Toyota Innova Zenix 2024 ប្រើ hybrid ចេញលក់នៅប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៤០ ៥២៨ ដុល្លារ ដល់ ៤៣ ៤៦៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសមួយនេះ ។

Toyota Innova Zenix ស៊េរីឆ្នាំ ២០២៤ របស់ប្រទេសថៃនេះ គឺដូចគ្នាទាំងស្រុងទៅរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី ដែលផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform។ សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារខាងក្រៅដូចជា ចង្កៀងមុខ-ក្រោយ LED និងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED, ត្រឡោកកញ្ចក់ចំហៀងមុខងារក្តោបអូតូ  និងថាស់កង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ជាប្រភេទកាប៊ីន ៣ជួរ  ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ក touchscreen ទំហំ​ ១០,១ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ កៅចង្កូតស្រោបដោយស្បែកអាចលៃតម្រូវបាន ៤ របៀប ដំបូលកញ្ចក់ panoramic sunroof និងកាំម៉េរា ៣៦០ ដឺក្រេផងដែរ ។ លើសពី ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system ជាស្តង់ដារទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ម៉ូដែលទាំង ២ នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ១៨៦ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ និងមានកម្រិតស៊ីសាំងចន្លោះពី ៥-៦ លីត្រ/១០០គីឡូម៉ែត្រ ហើយក៏ត្រូវបានបំពាក់ប្រព័ន្ធលំទប់លំនឹងថ្មី ដោយនៅផ្នែកខាងមុខបំពាក់ MacPherson strut suspension និង Torsion beam នៅផ្នែកខាងក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម