ផ្ទាំងផ្សាយពាណិជ្ជកម្ម

Gemera ជារថយន្តតម្លៃថោកជាងគេបំផុតរបស់ Koenigsegg

ក្រុមហ៊ុន​ Koenigsegg បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ចំនួន​ពីរ​ម៉ូដែល​គឺ Jesko Absolut និង Gemera ត្បិត​ថា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show ឆ្នាំ ២០២០ បាន​រំសាយ​ក៏​ដោយ​ក្ដី។

ចំពោះ​ម៉ូដែល Gemera គឺ​មាន​តម្លៃ​លក់​ ១,៧ លាន​ដុល្លារ ដែល​ជា​ម៉ូដែល​ថោក​ជាង​គេ​បំផុត​ហើយ​​បើ​ប្រៀប​ធៀប​នឹង​បង​ប្អូន​របស់​វា​ ដែល​មាន​ Regera តម្លៃ ២ លាន​ដុល្លារ, Agera RS មាន​តម្លៃ ២,៥ លាន​ដុល្លារ និង Jesko តម្លៃ ២,៨ លាន​ដុល្លារ។ រថយន្ត​នេះ​ក៏​ផលិត​មាន​ចំនួន​កំណត់​ដូច​បង​ប្អូន​របស់​វា​ដែរ ដោយ​ផលិត​ត្រឹម ៨០ គ្រឿង​ប៉ុណ្ណោះ ហើយ​សម្រាប់​ម៉ូដែល​ Jesko ផលិត​ត្រឹម ១២៥ គ្រឿង។

រថយន្ត​ Gemera មាន​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​បាន​សរុប ១១០០ សេះ និង​មាន​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ ៣ ស៊ីឡាំង ជា​ប្រភេទ Twin-Turbo ​បង្កើត​កម្លាំង​បាន ៦០០ សេះ។ សរុប​បញ្ចូល​គ្នា​ទៅ​គឺ​មាន​កម្លាំង​រហូត​ដល់ ១៧២៧ សេះ អាច​ឲ្យ​រថយន្ត Gemera ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ១,៩ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៤០០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ចង់ទិញឡានថ្មីទុកជិៈចូលឆ្នាំ មើលនេះសិន ចំនេញលុយច្រើនខ្លាំង

នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតាបានធ្វើការប្រកាសថ្ងៃនេះ នូវការផ្តល់ជូនតំលៃមហាពិសេសមិនធ្លាប់មានពីមុនមក សម្រាប់បងប្អូនដែលមានបំណងចង់ទិញរថយន្តសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ សំខាន់ទិញចុះថ្លៃហើយ ឈ្លាតបានកាដូរបន្ថែមទៀត នេះបានថាចំនេញលើគោកម៉ង។

តម្លៃទាំងនោះរួមមាន៖

តម្លៃខាងលើនេះបានមកពីទំព័រផ្លូវការរបស់តូយ៉ូតា (ខេមបូឌា)
ប្រភព៖ តូយ៉ូតា (ខេមបូឌា)

គេលក់មានចំនួនកំណត់ទេណាបងប្អូន ចឹងបើមានចម្លល់ ឬខ្លាចទិញមិនទាន់គេអី អាចទាក់ទង 017 333 503/ 086 333 503

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បង្ហាញរាងឡានអគ្គិសនីថ្មី ម៉ូដែល i4 ត្រៀមចេញលក់ឆ្នាំ២០២១

ក្រុមហ៊ុន BMW បានបង្ហាញរថយន្តអគ្គិសនីហៅថា Concept i4 ដែលយករូបរាងពីម៉ូដែល 4 Series Gran Coupe នាថ្ងៃអនាគត។ ប៉ាណាផ្នែកខាងមុខដ៏ធំសម្បើមរបស់វា នឹងត្រូវប្រើលើម៉ូដែល i4 នេះ ក៏ដូចជារថយន្តអគ្គិសនីផ្សេងទៀតរបស់ BMW នាថ្ងៃអនាគត។

ក្រុមហ៊ុន BMW អះអាងថា i4 នឹងចូលសង្វាក់ផលិតកម្មនៅឆ្នាំក្រោយ។ វានឹងបំពាក់អាគុយអគ្គិសនីដែលមានកម្លាំងដល់ ៥៣០សេះ អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ ហើយប្រើពេលត្រឹមតែ ៤,០វិនាទីប៉ុណ្ណោះ សម្រាប់ការជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រ។

BMW i4 នឹងក្លាយជាគូប្រជែងរបស់រថយន្ត Tesla Model S និង Audi E-Tron GT ជាដើម។ ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនទាន់បានបង្ហាញពីតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ចេញឡានថ្មីម៉ូដែល 765LT កម្លាំង៧៦៥សេះ

បន្ទាប់ពីបញ្ចេញម៉ូដែល 720S ជាត្រកូលចុងក្រោយនៃសែស្រឡាយ Super Series របស់ខ្លួនរួចមក ឥឡូវនេះ McLaren បានបញ្ចេញរថយន្តស្ព័រទម្ងន់ស្រាលមួយម៉ូដែលទៀត ហៅថា 765LT (LT មកពីពាក្យកាត់ថា Longtail)។

រថយន្ត McLaren 765LT នេះ នឹងជំនួសម៉ូដែល 675LT ដោយអាប់ដេតលើដំណើរការផងដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៧៦៥សេះ ខ្លាំងជាងម៉ូដែល 675LT ដែលប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ មានកម្លាំងត្រឹម ៦៧៥សេះ។

ដើម្បីធ្វើឲ្យ 765LT មានទម្ងន់ស្រាល McLaren បានប្រើប្រព័ន្ធបំពង់ស៊ីម៉ាំងប្រភេទ Titanium, កញ្ចក់ស្តើងជាងមុន និង កៅអី Carbon Fiber ជាដើម។ វាមានទម្ងន់សរុបត្រឹមតែ ១ ៣៣៩គីឡូក្រាមប៉ុណ្ណោះ ពោលគឺស្រាលជាងម៉ូដែល 720S ដល់ទៅ ៧០គីឡូក្រាម។

រថយន្តស្ព័ររបស់ចក្រភពអង់គ្លេសនេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៨វិនាទីប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ក្រុមហ៊ុននឹងប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley បង្ហាញចេញរថយន្តថ្មីតម្លៃ ២លានដុល្លារ មានផលិតត្រឹម ១២គ្រឿង

ទោះ​បី​ជា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show បាន​រំសាយ​ចោល​មែន ប៉ុន្តែ Bentley នៅ​​បន្ត​ការ​បង្ហាញ​ចេញ​រថយន្ត​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត ជា​មួយ​ម៉ូដែល Mulliner Bacalar ជា​ម៉ូដែល​ផលិត​មាន​ចំនួន​កំណត់។

ចំណុច​ពិសេស​នៃ​រថយន្ត​នេះ​គឺ​មាន​ការ​​ប្រើ​ប្រាស់​ឈើ​អាយុ​កាល​ជាង ៥ ពាន់​ឆ្នាំ​មក​ពី​តំបន់ Riverwood នៃ​ចក្រភព​អង់គ្លេស​ មក​​ព័ន្ធ​ជុំវិញ​តាប្លូ​នៃ​រថយន្ត អម​ដោយ​កៅអី​អង្គុយ​ដែល​ដេរ​ដោយ​សរសៃ​អំបោះ ១៤៨ ១៩៩ សរសៃ​ ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​ពិសេស។

រថយន្ត Bacalar នេះ​ដែរ ដំណើរ​ការ​ដោយ​ម៉ាស៊ីន ៦,០ លីត្រ Twin-Turbo មាន​ ១២ ស៊ីឡាំង ភ្ជាប់​នឹង​​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ម៉ាស៊ីន​វា​អាច​បង្កើត​កម្លាំង​បាន​ ៦៥០ សេះ ដែល​ខ្លាំង​លើស​ម៉ាស៊ីន​លើ​ Continental GT ចំនួន ២៤ សេះ។

ការ​ផលិត​រថយន្ត Bacalar នេះ​គឺ​មាន​កំណត់​ត្រឹម ១២ គ្រឿង​ប៉ុណ្ណោះ ដោយ​រថយន្ត​នីមួយៗ​គឺ​សុទ្ធ​តែ​មាន​ម្ចាស់​រួច​ហើយ ត្បិត​ថា​មួយ​គ្រឿងៗ​មាន​តម្លៃ​ថ្លៃ​ដល់​ខ្ទង់ ២ លាន​ដុល្លារ​ក្ដី៕​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ពន្យារ​ពេលបង្ហាញចេញកូនរថយន្ត SUV ថ្មី

ក្រុមហ៊ុន​ផលិត​រថយន្ត​​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​បង្ហាញ​ចេញ​រថយន្ត​ថ្មីៗ​តាម​កាល​វិភាគ​ដែល​ខ្លួន​បាន​កំណត់ ទោះ​បី​ជា​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show ត្រូវ​បាន​រំសាយ​ចោល​ក៏​ដោយ​ក្ដី។

យ៉ាងណាក្ដី Toyota មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ភ្លាមៗ ដោយ​បាន​ពន្យារ​ពេល​បង្ហាញ​ចេញ​រថយន្ត SUV ខ្នាត​តូច​ថ្មី​របស់​ខ្លួន ដោយ​ពន្យារ​ពេល​រាប់​សប្ដាហ៍ ឬ​ដល់​រាប់​ខែ​ឯណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Autonews Europe ដែល​បាន​ដំណឹង​ពី​ប្រភព​មួយ​ជិតស្និទ្ធ​នឹង​ Toyota។

តាម​ផែនការ​ ក្រុមហ៊ុន​ជប៉ុន​ត្រូវ​បង្ហាញ​មុខ​រថយន្ត​ SUV ខ្នាត​តូច​របស់​ខ្លួន​ក្នុង​កម្មវិធី Geneva Motor Show ប៉ុន្តែ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​វិញ ហើយ​សូម្បី​ការ​បង្ហាញ​ចេញ​តាម​អនឡាញ​ក៏​មិន​មាន​ដែរ។ វា​ខុស​ពី​ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ភាគ​ច្រើន ដែល​បង្ហាញ​ចេញ​រថយន្ត​ថ្មី​របស់​ខ្លួន​តាម​រយៈ​ការ​ផ្សាយ​​បន្ត​ផ្ទាល់​លើ​អនឡាញ នា​ថ្ងៃ​អង្គារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ចេញរថយន្តថ្មី ផលិតត្រឹម ១៦ គ្រឿង មួយតម្លៃ ៣,៥៥ លានដុល្លារ

រថយន្ត Bugatti ម៉ូដែល​ថ្មី​បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​ដែល​វា​ជា​សែស្រឡាយ​ជា​មួយ​ម៉ូដែល Chiron មាន​ឈ្មោះ​ថា Bugatti Chiron Pur Sport។

រថយន្ត​ថ្មី​នេះ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខ្លាំង​ឡើយ ប៉ុន្តែ​គេ​បាន​កែ​សម្រួល​លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ១៤៧៩ សេះ ឲ្យ​មាន​ល្បឿន​រង្វិល​ជុំ​ដល់ ៦៩០០ ជុំ​ក្នុង​មួយ​នាទី ដែល​ខ្ពស់​ជាង​មុន ២០០ ជុំ​ក្នុង​មួយ​នាទី។

 

ចំពោះ​ផ្នែក​ហ្វ្រាំង​ក៏​មាន​ការ​ប្រែ​ប្រួល​ខ្លះ​ដែរ ដោយ Bugatti បាន​ងាយ​មក​ប្រើ​ស្បែក​ហ្វ្រាំង​ប្រភេទ​ទីតាញ៉ូម​ថ្មី ​ធ្វើ​ឲ្យ​រថយន្ត​ Chiron Pur Sport នេះ​ មាន​ទម្ងន់​ស្រាល​ជាង Chiron ធម្មតា​ប្រមាណ ១៩ គីឡូក្រាម។

គួរ​ដឹង​ថា​ Bugatti នឹង​ផលិត​រថយន្ត​ Chiron Pur Sport នេះ​ត្រឹម ១៦ គ្រឿង​ប៉ុណ្ណោះ ដែល​នឹង​ចាប់​ផ្ដើម​ផលិត​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ ហើយ​មួយ​គ្រឿង​នឹង​មាន​តម្លៃ​ប្រមាណ ៣,៥៥ លាន​ដុល្លារ មិន​ទាន់​គិត​បញ្ចូល​អត្រា​ពន្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាហាវ! Volvo លេង​បន្តុប​ឡាន ៤ ពីលើគ្នា (មានវីដេអូ)

សម្រាប់​ការ​ប្រកាស​ចេញ​រថយន្ត​ដឹក​ទំនិញ​​ថ្មី​បួន​ម៉ូដែល​ក្នុង​ពេល​ដំណាល​គ្នា​នោះ ក្រុមហ៊ុន​រថយន្ត Volvo បាន​រិះរក​នូវ​គំនិត​ពិសេស​មួយ​ក្នុង​ការ​​ផ្សព្វផ្សាយ​រថយន្ត​ទាំង ៤ ក្នុង​វីដេអូ​​តែ​មួយ។

ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​​ Volvo បាន​ដាក់​បន្តុប​រថយន្ត​ដឹក​ទំនិញ​ថ្មី​ទាំង​បួន​នៅ​ពី​លើ​គ្នា ហើយ​បើកបរ​នៅ​លើ​ដង​ផ្លូវ​ដែល​មាន​អម​ដោយ​​ធាតុ​អាកាស​មាន​ផ្គរ​រន្ទះ​បាញ់។ វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ “The Tower” គេ​ឃើញ​រថយន្ត​ទាំង​បួន​ផ្គុំ​ចូល​គ្នា​ក្លាយ​ជា​បង្គោល​កម្ពស់ ១៥ ម៉ែត្រ និង​មាន​ទម្ងន់​សរុប ៥៨ តោន។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នឹងផលិតឡានគ្រឿងទី៥លាន នៅក្នុងសហរដ្ឋអាមេរិក

BMW គឺជាក្រុមហ៊ុននាំចេញរថយន្តច្រើនបំផុតនៅសហរដ្ឋអាមេរិក អស់រយៈពេល ៦ឆ្នាំជាប់ៗគ្នាមកហើយ។ នៅក្នុងឆ្នាំ២០១៩ រោងចក្រ BMW នៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina បាននាំចេញរថយន្តជិត ១៩៥ ០០០គ្រឿង ក្នុងនោះរួមមានម៉ូដែល X3, X4, X5, X6 និង X7 ស្មើនឹងតម្លៃ ៩,៦ពាន់លានដុល្លារ។

SUV ទាំងនោះត្រូវបាននាំចេញតាមរយៈកំពង់ផែចំនួន ៦ នៅក្នុងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ រថយន្តប្រមាណ ១៨ ០០០គ្រឿងទៀត ត្រូវបាននាំចេញតាមរយៈខ្សែរថភ្លើងទៀតផង ធ្វើឲ្យ BMW លក់ដាច់រថយន្តច្រើនជាង Mercedes-Benz ទៅទៀតនៅសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា រោងចក្រ Spartanburg របស់ BMW បានផលិតរថយន្តត្រកូល X សរុប ៤១១ ៦២០គ្រឿងនៅក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងបន្តើកើនឡើងទៀត ជាមួយនឹងការផលិតរថយន្ត BMW X5 xDrive45e, BMW X3 xDrive30e, BMW X5 M និង BMW X6 M ដែលទើបចេញថ្មី។

លើសពីនេះ រោងចក្រ Spartanburg បានបន្ថែមបុគ្គលិកចំនួន ១១ ០០០នាក់ ដើម្បីផលិតរថយន្តចំនួន ១ ៥០០គ្រឿងជារៀងរាល់ថ្ងៃ ហើយនៅក្នុងឆ្នាំ២០២០ នេះ BMW នឹងសម្រេចបាននូវគ្រឿងទី ៥លាន របស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG CLA ឆ្នាំ២០២០ ចេញលក់នៅថៃហើយ នេះតម្លៃវា!

នៅទីបំផុត ក្រុមហ៊ុន Mercedes-Benz Thailand បានប្រកាសតម្លៃលក់នៃរថយន្ត AMG CLA ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ស៊េរីឆ្នាំ២០២០ ហើយ ដោយចែកចេញជា ២ម៉ូដែល គឺ CLA35 និង CLA45 S។

រថយន្ត AMG CLA45 S បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៤២១សេះ ប្រើប្រព័ន្ធប៉ុងពីរ AWD ហើយប្រើប្រអប់លេខអូតូ ៧វគ្គ មានតម្លៃ ៤,៩លានបាត ឬប្រហែល ១៥៨ ០០០ដុល្លារ។

ដោយឡែក AMG CLA35 វិញ មានកម្លាំងត្រឹមតែ ៣០៦សេះប៉ុណ្ណោះ ហើយប្រើប្រព័ន្ធប៉ុងពីរ AWD ដូចគ្នា និងមានតម្លៃ ៣,៩លានបាត ឬប្រហែល ១២៦ ០០០ដុល្លារ។

គួរឲ្យដឹងថា រថយន្តស្ព័រប្រភេទនេះ គឺជាគូប្រជែងរបស់រថយន្ត BMW 2 Series Gran Coupe ជំនាន់ថ្មី ដែលមិនទាន់ត្រូវបានបង្ហាញតម្លៃលក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+