Subaru Forester ២០២២ ទទួលបានការអភិវឌ្ឍន៍ថ្មី ទៅលើបច្ចេកវិទ្យា និងម៉ាស៊ីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានណែនាំរថយន្តប្រភេទ Forester ស៊េរីឆ្នាំ២០២២ ដែលនឹងគ្រោងដាក់លក់ដំបូងនៅក្នុងទីផ្សារអឺរ៉ុប។ បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ Forester ស៊េរីឆ្នាំ២០២២ បានអភិវឌ្ឍន៍នៅបច្ចេកវិទ្យាជំនួយអ្នកបើកបរឲ្យកាន់តែប្រសើរឡើងជាងម៉ូដែលមុនៗ។

សម្រាប់កញ្ចប់បច្ចេកវិទ្យាជំនួយអ្នកបើកបរ EyeSight Driver Assist Technology ជំនាន់ទី ៤ ឥឡូវនេះក្លាយជាប្រព័ន្ធស្តង់ដារនៅលើ Forester ស៊េរីឆ្នាំ២០២២ រួមបញ្ចូលមុខងារ ១១ ដែលក្នុងនោះ ៣ មុខងារថ្មីគឺ automatic emergency sterring , automatic throttle ជាមួយ lan-centering និង​ lane-keeping assist ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Forester បានបំពាក់ប្រព័ន្ធបើកបរថ្មី S-AWD 4WD ជាមួយនឹងម៉ាស៊ីនប្រភេទ e-BOXER មានម៉ាស៊ីនចំណុះ ២,០លីត្រ ផលិតកម្លាំងបាន ១៤៧ សេះ រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនីមានម្លាំង ១៦,៥ សេះ រថយន្តនេះមានសមត្ថភាពធ្វើដំណើរដោយអគ្គិសនីពេញលេញដោយប្រើប្រាស់ Motor Assist driving modes រហូតដល់ ១,៦គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៤០ គីឡូម៉ែត្រ/ម៉ោង។

នៅក្នុងរបៀប​បើកបរ S driving mode រថយន្ត Forester ស៊េរីឆ្នាំ២០២២ មានមុខងារ e-Active Shift Control ដែលជួយឱ្យរថយន្តមានភាពរហ័សរហួននៅពេលរត់លើផ្លូវដែលមានខ្យល់បក់។ ប្រព័ន្ធ Downhill control system ឥឡូវ​នេះ​ក៏​បាន​ក្លាយ​ជា​មុខងារស្ដង់ដារ​ ជាក់ស្តែងរថយន្តនេះ អាច​អូស​បាន​ដល់​ទៅ ១,៨៧០ គីឡូក្រាម។

ក្នុងនោះដែរ រថយន្តនេះក៏បានបន្ថែមនូវប្រព័ន្ធបញ្ជាដោយកាយវិការ (gesture control system ) ដោយអាចគ្រប់គ្រងសីតុណ្ហភាពបានដោយគ្រាន់ក្រវៀសដៃនៅពីមុខអេក្រង់កំសាន្ត។ ក្នុងនោះប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ Driver Monitoring System ក៏ត្រូវបានអភិវឌ្ឍន៍ និងបានបន្ថែមនៅមុខងារកៅអីអូតូ, កាំមេរ៉ាមួយជុំរថយន្ត និងម៉ាស៊ីនត្រជាក់ជាដើម។ សម្រាប់តម្លៃរបស់រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២២ ដោយក្រុមហ៊ុនរថយន្តជប៉ុនមិនបានប្រកាសទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម