[ទីផ្សាររថយន្តក្នុងស្រុក] ក្រោយពីមានការចាប់អារម្មណ៌ និងទទួលបានជោគជ័យខ្លាំងនៅក្នុងតំបន់អាស៊ី ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន រួចមក ឥឡូវនេះក្រុមហ៊ុនផ្លូវការ តូយ៉ូតា ខេមបូឌា បាននាំយករថយន្ត Toyota Raize ឆ្នាំ២០២២ ប្រភេទ Sub-Compact SUV សម្រាប់ទីផ្សារប្រទេសកម្ពុជា ដោយអតិថិជនអាចធ្វើការកក់ទុក ជាមួយតម្លៃត្រឹមតែ ២៦ ៥០០ដុល្លារប៉ុណ្ណោះ។
ទាំងនេះជាកល្ខណៈបចេ្ចកទេស និងពិសេសដែលបានមកពីក្រុមហ៊ុនផ្លូវការបានបញ្ជាក់ថា រថយន្ត TOYOTA RAIZE ធ្វើឡើងដោយ Daihatsu New Global Architecture (DNGA) ដែលមានបណ្តោយ ៤ ០៣០ ម.ម ទទឹងរថយន្ត ១ ៧១០ ម.ម កម្ពស់ ១ ៦៣៥ ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ ម.ម និងកំពស់ពីដី ២០០ ម.ម ។
ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ព្រមនឹង អប់សិនប្រចាំនោះគឺ កុងទ័រ TFT បែប LCD ទំហំ ៧ អុីញ ម៉ាញ៉េ Touch Screen ទំហំ ៨ អ៊ីង ដែលមានភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ក្នុងនោះដែរក៏មាន អប់សិន បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិថែមទៀតផង ។ កម្លាំងម៉ាស៊ីន ១.០L Turbo Charger ប្រ័ពន្ធប្រាំងជំនួយពេលឡើងចំណោត HAC (HILL-START ASSIST CONTROL) កាម៉េរាជំនួយពេលថយក្រោយ Back Monitor ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist ប្រព័ន្ធ Smart Key ប្រព័ន្ធជំនួយការចូលចត Parking Assist និង ពោងសុវត្ថិភាព
ចំនួន ៨ ។
សម្រាប់ព័ត៌មានថ្មីចុងក្រោយពាក់ព័ន្ធនៃរថយន្តនេះ អតិថិជនអាចចូលកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram