T-Cross ឡាន SUV របស់ Volkswagen ស៊ីប្រេងតិចបំផុត ត្រឹម៥លីត្រ/១០០គ.ម៉

ក្រុមហ៊ុន Volkswagen បានបន្ថែមជម្រើសម៉ាស៊ីនម៉ាស៊ូតលើ SUV ខ្នាតតូចម៉ូដែល T-Cross ។ T-Cross មាន ៣ ម៉ូដែល គឺ SE, SEL និង R-Line ដែលមានតម្លៃចាប់ពី ២៦ ៩០០ ដុល្លារនៅលើទីផ្សារបរទេស ។

រថយន្តតួខ្ពស់នេះប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦ លីត្រ ប្រភេទ TDI មានកម្លាំង ៩៤ សេះ ហើយប្រើប្រអប់លេខដៃ ៥ វគ្គ ឬ ជម្រើសលេខអូតូ ៧ វគ្គ ប្រភេទ DSG ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១១,៩ វិនាទីសម្រាប់លេខដៃ និង ១២,៥ វិនាទីសម្រាប់លេខអូតូ ។

T-Cross ប្រើម៉ាស៊ីនម៉ាស៊ូតនេះមានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៥,៣ លីត្រប៉ុណ្ណោះ ក្លាយជា SUV ស៊ីប្រេងតិចបំផុតរបស់ក្រុមហ៊ុន Volkswagen ។

ពាណិជ្ជកម្ម

ថ្វីបើមានតម្លៃខ្ទង់ ២ ម៉ឺនដុល្លារមែន តែ T-Cross បានបំពាក់មុខងារពិសេសៗជាច្រើន ដូចជា Adaptive Cruise Control , Lane Assist , Blind Spot Monitor និង Lane Keeping System ជាដើម ៕

Sponsored