Tesla ដាក់គោលបង្កើនការលក់គុណនឹងពីររៀងរាល់ឆ្នាំ នៅអាល្លឺម៉ង់

[ទីផ្សារបរទេស] ប្រសិនបើ​ Tesla អាច​សម្រេច​គោលដៅ​ បង្កើតការលក់ទ្វេដងនៅ​ប្រទេសអាល្លឺម៉ង់ក្នុង​ឆ្នាំ​នេះ នោះ​ក្រុមហ៊ុន​ប្រាកដជាអាចយកឈ្នះក្រុមហ៊ុនរថយន្តធំៗដទៃ ដូចជាក្រុមហ៊ុនចាស់វស្សា Toyota ជាដើម។

Tesla បាននិយាយថាខ្លួននឹងបង្កើនការលក់គុណនឹងពីររៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២២នេះ នឹងត្រូវសម្រេច​ការ​លក់​ឲ្យបាន​ដល់ ៨ម៉ឺនគ្រឿង ដែលនេះគឺជាតួលេខអស្ចារ្យមួយ ព្រោះថារោងចក្រផលិតរថយន្ត Tesla នៅទីក្រុងប៊ែរឡាំង មិន​ទាន់​បើក​ដំណើរបាន​យូរ​ប៉ុន្មានឡើយ។

ពាណិជ្ជកម្ម

រំលឹកថា Tesla អាចលក់រថយន្តបានប្រមាណ ៤ម៉ឺនគ្រឿង នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១។ គិតចាប់ពីខែមករា ដល់​ខែសីហា ឆ្នាំ​២០២២​នេះ Tesla បានបញ្ចេញលក់រថយន្តបានប្រមាណ ២,៥ម៉ឺនគ្រឿង។ ចំណែករោងចក្រនៅអាល្លឺម៉ង់ បាន​បើក​ដំណើរការ​កាល​ពី​ខែមីនាកន្លងទៅ ហើយការលក់របស់ Tesla នៅអាល្លឺម៉ង់ឃើញថាកើនឡើងជិត ៤០%។

រោងចក្រ Tesla នៅឯអាល្លឺម៉ង់ គឺមានផលិតតែរថយន្ត Tesla Model Y ប៉ុណ្ណោះ ដោយការផលិត​នា​ពេលនេះ​មាន​ទំហំ ១​ពាន់​គ្រឿងក្នុងមួយ​សប្ដាហ៍ ជាមួយ​គោលដៅផលិតឲ្យបាន ២ពាន់គ្រឿង និងឡើងដល់ ៥ពាន់​គ្រឿង នៅ​ត្រឹម​ឆមាសដំបូងនៃឆ្នាំ ២០២៣៕

Sponsored