ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីបរិស្ថាន អង់គ្លេស នឹងឈប់ឲ្យលក់ឡានប្រើសាំង ម៉ាស៊ូត និង Hybrid តទៀត

ចក្រភពអង់គ្លេស នឹងហាមឃាត់ការលក់រថយន្តប្រើសាំង ម៉ាស៊ូត និង Hybrid នៅឆ្នាំ២០៣៥ ខាងមុខនេះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងការបំភាយផ្សែងពុល។

មុនដំបូង រដ្ឋាភិបាលអង់គ្លេសមានគោលបំណងហាមឃាត់ការលក់រថយន្តប្រភេទទាំងនេះ នៅមុនឆ្នាំ២០៤០។ សេចក្តីរាយការណ៍នេះ ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី Boris Johnson ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ដែលមានឈ្មោះថា COP26 ហើយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Glasgow។

លោក Boris Johnson

ប្រទេសអង់គ្លេស មានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ ត្រឹមឆ្នាំ២០៥០។ ប្រទេសនេះបានបន្ថែមទៀតថា ខ្លួននឹងហាមម្រាមលើរថយន្តប្រើសាំង ម៉ាស៊ូត និង Hybrid ចាប់ពីឆ្នាំ២០៣៥ ប្រសិនបើការផ្លាស់ប្តូរលឿនជាងនេះអាចធ្វើទៅបាន។

គួរឲ្យដឹងថា ប្រទេសមួយចំនួនផ្សេងទៀត ក៏បានប្រកាសហាមឃាត់ប្រហាក់ប្រហែលគ្នានេះដែរ លើការលក់រថយន្តប្រើសាំង និងម៉ាស៊ូត។ ជាក់ស្តែង ប្រទេសន័រវែស បានកំណត់ថាត្រឹមឆ្នាំ២០២៥ រថយន្តរបស់ខ្លួនទាំងអស់នឹងជារថយន្តមិនបំពុលបរិស្ថាន (zero emission) ខណៈប្រទេសបារាំងចង់ហាមឃាត់ការលក់រថយន្ត ដែលប្រើឥន្ធនៈហ្វូស៊ីល នៅឆ្នាំ២០៤០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tundra និង Tacoma កាន់តែកាចជាមួយប្រភេទពណ៌ខ្មៅថ្មី

ក្នុង​កម្មវិធី Chicago Auto Show ក្រុមហ៊ុន Toyota បាន​ដាក់​តាំង​បង្ហាញ​រថយន្ត​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​នូវ​​រថយន្ត​ Tundra និង Tacoma ដែល​ជា​ប្រភេទ Nightshade Edition ស៊េរី​ឆ្នាំ ២០២១។

រថយន្ត​ភីកអាប់​ប្រភេទ Nightshade Edition ទាំង​ពីរ​គឺ​មាន​បន្ថែម​រូប​សម្រស់​កាន់​តែ​កាច​ ជា​មួយ​​​ផ្ទាំង​ប៉ាណា​ខាង​មុខ​ក្រូម៉េ​ពណ៌​ខ្មៅ, កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ, ដៃ​ទ្វា​រថយន្ត​ពណ៌​ខ្មី ហើយ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​រំលេច​ដោយ​កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក​ពណ៌​ខ្មៅ​ផង​ដែរ។

ចំពោះ​តម្លៃ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឡើយ ប៉ុន្តែ Toyota គ្រោង​ផលិត​ Tundra និង Tacoma Nightshade Edition ត្រឹម​ ៥ ពាន់​គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Highlander 2021 មួយប្រភេទ លេងប៉ាណាមុខប្លែកអស់ទាស់

សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បាន​បន្ថែម​ប្រភេទ XSE មួយ​ទៀត​លើ​​រថយន្ត​​ SUV កៅអី​បី​ជួរ​ Highlander ​របស់​ខ្លួន។

XSE នេះ​គឺ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​គេ​ដូច​ជា​ Camry XSE ដែរ ដោយ​មាន​ផ្ទាំង​ប៉ា​ណា​ខាង​មុខ​បែប​កាច​ និង​រន្ធ​ខ្យល់​ផ្នែក​ខាង​ក្រោម​មាន​ទំហំ​ធំ​ខុស​ពី​ប្រភេទ​ធម្មតា។ ​Highlander XSE ឆ្នាំ ២០២១ ក៏​មាន​បំពាក់​កង់​​ទំហំ ២០ អ៊ីញ ដែល​មាន​ផ្ដាច់​មុខ​លើ​ប្រភេទ​នេះ ហើយ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​រំលេច​ដោយ​ពណ៌​ខ្មៅ។

ចំពោះ​ផ្នែក​ខាង​ក្នុង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​នោះ​ឡើយ ដោយ​មាន​បញ្ចូល​នូវ​ភ្លើង​ភ្លឺ​នា​ពេល​យប់ កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក​ខ្មៅ ហើយ​អតិថិជន​ក៏​មាន​ជម្រើស​លេង​ការ​ឌីហ្សាញ​ពីរ​ពណ៌​ផ្នែក​ខាង​ក្នុង​ផង​ដែរ។

អ្វី​ដែល​មិន​ផ្លាស់​ប្ដូរ​គឺ​ម៉ាស៊ីន​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែល​នៅ​តែ​ផលិត​កម្លាំង​បាន ២៩៥ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ។ Toyota មិន​បាន​និយាយ​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​អាច​មាន​ប្រមាណ ៤២ ០០០ ដុល្លារ នៅ​ទីផ្សារ​អាមេរិក​៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្និសីទសារព័ត៌មានស្តីពី ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត ២០១៩-២០២០

ភ្នំពេញ៖ នាព្រឹក​ ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុន ទទួលសិទ្ធិនាំចូលផ្តាច់មុខនូវរថយន្តម៉ាក តូយ៉ូតា គ្រប់ប្រភេទ ​បានរួមសហការជាមួយស្ថាប័ន Soriya ក្នុងការ រៀបចំសន្និសីទសារព័ត៌មានស្តីអំពី ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត​ ឆ្នាំ២០១៩-២០២០ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន តូយ៉ូតា​ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកសេវាកម្ម និង លោក តៃ សៃតូ នាយកគ្រប់គ្រងស្ថាប័ន Soriya ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំ លោកគ្រូៗ និងភ្ញៀវកិត្តិយស ​ដទៃទៀត។

(រាប់ពីឆ្វេង) លោក តៃ សៃតូ លោកឧកញ៉ា គង់ នួន លោក កែវ វឌ្ឍនៈ

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននេះ លោកឧកញ៉ា គង់ នួន បានបង្ហាញឲ្យដឹងថា ការលេង កីឡានាំមកនូវសុខភាព និង សាមគ្គីភាព នៅក្នុងក្រុម ក៏ដូចជាក្នុងសហគមន៍ ហើយជាពិសេស គឺការលេង កីឡាបាល់ទាត់ដែលជាកីឡា ទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រជាងគេ នៅទូទាំងសកលលោក នេះតែម្តង។​ ហេតុដូចនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពិតជាមានកិត្តិយស និងមោទនភាព ក្នុងការបន្តរៀបចំ ការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគតនេះឡើង ​ដែលការប្រកួតនេះត្រូវបានធ្វើឡើងចំនួន៥ឆ្នាំជាប់គ្នា ជាបន្តបន្ទាប់រួចមកហើយ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ន Soriya។ ចាប់តាំងពីការបង្កើត ការប្រកួតបាល់ទាត់នេះឡើង រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងគួរឲ្យ កត់សម្គាល់ពីសំណាក់ប្អូនៗ ក្រោមអាយុ១២ឆ្នាំ ដែលស្រលាញ់ និងចូលចិត្តវិស័យ កីឡាបាល់ទាត់។

លោកឧកញ៉ា គង់ នួន

លោកឧកញ៉ា មានប្រសាសន៍ទៀតថា ត្រូវបានផ្តួចផ្តើមឡើងដើម្បីជម្រុញ លើកទឹកចិត្ត និងផ្តល់នូវ ការបង្ហាត់បង្ហាញបន្ថែម ជូនដល់ប្អូនៗកុមារ ក្នុងការជួយដុសខាត់ឲ្យពួកគាត់មានសមត្ថភាព និងភាពក្លាហាន ដើម្បីក្លាយខ្លួន ទៅជាកីឡាករបាល់ទាត់ ដ៏ឆ្នើមប្រចាំប្រទេស នាថ្ងៃអនាគត។​ អ្វីដែលលោកឧកញ៉ា និងក្រុមហ៊ុនសង្កត់ធ្ងន់យ៉ាងខ្លាំងនោះគឺ យើងរាល់គ្នា សុទ្ធតែមានផលលំបាក និងជួបប្រទះ នូវឧបសគ្គក៏ដូចជា រឿងរ៉ាវជាច្រើនដែលយើងធ្លាប់គិតថា “មិនអាចធ្វើបាន”។​ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនតូយ៉ូតា បង្កើតឲ្យមានការប្រកួតបាល់ទាត់កុមារនេះឡើង ដោយសង្ឃឹមយ៉ាងមុតមាំថា កុមារគ្រប់រូប គួរតែមានឳកាស ស្មើភាពគ្នា ក្នុងការចូលរួមប្រកួត ដើម្បីឲ្យពួកគាត់ អាចសម្រេចជោគជ័យ និងគោលបំណង របស់ខ្លួន ក្នុងវិស័យកីឡាបាល់ទាត់ តាមរយៈពាក្យស្លោក  “អ្នកអាចធ្វើបាន” ។ ​

លោក កែវ វឌ្ឍនៈ

កាន់តែពិសេស សម្រាប់ការប្រកួតបាល់ទាត់ កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត ក្នុងឆ្នាំ២០១៩-២០២០ នេះ គឺយើងបានផ្តល់ឳកាស ដល់ប្អូនៗកុមារី ក្នុងការចូលរួមប្រកួត​កីឡាបាល់ទាត់ នេះផងដែរ ហើយក្រុមហ៊ុន តូយ៉ូតា ជឿជាក់ថា មិនថាកីឡាប្រភេទអ្វីនោះទេ​ គឺប្អូនៗសុទ្ធតែត្រូវបានជម្រុញ​ និងលើកទឹកចិត្តឲ្យចូលរួមដើម្បី សម្រេចក្តីសុបិន និងដើម្បីលុបបំបាត់ នូវពាក្យថា ប្អូនៗកុមារី មិនអាចលេងកីឡាបាល់ទាត់បាន។

លោក តៃ សៃតូ

ជាក់ស្តែង នៅក្នុងការប្រកួតបាល់ទាត់កុមារតូយ៉ូតាសម្រាប់ថ្ងៃអនាគត នាឆ្នាំនេះ គឺមានការ ចូលរួមប្រកួត ពី២៤ក្រុមបាល់ទាត់ ដែលក្នុងនោះ ក្រុមបាល់ទាត់កុមារាមានចំនួន១៦ក្រុម និងក្រុមបាល់ទាត់ កុមារី មានចំនួន៨ក្រុម  មកពីសាលារដ្ឋចំនួន១៣ សាលា ឯកជនចំនួន៨សាលា និងស្ថាប័នអង្គការចំនួន ៣សាលា។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និង ស្ថាប័ន Soriya បានរៀបចំ ការប្រកួតបាល់ទាត់ តាមសាលាទាំង២៤នេះ ចាប់តាំងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៨  ខែមករា ឆ្នាំ២០២០  មកម្ល៉េះ  ហើយការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ នៅសាលាតារាងបាល់ទាត់សាលា American University of Phnom Penh។ ដោយឡែកសម្រាប់ការប្រកួត វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅឯ ពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថាទៀតថា ការប្រកួតបាល់ទាត់កុមារតូយ៉ូតា សម្រាប់ថ្ងៃអនាគត នេះ នឹងជួយប្អូនៗកុមារាកុមារីទាំងអស់ ឲ្យទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ  ពាក់ព័ន្ធនឹងកីឡាបាល់ទាត់ ក៏ដូចជាជួយអភិវឌ្ឃ ពួកគាត់ឲ្យក្លាយជាធនធានកីឡាករបាល់ទាត់ ដ៏ឆ្នើមនិងប្រកបដោយគុណភាព របស់ប្រទេស កម្ពុជា នាថ្ងៃអនាគត ផងដែរ។ លោកប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានអំពាវនាវឲ្យមានការចូលរួមគាំទ្រ កីឡាករបាល់ទាត់កុមារាកុមារី ឲ្យបានច្រើនកុះករ នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី០៩ ខែកុម្ភៈ ខាងមុខនេះ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់ ក៏ដូចជាលើកស្ទួយវិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា ផងដែរ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២០ នេះ Ford នឹងប្រកាសចេញរថយន្តថ្មីចំនួនប្រាំ ក្នុងនោះមាន F-150 Hybrid

នា​ថ្ងៃ​នេះ​ Ford បាន​បង្ហាញ​អំពី​ចំណូល​ប្រចាំ​ត្រីមាស​ទី​ ៤ និង​ចំណូល​ប្រចាំ​ឆ្នាំ ២០១៩ ទាំង​មូល។ ទាក់​ទង​នឹង​លុយ​កាក់​មិន​សូវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន ប៉ុន្តែ​គេ​ចាប់​អារម្មណ៍​នឹង​ដំណឹង​អំពី​រថយន្ត​ត្រៀម​ប្រកាស​ចេញ​ទៅ​វិញ។

រថយន្ត F-150 ថ្មី បើកបរសាកល្បង

សម្រាប់​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​នឹង​ប្រកាស​ចេញ​រថយន្ត​ថ្មី​ចំនួន​ប្រាំ ក្នុង​ចំណោម​នោះ​ដែល​សំខាន់​ជាង​គេ​គឺ Ford F-150 ថ្មី នឹង​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid-អគ្គិសនី ជា​លើក​ដំបូង។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ទៀត​គឺ​ រថយន្ត​ប្រភេទ Off-Road ខ្នាត​តូច​ថ្មី ដែល​កន្លង​មក​គេ​តែង​ហៅ​វា​ថា “Baby Bronco” ដោយ​រថយន្ត​នេះ​លេច​មុខ​បើកបរ​សាក​ល្បង​ដំបូង​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ។

ម៉ូដែល​ដទៃ​ទៀត​គឺ​មាន​ប្រភេទ​ប្រើ​ប្រាស់​ប្រព័ន្ធ Hybrid នៃ​រថយន្ត Lincoln Corsair និង Ford Escape ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បង្ហាញ Concept កូនរថយន្ត SUV ថ្មី នឹងចេញលក់នាឆ្នាំនេះ

Kia បាន​បង្ហាញ​នូវ​រថយន្ត Concept ប្រភេទ SUV ចំនួន​ពីរ​ក្នុង​កម្មវិធី Delhi Auto Expo 2020 នៅ​ប្រទេស​ឥណ្ឌា​ ដែល​​ក្នុង​នោះ​មាន​មួយ​ឈ្មោះ​ថា Kia Sonet ជា​រថយន្ត SUV ខ្នាត​តូច គ្រោង​ប្រែ​ក្លាយ​ជា​ផលិតផល​សម្រេច ចេញ​លក់​លើ​ទីផ្សារ​ឥណ្ឌា​នៅ​កណ្ដាល​ឆ្នាំ​នេះ។

ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ Kia Sonet នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ឡើយ ប៉ុន្តែ​រំពឹង​ថា​មាន​ប្រវែង​​សរុប​មិន​ដល់ ៤ ម៉ែត្រ​នោះ​ទេ។ ចំពោះ​រូបរាង​ Sonet វិញ គឺ​ហាក់​ដូច​ត្រៀម​រួច​រាល់​សម្រេច​ការ​ផលិត​លក់​ទៅ​ហើយ ដោយ​មាន​ចំណុច​គួរ​ចាប់​អារម្មណ៍​ដូច​ជា​ដៃ​ទ្វារ​រថយន្ត​​បង្កប់​ក្នុង​តួ​ខ្លួន, មាន​កញ្ចក់​​មើល​ក្រោយ​ទំហំ​តូច និង​មាន​រចនាបថ​អំពូល​ភ្លើង​មុខ​ក្រោយ​យ៉ាង​ទាក់ទាញ។

រថយន្ត​ដែល​ដាក់​តាំង​បង្ហាញ​គឺ​មាន​បិទ​កញ្ចក់​ពណ៌​ខ្មៅ ដែល​មាន​ន័យ​ថា Kia មិន​ទាន់​សម្រេច​កិច្ច​ការ​លើ​ការ​ឌីហ្សាញ​ផ្នែក​ខាង​ក្នុង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា​វា​អាច​ផ្ដល់​ទំហំ​​ធំ​ទូលាយ​ និង​មាន​មុខងារ​មួយ​ចំនួន​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​សម្រាប់​រថយន្ត​ខ្នាត​តូច​ប្រភេទ​នេះ។

រថយន្ត​ Kia Sonet នឹង​ត្រូវ​ប្រកួត​ប្រជែង​នឹង Hyundai Venue, Maruti Vitara Brezza, Tata Nexon, Mahindra XUV300 និង​រថយន្ត​ម៉ូដែល​ថ្មី​ដែល​នឹង​មាន​ពី​ក្រុមហ៊ុន Renault និង Nissan ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Ghost ឆ្នាំ២០២១ លេចចេញរូបរាងមកបណ្តើរៗហើយ!

មិនយូរប៉ុន្មានទៀតទេ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញម៉ូដែល Ghost ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ ខណៈពេលនេះ Rolls-Royce Ghost ថ្មី កំពុងស្រោបខ្លួនដោយតែម ដើម្បីបិទបាំង រហូតដល់ថ្ងៃនោះ។

ស្របពេលដែល Rolls-Royce Ghost ស៊េរីចាស់ប្រើគ្រោងឆ្អឹងដូចរថយន្ត BMW 7-Series រថយន្ត Rolls-Royce Ghost ស៊េរីថ្មីនឹងប្រើគ្រោងឆ្អឹងអាលុយមីញ៉ូម ដូចម៉ូដែល Phantom ជំនាន់ចុងក្រោយបង្អស់។

គេរំពឹងថា Ghost ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា Rolls-Royce ក៏អាចបំពាក់ម៉ាស៊ីន Plug-in Hybrid ផងដែរ។

យ៉ាងណាក៏ដោយ តាមរយៈរូបថត Rolls-Royce Ghost ថ្មី បានផ្លាស់ប្តូរជាច្រើន ដូចជា ចង្កៀងថ្មី, កាងថ្មី និង ប៉ាណាមុខធំជាងមុនជាដើម។ ដោយឡែក ផ្នែកខាងក្នុង ស្រដៀងទៅនឹងម៉ូដែល Cullinan ដែលជា SUV របស់ Rolls-Royce៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari ២ម៉ូដែល ជួយឲ្យចំនួនលក់កើនឡើងដល់ ២២%

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំនួនលក់នៅត្រីមាសទី៤ នៃឆ្នាំ២០១៩ របស់ក្រុមហ៊ុនរថយន្តអ៊ីតាលី បានកើនឡើងរហូតដល់ទៅ ២២% ដោយសារតែម៉ូដែល Portofino និង 812 Superfast។

Ferrari Portofino

ដោយសារតែការកើនឡើងនៃចំនួនលក់រថយន្ត Portofino និង 812 Superfast ទាំង២ម៉ូដែលនេះ បានធ្វើឲ្យ Ferrari រកចំណូលបានដល់ ៣៦៨លានដុល្លារឯណោះ។

Ferrari 812 Superfast

គួរឲ្យដឹងថា បច្ចុប្បន្ន Ferrari កំពុងលក់រថយន្តស្ព័រជាច្រើនម៉ូដែល ក្នុងនោះរួមមានដូចជា 812 Superfast, 812 GTS, SF90 Stradale, F8 Tributo, F8 Spider, 488 Pista, 488 Pista Spider, GT4Lusso, GT4Lusso T, Portofino, Roma និងម៉ូដែលពិសេស ២ទៀត គឺ Monza SP1 និង SP2។

យ៉ាងណាក៏ដោយ Ferrari កំពុងតែសម្ងំផលិតរថយន្តប្រភេទ Hypercar ថ្មី ដែលផ្តោតសំខាន់លើទម្ងន់ស្រាល និង Aerodynamics រួមទាំងការផលិតរថយន្តម៉ូដែល SF90 Stradale កម្លាំងខ្លាំងជាងមុន និង SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល Purosangue ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ Hyundai បើកសាកល្បងលើទឹកកក មានបិទបាំងមុខមាត់យ៉ាងជិត

រថយន្ត Hyundai Santa Cruz ដែល​​នឹង​ជា​រថយន្ត​ភីកអាប់​ដំបូង​របស់​ក្រុមហ៊ុន ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​ជា​លើក​ដំបូង​នៅ​ជិត​តំបន់​ប៉ូល​ទឹកកក។

រថយន្ត Santa Cruz មាន​រូបរាង​ដូច​គ្នា​នឹង​ភីកអាប់​ដទៃ​ទៀត​ដែរ ហើយ​មាន​បិទ​បាំង​មុខ​មាត់​យ៉ាង​ជិត ដើម្បី​លាក់​បាំង​ការ​ឌីហ្សាញ​របស់​វា។ អ្វី​ដែល​គេ​អាច​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​រថយន្ត​ Concept និង​រថយន្ត​​នេះ គឺ​ថា​វា​មាន​​ទ្វារ​បួន មិន​មែន​ទ្វារ​ពីរ​ដូច​ប្រភេទ Concept ឡើយ។

ផ្នែក​ខ្លះ​នៃ​រថយន្ត​អាច​នឹង​​ដូច​គ្នា​នឹង​ប្រភេទ Concept ប៉ុន្តែ​គេ​បាន​ឃើញ​អំពី​​អំពូល​ភ្លើង​ខាង​មុខ​ប្រភេទ​ភ្លោះ ដែល​នេះ​ដូច​គ្នា​នឹង​រថយន្ត​ Hyundai ម៉ូដែល​ដទៃ​ទៀត​កំពុង​មាន​លើ​ទីផ្សារ។

Hyundai ធ្លាប់​បញ្ជាក់​ថា​រថយន្ត​ Santa Cruz នឹង​ផលិត​នៅ​រោងចក្រ​ក្នុង​ទីក្រុង Montgomery រដ្ឋ​ Alabama ចាប់​ពី​ឆ្នាំ ២០២១ ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ថា​វា​អាច​នឹង​ប្រើ​គ្រោង​ឆ្អឹង​របស់ Santa Fe។ បើ​បែប​នេះ​មែន វា​នឹង​មាន​ជម្រើស​ម៉ាស៊ីន ៤ ស៊ីឡាំង​ចំនួន​ពីរ​ប្រភេទ គឺ​អាច​មាន​ម៉ាស៊ីន​ចំណុះ ២,៤ លីត្រ​កម្លាំង ១៨៥ សេះ និង​ម៉ាស៊ីន Turbocharged ចំណុះ ២,០ លីត្រ កម្លាំង ២៣៥ សេះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេល ៣០ឆ្នាំ Lexus អាចលក់រថយន្តបាន ១០លានគ្រឿង

នៅ​ពេញ​មួយ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Lexus អាច​លក់​រថយន្ត​បាន​សរុប ៧៦៥ ៣៣០ គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដែល​បង្កើត​បាន​កំណត់​ត្រា​លក់​ថ្មី ធៀប​នឹង​ឆ្នាំ​មុន​មាន​កំណើន​ ១០%។

បន្ថែម​ពី​នេះ​ចំនួន​​រថយន្ត​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ ២០១៩ រុញ​ឲ្យ​ Lexus លក់​រថយន្ត​បាន​​ដល់​ខ្ទង់ ១០ លាន​គ្រឿង ​​ជា​ឆ្នាំ​គម្រប់​ខួប ៣០ ឆ្នាំ​របស់​ក្រុមហ៊ុន (១៩៨៩-២០១៩)។

Lexus និយាយ​ថា​កំណើន​លក់​រថយន្ត​​គឺ​បាន​ដោយ​សារ​ ការ​ពេញ​និយម​នៃ​រថយន្ត​ Hybrid របស់​ខ្លួន​ មាន​ដូច​ជា​ UX 250h ថ្មី និង RX 450h ដែល​អាប់ដេត​ថ្មី​ជា​ដើម។ ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក Lexus អាច​លក់​រថយន្ត Hybrid នៅ​ទូទាំង​ពិភពលោក​បាន​ជាង ១,៧ លាន​គ្រឿង ធ្វើ​​ឲ្យ Lexus ក្លាយ​ជា​ក្រុមហ៊ុន​ដែល​លក់​រថយន្ត​ប្រណីត​ Hybrid បាន​ច្រើន​ជាង​គេ។

ក្រៅ​ពី​ជោគជ័យ​ជា​មួយ​រថយន្ត Hybrid ក្រុមហ៊ុន Lexus ក៏​បោះ​ជំហាន​ខាង​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ផង​ដែរ ដោយ​បាន​ចាប់​ផ្ដើម​ជា​មួយ​ UX 300e ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន។ រថយន្ត​ Lexus UX 300e គ្រោង​នឹង​ចេញ​លក់​នៅ​អឺរ៉ុប​នៅ​ចុង​ឆ្នាំ​នេះ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+