ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត ឡាន Corvette C8 ឆ្នាំ២០២០ ចូលរោងចក្រផលិត ហើយត្រៀមចេញលក់ឆាប់ៗ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Chevrolet បានប្រកាសចេញរថយន្តស្ព័រ Corvette C8 ស៊េរីឆ្នាំ២០២០ ហើយបានប្រកាសថាវានឹងចូលសង្វាក់ផលិតកម្ម នៅចុងឆ្នាំ២០១៩។

ផ្ទុយទៅវិញ សង្វាក់ផលិតកម្មនៃរថយន្ត Corvette C8 ត្រូវពន្យាដល់ ៣ខែ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង។ ឥឡូវនេះ រថយន្ត Corvette C8 ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ បានចេញពីខ្សែសង្វាក់ផលិតកម្ម នៅក្នុងទីក្រុង Bowling Green នៃរដ្ឋ Kentucky សហរដ្ឋអាមេរិក ហើយ។

ទោះជាយ៉ាងណា រថយន្ត C8 មួយគ្រឿងដំបូងបង្អស់នេះ ត្រូវបានដេញថ្លៃទិញយកដោយ លោក Rick Hendrick ក្នុងតម្លៃរហូតដល់ទៅ ៣លានដុល្លារឯណោះ។

រថយន្តស្ព័រអាមេរិកដ៏ល្បីឈ្មោះខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ LT2 ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត C8 ស៊េរីឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ៥៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅពេលវាចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar ថានឹងមិនប្រើការឌីហ្សាញមុខយក្ស ដូចគូប្រជែងនោះ​ឡើយ

អ្នក​ចាត់​ការ​ផ្នែក​ឌីហ្សាញ​ថ្មី​របស់ Jaguar លោក Julian Thomson និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន នឹង​មិន​ដើរ​តាម​គូ​ប្រជែង​មួយ​ចំនួន ក្នុង​ការ​ឌីហ្សាញ​រថយន្ត​ដែល​មាន​ផ្ទាំង​ប៉ាណា​មុខ​ធំ​នោះ​ទេ។

និយាយ​ជា​មួយ Car Throttle ក្នុង​ការ​បញ្ចេញ​រថយន្ត Jaguar F-Type ឆ្នាំ ២០២០ កាល​ពី​ថ្មីៗ​នេះ លោក Thomson និយាយ​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​ ចាប់​ផ្ដើម​ឌីហ្សាញ​រថយន្ត​ថ្មី​របស់​ខ្លួន ដោយ​ផ្អែក​តាម​រស​និយម​របស់​អតិថិជន​នៅ​ចិន ហើយ​ធ្វើ​បែប​នេះ​មិន​មែន​ឆ្លាត​វៃ​នោះ​ទេ។

Thomson ទទួល​បញ្ជាក់​ថា​ Jaguar នឹង​មិន​ធ្វើ​ការ​ឌីហ្សាញ​បែប​នេះ​ឡើយ។ លោក​បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ត្រូវ​មាន​​ការ​ឌីហ្សាញ​ប្លែក​ផ្ទាល់​ខ្លួន ហើយ Jaguar នឹង​​ចង​ចិត្ត​អតិថិជន​ចិន​ជា​មួយ​ស្ទីល​ដែល​លេច​ធ្លោ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនសម្រេចផលិតរថយន្តនេះលក់លើទីផ្សារ

កាល​ពី​ឆ្នាំ​មុន ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Frankfurt Auto Show ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Hongqi បាន​តាំង​បង្ហាញ​រថយន្ត​ E115 SUV Concept ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​មាន​ការ​ឌីហ្សាញ​រូបរាង​ប្លែក ដែល​រូបរាង​គឺ​ឌីហ្សាញ​ដោយ​​អតីត​អ្នក​ឌីហ្សាញ​ជើង​ចាស់​របស់ Rolls-Royce។

ការ​ចុះ​ផ្សាយ​របស់ PC Auto បាប​ឲ្យ​ដឹង​ថា Hongqi សម្រេច​ផលិត​រថយន្ត​ E115 SUV Concept លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ ដែល​រូបរាង​នៃ​ផលិតផល​សម្រេច​ចុង​ក្រោយ ស្រដៀង​គ្នា​ខ្លាំង​នឹង​ប្រភេទ Concept នេះ។

E115 SUV Concept ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៦០០ គ.ម ពេល​សាក​ភ្លើង​មួយ​ពេញ និង​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​ក្រោម ៤ វិនាទី។

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​រថយន្ត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​គេ​រំពឹង​ថា​រថយន្ត SUV ថ្មី​របស់ Hongqi មួយ​នេះ នឹង​បង្ហាញ​មុខ​មាត់​ពិត​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura MDX ប្រភេទ PMC Edition ឆ្នាំ២០២០ ដំឡើងដោយដៃ ថ្លៃជាងប្រភេទធម្មតាជិត២ម៉ឺនដុល្លារ

ក្រុមហ៊ុន Acura បានបង្ហាញតម្លៃនៃរថយន្ត MDX ប្រភេទ PMC Edition ស៊េរីឆ្នាំ២០២០ ដែលដំឡើងដោយដៃផ្ទាល់ នៅ Performance Manufacturing Center (PMC) ក្នុងទីក្រុង Marysville រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយអ្នកជំនាញដែលដំឡើងរថយន្ត Acura NSX ដែរ។

រថយន្ត Acura MDX PMC Edition ស៊េរីថ្មី ដែលកំពុងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក មានតម្លៃចាប់ពី ៦៣ ៧៤៥ដុល្លារ។ បើប្រៀបធៀបទៅ វាថ្លៃជាង Acura MDX ស៊េរីឆ្នាំ២០២០ធម្មតា ដល់ទៅ ១៨ ៣៥០ដុល្លារឯណោះ។

ទោះជាយ៉ាងណា MDX PMC Edition ដែលនឹងផលិតត្រឹម ៣៣០គ្រឿងនេះ បំពាក់ Option មកពេញបឹបតែម្តង ដោយមានទាំង Advance Package តម្លៃ ៦ ៧៥០ដុល្លារ និង A-Spec តម្លៃ ៣ ៥០០ដុល្លារ។

រថយន្ត SUV នេះបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ Direct-injected iVTEC ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធប៉ុងពីរ Super-Handling All-Wheel Drive (SH-AWD)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ហៅឡាន F-150 ជិត១០ម៉ឺនគ្រឿងចូលវិញ ព្រោះបញ្ហាតូចមួយ

រថយន្តភីកអាប់ដ៏ល្បី និងពេញនិយមបំផុតរបស់អាមេរិក គឺ Ford F-150 ចាប់ពីស៊េរីឆ្នាំ២០១៥ ដល់ ២០១៨ នៅក្នុងប្រទេសកាណាដា ត្រូវបានក្រុមហ៊ុនហៅចូលមកវិញ ពាក់ព័ន្ធនឹងបញ្ហាតូចមួយ។

យោងតាមទិន្នន័យពីក្រុមហ៊ុនមេ Blue Oval បានបង្ហាញឲ្យឃើញ រថយន្ត Ford F-150 ទាំងនោះ ត្រូវបានបំពាក់ជាមួយនឹងគន្លឹះឃ្លុបក្រោយអេឡិចត្រូនិច ហើយទឹកអាចជ្រាបចូលបាន ដែលបណ្តាលឲ្យឆ្លង និងបើកដោយឯកឯង ហើយអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ទោះជាយ៉ាងណា មកទល់នឹងពេលនេះ Ford មិនទាន់បានឮអំពីគ្រោះថ្នាក់ ឬរបាយការណ៍នៃគ្រោះថ្នាក់ពាក់ព័ន្ធនឹងបញ្ហានេះឡើយទេ។

គួរឲ្យដឹងថា រថយន្ត Ford F-150 ដែលត្រូវហៅចូលនោះ មានសរុបចំនួន ៨៩ ៤៧២គ្រឿង ដែលត្រូវបានដំឡើងនៅចន្លោះថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៤ ដល់ ២២ តុលា ឆ្នាំ២០១៨ នៅរោងចក្រនៃទីក្រុង Dearborn និងចន្លោះពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៥ ដល់ ០៤ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Kansas City៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin បានការបណ្ដាក់ទុន ៦៦០ដុល្លារ ពីមហាសេដ្ឋីមួយរូប

Aston Martin ទទួល​បាន​ការ​បណ្ដាក់​ទុន​ប្រមាណ ២៤០ លាន​ដុល្លារ ក្រោយ​ពី​បាន​លក់​ភាគហ៊ុន​ ១៦,៧% ទៅ​ឲ្យ​មហាសេដ្ឋី​កាណាដា​​​ឈ្មោះ Lawrence Stroll។

ការ​​ជួញ​ដូរ​នេះ​បាន​បញ្ជាក់​តាម​រយៈ​ការ​ចុះ​បញ្ជី​ជា​មួយ London Stock Exchange ហើយ​ក្នុង​នោះ​ក៏​មាន​បន្ថែម​​នូវ​​ទឹក​ប្រាក់​ប្រមាណ ៤១៧ លាន​ដុល្លារ​បន្ថែម​ទៀត​ជា​ផ្នែក​នៃ​ការ​ផ្ទេរ​សិទ្ធ ធ្វើ​ឲ្យ​ទឹក​ប្រាក់​សរុប​ដែល Aston Martin ទទួល​បាន​មាន​សរុប​ប្រមាណ ៦៥៧ លាន​ដុល្លារ។

លោក Stroll ក៏​​មាន​កាន់​កាប់​ក្រុម Racing Point F1 ដែល​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ប្ដូរ​ឈ្មោះ​ជា​ Aston Martin F1 ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ។ ទឹក​ប្រាក់​បណ្ដាក់​ទុន​នេះ នឹង​មាន​បញ្ចូល​នូវ​ទឹក​ប្រាក់​ប្រមាណ ៧៣ លាន​ដុល្លារ សម្រាប់​បង្កើន​សមត្ថភាព​ផលិត​រថយន្ត​ DBX ដែល​ជា SUV ដំបូង​របស់ Aston Martin៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាពណ៌រថយន្ត ដែលគេពេញនិយមបំផុតប្រចាំឆ្នាំ ២០១៩ នៅអាមេរិក

iSeeCars បាន​ធ្វើ​ការ​សិក្សា​មួយ​ដើម្បី​វិភាគ​អំពី​ពណ៌​រថយន្ត​ដែល​ពេញ​និយម​ជាង​គេ ​ដោយ​​បាន​ត្រួត​ពិនិត្យ​លើ​រថយន្ត​ ៩,៤ លាន​គ្រឿង​​បើកបរ​លើ​ដង​ផ្លូវ​កាល​ពី​ឆ្នាំ​មុន មាន​ចាប់​ពី​ស៊េរី​ឆ្នាំ​ ២០១៤ ដល់ ២០១៨។

ការ​សិក្សា​បាន​បង្ហាញ​ថា​រថយន្ត​ពណ៌​ស​គឺ​បាន​នាំ​មុខ ជា​មួយ ២៣,៩% និង​តាម​ពី​ក្រោយ​យ៉ាង​កៀក​ដោយ​រថយន្ត​ពណ៌​ខ្មៅ​ ជា​មួយ ២៣,២%។ បន្ត​បន្ទាប់​មក​ទៀត​មាន​ដូច​ជា ៖

  • ពណ៌​ប្រផេះ ៖ ១៥,៥%
  • ពណ៌​ប្រាក់ ៖ ១៤,៥%
  • ពណ៌​ក្រហម ៖ ១០,៣%
  • ពណ៌​ខៀវ ៖ ៩%
  • ពណ៌​ត្នោត ៖ ១,៤%
  • ពណ៌​បៃតង ៖ ០,៧%
  • ពណ៌​​ត្នោត​ខ្ចី ៖ ០,៤%
  • ពណ៌​ទឹក​ក្រូច ៖ ០,៤%
  • ពណ៌​មាស ៖ ០,៣%
  • ពណ៌​លឿង ៖ ០,២%
  • ពណ៌​ស្វាយ ៖ ០,១%​
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai រំពឹងក្លាយជាអ្នកផលិតឡានអគ្គិសនីធំបំផុតនៅអឺរ៉ុប ក្នុងឆ្នាំ២០២០នេះ

ក្រុមហ៊ុន Hyundai កំពុងស្ថិតនៅក្នុងដំណើរការមួយ ដើម្បីបង្កើនចំនួនលក់នៃរថយន្តអគ្គិសនីរបស់ខ្លួននៅអឺរ៉ុប។ គម្រោងរបស់ពួកគេ គឺកាត់បន្ថយពេលដឹករថយន្ត Kona EV ដែលនឹងចូលសង្វាក់ផលិតកម្មនៅក្នុងប្រទេសឆេក នាខែមីនាខាងមុខ ព្រមទាំងបង្កើនការផ្គត់ផ្គង់ពីរោងរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាការពិតណាស់ រថយន្ត Kona EV កំពុងត្រូវប៉ាន់ខ្លាំងនៅអឺរ៉ុប ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ២០១៨ មក។ SUV ខ្នាតតូចនេះផ្តល់ជម្រើសអាគុយ ២ប្រភេទ គឺ កម្លាំង ៣៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៩០គីឡូម៉ែត្រ និង ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ។

នៅក្នុងឆ្នាំនេះ Hyundai មានបំណងចង់ផលិតរថយន្តអគ្គិសនីឲ្យបាន ៨០ ០០០គ្រឿង សម្រាប់អតិថិជននៅអឺរ៉ុប ដោយក្នុងនោះរួមមានទាំងម៉ូដែល Kona EV, Ioniq Evនិង Nexo ដែលដំណើរការដោយអ៊ីដ្រូហ្សែនផងដែរ។

ក្រុមហ៊ុនរថយន្តកូរ៉េខាងលើបានឲ្យដឹងថា ពួកគេស្តាប់តាមសម្តីរបស់អតិថិជន និងបានសម្រេចចិត្ត ដើម្បីឲ្យសមស្របទៅនឹងកំណើននៃតម្រូវការ លើរថយន្តអគ្គិសនីរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo S60 ឆ្នាំ២០២០ ចេញលក់នៅថៃ តម្លៃខ្ទង់៧ម៉ឺនដុល្លារ

New Volvo S60 R-Design exterior

ក្រុមហ៊ុន Volvo Car Thailand បានដាក់លក់រថយន្ត Volvo S60 ស៊េរីថ្មីជាផ្លុវការ ដោយមានចំនួន ២ជម្រើស គឺ S60 Momentum និង S60 R-Design។

រថយន្តប្រភេទ Sedan ខ្នាតកណ្តាលនេះ បំពាក់ម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយ មានកម្លាំងសរុប ៤០៧សេះ ហើយអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គីឡូម៉ែត្រ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD។

រថយន្ត Volvo S60 Momentum មានតម្លៃ ២,១៩លានបាត ស្មើនឹង ៧០ ២០០ដុល្លារ ខណៈ S60 R-Design ថ្លៃជាង ៤០០ ០០០បាត ស្មើនឹង ៨៣ ០០០ដុល្លារ។ រថយន្តនេះនឹងត្រូវដំឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយនាំចូលមកលក់ក្នុងប្រទេសថៃ។

គួរឲ្យដឹងថា រថយន្ត Volvo S60 គឺជាគូប្រជែងជាមួយ រថយន្ត Mercedes-Benz C300e និង BMW 330e៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hummer ល្បីកាល២០ឆ្នាំមុន បង្ហាញខ្លួនជាថ្មី តែលើកនេះអត់ប្រើសាំងទេ

ក្រោយពីលេចឮពាក្យចចាមអារ៉ាម និងការសង្ស័យជាច្រើនអស់រយៈពេលជាច្រើនខែរួចមក ឥឡូវនេះក្រុមហ៊ុន General Motors បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្ត Hummer នឹងវិលត្រលប់មកវិញ ហើយកាន់តែពិសេស។

រថយន្ត Hummer ថ្មី នឹងប្រែជារថយន្តអគ្គិសនីជាមួយនឹងកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ វានឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២០ មីនា ឆ្នាំ២០២០ ហើយប្រើឈ្មោះជាផ្លូវការហៅថា GMC Hummer EV។

នៅក្នុងពេលនេះ ក្រុមហ៊ុន General Motors ក៏បានបញ្ចេញវីដេអូ Teaser បង្ហាញឲ្យឃើញរូបរាងខ្លះៗរបស់ Hummer EV ដែរ។ វានឹងចេញលក់ជាផ្លូវការ នៅឆ្នាំ២០២១ ខាងមុខ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+