Toyota Camry ឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញលក់នៅអឺរ៉ុបតម្លៃថ្លៃជាងនៅអាមេរិកខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារតំបន់អឺរ៉ុបបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត All-new Toyota Camry ជំនាន់ទី ៩ ស៊េរីឆ្នាំ ២០២៥ ម៉ូដែល Hybrid ដែលមានតម្លៃលក់ចាប់ពី ៤៦ ៩២០ ដុល្លារ ដល់ ៥៧ ០៦៩ ដុល្លារ ខណៈនៅទិផ្សារសហរដ្ឋអាមរិកមានតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៤ ដុល្លារប៉ុណ្ណោះ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ប្រភេទបើកបរប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Toyota Camry ស៊េរីឆ្នាំ ២០២៤ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ។  លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម