Tesla Model Y ដណ្ដើមបានតំណែងលេខមួយពី Mercedes GLC

[ទីផ្សារបរទេស] ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២២នេះ Tesla អាចលក់រថយន្ត Model 3 និង Model Y បានសរុប ២៩៥ ៣២៤​គ្រឿង ហើយពេលនេះដែរ Tesla Model Y បានយកឈ្នះរថយន្ត Mercedes-Benz GLC គ្រងតំណែង​ជា​រថយន្ត​ប្រណីត​លក់​ដាច់​ជាងគេនៅអឺរ៉ុប។

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ តួលេខបានបង្ហាញថា Tesla អាចលក់រថយន្ត Model Y បាន​ចំនួន ៤១ ៨៥១គ្រឿង នៅ​ទីផ្សារ​អឺរ៉ុប ហើយរថយន្ត Mercedes-Benz GLC អាចលក់ចេញបាន ៤០ ៥៥៤គ្រឿង ដែលត្រូវធ្លាក់មកនៅតំណែង​លេខ​ពីរ​ត្បិតថា​ការលក់របស់រថយន្តនេះកើនឡើង ១២% ក្ដី។

ពាណិជ្ជកម្ម

រថយន្តដែលស្ថិតនៅលំដាប់ថ្នាក់លេខបីជារថយន្តប្រណីតលក់ដាច់ជាងគេនៅអឺរ៉ុបគឺរថយន្ត BMW X3 ជាមួយ​ចំនួន​លក់ ៣១ ១៣៨​គ្រឿង។

ងាកមកមើលទីផ្សាររថយន្តអឺរ៉ុបជាមួយ ពេលនេះរថយន្តម៉ាស៊ូត និងរថយន្តអគ្គិសនីកាន់កាប់ចំណែកទីផ្សារចំនួន ៣២% ដូចគ្នា ហើយ​រថយន្តបន្ទាប់គឺរថយន្តប្រភេទ PHEV ដែលមានចំណែក ១៩% ខណៈដែលរថយន្តប្រេងសាំង​មានចំណែកទីផ្សារ ១៩% ប៉ុណ្ណោះ៕

Sponsored