Systems, Schneider Electric និង Valeo ដើម្បីផលិតឧបករណ៍ជំនួយផ្លូវដង្ហើមឲ្យ ១០ ០០០គ្រឿងសិន ត្រឹមពាក់កណ្តាលខែឧសភា។

ក្រុមហ៊ុន PSA បានបង្កើតរោងជាងមួយរួចជាស្រេច នៅក្នុងរោងចក្រនៃស្រុក Poissy របស់ខ្លួន ដោយក្នុងនោះមានបុគ្គលិកស្ម័គ្រចិត្តជាង ៥០នាក់ ដើម្បីផលិតផ្នែក ឬគ្រឿង សម្រាប់ផលិតឧបករណ៍ជំនួយផ្លូវដង្ហើមនេះ។ ការដំឡើងចុងក្រោយបង្អស់ នឹងត្រូវធ្វើឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Air Liquide ស្ថិតនៅក្នុងស្រុក Antony ប្រទេសបារាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាដូខែថ្មី ពីរដ្ឋាភិបាល! ប្រេងសាំងទូទាំងប្រទេសតម្លៃត្រឹមតែ ជាង ២ពាន់រៀល ក្នុង ១លីត្រ

យោងតាមសេចក្តីប្រកាសនៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួង ពាណិជ្ជកម្មបានអោយដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ក្នុង ១លីត្រ។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ មេសា ឆ្នាំ២០២០ នេះ ប្រេងសាំងធម្មតាមានតម្លៃ ២.៣៥០ រៀល និងប្រេងម៉ាស៊ូតតម្លៃ ២.៤៥០ រៀល ក្នុង ១លីត្រ តែប៉ុណ្ណោះ។

ខាងក្រោមនេះជាសេចក្តីប្រកាសលម្អិត៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានឆ្នាំ២០២០ ដែលនឹងក្លាយជាឡាន Classic នាពេលអនាគត

និយមន័យនៃអ្វីដែលធ្វើឲ្យរថយន្តមួយក្លាយជារថយន្ត Classic គឺមានលក្ខណៈខុសៗគ្នា។ នៅសហរដ្ឋអាមេរិក ក្លឹបរថយន្ត Classic Car Club of America មានបញ្ជីឈ្មោះរថយន្តដែលពួកគេចាត់ទុកជា រថយន្ត Classic ដោយរថយន្តទាំងនោះត្រូវបានផលិតនៅចន្លោះឆ្នាំ១៩១៥ និង ១៩៤៨។

នៅប្រទេសកាណាដា ពាក្យថារថយន្ត Classic ត្រូវបានអនុវត្តចំពោះរថយន្តដែលមានអាយុលើសពី ២៥ឆ្នាំ។ នៅចក្រភពអង់គ្លេស ភាគច្រើនជារថយន្តដែលមានអាយុកាលលើសពី ៤០ឆ្នាំ ឬរថយន្តដែលមានអាយុកាលច្រើនឆ្នាំ ហើយមានតម្លៃលើសពី ១៥ ០០០ផោន។

ដោយឡែក ខាងក្រោមនេះគឺជារថយន្តស៊េរីឆ្នាំ២០២០ ជាច្រើនម៉ូដែល ដែលគេគិតទុករួចជាមុនថា នឹងក្លាយជារថយន្តប្រភេទ Classic នាពេលអនាគត ដោយក្នុងនោះរួមមានដូចជា៖

១) Toyota Supra

២) Mazda MX-5

៣) Nissan GT-R

៤) Chevrolet Corvette C8 Stingray

៥) Bentley Flying Spur

៦) Ford Mustang Shelby GT500

៧) Mini Cooper SE

៨) Porsche 911 Carrera S

៩) Porsche Taycan

១០) Dodge Charger SRT Hellcat Widebody

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡាន BMW ថ្មី តែកុម្ម៉ង់ទឹកថ្នាំឡាន Audi លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

មុនពេល BMW បង្ហាញរថយន្ត M3 ជំនាន់ថ្មីនៅចុងឆ្នាំនេះ BMW M340i គឺជារថយន្តកម្លាំងខ្លាំងបំផុតមួយរបស់ត្រកូល 3-Series (G20)។

BMW M340i ស៊េរីឆ្នាំ២០២០ ថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ប្រើប្រព័ន្ធប៉ុងពីរ xDrive AWD មានតម្លៃចាប់ពី ៥៦ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ដោយឡែក ថ្មីៗនេះ YouTuber ម្នាក់មានឈ្មោះថា Joe Achilles បានទិញរថយន្តនេះ ប៉ុន្តែបែរជ្រើសរើសពណ៌តួខ្លួនរថយន្តខាងក្រៅ ហៅថា Nardo Grey ដែលជាពណ៌ប្រផេះ ហើយគេដឹងថាជាពណ៌របស់រថយន្ត Audi។

BMW បានឲ្យដឹងថា ការជ្រើសរើសពណ៌ផ្សេងក្រៅពីពណ៌ស្តង់ដារបែបនេះ គឺតម្រូវឲ្យរង់ចាំរយៈពេល ៦ ទៅ ៨សប្តាហ៍បន្ថែមទៀត។ ទោះជាយ៉ាងណា ការរង់ចាំរបស់ Joe ពិតជាមិនខកបំណងឡើយ នៅពេលបានឃើញរថយន្ត BMW M340i ពណ៌ Nardo Grey របស់ខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រៀបធៀប Genesis G80 ស៊េរី ២០២១ ជាមួយស៊េរីមុនខុសគ្នាដាច់ស្រឡះ

Genesis បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល G80 នា​ឆ្នាំ ២០១៦ ​ដែល​វា​គឺ​ជា​រថយន្ត​ Sedan ធន់​កណ្ដាល​​​​​ប្រណីត​ សម្រាប់​ប្រកួតប្រជែង​ជា​មួយ​រថយន្ត​ BMW 5-Series, Mecedes-Benz E-Class និង Audi A6 ជា​ដើម។

ពេល​នេះ​ Genesis បាន​បង្ហាញ​ចេញ​រថយន្ត​ G80 ជំនាន់​ថ្មី​ជា​ស៊េរី​ឆ្នាំ ២០២១ ដែល​ការ​វិល​ត្រឡប់​លើក​នេះ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​អាច​ឲ្យ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ដែល​គូ​ប្រជែង​​ខ្លាច​រអា។​ ​​ការ​ឌីហ្សាញ​ថ្មី​ពិត​ជា​ទាក់ទាញ​សម្បើម គួប​ផ្សំ​នឹង​ការ​បន្ថែម​នូវ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន។ ត​ទៅ​នេះ​ជា​ការ​ប្រៀប​ធៀប​រវាង G80 ជំនាន់​ថ្មី និង​ជំនាន់​មុន ដើម្បី​មើល​ថា​មាន​ការ​ផ្លាស់​ប្ដូរ​កម្រិត​ណា​ខ្លះ ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តមួយកាត់បន្ថយប្រាក់ខែ CEO ដល់ ៥០%

ក្រុមហ៊ុន​ Fiat Chrysler Automobiles នឹង​ជំពាក់​ប្រាក់​ខែ​បុគ្គលិក​នៅ​ជុំវិញ​ពិភពលោក​រហូត​ដល់ ២០% ក្នុង​រយៈពេល​ ៣ ខែ​ខាង​មុខ​ ដើម្បី​ជៀស​ផុត​ពី​ការ​កាត់​បន្ថយ​បុគ្គលិក​ដោយ​សារ​ការ​រាតត្បាត​នៃ​​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ The Detroit News

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ លោក Mike Manley បាន​បង្ហាញ​ក្នុង​លិខិត​ដែល​ផ្ញើ​ជូន​បុគ្គលិក​របស់​ខ្លួន​ថា​ការ​កាត់​បន្ថយ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ហើយ​អាច​មាន​រយៈពេល​រហូត​ដល់ ៣​ ខែ។ ក្រុមហ៊ុន​នឹង​សង​​ប្រាក់​ខែ ២០% នៃ​រយៈពេល​ ៣ខែ​​នេះ​វិញ ដោយ​មិន​ឲ្យ​​លើស​ថ្ងៃ​ទី ១៥ ខែ​មីនា​ឆ្នាំ ២០២១ នោះ​ទេ។

លោក​ Manley បាន​បន្ថែម​ដែរ​ថា​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា រូប​លោក​នឹង​ទទួល​យក​ប្រាក់​ខែ​​ពាក់​កណ្ដាល​នៃ​ប្រាក់​ខែ​ធម្មតា រយៈពេល ៣ ខែ​បន្ទាប់។ បន្ថែម​ពី​នេះ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់ FCA ចំនួន ១៩ រូប ក៏​នឹង​​ត្រូវ​កាត់​បន្ថយ​ប្រាក់​ខែ ៣០% ក្នុង​អំឡុង​ពេល​ដូច​គ្នា។ ចំណែក​ប្រធាន FCA លោក John Eklann និង​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ដទៃ​ទៀត​នឹង​មិន​ទទួល​បាន​ភាគលាភ​រយៈពេល​មួយ​ឆ្នាំ​ពេញ។

ការ​សម្រេច​ចិត្ត​របស់ FCA គឺ​ស្រដៀង​នឹង​អ្វី​ដែល​ក្រុមហ៊ុន​រថយន្ត​ General Motors ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ដែរ។ ក្រុមហ៊ុន GM នឹង​កាត់​បន្ថយ​ប្រាក់​ខែ​នៃ​បុគ្គលិក​ប្រមាណ ៦៩០០០ នាក់​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​​ចំនួន ២០% ហើយ​នឹង​សង​ពួក​គេ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៥ ខែ​មីនា​ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្ដល់អំណោយជារថយន្ត ជូនក្រសួងសុខាភិបាលដើម្បីរួមចំណែកប្រយុទ្ធប្រឆាំង វីរុសកូវីដ១៩

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ​លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានសម្រេចឧបត្ថម្ភ រថយន្តម៉ាក HIACE ១៦កៅអី ស៊េរីឆ្នាំ២០២០មួយគ្រឿង ដែលមានតម្លៃ ៦១.៩០០ដុល្លារ​សហរដ្ឋ​អាមេរិក​ ជូនដល់​ក្រសួង សុខាភិបាល តាមរយៈ ឯកឧត្តម​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ​​ក្រសួង សុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដាលនៃវីរុសកូវីដ១៩(COVID-19) ដែលការប្រគល់ នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា ដែលមានទីតាំងស្ថិតនៅលើ​​មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចដែលយើងទាំងអស់បានជ្រាប ច្បាស់ហើយថា នៅក្នុងពេលបច្ចុប្បន្ន​នេះ ​ប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវមេរោគរាតត្បាត ជាសកល (COVID-19) ដែលរាជ​រដ្ឋា​ភិបាល​​កំពុងតែ​​​ចាត់​​វិធាន​ការ​យ៉ាងតឹងរឹង ដើម្បីទប់ទល់​នឹងវីរុសដ៏កាចសាហាវ​​មួយនេះ ​​តាមប្រសាសន៍អំពាវនាវ​ដ៏​ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ និងលះបង់ កម្លាំងកាយចិត្ត ក្នុងការព្យាបាលអ្នកជម្ងឺ នាពេលកន្លងមក។ លើសពីនេះទៅទៀត​ ក្រុមហ៊ុន ក៏សូមអរគុណដល់បណ្តាស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខាភិបាលពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​​​សហរដ្ឋអាមេរិក និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រក ករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បី ទប់ស្កាត់ការចម្លង និងការរីករាលដាលវីរុសកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សង្ឈឹមយ៉ាងមុតមាំថា រថយន្តដែលបានឧបត្ថម្ភជូននៅពេលនេះ នឹងអាចចូលរួមចំណែក យ៉ាងសំខាន់មួយ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗ ដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ឲ្យរួចផុតពីមេរោគដ៏កាចសាហាវមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត ឈានមុខគេនៅខ្មែរ ផ្តល់ជូនរថយន្ត១គ្រឿង ដើម្បីប្រឆាំងនឹងកូវីដ១៩

(ភ្នំពេញ) ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបាន និងសមជាក្រុមហ៊ុនជប៉ុន ដែលពោរពេញដោយបេះដូងមនុស្សធម៌ពិតៗ ដោយក្រុមហ៊ុនតូយ៉ូតា (កម្ពុជា) បានឧបត្ថមរថយន្តតូយ៉ូតា Hiace ១៦កៅអី ឆ្នាំ២០២០ ចំនួន ១គ្រឿង ដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានរបស់ លោក ឧកញ៉ា គង់ នួន លោក ហ៊ីរ៉ូយូគី អីតុ ថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅឯទីស្នាក់ការកណ្តាលរបស់តូយ៉ូតា។

យោងតាមព័ត៍មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹក កម្ពុជាបានធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ២៣នាក់រួចមកហើយ។ ក្នុងនាម ខ្ញុំជាខ្មែរម្នាក់ ពិតជាមានមោទនៈភាព និងសម្តែងនូវការអរគុណយ៉ាងក្រៃលែង សម្រាប់ការយកចិត្តទុកដាក់នេះ ហើយសង្ឃឹមថាកម្ពុជានឹងអាចគ្រប់គ្រងស្ថានការណ៌នេះបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Discovery Sport ឆ្នាំ២០២០ មានលក់នៅថៃហើយ នេះតម្លៃវា!

ក្រុមហ៊ុន Inchcape Thailand បានដាក់លក់រថយន្ត Land Rover Discovery Sport ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត Land Rover Discovery Sport ថ្មីនេះ មានជម្រើសម៉ាស៊ីន ២ប្រភេទ សម្រាប់ទីផ្សារប្រទេសថៃ គឺ ប្រភេទ Plug-Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៣ស៊ីឡាំង និងប្រព័ន្ធអគ្គិសនី មានកម្លាំងសរុប ៣០០សេះ និង ប្រភេទម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ Turbo កម្លាំង ១៨០សេះ។

Discovery Sport ថ្មីខាងលើ ឥឡូវនេះបំពាក់អេក្រង់ធំរហូតដល់ទៅ ១០អ៊ីង ព្រមទាំងប្រព័ន្ធសំឡេង Meridian ដល់ទៅ ១៩គ្រាប់ឯណោះ។ Discovery Sport ម៉ូដែល D180 ប្រើម៉ាស៊ីនម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃ ៤,៤លានបាត ឬប្រហែល ១៣៤ ០០០ដុល្លារ ខណៈប្រភេទ Plug-Hybrid មានតម្លៃ ៣,៨លានបាត ឬប្រហែល ១១៦ ០០០ដុល្លារ។

នៅលើទីផ្សារប្រទេសថៃ Discovery Sport គឺជាគូប្រជែងរបស់ Audi Q5, BMW X3, Mercedes-Benz GLC និង Volvo XC60៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+