Walkinshaw Performance ចេញម៉ូឌែលពិសេស Amarok W580X ឆ្នាំ ២០២២

រថយន្តភីកអាប់ Amarok ជំនាន់ដំបូង បានចេញលក់នៅលើទីផ្សារជាលើកដំបូងកាលពីឆ្នាំ ២០១០ ហើយជំនាន់ថ្មីនៃម៉ូឌែលនេះនឹងត្រូវផលិតឡើងផ្អែកលើរថយន្ត Ford Ranger។ ក្នុងនោះដែរ ក្រុមហ៊ុន Walkinshaw Performance បានធ្វើការចេញនូវម៉ូឌែលពិសេសនៃ Amarok នេះឈ្មោះថា Amarok W580X សម្រាប់ទីផ្សារអូស្រ្តាលី ដែលផ្តោតកាន់តែខ្លាំងលើការបើកបរផ្លូវលំបាក។

រថយន្ត Amarok W580X បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៥សេះ និងកម្លាំងរមួល ៥៨០ញ៉ូតុនម៉ែត្រ ផ្តល់ថាមពលទៅកាន់កង់ទាំងបួន ជាមួយប្រអប់លេខ ៨វគ្គអូតូ។ បន្ថែមពីនេះ វាទទួលបានថ្មីនូវប្រព័ន្ធ Suspension ជាមួយ MTV twin-tube dampers និង Front lift។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ W580X បានបំពាក់ជាមួយរបាំងការពារខាងក្រោម, តែមឆ្នូតពណ៌ខ្មៅ, ថាសកង់ទំហំ ១៨អ៊ីញ, កៅអី Walkinshaw ភ្ជាប់ដោយមុខងារក្រៅ-ត្រជាក់, ដៃចង្កូតដែលភ្ជាប់ដោយប៊ូតុងមុខងារ, ចង្កឹះលេខដៃ, ម៉ាស៊ីនត្រជាក់ ២តំបន់, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, អំពូលកាត់អ័ព្ទ​ LED និងចង្កៀងមុខ Bi-xenon។

សម្រាប់ទីផ្សារអូស្រ្តាលី រថយន្ត Amarok W580X នឹងក្លាយជាគូរប្រជែង Ford Ranger Raptor, Nissan Navara Pro-4X Warroir និង Toyota Hilux Rugged X។ សម្រាប់តម្លៃផ្លូវការនៃរថយន្តនេះ នឹងប្រកាសនាពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម