ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់រថយន្តមានគេជិះយូរបំផុត

ក្រុម​ការងារ​ iSeeCars ដែល​មូលដ្ឋាន​នៅ Boston សហរដ្ឋអាមេរិក​ បាន​ធ្វើ​ការ​វិភាគ​លើ​រថយន្ត​ជាង ១៥,៨ លាន​គ្រឿង​ដែល​លក់​នៅ​ក្នុង​ឆ្នាំ ២០១៩ នៅ​សហរដ្ឋអាមេរិក ដើម្បី​រក​មើល​ថា​រថយន្ត​ថា​ដែល​មាន​ចម្ងាយ​បើកបរ​ដល់ ៣២ ម៉ឺន​គីឡូម៉ែត្រ​ ច្រើន​ជាង​​គេ។

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ដែល​អាច​ជិះ​ដល់ ៣២ ម៉ឺន​គីឡូម៉ែត្រ ដោយ​ Toyota Land Cruiser មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ៖

១. Toyota Land Cruiser ៖ ១៥,៧%

២. Toyota Sequoia ៖ ៩,២%

៣. Ford Expedition ៖ ៥,២%

៤. Chevrolet Suburban ៖ ៤,៩%

៥. Toyota Highlander Hybrid ៖ ៤,២%

៦. Chevrolet Tahoe ៖ ៤,១%

៧. GMC Yukon XL ៖ ៤,១%

៨. Toyota 4Runner ៖ ៣,៩%

៩. GMC Yukon ៖ ៣,២%

១០. Honda Ridgeline ៖ ៣%

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិព័រណ៌រថយន្តធំបំផុតមួយត្រូវលុបចោល ព្រោះតែវីរុសកូរ៉ូណា

ក្រុមប្រឹក្សាសហព័ន្ធស្វីស Swiss Federal Council បានសម្រេចចិត្តហាមឃាត់កម្មវិធីធំៗទាំងអស់ ដែលមានការចូលរួមពីមនុស្ស ១ ០០០នាក់ឡើងទៅ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១៥ ខែមីនា ស្របពេលដែលការឆ្លងវីរុសកូរ៉ូណាកំពុងកើនឡើង។

វាមានន័យថា កម្មវិធីពិព័រណ៌រថយន្តធំបំផុតមួយ គឺ Geneva Motor Show ប្រចាំឆ្នាំ២០២០ នឹងត្រូវលុបចោល។

ក្រុមប្រឹក្សាខាងលើបានឲ្យដឹងថា “យើងស្តាយណាស់ដែលត្រូវប្រកាសថា កម្មវិធី 2020 Geneva Motor Show នឹងត្រូវលុបចោល ប៉ុន្តែអ្វីដែលចាំបាច់បំផុត គឺការពារមនុស្ស។”។

គួរឲ្យដឹងថា ដំបូងឡើយកម្មវិធី Geneva Motor Show ត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី០២ មីនា នេះ រហូតដល់ថ្ងៃទី១៥ ខែមីនា។ ក្នុងនោះ ក្រុមហ៊ុនរថយន្តធំៗជាច្រើនមកពីជុំវិញពិភពលោក បានត្រៀមបង្ហាញរថយន្តថ្មីៗរបស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ Geneva Motor Show នឹងសងលុយថ្លៃសំបុត្រទាំងអស់វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចេញលក់ឡានតម្លៃខ្ទង់ ១ម៉ឺនដុល្លារនៅថៃ

ក្រុមហ៊ុន Suzuki Motor Thailand បានដាក់បង្ហាញរថយន្តខ្នាតតូចម៉ូដែល Ciaz ស៊េរិឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត Suzuki Ciaz ថ្មីនេះ ទទួលបានការអាប់ដេតជាច្រើន ជាពិសេសផ្នែកខាងក្រៅ។ វាបំពាក់ម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៩១សេះ ប្រើប្រអប់លេខអូតូ CVT ហើយសាំងមួយលីត្រជិះបាន ២០គីឡូម៉ែត្រ។

Ciaz គឺជាគូប្រជែងរបស់រថយន្ត Honda City, Mazda 2, Mitsubishi Attrage, Nissan Almera និង Toyota Yaris Ativ នៅក្នុងប្រទេសថៃ។ វាមានតម្លៃចាប់ពី ៥៦៩ ០០០បាត (ខ្ទង់ ១៨ ០០០ដុល្លារ) ដល់ ៦៨៩ ០០០ដុល្លារ (ខ្ទង់ ២២ ០០០ដុល្លារ)។ Ciaz ក៏មានជម្រើសលេខដៃដែរ ដោយមានតម្លៃ ៥៣៣ ០០០បាត (ខ្ទង់ ១៧ ០០០ដុល្លារ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់រថយន្ត Chevrolet បាតុកម្មចង់បានលុយមកវិញ

ម្ចាស់​រថយន្ត​ Chevrolet Captiva ប្រមាណ ១០០ នាក់​ក្នុង​ប្រទេស​ថៃ បាន​​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​ក្រុមហ៊ុន General Motors Thailand ​​ផ្ដល់​ជូន​លុយ​ ១៦ ០០០ ដុល្លារ ត្រឡប់​ទៅ​ឲ្យ​ពួក​គេ ដែល​ជា​តម្លៃ​ដែល​ក្រុមហ៊ុន​បាន​ចុះ​ថ្លៃ​លើ​រថយន្ត​ Captiva កាល​ពី​ថ្មីៗ​នេះ។

គួរ​ដឹង​ថា​ក្រុមហ៊ុន GM Thailand បាន​ប្រកាស​ឈប់​លក់​រថយន្ត​ Chevrolet និង​លក់​រោងចក្រ​ផលិត​រថយន្ត​ Chevrolet នៅ​ប្រទេស​ថៃ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​រថយន្ត​ដែល​នៅ​សល់​ក្នុង​ស្តុក​រហូត​ដល់​​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ឯណោះ។ ជាក់​ស្ដែង​រថយន្ត​ Captiva មួយ​ប្រភេទ ទម្លាក់​ថ្លៃ​ពី ៣២ ០០០ ដុល្លារ មក​នៅ ១៦ ០០០ ដុល្លារ។

អ្នក​ដែល​បាតុកម្ម​ទាមទារ​លុយ​មក​វិញ គឺ​ពួក​គេ​បាន​ទិញ​រថយន្ត​ Captiva នៅ​ពេល​ដែល​វា​ចេញ​លក់​ដំបូង​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ រយៈ​ពេល ៥ ខែ​មុន​ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ទឹក​ដី​ថៃ​របស់ GM។ ខណៈ​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី GM Thailand នៅ​ឡើយ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់រថយន្ត ១០ លក់ដាច់បានច្រើនជាងគេនៅ​អាស៊ីអាគ្នេយ៍​នាឆ្នាំ ២០១៩

ផ្អែក​តាម​តួ​លេខ​របស់​វិបសាយ​ Focus2move បាន​បង្ហាញ​ថា​ រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​លើ​ទីផ្សារ​អាស៊ីអាគ្នេយ៍​នា​ឆ្នាំ ២០១៩ ភាគ​ច្រើន​គឺ​ជា​ម៉ូដែល​រថយន្ត​ជប៉ុន។

១. Toyota Hilux លក់​បាន​ ២០៣ ៥២៣ គ្រឿង​ (កើន​ ៥,៨%)

២. Isuzu D-Max លក់​បាន​ ១៥៥ ៧៤៧ គ្រឿង (ថយ​ ៩,២%)

៣. Mitsubishi Xpander លក់​បាន​ ១២៣ ៦១១ គ្រឿង (កើន​ ៣១,៤%)

៤. Toyota Avanza លក់​បាន​ ១០២ ៤៦៤ គ្រឿង (កើន​ ៥,៨%)

៥. Toyota Vios លក់​បាន​ ៩១ ៦៥៩ គ្រឿង (កើន​ ៦,១%)

៦. Toyota Rush លក់​បាន​ ៨២ ៧២១ គ្រឿង (កើន​ ២៧,៥%)

៧. Pedodua Myvi លក់​បាន​ ៨១ ៩៦៦ គ្រឿង (ថយ​ ០,២%)

៨. Toyota Agya លក់​បាន​ ៧៩ ៦៣១ គ្រឿង (កើន​ ១៤២,២%)

៩. Ford Ranger លក់​បាន​ ៧៩ ៣៥០ គ្រឿង (ថយ​ ៣,៩%)

១០. Toyota Fortuner លក់​បាន​ ៧៧ ៥៨៥ គ្រឿង (ថយ​ ២%)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla ថា ពេល Cybertruck ចេញលក់ នឹងមានរាងស្អាតជាងមុន

ថ្មីៗនេះមេក្រុមហ៊ុន Tesla លោក Elon Musk បានចែករំលែកព័ត៌មានបន្ថែមអំពីរថយន្តភីកអាប់ Cybertruck របស់ខ្លួន នៅលើបណ្តាញសង្គម Twitter ដោយបង្ហាញថា នៅពេលវាចេញលក់ ការឌីហ្សាញមួយចំនួននឹងត្រូវផ្លាស់ប្តូរ ខុសពីពេលបង្ហាញលើកដំបូង។

ជាការពិតណាស់ Tesla Cybertruck បានទទួលរងមតិរិះគន់ជាច្រើន ដោយសារតែរូបរាងបែបជ្រុងៗរបស់វា។ ទោះជាយ៉ាងណា លោក Elon Musk បានអះអាងថា វានឹងមានរូបរាងប្រសើរជាងមុន នៅពេលចេញលក់។

​​​Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បិទទ្វាររោងចក្រនៅកូរ៉េ ក្រោយរកឃើញបុគ្គលិកមានវីរុសកូរ៉ូណា

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានបិទទ្វាររោចចក្ររបស់ខ្លួនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តរកឃើញមានវីរុសកូរ៉ូណា។

រោងចក្រដែលត្រូវបិទទ្វារនោះស្ថិតនៅក្នុងទីក្រុង Ulsan ដែលផលិតរថយន្ត SUV ជាច្រើនម៉ូដែល រួមមាន Santa Fe, Tucson, Palisade និង Genesis GV80 ផងដែរ។

មិនតែប៉ុណ្ណោះ Hyundai ក៏បានឲ្យអ្នកធ្វើការ ឬប៉ះពាល់ជាមួយអ្នកផ្ទុកវីរុសខាងលើ នៅដាច់ដោយឡែកពីគេ ហើយឲ្យពួកគេធ្វើតេស្តដើម្បីរកវីរុសកូរ៉ូណាផងដែរ។

ទោះជាយ៉ាងណា Hyundai មិនបានប្រាប់ឲ្យដឹងឡើយថា ពេលណាទើបបើកទ្វាររោងចក្រវិញ គ្រាន់តែប្រាប់ថា កំពុងបាញ់ថ្នាំដើម្បីកម្ចាត់វីរុសប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាង Ford F-150 ពិសេស ម៉ាស៊ីនកម្លាំង ៧៧៥ សេះ

ក្រុមហ៊ុន​ជំនាញ​ខាង​​លេង​រថយន្ត​ Hennessey បាន​បង្ហាញ​ចេញ​រូបរាង​រថយន្ត​ Ford F-150 ដែល​មាន​​​ប្រើ​កញ្ចប់​កែ​ច្នៃ​​ម៉ាស៊ីន​ថ្មី​ ​ដែល​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឲ្យ​​ថា​ Venom 775 Supercharged Truck។

រថយន្ត​ពិសេស​នេះ​គឺ​មាន​បំពាក់​ម៉ាស៊ីន​ថ្មី ដែល​អាច​បង្កើត​កម្លាំង​បាន​ ៧៧៥ សេះ អាច​បង្កើន​សន្ទុះ​ពី ០ដល់៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ៤ វិនាទី​ប៉ុណ្ណោះ។ ​កញ្ចប់​ Venom 775 នេះ​គឺ​មាន​តម្លៃ​រហូត​ដល់ ៥៣ ៣០០ ដុល្លារ ​ហើយ​បូក​នឹង​ការ​លេង​រូបរាង​ប្លែក​ភ្នែក​បន្ថែម​ទៀត​ដូច​បង្ហាញ​ក្នុង​រូប​ភាព គឺ​ត្រូវ​ចំណាយ​បន្ថែម ១៦ ៣០០ ដុល្លារ សរុប​ ៦៩ ៦០០ ដុល្លារ។ យ៉ាងណាក្ដី​នេះ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​នៃ​រថយន្ត​ F-150 ឆ្នាំ ២០២០ នោះ​ទេ។

គួរ​ដឹង​ថា​ Hennessey នឹង​ផលិត​រថយន្ត​ពិសេស​នេះ​​ត្រឹម​តែ ១០០ គ្រឿង​ប៉ុណ្ណោះ និង​មាន​លក់​ផ្ដាច់មុខ​តាម​រយៈ​ Brown Lee Ford៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតកម្មវិធីតាំងបង្ហាញរថយន្ត Geneva ឆ្នាំ ២០២០ ត្រូវរំសាយចោលជាផ្លូវការ

កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show លើក​ទី​ ៩០ គ្រោង​ថា​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១៥ ខែ​មីនា​ ឆ្នាំ ២០២០ នេះ។ យ៉ាងណាក្ដី​​ទឹក​ប្រាក់​ដែល​​គេ​បាន​បណ្ដាក់​ទុន​លើ​កម្មវិធី​នេះ​​ក្លាយ​ជា​អសារបង់ ដោយ​សារ​​កម្មវិធី​នេះ​ត្រូវ​បាន​រំសាយ​ចោល​ជា​ផ្លូវ​ការ​ ដោយ​​មាន​ការ​បារម្ភ​ខ្លាំង​ជុំ​វិញ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា។

​ការ​សម្រេច​ចិត្ត​រំសាយ​ចោល​នេះ បន្ទាប់​ពី​ការ​ប្រកាស​​របស់​រដ្ឋាភិបាល​​ប្រទេស​ស្វីស​អំពី​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ​ជា​សាធារណៈ​លើស​ពី ១ ពាន់​នាក់ ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​​មីនា ឬ​អាច​ឆាប់​នេះ។ កម្មវិធី Geneva ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត គឺ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​អ្នក​ចូល​រួម​​ច្រើន ហេតុ​នេះ​គេ​អាច​យល់​បាន​អំពី​មូលហេតុ​នៃ​ការ​រំសាយ​ចោល។ គួរ​ដឹង​ថា​ឆ្នាំ​មុន​មាន​មនុស្ស​សរុប​ជាង ៦០ ម៉ឺន​នាក់ ចូល​រួម​កម្មវិធី​តាំង​បង្ហាញ​នេះ។

គួរ​រំលឹក​ដែរ​ថា​ Geneva Motor Show នា​ឆ្នាំ​នេះ​គឺ​មិន​ធំ​នោះ​ឡើយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​សារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​មិន​ចូល​រួម​តាំង​ពី​ដើម​ឆ្នាំ ២០២០ មក ដែល​រួម​មាន​ Citroën, Ford, Jaguar, Lamborghini, Land Rover, Mini, Mitsubishi, Nissan, Opel, Peugeot, Subaru, Tesla និង Volvo៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ Volkswagen Golf GTI ឆ្នាំ២០២១ ខ្លាំងជាងមុន ហើយដូររាងថ្មីទៀត!

ក្រុមហ៊ុន Volkswagen បានប្រកាសចេញនូវរថយន្តដ៏មានប្រជាប្រិយបំផុតរបស់ខ្លួន ម៉ូដែល Golf GTI ស៊េរីឆ្នាំ២០២១ ដោយប្តូររូបរាងថ្មីទាំងស្រុង។

រថយន្ត Volkswagen Golf GTI ជំនាន់ទី៨ នេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Geneva Motor Show នាខែមីនានេះតែម្តង។ វាបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ២៤៥សេះ ច្រើនជាង Golf GTI ស៊េរីចាស់ ១៧សេះ។ វានឹងប្រើប្រព័ន្ធប៉ុងមួយវិលកង់មុខ ជាមួយប្រអប់លេខដៃ ៦វគ្គ ឬអូតូ ៧វគ្គ ប្រភេទ dual-clutch។

Golf GTI មានរូបរាងថ្មីទាំងស្រុង ទៅមើលស្ព័រជាងមុន ហើយស្រលូនជាងមុន។ ចំណែកឯកាប៊ីនខាងក្នុងរបស់វា ត្រូវបានគេឲ្យឈ្មោះថា Innovision Cockpit ដោយបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១០អ៊ីង និងកុងទ័រឌីជីថល ១០,២៥អ៊ីង។

ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា lane keeping system និង automatic emergency braking with pedestrian detection ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+