ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota RAV4 អាប់ដេតថ្មី ធ្វើតេស្តបួងចង្កូតដោយជោគជ័យ (វីដេអូ)

ក្រោយ​ពី​រថយន្ត​ Toyota RAV4 ជំនាន់​ទី​ ៥ បរាជ័យ​នឹង​ការ​ធ្វើ​តេស្ត​ការ​បួង​ចង្កូត​របស់​​សារព័ត៌មាន​ស៊ុយអែត​ Teknikens Varld ក្រុមហ៊ុន​រថយន្ត​ជប៉ុន​បាន​អាប់​ដេត​ Software រថយន្ត ដែល​ធ្វើ​ឲ្យ​សមត្ថភាព​កាន់​តែ​ប្រសើរ។

ការធ្វើតេស្តពីមុន

Teknikens Varld បាន​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ជា​មួយ Toyota និង​រថយន្ត RAV4 ដែល​អាប់ដេត​ថ្មី ដើម្បី​ធ្វើ​ការ​តេស្ត​ការ​បួង​ចង្កូត​ជា​ថ្មី​ផង​ទៀត។​ ការ​ធ្វើ​តេស្ត​ថ្មី​​លើ​រថយន្ត RAV4 ដែល​អាប់ដេត​ថ្មី ឃើញ​ថា​វា​អាច​បួង​ចង្កូត​នៅ​ល្បឿន ៧២ គ.ម/ម៉ បាន​ដោយ​ខ្លួន​បញ្ហា​​នោះ​ឡើយ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បញ្ចុះតម្លៃឡានភីកអាប់ Gladiator ដល់ ២ពាន់ដុល្លារ

វិបសាយ​ Cars Direct បាន​ចុះ​ផ្សាយ​អំពី​ការ​បញ្ចុះ​តម្លៃ​ ២ ពាន់​ដុល្លារ ពី Jeep សម្រាប់​រថយន្ត Gladiator ស៊េរី​ឆ្នាំ ២០២០ គ្រប់​ប្រភេទ​ទាំង​អស់ សម្រាប់​ទូទាំង​សហរដ្ឋអាមេរិក។

២ ពាន់​ដុល្លារ​នេះ​គឺ​ច្រើន​គួរ​សម ប៉ុន្តែ​តាម​ការ​សង្កេត​មើល​របស់ Cars Direct គេ​ឃើញ​ហាង​លក់​រថយន្ត​មួយ​ចំនួន បញ្ចុះ​តម្លៃ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ជាក់​ស្ដែង​ហាង​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​រដ្ឋ California បាន​ផ្សព្វផ្សាយ​ពី​ការ​បញ្ចុះ​តម្លៃ ៧ ពាន់​ដុល្លារ បន្ថែម​ពី​ការ​បញ្ចុះ​តម្លៃ ២ ពាន់​ដុល្លារ ដែល​ការ​បញ្ចុះ​សរុប​រហូត​ដល់ ៩ ពាន់​ដុល្លារ។

ការ​បញ្ចុះ​តម្លៃ​បន្ថែម​នេះ​អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ។ ចំណែក​ការ​បញ្ចុះ​តម្លៃ ២ពាន់​ដុល្លារ ពេញ​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ផុត​កំណត់​​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ។ គួរ​ដឹង​ថា​នៅ​អាមេរិក​រថយន្ត Jeep Gladiator មាន​តម្លៃ​ដើម​ចាប់​ពី ៣៣ ៥៤៥ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរថក្រោះ នឹងដាក់តាំងនៅកន្លែងមួយ ឲ្យគ្រប់គ្នាបានឃើញ

រថយន្ត Rezvani Tank ស៊េរី​ឆ្នាំ ២០២០ បាន​លេច​មុខ​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ តាម​រយៈ​ការ​នាំ​ចូល​រយៈ​លោក​ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​រថយន្ត​មួយ​គ្រឿង​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​​នៅ Jet’s Garden Park ​លើទឹកដី ស្កាយលែន វិហារសួគ៌​។

រូបភាព ៖ Srey Chanthorn

រថយន្ត​នេះ​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​​កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ ២០១៩ នៅ​សហរដ្ឋអាមេរិក​ ដែល​វា​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ គឺ​ Rezvani Tank ធម្មតា, Rezavani Tank Military Edition និង Rezvani Tank X ដោយ​មាន​តម្លៃ​ចាប់​ពី ១៥៥ ០០០ ដុល្លារ, ២៩៥ ០០០ ដុល្លារ និង ៣៤៩ ០០០ ដុល្លារ នៅ​ទីផ្សារ​បរទេស។

រូបភាព ៖ Srey Chanthorn
រូបភាព ៖ Srey Chanthorn

មួយ​គ្រឿង​ដំបូង​នៅ​កម្ពុជា​នេះ ទំនង​ជា​ប្រភេទ Rezvani Tank ធម្មតា ដែល​មាន​ប្រើ​ម៉ាស៊ីន​ ៣,៦ លីត្រ ៦ ស៊ីឡាំង​ កម្លាំង ២៨៥ សេះ ហើយ​វា​ក៏​មាន​ជម្រើស​ម៉ាស៊ីន​ ៦,៤ លីត្រ ៨ ស៊ីឡាំង និង​ម៉ាស៊ីន​ម៉ាស៊ូត ៣,០ លីត្រ ៦ ស៊ីឡាំង ផង​ដែរ។ ប្រភេទ​ធម្មតា​មិន​មាន​សមត្ថភាព​ធន់​នឹង​ការពារ​​គ្រាប់ ដូច​ពីរ​ប្រភេទ​ទៀត​នោះ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV កូរ៉េទំនើបបំផុត Genesis GV80 ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីន២ជម្រើស

ក្រុមហ៊ុនរថយន្តប្រណីតរបស់ប្រទេសកូរ៉េខាងត្បូង Genesis (ក្រុមហ៊ុនមែកធាងរបស់ Hyundai) បានបង្ហាញ SUV ដ៏ទំនើបផុតលេងរបស់ខ្លួន គឺ GV80 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ហើយនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកផងដែរ។

រថយន្ត Genesis GV80 នឹងផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ថ្វីបើក្រុមហ៊ុនបានមិនបញ្ជាក់លម្អិត ប៉ុន្តែបានបង្ហើបឲ្យដឹងថា នឹងមានម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីន Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំង ៣៧០សេះ។

SUV ខ្នាតធំ មាន Option កៅអី ៣ជួរនេះ នឹងផ្តល់លក្ខណៈពិសេសជាច្រើន ដូចជា មុខងារកម្តៅ-បញ្ចេញខ្យល់-កាច់ទៅមុខថយក្រោយ សម្រាប់កៅអីជួរទី២ ក៏ដូចជា មុខងារ Remote Smart Park Assist ផងដែរ។

ក្រៅពីនោះក៏នៅមាន អេក្រង់ទំហំ ១៤,៥អ៊ីង, Smart Cruise Control with Machine Learning, Forward Collision-Avoidance Assist, Blind-Spot Collision Avoidance Assist និង Rear Cross-Traffic Collision-Avoidance Assist ជាដើម។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបញ្ជាក់ពីតម្លៃនៃរថយន្ត GV80 នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford Mustang Mach-E មិនទាន់ចេញលក់ផង មានគេកក់ជាង ៣ម៉ឺនគ្រឿងបាត់

Ford បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន មានឈ្មោះថា Mustang Mach-E ក្នុងកម្មវិធី 2019 LA Auto Show កាលពីជាង ២ខែមុន។

គិតរហូតមកទល់ពេលនេះ Ford ទទួលបានការកក់ពីអតិថិជនប្រមាណជា ៣២ ០០០នាក់មកហើយ សម្រាប់រថយន្ត SUV អគ្គិសនីខាងលើ។

ជាមួយគ្នានេះ Ford បានបង្ហាញឲ្យដឹងថា ខ្លួនមានបំណងផលិតរថយន្ត Mustang Mach-E ប្រមាណ ៥០ ០០០គ្រឿង នៅក្នុងឆ្នាំដំបូង ដូច្នេះមានន័យថា ប្រសិនបើ Ford ទទួលបានការកក់តែជាង ២ម៉ឺនគ្រឿងទៀត នោះ Mustang Mach-E នឹងត្រូវលក់អស់ ទាំងមិនទាន់ចេញលក់ជាផ្លូវការ។

ទោះជាយ៉ាងណា ការកក់មិនដូចការទិញផ្ទាល់ឡើយ ព្រោះវានៅតែអាចមានករណីអតិថិជនលុបចោលការកក់វិញ។ រថយន្ត Ford Mustang Mach-E មានតម្លៃចាប់ពី ៤៣ ៨៩៥ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ Base Model និងឡើងដល់ ៦០ ៥០០ដុល្លារ សម្រាប់ម៉ូដែល Mach-E GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជិះ២នាក់បានហើយ! ឡានស្ព័រ Mazda MX-5 ឆ្នាំ២០២០ ចេញតម្លៃលក់ ខ្ទង់២ម៉ឺនដុល្លារ

រថយន្ត Mazda MX-5 ស៊េរីឆ្នាំ២០២០ នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែកុម្ភៈខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ២៧ ៥០០ដុល្លារ។

MX-5 ស៊េរីថ្មី បានបន្ថែមពណ៌ថ្មី ក៏ដូចជាប្រព័ន្ធសុវត្ថិភាពជាច្រើនមកស្តង់ដារតែម្តង សម្រាប់ម៉ូដែល Sport ដែលជាប្រភេទ Base Model។

គ្រប់ម៉ូដែលនៃរថយន្ត Mazda MX-5 ទាំងអស់ សុទ្ធតែបំពាក់ម៉ាស៊ីន Naturally Aspirated ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Skyactiv-G មានកម្លាំង ១៨១សេះ។ វាផ្តល់នូវជម្រើសប្រអប់លេខដៃ ៦វគ្គ និង អូតូជាមួយលេខដៃនៅលើចង្កូត ៦វគ្គផងដែរ។

ក្នុងនោះ រថយន្តស្ព័រអាចបើកដំបូលបានខាងលើ បំពាក់មុខងារសុវត្ថិភាពកាន់តែច្រើន នៅក្នុងប្រព័ន្ធ i-Activsense របស់ខ្លួន ក្នុងនោះរួមមាន Blind Spot Monitoring with Rear Cross-Traffic Alert, Smart City Brake Support និង Lane Departure Warning System មកស្តង់ដារតែម្តង។

ក្រៅពីនោះ វាបំពាក់ដំបូលបើក-ទន់-ពណ៌ខ្មៅ, យ៉ាន់ពណ៌ខ្មៅទំហំ ១៦អ៊ីង, ចង្កៀងមុខ-ក្រោយ LED, អេក្រង់ Mazda Connect ទំហំ ៧អ៊ីង និងមុខងារជាច្រើនផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota ដូរដាក់ម៉ាស៊ីនអគ្គិសនីពី Nissan ប្លែកមិនធ្លាប់មាន

ថ្មីៗនេះ រថយន្តស្ព័រ Toyota 86 មួយគ្រឿង ត្រូវបានគេយកទៅកែច្នៃ ដោយផ្លាស់ប្តូរម៉ាស៊ីនសាំងដើមចេញ ជំនួសវិញដោយម៉ាស៊ីនអគ្គិសនីរបស់រថយន្ត Nissan ប្លែកមិនធ្លាប់មានតែម្តង។

រថយន្ត Toyota 86 ខាងលើ បានប្រើម៉ាស៊ីនអគ្គិសនីពីរថយន្ត Nissan Leaf ស៊េរីឆ្នាំ២០១៤ ដែលជាជំនាន់ទី១ មានកម្លាំងសរុប ២០០សេះ។

គួរឲ្យដឹងថា ម៉ាស៊ីនអគ្គិសនីរបស់ Nissan Leaf ជំនាន់ទី១ មិនសូវជាខ្លាំងប៉ុន្មានទេ ដោយអាចបើកបរបានចម្ងាយត្រឹមតែ ១៣៥គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq អគ្គិសនីឆ្នាំ ២០២០ ជិះបានឆ្ងាយជាងមុន ៧០គ.ម ប៉ុន្តែថ្លៃលើសមុនជិត ៣ពាន់ដុល្លារ

Hyundai បាន​បង្ហាញ​រថយន្ត​ Ioniq អគ្គិសនី​ស៊េរី​ឆ្នាំ ២០២០ ក្នុង​កម្មវិធី Los Angeles Auto Show ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​​ប្រកាស​អំពី​តម្លៃ​ដែល​នឹង​ចាប់​ផ្ដើម​ពី ៣៣ ០៤៥ ដុល្លារ។

តម្លៃ​នេះ​គឺ​ឡើង​លើស​ពី​តម្លៃ​​ស៊េរី​មុន ដែល​មាន​ចាប់​ពី ៣០ ៣១៥ ដុល្លារ ប៉ុន្តែ​រថយន្ត Ioniq ប្រភេទ​អគ្គិសនី​ឆ្នាំ ២០២០ គឺ​មាន​បំពាក់​អាគុយ​ទំហំ ៣៨,៣ គីឡូវ៉ាត់​ម៉ោង​។ ដូច​នេះ​រយៈ​ចម្ងាយ​បើកបរ​របស់​វា​កើន​ពី ២០០ គីឡូម៉ែត្រ ទៅ ២៧៤ គីឡូម៉ែត្រ ពេល​សាក​មួយ​ពេញ។

មិន​ទាន់​អស់​ទេ ម៉ូទ័រ​អគ្គិសនី​លើ​រថយន្ត​ស៊េរី​ថ្មី អាច​បង្កើត​កម្លាំង​បាន​ ១៣៤ សេះ ដែល​កើន​ឡើង​លើស​មុខ​ ១៦ សេះ។ ចំពោះ​ការ​សាក​​ថ្ម​ក៏​លឿន​ជាង​មុន​ដែរ ដោយ​ចំណាយ​ពេល​ប្រហែល ៦ ម៉ោង និង ៥ នាទី អាច​សាក​បាន​ពេញ ដែល​ប្រើ​ប្រាស់​ឆ្នាំង​សាក ២៤០វ៉ុល៕ ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញ Mitsubishi Outlander ឆ្នាំ ២០២១ នៅអឺរ៉ុប រូបរាងថ្មីប្លែក

Prototype (ផលិតផល​គំរូ) នៃ​រថយន្ត Mitsubishi Outlander ស៊េរី​ឆ្នាំ ២០២១ ត្រូវ​បាន​ប្រទះ​ឃើញ​បើក​បរ​សាក​ល្បង​​នៅ​អឺរ៉ុប ដោយ​វា​មាន​រចនាបថ​លាយ​បញ្ចូល​នឹង​រថយន្ត Concept ជា​មួយ​នឹង​គ្រោង​ឆ្អឹង​ថ្មី​ផង​ដែរ។

រូបរាង​របស់ Mitsubishi Outlander ថ្មី​នេះ​ទំនង​ជា​ទទួល​បាន​គំនិត​ពី​រថយន្ត Concept Engelberg ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​ក្នុង​កម្មវិធី Geneva Motor Show កាល​ពី​ឆ្នាំ​ទៅ។ ជាក់​ស្ដែង​ផ្នែក​ខាង​គឺ​មាន​ផ្ទាំង​ប៉ាណាទំហំ​ធំ និង​មាន​អំពូល LED រាង​ស្ដើង​ដូច​ជា​រថយន្ត Concept។

ទ្រង់ទ្រាយ​របស់ Outlander ឆ្នាំ ២០២១ នេះ​ដែរ គឺ​ខុស​គ្នា​ដាច់​ពី​ម៉ូដែល​ដែល​កំពុង​លក់​បច្ចុប្បន្ន មាន​ន័យ​ថា​វា​នឹង​ជា​រថយន្ត​ជំនាន់​ថ្មី ដែល​ផ្លាស់​ប្ដូរ​រចនាបថ​ថ្មី។ រថយន្ត​ជំនាន់​ថ្មី​នេះ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី Paris Auto Show នា​ដើម​ខែ​តុលា​ឆ្នាំ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Corvette Stingray ឆ្នាំ២០២០ ចាក់ប្រេងមួយពេញ ជិះបាន៨០០គ.ម៉

2020 Chevrolet Corvette Stingray. (Mark Phelan/Detroit Free Press/TNS)

ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីប្រេងរបស់រថយន្ត Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២០ ថ្មី គឺប្រហែល ១៥,៦លីត្រក្នុងក្រុង និង ៨,៧លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Chevrolet Corvette Stingray នេះបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Naturally-aspirated ទំហំ ៨ស៊ីឡាំង ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tremec dual-clutch។

ក្រុមហ៊ុន Chevrolet អះអាងថា រថយន្ត Corvette នេះ អាចរត់ដល់ចម្ងាយ ៧៨៨គីឡូម៉ែត្រ នៅពេលចាក់ប្រេងមួយពេញ ប្រមាណ ៧០លីត្រ។

គួរឲ្យដឹងថា រថយន្តស្ព័រអាមេរិក Chevrolet Corvette Stingray ថ្មីនេះ មានតម្លៃចាប់ពី ៥៨ ៩០០ដុល្លារសម្រាប់ប្រភេទ Coupe និង ៦៦ ៤០០ដុល្លារសម្រាប់ប្រភេទបើកដំបូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+