Toyota Yaris ប្រភេទកូនកាត់ Hybrid មុខមាត់ថ្មី អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ

[បរទេស] យោងតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសជប៉ុនមួយបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris ដែលទទួលបានការផ្លាស់ប្តូរដ៏ធំ នៅក្នុងឆ្នាំ ២០២៥ ។

Toyota Yaris មុខមាត់ថ្មី ស៊េរីឆ្នាំ ២០២៥ ផលិតឡើងនៅលើគ្រោងឆ្អឹង TGNA platform ដោយភ្ជាប់មកជាមួយផ្នែកខាងក្រៅឌីស្សាញថ្មីទាំងស្រុងដូចទៅនឹងម៉ូដែលនៅអឺរ៉ុប រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ​ថ្មី អាចភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Toyota Smart Connect រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។ លើសពីនេះក៏បានភ្ជាប់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កម្រិតខ្ពស់ទៀងផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះនឹងបំពាក់ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៣២ សេះ និងកម្លាំងរមួល ១៨៥ ញ៉ុតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម