Tesla លួចដំឡើងថ្លៃឡាន Model S Plaid ១ម៉ឺនដុល្លារ មុនចេញលក់ជាផ្លូវការ

146

មុនការចាប់ផ្ដើមការដឹកជញ្ជូនជាផ្លូវការជូនដល់អតិថិជន Tesla បានដំឡើងថ្លៃរថយន្ត Model S Plaid របស់ខ្លួនរហូតដល់ ១២៩ ៩០០ដុល្លារ ខណៈដែលកាលពីដើមសប្ដាហ៍កន្លងទៅវាមានតម្លៃចាប់ពី ១១៩ ៩០០ដុល្លារ។

ទាក់ទងនឹងហេតុផលនៃការដំឡើងថ្លៃនេះ មិនមានការបញ្ជាក់ឲ្យដឹងពី Tesla ឡើយ។ រថយន្ត Model S Plaid ជារថយន្តអគ្គិសនីមហាកម្លាំងថ្មីមួយរបស់ Tesla ដោយវាមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងសរុបបាន ១០២០សេះ។

ពាណិជ្ជកម្ម

Tesla អះអាងថារថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ១,៩៩វិនាទី និងមានល្បឿនអតិបរមា ៣២២គ.ម/ម៉ ផងដែរ។ រថយន្តនេះដែរក៏មានរយៈចម្ងាយបើកបរប៉ាន់ស្មាន ៦២៨គ.ម ប៉ុន្តែសម្រាប់ Option កង់ទំហំ ២១អ៊ីញ មានធ្លាក់ចុះចម្ងាយបើកបរនៅត្រឹម ៥៦៣គ.ម៕

Sponsored