Toyota Yaris Cross ចេញលក់នៅជប៉ុន តម្លៃតែ ១៧០០០ដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្ត Yaris Cross ជាផ្លូវការនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ។

រថយន្ត Toyota Yaris Cross ដែលដាក់លក់នៅក្នុងប្រទេសជប៉ុន មិនខុសពីម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុបឡើយ ដោយប្រើគ្រោងឆ្អឹង TNGA និងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yaris Cross ប្រភេទ Base Model ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ប្រភេទ Dynamic Force Engine មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT ហើយមានជម្រើសប៉ុងមួយវិលកងមុខ FWD និង ប៉ុងពីរ 4WD ជាមួយមុខងារ Multi-terrain Select។

ជាមួយគ្នានេះដែរ Toyota ក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីតូចមួយ និងកញ្ចប់អាគុយមួយ ដែលបង្កើតកម្លាំងបានសរុប ១៦៩សេះ។ សម្រាប់ម៉ូដែល Hybrid នេះបំពាក់ប៉ុងមួយវិលកង់មុខ FWD មកស្តង់ដារ តែក៏មាន Option ប៉ុងពីរ 4WD (E-Four) ផងដែរ។ Yaris Cross Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៣,២លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Toyota Yaris Cross ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១៧ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model និង ២៦ ៦០០ដុល្លារ សម្រាប់ម៉ូដែល Hybrid Z E-Four៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម