ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រតូយ៉ូតាជាង ១០កន្លែងផ្អាកដំណើរការដោយសារមេរោគកូរ៉ូណា

រោចក្រតូយ៉ូតាជាង ១០កន្លែងផលិតរថយន្ត Prius ហ៊ាយព្រីត នៅប្រទេសចិន ត្រូវបានផ្អាកដំណើរការ ដោយសារតែផលប៉ះពាល់ពីមេរោគថ្មី កូរ៉ូណា។

យ៉ាងណាមិញ មេរោគថ្មីនេះបាននឹងកំពុងរាតត្បាត និងធ្វើអោយប៉ះពាល់សេដ្ឋកិច្ចចិន ក៏ដូចបណ្តារដៃគូរពាណិជ្ជកម្មនៃបណ្តារប្រទេសផ្សេងៗផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតូយ៉ូតាលោក Masayoshi Shirayanagi បាននិយាយថាក្រុមហ៊ុនកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ នៃការផ្ទុះឡើងដោយការព្រមានការព្យាករណ៍ចុងក្រោយរបស់ខ្លួន មិនគិតពីការរីករាលដាលនៃមេរោគនោះទេ ដែលរំពឹងថានឹងទទួលបាន ២៩,៥ ពាន់ពាន់លានយ៉េន គិតដល់ខែមីនា ឆ្នាំ២០២០។

រូបភាព៖ Getty Images

នាយកប្រតិបត្តិជាន់ខ្ពស់លោក Didier Leroy ក៏បាននិយាយផងដែរថា “ផលប៉ះពាល់នៃបញ្ហាបន្ថែមថ្មីនេះគឺពិតជាមិនច្បាស់លាស់នៅដំណាក់កាលនេះ” ។

អ្នកនាំពាក្យរបស់តូយ៉ូតា បានលើកឡើងថាក្រុមហ៊ុននឹងសម្រេចចិត្ត រក្សារោងចក្រទាំង ១២ ដោយគ្រាន់តែផ្អាកដំណើរការជាបណ្តោះអាសន្នសិន រង់ចាំអោយស្ថានភាពល្អប្រសើរឡើងវិញ។

និយាយពីប្រាក់ចំនេញវិញ ក្រុមហ៊ុនយក្សរបស់ជប៉ុននេះ បានបង្ហាញប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៩ ខែគិតចាប់ពីខែមេសា ដល់ខែធ្នូបានកើនឡើង ៤១,៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២ ពាន់ពាន់លានយ៉េន ស្មើរនឹង ១៨ ពាន់លានដុល្លារ ជាមួយនឹងការលក់កើនឡើង ១,៦ ភាគរយស្មើនឹង ២២,៨ ពាន់ពាន់លានយ៉េន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រអាមេរិក Chevrolet Corvette នឹងមានប្រភេទចង្កូតស្តាំលើកដំបូង សម្រាប់លក់នៅជប៉ុន

រថយន្តស្ព័រអាមេរិកដ៏ល្បី Chevrolet Corvette នឹងត្រូវផលិតជាប្រភេទចង្កូតស្តាំដែរ ជាលើកដំបូងក្នុងរយៈពេលជិត ៧០ឆ្នាំ ដើម្បីលក់នៅក្នុងប្រទេសជប៉ុន។

យោងតាម Yahoo! Japan បានឲ្យដឹងថា Chevrolet ទទួលបានការបញ្ជាទិញជាង ៣០០នាក់ សម្រាប់រថយន្ត Corvette ថ្មីនេះ ក្នុងរយៈពេលត្រឹមតែ ៦០ម៉ោងប៉ុណ្ណោះ ក្រោយពីបើកឲ្យបញ្ជាទិញ។

គួរឲ្យដឹងថា Chevrolet Corvette នៅក្នុងប្រទេសជប៉ុន មានតម្លៃជាប់ពីជាង ១០លានយ៉េន ឬប្រហែល ៩១ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model, ១១លានយ៉េន ឬ ១០០ ០០០ដុល្លារ សម្រាប់ប្រភេទ 2LT និង ១៤លានយ៉េន ឬ ១២៧ ០០០ដុល្លារ សម្រាប់ប្រភេទ 3LT ខណៈរថយន្តនេះដាក់លក់នៅអាមេរិកតម្លៃចាប់ពីត្រឹម ៥៩ ៩៩៥ដុល្លារប៉ុណ្ណោះ។

រថយន្តស្ព័រអាមេរិកខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ឆ្នាំ២០២០ ចេញហើយ ថែមពណ៌ខៀវថ្មី លេចខ្លាំង!

ក្រោយពីដាក់បង្ហាញជាផ្លូវនៅក្នុងកម្មវិធី Tokyo Auto Salon កាលពីខែមុន ឥឡូវនេះក្រុមហ៊ុន Honda បានបង្ហាញរថយន្ត Civic Type R ស៊េរីឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី Chicago Auto Show។

រថយន្ត Honda Civic Type R ថ្មីនេះមិនខុសពីស៊េរីមុនប៉ុន្មានឡើយ ប៉ុន្តែបានកែកុនផ្នែកខាងមុខ ដូចជា ប៉ាណា និងជួយឲ្យប្រព័ន្ធស្អំម៉ាស៊ីនកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ វាក៏បានបន្ថែមពណ៌ថ្មី ហៅថា Boost Blue ដែលមើលទៅពិតជាទាក់ទាញមែនទែន។

ចូលទៅមើលខាងក្នុងកាប៊ីនវិញ វាប្រើដៃចង្កូតកាំម្ញីថ្មី រំលេចដោយថ្នេរដេរយ៉ាងស្រស់ស្អាត។ មិនតែប៉ុណ្ណោះ Type R ថ្មីក៏បំពាក់ប្រព័ន្ធជំនួយការបើកបរ Honda Sensing មកផងដេរ ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision Warning, Lane Departure Warning, Collision Mitigation Braking, Road Departure Mitigation និង Lane Keeping Assist ជាដើម។

Honda Civic Type R ឆ្នាំ២០២០ ប្រើម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។ វានឹងចេញលក់នាពេលឆាប់ៗខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រកឃើញរថយន្ត ១០ម៉ូដែល ប្រកួតយកពានរថយន្តពិភពលោកប្រចាំឆ្នាំ

បេក្ខភាព​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​រថយន្ត​​ពិភពលោក​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​រួច​ហើយ ដែល​ក្នុង​នោះ​គឺ​មាន​តែ​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

សម្រាប់​ផ្នែក​ពាន​រង្វាន់​ធំ​គឺ រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០ មាន​រថយន្ត​ចំនួន ១០ នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា។ ក្នុង​នោះ​មាន​ Hyundai Sonata, Kia Soul EV, Kia Telluride, Range Rover Evoque, Mazda3, Mazda CX-30, Mecedes CLA, Mercedes GLB, Volkswagen Golf និង Volkswagen T-Cross។

បេក្ខភាព​ចុង​ក្រោយ​ត្រូវ​បាន​ជ្រើស​ដោយ​អ្នក​កាសែត​ផ្នែក​ព័ត៌មាន​រថយន្ត​ចំនួន ៨៦ រូប មក​ពី​ទូទាំង​ពិភពលោក​ ដែល​ឈ្មោះ​រថយន្ត​ដែល​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​​ក្នុង​កម្មវិធី New York Auto Show នា​ខែ​មេសា​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញជាលើកដំបូង រថយន្ត Range Rover Sport ឆ្នាំ ២០២២ បើកបរសាកល្បង

Land Rover បាន​ចាប់​ផ្ដើម​ការ​សាក​ល្បង​បើកបរ​រថយន្ត​ Range Rover Sport ជំនាន់​ថ្មី ដែល​រូបរាង​របស់​វា​ត្រូវ​គេ​លួច​ថត​បាន។

រូប​ដែល​​គេ​លួច​ថត​បាន​ជា​ច្រើន​សន្លឹក គឺ​ឃើញ​រថយន្ត​ Range Rover Sport ឆ្នាំ ២០២២ បិទ​បាំង​រូបរាង​ជិត ដែល​វា​កំពុង​សាក​ល្បង​បើកបរ​លើ​បឹង​ទឹកកក​មួយ​កន្លែង។ រថយន្ត Range Rover Sport ជំនាន់​ទី​បី រំពឹង​ថា​ប្រើ​គ្រោង​ឆ្អឹង​ MLA របស់ Jaguar Land Rover ដែល​ក៏​នឹង​មាន​ប្រើ​ជា​មួយ​រថយន្ត​ Jaguar XJ ប្រភេទ​អគ្គិសនី​ដែរ។

ការ​ឌីហ្សាញ​សម្រាប់ Range Rover Sport ឆ្នាំ ២០២២ នឹង​មិន​ខុស​ពី​ម៉ូដែល​បច្ចុប្បន្ន​ខ្លាំង​ប៉ុន្មាន​ឡើយ ហើយ​វា​អាច​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ខ្លះៗ​របស់ Range Rover Velar ដែល​ទាន់​សម័យ។ ជម្រើស​ម៉ាស៊ីន​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ប្រើ​ប្រេង​ឥន្ធនៈ និង​ម៉ាស៊ីន Hybrid ដូច​មុន​ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Panasonic ចាប់ដៃគ្នាផលិតអាគុយឡានអគ្គិសនី

ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដើម្បីអភិវឌ្ឍ និងផលិតអាគុយរថយន្តអគ្គិសនី ចាប់ពីខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុនខាងលើនឹងមានឈ្មោះថា Prime Planet Energy & Solutions ដែលត្រូវបានគេកំណត់ថា នឹងបង្កើតអាគុយរថយន្តអគ្គិសនី សម្រាប់ប្រើ និងលក់ឲ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ។ ក្រុមហ៊ុន Toyota កាន់កាប់ភាគហ៊ុន ៥១% នៃការបណ្តាក់ទុនរួមគ្នាខាងលើ ខណៈក្រុមហ៊ុន Panasonic កាន់កាប់ភាគហ៊ុនដែលនៅសល់។

ប្រតិបត្ដិការនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ មេសា ឆ្នាំ២០២០ ដែលមាននិយោជិកប្រមាណ ៥ ១០០នាក់ ក្នុងនោះមាន ២ ៤០០នាក់ មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅប្រទេសចិន។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងមានការិយាល័យនៅទីក្រុងតូក្យូ និងនៅតំបន់ Kansai នៃប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះតម្លៃឡាន Mini Cooper អត់ប្រើសាំង ឆ្នាំ២០២០ ទើបចេញលក់នៅថៃ

ក្រុមហ៊ុន Mini នៅប្រទេសថៃ បានចេញលក់រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ហៅថា Cooper SE។

Mini Cooper SE គឺជារថយន្តប្រភេទ Coupe (ទ្វារ២) ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដូច BMW i3S ហើយបង្កើតកម្លាំងបាន ១៨៤សេះ។

រថយន្តនេះអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៧,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Mini អះអាងថា Cooper SE អាចបើកបរបានចម្ងាយចន្លោះពី ២៣៥ ទៅ ២៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

វាត្រូវបានដាក់លក់ក្នុងតម្លៃ ២,២៩លានបាត ឬប្រហែលខ្ទង់ ៧៣ ២០០ដុល្លារ នៅលើទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hummer នឹងមានម៉ូទ័រអគ្គិសនីរហូតដល់ ៣

កាល​ពី​សប្ដាហ៍​មុន​ ក្រុមហ៊ុន General Motors បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត​ភ្ញាក់ផ្អើល​ពេល​​បាន​ប្រកាស​ពី​ការ​ផ្ដល់​កំណើត​ជា​ថ្មី​ដល់​រថយន្ត​ភីកអាប់ Hummer ដែល​នឹង​វិល​មក​វិញ​ជា​រថយន្ត​អគ្គិសនី​មាន​កម្លាំង​មហាសាល។

រូបភាព Render

លក្ខណៈ​សម្បត្តិ​របស់​ Hummer អគ្គិសនី គឺ​មិន​មាន​ច្រើន​នោះ​ឡើយ​នា​ពេល​នេះ។ ប៉ុន្តែ​បើ​តាម​​ឯកសារ​ចំណូល​ប្រចាំ​ត្រីមាស​ទី​​បួន​របស់​ក្រុមហ៊ុន មាន​លើក​ឡើង​ថា​រថយន្ត Hummer អគ្គិសនី នឹង​មាន​ជម្រើស​ម៉ូទ័រ​អគ្គិសនី​រហូត​ដល់ ៣។ នៅ​ពេល​រថយន្ត​នេះ​ចេញ​លក់ វា​នឹង​មាន​ជម្រើស ជា​មួយ​​ប្រភេទ​​​ដែល​ប្រើ​ម៉ូទ័រ​អគ្គិសនី​​ចំនួន ៣ ហើយ​មាន​នូវ​ជម្រើស​រយៈ​ចម្ងាយ​បើកបរ​ខុសៗ​គ្នា ​និង​កម្រិត​កម្លាំង​ខុសៗ​គ្នា​ទៀត​ផង។

រថយន្ត​អគ្គិសនី​ Hummer នឹង​ចេញ​ជា​ផ្លូវ​ការ​ថ្ងៃ​ទី ២០ ខែ​ឧសភា ដែល​នឹង​ចេញ​លក់​នៅ​អំឡុង​ចុង​ឆ្នាំ ២០២១។ វា​នឹង​មាន​កម្លាំង​រហូត​ដល់​​លើស​ពី​ ១០០០ សេះ និង​អាច​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ប្រហែល ៣វិនាទី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិន នឹងផលិតរថយន្តដែលអាចប្រឆាំងមេរោគបាន

ក្រុមហ៊ុន​​រថយន្ត​ចិន​ Geely ​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៥៣ លាន​ដុល្លារ ក្នុង​ការ​បង្កើត​រថយន្ត​ដែល​មាន​សមត្ថភាព​អាច​សម្អាត​ខ្យល់ និង​ចម្រុះ​វីរុស​សម្រាប់​ផ្នែក​ខាង​ក្នុង​រថយន្ត​ផ្ទាល់។

ការ​សម្រេច​ចិត្ត​នេះ​ក្រោយ​មាន​ផ្ទុះ​​នូវ​វីរុស​កូរ៉ូណា​ដែល​បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ជា​ច្រើន ហើយ​ Geely ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង ៥ លាន​ដុល្លារ​ផង​ដែរ ក្នុង​ការ​ផលិត​រថយន្ត​ការពារ​សុខភាព​មនុស្ស​បែប​នេះ។

​បណ្ដាញ​ផ្នែក​ការ​ឌីហ្សាញ និង​ការ​អភិវឌ្ឍ​របស់ Geely ​ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប អាមេរិក និង​ចិន នឹង​ចូល​រួម​គ្នា​ក្នុង​ការ​បង្កើត និង​ស្រាវជ្រាវ​នូវ​វត្ថុ​ធាតុ​​ថ្មី​សម្រាប់​រថយន្ត ដែល​មាន​ភាព​រឹង​មាំ មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាច​ធន់​នឹង​មេរោគ និង​វីរុស​ផង​ដែរ ជា​ពិសេស​សម្រាប់​ផ្នែក​ដែល​គេ​ឧស្សាហ៍​ប៉ះ​ដូច​ជា​ប៊ូតុង និង​ដៃ​ទ្វារ​រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញគំរូឡាន SUV ខ្នាតតូចថ្មីនៅឥណ្ឌា

ក្រុមហ៊ុន Kia បានបង្ហាញគំរូរថយន្ត SUV ខ្នាតតូចស៊េរីថ្មីរបស់ខ្លួននៅក្នុងកម្មវិធី Delhi Auto Expo 2020 ក្នុងប្រទេសឥណ្ឌា ដោយហៅថា Kia Sonet Concept។

Kia អះអាងថា នឹងផលិតរថយន្ត Sonet លក់សម្រាប់ប្រទេសឥណ្ឌា នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះតែម្តង។

រថយន្ត Sonet ត្រូវបានឌីហ្សាញឡើងយ៉ាងទាក់ទាញ ជាមួយនឹងស្ទីលប្រចាំត្រកូលរបស់ Kia ដោយប៉ាណាមុខ, ចង្កៀងមុខ និង ចង្កៀងក្រោយរបស់វា ស្រដៀងទៅនឹងម៉ូដែល Kia Sportage។

Sonet នឹងមានកាប៊ីនខាងក្នុងធំទូលាយជាគូប្រជែងនានា ហើយបំពាក់អេក្រង់ទំហំ ១០,២៥អ៊ីង ដោយមានមុខងារផែនទី និង UVO Connect, ប្រព័ន្ធសំឡេង Bose ព្រមទាំងប្រអប់លេខដៃ Intelligent Manual Transmission (iMT) ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+