ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Renault Zoe EV ឆ្នាំ២០២២ សាកភ្លើងម្តងជិះបាន ៣៩៥គ.ម តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

Renault Zoe EV ឆ្នាំ២០២២ សាកភ្លើងម្តងជិះបាន ៣៩៥គ.ម តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

រថយន្តអគ្គិសនី Renault Zoe EV ស៊េរីឆ្នាំ២០២២ ថ្មី បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតមួយចំនួន។

Renault Zoe EV ថ្មីនេះផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ Equlibre, Evolution និង Iconic។ វាបានបន្ថែមពណ៌ប្រផេះថ្មីមួយទៀត ហៅថា Shadow Grey និង យ៉ាន់កង់ឌីហ្សាញថ្មី ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូដែល Zoe Equilibre មានបំពាក់កុងទ័រឌីជីថល ១០អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៧អ៊ីញមកស្តង់ដារ ជាមួយនឹងកាត Keyless Card, ប្រព័ន្ធម៉ាស៊ីនត្រជាក់ manual air-conditioning, speaker ៤គ្រាប់ និង ប្រព័ន្ធ autonomous emergency braking (AEB) ជាដើម។

រីឯម៉ូដែល Zoe Evolution មានបន្ថែមមុខងារផែនទី, សេនស័រចូលចតខាងក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, មុខងារ traffic sign recognition, lane departure warning និង lane-keeping assist ផងដែរ។

សម្រាប់ម៉ូដែលខ្ពស់បំផុតគឺ Zoe Iconic មានបន្ថែមយ៉ាន់កង់ Alloy ១៧អ៊ីញ ហើយមានហាយឡាយពណ៌មាសលើប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ និង អំពូលកាត់អ័ព្ទ និង អេក្រង់កម្សាន្ត Touchscreen ៩,៣អ៊ីញ ផងដែរ។

Zoe Equlibre និង Zoe Evolution មានកម្លាំង ១០៨សេះ ខណៈ Z Zoe Iconic មានកម្លាំង ១៣៣សេះ។ ពួកវាបំពាក់កញ្ចប់អាគុយទំហំ ៥២គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរដល់ ៣៩៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Renault Zoe EV ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៩ ១៣០ដុល្លារ សម្រាប់ម៉ូដែល Equlibre, ៣១ ៣៣០ដុល្លារ សម្រាប់ម៉ូដែល Evolution និង ៣២ ៤៩៥ដុល្លារ សម្រាប់ម៉ូដែល Iconnic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម