ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Tesla អែមកៀន! ឡានអគ្គិសនីចិន សាកម្តងជិះបាន ៧១៧គ.ម៉ កម្លាំង ៥៤២សេះ តែតម្លៃត្រឹម ២ម៉ឺនដុល្លារជាង

Tesla អែមកៀន! ឡានអគ្គិសនីចិន សាកម្តងជិះបាន ៧១៧គ.ម៉ កម្លាំង ៥៤២សេះ តែតម្លៃត្រឹម ២ម៉ឺនដុល្លារជាង

Leapmotor C01 គឺជារថយន្តអគ្គិសនីចិន ដែលមានកម្លាំងខ្លាំង ចម្ងាយបើកបរឆ្ងាយ ប៉ុន្តែតម្លៃធូរថ្លៃ គួរឲ្យចាប់អារម្មណ៍បំផុត។

ក្រុមហ៊ុន Leapmotor បានអះអាងថា រថយន្ត Sedan អគ្គិសនីរបស់ខ្លួនអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ C01 មានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩០គីឡូវ៉ាត់ម៉ោង ផ្តល់នូវចម្ងាយបើកបរសរុប ៧១៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងទៅតាមក្រុមហ៊ុន Leapmotor បានឲ្យដឹងថា វានឹងផ្តល់ជម្រើសចំនួន ៥ ម៉ូដែលខុសៗគ្នា ដោយក្នុងនោះប្រភេទ Base Model នឹងមានចម្ងាយបើកបរយ៉ាងហោចណាស់ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ថ្វីបើរថយន្ត Leapmotor C01 មិនទាន់មានកាលបរិច្ឆេទចូលផលិតច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនកំពុងតែទទួលយកការកក់ ហើយបម្រុងនឹងចាប់ផ្តើមដំណើរការផលិត មុនបំណាច់ឆ្នាំ ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម