
[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Volkswagen បានប្រកាសពីតម្លៃថារបស់រថយន្ត Volkswagen Golf R ឆ្នាំ២០២៥ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៨ ៣២៥ ដុល្លារនៅលើទីផ្សារបរទេស។
ចាប់ពីឆ្នាំម៉ូដែលឆ្នាំ២០២៥ នេះតទៅ រថយន្ត Volkswagen Golf R លែងប្រើប្រអប់លេខដៃទៀតហើយ ហើយត្រូវផ្លាស់ប្តូរទៅប្រអប់លេខអូតូ DSG របស់ក្រុមហ៊ុន VW ហើយវាក៏បានធ្វើឲ្យតម្លៃនៃរថយន្ដកើនឡើងចំនួន១ ៧២០ដុល្លារ។
ជាការលួងចិត្តពីសំណក់ក្រុមហ៊ុន Volkswagen ពួកគេក៏បានបន្ថែមកម្លាំង១៣សេះ ទៅក្នុងម៉ាស៊ីនរបស់រថយន្តស្ព័រខ្នាតតូចរបស់ខ្លួន។ អ្វីដែលកាន់តែពិសេសម៉ូដែល Golf R ក៏មានជម្រើស Black Edition ដែលបំពាក់មកជាមួយការតុបតែង ដោយសរសៃកាបូននៅខាងក្នុង ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៤៩ ៦៤០ ដុល្លារ។ ក្រៅពីការបង្កើនថាមពលសេះ រថយន្ត Golf R ឆ្នាំ២០២៥ ក៏បានរចនាកាង និងចង្កៀងមុខយ៉ាងស្រស់ស្អាត ភ្ជាប់មួយនឹងផ្លាកសញ្ញា VW ស្ថិតនៅចំកណ្តាលផ្នែកខាងមុខ។
ចំពោះរថយន្ត Volkswagen Golf R ឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីន ២.០ turbocharged អាចផលិតកម្លាំង ៣២៨ សេះ និងកម្លាំងបង្វិល ៤២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងដំណើរការដោយប៉ុង២។ រថយន្ដនេះបំពាក់មកជាមួួយថាសកង់ទំហំ ១៩អុីង ដែលស្តើងនិងស្រាលជាងមុន២០ភាគរយ។ ចំណែកផ្នែកខាងក្នុងបំពាក់មកជាមួយអេក្រង់កម្សាន្ដកាន់តែធំរហូតដល់ ១២.៩ អុីង។
អ្វីដែលថ្មីសម្រាប់ឆ្នាំ២០២៥ គឺកញ្ចប់ Euro Style ដែលជាជម្រើស ដែលផ្លាស់ប្តូរបន្ទះស្បែកទៅជាក្រណាត់ ជំនួសដោយការបំពាក់កញ្ចក់ចេញ និងបំពាក់សុីមាំងម៉ាក់ Akrapovič ធ្វើពីទីតានីញ៉ូម ដែលមានសំឡេងខ្លាំងជាង និងស្រាលជាងមុន៕