ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តតូយ៉ូតាស៊េរី២០២០ ចុះសាហាវណាស់ក្រោម៣ម៉ឺនទៀត!ទិញលើកនេះដឹងតែចំណេញច្រើន! តោះទិញមួយទុកជិះចូលឆ្នាំ!ប្រយត្ន័ទិញអត់ទាន់គេ!

ថ្មីៗនេះក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)បានធ្វើការប្រកាសនៅលើទំពរ័ Facebook របស់ខ្លួនក្នុងការបញ្ចុះតំលៃសាហាវមិនដែលមានពីមុនមកហើយសុទ្ធតែស៊េរីឆ្នាំ២០២០ទៀត។ បងប្អូនកម្ពុជាយើង ពិតជាស្គាល់ច្បាស់ណាស់ពីគុណភាពរថយន្តតូយ៉ូតា ព្រោះជិះតកូនតចៅ ស្រលាញ់ត្រង់ធន់ ស៊ីប្រេងសាំងតិច​ ងាយស្រួលជួសជុល សម្បូរគ្រឿងបន្លាស់ ហើយស្រួលលក់ចេញបានតំលៃថ្លៃទៀតបើប្រៀបធៀបជាមួយម៉ាកដទៃ។  តោះមកមើលរថយន្តតូយ៉ូតាណាខ្លះចុះថ្លៃ?

ទិញលើកនេះដឹងតែចំណេញច្រើនហើយ ព្រោះតូយ៉ូតាមិនដែលចុះថ្លៃម្លឹងៗទេ! ក្រុមហ៊ុនមានផ្តល់ជូនការធានា3ឆ្នាំឬ10ម៉ឺនគីឡូ ហើយអតិថិជន ចង់បង់រំលស់ក៏បាន ដូរឡានចាស់យកឡានថ្មីក៏បានក្រុមហ៊ុនទិញចូលទាំងអស់ម៉ាកអីក៏ដោយ។

ក្រុមហ៊ុនថាតំលៃនេះមិនមានស្តុកច្រើនទេ បើអស់ស្តុកហើយ ក្រុមហ៊ុនឈប់លក់តំលៃនេះទៀតហើយ! តោះស្រូតឡើងទាន់ក្រុមហ៊ុនចុះថ្លៃ ទិញទុកជិះចូលឆ្នាំ!

បើចាប់អារម្មណ៍អាចទាក់ទងក្រុមហ៊ុនបាន ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣​ ឬទំពរ័ Facebook: Toyota Cambodia

សូមពិនិត្យរូបភាព ជាមួយតម្លៃខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកម្លាំង ២០០០ សេះ លក់ដាច់អស់ហើយសម្រាប់ការផលិតឆ្នាំនេះ

Lotus Evija គឺ​ជា​រថយន្ត​​មាន​​កម្លាំង​ខ្លាំង​​​ផុត​លេខ​មួយ​ ហើយ​មើល​ទៅ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​អតិថិជន​សម្រាប់​រថយន្ត​តម្លៃ ២,៦ លាន​ដុល្លារ​នេះ​ឡើយ។

ពេល​ជួប​និយាយ​ជា​មួយ​ Autocars ក្រុមហ៊ុន Lotus បាន​បញ្ជាក់​ថា​រថយន្ត​ Evija ទាំង​អស់​ ដែល​ខ្លួន​គ្រោង​ផលិត​សម្រាប់​ឆ្នាំ ២០២០ នេះ គឺ​រក​ម្ចាស់​​បាន​អស់​ហើយ។ យ៉ាងណាក្ដី​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា​លក់​ចេញ​បាន​ប៉ុន្មាន​គ្រឿង​នោះ​ឡើយ ក្នុង​ចំណោម​រថយន្ត​ទាំង ១៣០ គ្រឿង​ដែល​ក្រុមហ៊ុន​គ្រោង​ផលិត។

Lotus Evija នឹង​ផលិត​ឡើង​នៅ​រោងចក្រ​ថ្មី​នៅ​​ទីស្នាក់ការ​នៅ​តំបន់ Norfolk របស់​ក្រុមហ៊ុន​ ខណៈ​ដែល​ការ​​បង្កើត​រោងចក្រ​នេះ​គឺ​ជិត​​​រួច​រាល់​ហើយ។

រថយន្ត​ Evija មាន​បំពាក់​អាគុយ​ទំហំ ៧០ គីឡូវ៉ាត់​ម៉ោង​ ដែល​​មាន​ភ្ជាប់​នឹង​ប្រព័ន្ធ​សាក​ថ្ម​កម្លាំង​ ៨០០ គីឡូវ៉ាត់​ម៉ោង។ ​វា​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​ដែល​បង្កើត​កម្លាំង​សរុប​បាន​ ១៩៧២ សេះ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ផលិត​លក់​លើ​ទីផ្សារ​មួយ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកដែលបានឃើញផ្ទាល់ភ្នែក ប្រាប់អំពីរូបរាង Ford F-150 ប្រភេទអគ្គិសនី

ក្រុម​ការងារ F150 Gen 14 បាន​បង្កើត​រូបភាព Render ថ្មីៗ​ជា​ច្រើន​ដែល​បង្ហាញ​នូវ​រូបរាង​រថយន្ត​ Ford F-150 ប្រភេទ​អគ្គិសនី ដែល​រូបភាព​នេះ​បង្កើត​ឡើង​ផ្អែក​តាម​ប្រភព​ផ្ទៃ​ក្នុង​ដែល​បាន​ឃើញ​រូបរាង​រថយន្ត​នេះ​ច្បាស់ៗ។


រូបភាព​បាន​បង្ហាញ​ថា​នៅ​ផ្ទាំង​ប៉ាណា​ខាង​មុខ​របស់​រថយន្ត​មាន​ជា​លក្ខណៈ​បិទ​ជិត​ មិន​មាន​ការ​ឌីហ្សាញ​បែប​សំណាញ់​នោះ​ឡើយ ដែល​ការ​ឌីហ្សាញ​នេះ​គឺ​​ស្រដៀង​គ្នា​នឹង​រថយន្ត​ Mustang Mach-E ដែល​ជា​រថយន្ត​អគ្គិសនី​មួយ​ដែរ​របស់ Ford។

Ford និយាយ​ថា​រថយន្ត​ភីកអាប់​អគ្គិសនី F-150 នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ឆ្នាំ ២០២១។ ព័ត៌មាន​អំពី​វា​មិន​មាន​ច្រើន​នោះ​ទេ ប៉ុន្តែ Ford ធ្លាប់​បង្ហាញ​អំពី​សមត្ថភាព​រថយន្ត​អគ្គិសនី​នេះ​ដែល​អាច​អូស​សណ្ដោង​ទម្ងន់​បាន​ ៥០០ តោន និង​អះអាង​ថា​វា​អាច​ជិះ​បាន​ចម្ងាយ​​បាន ៤៨២ គ.ម ពេល​សាក​ពេញ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលឡានថ្មីរបស់ Koenigsegg អាចរត់ដល់ ៥៣២ គ.ម/ម៉

នៅ​ពេល​ដែល​រថយន្ត​ Jesko Absolut បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ដើម​សប្ដាហ៍ ក្រុមហ៊ុន Koenigsegg មិន​បាន​បញ្ជាក់​អំពី​ល្បឿន​អតិបរមា​របស់​រថយន្ត​នេះ​ឡើយ។ ក្រុមហ៊ុន​រថយន្ត​ស៊ុយអែត​នេះ​បាន​ត្រឹម​និយាយ​ថា​​រថយន្ត​នេះ នឹង​ចូល​ជា​ប្រវត្តិសាស្ត្រ​ជា​រថយន្ត​ល្បឿន​លឿន​បំផុត​របស់​ក្រុមហ៊ុន។

យ៉ាងណាក្ដី​ក្រុម​ការងារ​នៃ​វិបសាយ Road and Track អាច​ដឹង​អំពី​ល្បឿន​កំពូល​របស់​រថយន្ត​ថ្មី​នេះ​បាន​​ ពេល​ជួប​និយាយ​ជា​មួយ​លោក Christian von Koenigsegg ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន។ ការ​ធ្វើ​តេស្ត​តាម​កុំព្យូទ័រ​បង្ហាញ​ថា​រថយន្ត​ Absolut អាច​រត់​ដល់​ល្បឿន ៥៣២ គ.ម/ម៉ ឯណោះ។

យ៉ាងណាក្ដី​ដើម្បី​រត់​ដល់​ល្បឿន​នេះ​​ក្នុង​ស្ថានភាព​ជាក់​ស្ដែង​នោះ ក្រុមហ៊ុន​នឹង​ត្រូវ​ការ​ផ្លូវ​ធ្វើ​តេស្ត​ដែល​មាន​រយៈ​ឆ្ងាយ​បំផុត ដែល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ សម្រាប់​ផ្លូវ​នៅ ​Johnny Bohmer Proving Grounds មាន​ប្រវែង​វែង​គួរសម​ដែរ ប៉ុន្តែ​វា​អាច​ឲ្យ​រថយន្ត​រត់​បាន​ត្រឹម ៤៥១ គ.ម/ម៉ ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Keonigsegg។

រថយន្ត​ Jesko Absolut គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​រហូត​ដល់ ១៦០០ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញតម្លៃឡាន SUV ប្រណីតរបស់កូរ៉េ ក្រុមហ៊ុនអាល្លឺម៉ង់អាចភ័យ

GV80 គឺ​ជា​រថយន្ត​ SUV ដំបូង​របស់​ម៉ាក​រថយន្ត​ប្រណីត​របស់​កូរ៉េ​ខាង​ត្បូង Genesis ហើយ​ពេល​នេះ​តម្លៃ​លក់​របស់​វា​​នៅ​អាមេរិក​ចាប់​ផ្ដើម​លេច​ចេញ មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ​ ២០២០ នេះ។

តម្លៃ​របស់​ GV80 គឺ​មាន​ចាប់​ពី ៤៨ ៩០០ ដុល្លារ ដែល​តម្លៃ​នេះ​គឺ​ធូរ​ថ្លៃ​ជាង​រថយន្ត​ដែល​ជា​គូ​ប្រជែង​ មាន​ដូច​ជា​ BMW X5 ​ធូរ​ថ្លៃ​ជាង​ដល់​ទៅ​ ១ ម៉ឺន​ដុល្លារ និង​​ធូរ​ជាង Mercedes-Benz GLE-Class រាប់​ពាន់​ដុល្លារ​ផង​ដែរ។

ទោះ​បី​ជា​​ធូរ​ថ្លៃ​ជាង​មែន ប៉ុន្តែ​ប្រភេទ Base Option នៃ​រថយន្ត GV80 មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​ជា​ច្រើន ដូច​ជា​មាន​ដំបូល​កញ្ចក់​ថ្លា, មាន​កៅអី​កម្ដៅ, មាន​អេក្រង់​​កម្សាន្ត​ទំហំ ១៤,៥ អ៊ីញ, មាន​កៅអី​ស្រោប​ដោយ​ស្បែក​ដេរ​ដោយ​ថ្នេរ​អំបោះ, មាន​អំពូល​ភ្លើង LED សុទ្ធ, មាន​ពោង​សុវត្ថិភាព ១០ និង​មុខងារ​សុវត្ថិភាព​ពិសេសៗ​ជា​ច្រើន​ទៀត។

រថយន្ត GV80 ប្រភេទ Base គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៥ លីត្រ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ RWD។ វា​ក៏​មាន​ផង​ដែរ​នូវ​ជម្រើស​ម៉ាស៊ីន​ធំ ៦ ស៊ីឡាំង ចំណុះ ៣,៥ លីត្រ ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ AWD៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមលុយទៅ! នេះតម្លៃឡាន Audi SQ8 ២០២០ សិស្សប្អូន Lamborghini Urus

រថយន្ត Audi SQ8 នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាប៉ុន្មានខែខាងមុខទៀត ជាមួយនឹងតម្លៃផ្លូវការចាប់ពី ៨៩ ០០០ដុល្លារ។

ស្ថិតនៅចន្លោះម៉ូដែល Q8 និង RS Q8 រថយន្ត Audi SQ8 នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥០០សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី។ បន្ថែមពីនេះ វាក៏បំពាក់ប្រព័ន្ធប៉ុងពីរ quattro AWD និង ប្រព័ន្ធចង្កូតវិលកង់ទាំងបួន All-wheel steering ផងដែរ។

ដោយឡែក ផ្នែកខាងក្នុងកាប៊ីនវិញ រថយន្ត Audi SQ8 បានរៀបចំ និងរចនាឡើងយ៉ាងប្រណីត ព្រមទាំងទំនើប ជាមួយនឹង ដៃចង្កូត និងពូកស្បែក, ប្រព័ន្ធភ្លើង Ambient Lighting, ដំបូល Panoramic Sunroof, កន្លែងសាកថ្មទូរសព្ទមិនបាច់ប្រើខ្សែ, ប្រព័ន្ធសំឡេង Bang & Olufsen, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,១អ៊ីង ព្រមទាំងអេក្រង់បញ្ជាមុខងារទំហំ ៨,៦អ៊ីងទៀតផង។

លើសពីនេះ SQ8 ក៏បំពាក់ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ ក្រៅពី SQ8 ធម្មតា (ប្រភេទ Base Model) ក្រុមហ៊ុន Audi ក៏ជម្រើសមួយម៉ូដែលទៀត គឺ SQ8 Prestige ដែលមានតម្លៃចាប់ពី ៩៤ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញឡាន A3 Sportback ស៊េរីឆ្នាំ២០២០ រាងរឹតតែអេម

Static photo, Colour: Atoll blue

ក្រុមហ៊ុន Audi បានបញ្ចេញរថយន្តខ្នាតតូចម៉ូដែល A3 Sportback ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

A3 Sportback ជំនាន់ទី៣ នេះ មានប្រវែងវែងជាងមុន ៣០មីល្លីម៉ែត្រ ខណៈប្រវែងពីកង់មុខទៅកង់ក្រោយនៅដដែល ពោលគឺ ២,៦មីល្លីម៉ែត្រ។

រថយន្តអាល្លឺម៉ង់នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbo មានកម្លាំង ១១៦សេះ និងជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo មានកម្លាំង ១៥០សេះ។ ពួកវាបំពាក់ប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប្រព័ន្ធប៉ុងមួយវិលកង់មុខដូចគ្នា។

Audi ក៏នឹងបញ្ចេញរថយន្ត A3 Sportback ប្រភេទ High-performance ដែលនឹងត្រូវហៅថា S3 ដោយបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ មានកម្លាំងច្រើនជាង ៣០០សេះ និង RS3 មានកម្លាំងខ្ទង់ ៤០០សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM សន្យាផលិតឡានអគ្គិសនីផ្តួល Tesla ដើម្បីស្រង់ដើមវិញ

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន General Motors Co បានបង្ហាញពីគម្រោងផលិតរថយន្តអគ្គិសនី សម្រាប់ម៉ាកនិមួយៗរបស់ខ្លួន ចាប់ផ្តើមពីឆ្នាំ២០២០ នេះតទៅ ហើយសន្យាថានឹងផ្តួល Tesla ដើម្បីស្រង់ដើមមកវិញ។

រថយន្តអគ្គិសនីដំបូងបង្អស់របស់ GM គឺ Cadillac Lyriq ដែលនឹងបង្ហាញខ្លួននៅខែមេសា និង Chevrolet Bolt បង្ហាញខ្លួននៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ រថយន្ត Chevrolet Bolt ដែលប្រើកញ្ចប់អាគុយធំ ក៏នឹងបង្ហាញខ្លួនផងដែរ នៅឆ្នាំ២០២១ តាមពីក្រោយដោយ GMC Hummer។

កញ្ចប់អាគុយដែលនឹងត្រូវប្រើលើរថយន្តអគ្គិសនីរបស់ GM គឺម៉ាក Ultium ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយដល់ ៤០០ម៉ាយ៍ (៦៤០គីឡូម៉ែត្រ) ច្រើនជាង Tesla Model S ដែលត្រឹម ៣៩០ម៉ាយ៍ (៦២៥គីឡូម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-30 ឆ្នាំ២០២០ ចេញលក់នៅថៃ តែ៣ម៉ឺនស្តើង

ក្រុមហ៊ុន Mazda Sales Thailand បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល CX-30 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

បើនិយាយពីទំហំ រថយន្ត Mazda CX-30 នេះស្ថិតនៅចន្លោះរថយន្ត CX-3 និង CX-5 ដោយមានប្រវែង ៤,៤ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ។ វាប្រើគ្រោងឆ្អឹង, ម៉ាស៊ីន និងប្រអប់លេខ ដូចទៅនឹងរថយន្ត Mazda 3 ដែរ។

CX-30 បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ។ មិនតែប៉ុណ្ណោះ វាមានបំពាក់មុខងារច្រើនជាងគូប្រជែង ដូចជា Honda HR-V, Toyota C-HR និង Nissan Kicks ជាដើម។

ចំពោះតម្លៃវិញ គឺចាប់ពី ៩៨៩ ០០០បាត (៣១ ៣០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 C , ១,១លានបាត (៣៥ ០០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 S និង ១,២លានបាត (៣៨ ០០០ដុល្លារ) សម្រាប់ម៉ូដែល CX-30 SP៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានជប៉ុននឹងត្រូវប្រកួតនឹងឡានកូរ៉េ ដើម្បីឈ្នះពានឡានពិភពលោកប្រចាំឆ្នាំ ២០២០

អ្នក​សារព័ត៌មាន​ផ្នែក​យានយន្ត​ចំនួន ៨៦ រូប​ បាន​ធ្វើ​ការ​ជម្រុះ​ចោល​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​យក​ពាន​ “រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០” ដោយ​ពេល​នេះ​រក​ឃើញ​បេក្ខភាព​ចុង​ក្រោយ​ចំនួន ៣។

Kia Telluride

សង្គ្រាម​ដណ្ដើម​យក​ពាន​ “រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ” នឹង​​​ឃើញ​ការ​ប្រកួត​គ្នា​រវាង​រថយន្ត Mazda ចំនួន​ពីរ​ គឺ Mazda3 និង Mazda CX-30 ជា​មួយ​នឹង​រថយន្ត​ Kia Telluride របស់​កូរ៉េ​ខាង​ត្បូង។

Mazda CX-30
Mazda3

រថយន្ត​ដែល​មិន​អាច​មាន​ឈ្មោះ​ទៅ​កាន់​ជុំ​​ផ្ដាច់​ព្រ័ត្រ​មាន​ Hyundai Sonata, Kia Soul EV, Range Rover Evoque, Mercedes-Benz CLA, Mercedes-Benz GLB, and Volkswagen Golf និង Volkswagen T-Cross។

គួរ​ដឹង​​ឈ្មោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​អំឡុង​ពេល​នៃ​ការ​បើក​កម្មវិធី​តាំង​បង្ហាញ​រថយន្ត New York Auto Show នា​ពេល​ខាង​មុខ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+