Toyota និង Panasonic ចាប់ដៃគ្នាផលិតអាគុយឡានអគ្គិសនី

ក្រុមហ៊ុន Toyota និង ក្រុមហ៊ុន Panasonic នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដើម្បីអភិវឌ្ឍ និងផលិតអាគុយរថយន្តអគ្គិសនី ចាប់ពីខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុនខាងលើនឹងមានឈ្មោះថា Prime Planet Energy & Solutions ដែលត្រូវបានគេកំណត់ថា នឹងបង្កើតអាគុយរថយន្តអគ្គិសនី សម្រាប់ប្រើ និងលក់ឲ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតផងដែរ។ ក្រុមហ៊ុន Toyota កាន់កាប់ភាគហ៊ុន ៥១% នៃការបណ្តាក់ទុនរួមគ្នាខាងលើ ខណៈក្រុមហ៊ុន Panasonic កាន់កាប់ភាគហ៊ុនដែលនៅសល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រតិបត្ដិការនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ មេសា ឆ្នាំ២០២០ ដែលមាននិយោជិកប្រមាណ ៥ ១០០នាក់ ក្នុងនោះមាន ២ ៤០០នាក់ មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅប្រទេសចិន។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងមានការិយាល័យនៅទីក្រុងតូក្យូ និងនៅតំបន់ Kansai នៃប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម