Xpeng កំពុងធ្វើតេស្តសាកល្បងឡានហោះតម្លៃជាង ២០ម៉ឺនដុល្លាររបស់ខ្លួន

[បរទេស] ក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បានចាប់ផ្តើមធ្វើការបើកបរសាកល្បងរថយន្តហោះតម្លៃចាប់ផ្តើម ២១៥ ០០០ ដុល្លាររបស់ខ្លួន ដែលត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅឆ្នាំ ២០២៤ ខាងមុខនេះ។

ទោះបីជារូបភាពប៉ាតង់ និងធ្វើការបើកបរសាកល្បងមើលទៅប្លែកពីគំរូ Xpeng Huitian ក៏ដោយ តែវាត្រូវបានបង្កើតឡើងនៅលើតួ Xpeng P7 ។ រថយន្តហោះឬ Flying Car របស់ Xpeng ដោយតួខ្លួនត្រូវបានបិទបាំងទាំងស្រុង គឺប្រវែងនៃគន្លាតកង់មុខ-ក្រោយត្រូវបានពង្រីកអោយវែងជាងមុន ព្រមទាំងបានបំពាក់ជាមួយបូម reinforced shock absorbers ថ្មី។

ពាណិជ្ជកម្ម

ក្នុងនោះ លោម He Xiaopeng ប្រធាន និងជានាយកប្រតិបត្តិនៃ Xpeng Motors បាននិយាយថា លោកសង្ឃឹមថា Xpeng Huitian នឹងក្លាយជារថយន្តហោះ ជាមួយនឹងការរចនារូបរាងនាពេលអនាគតដែលមានរូបរាងយ៉ាងទាក់ទាញ។

រថយន្តហោះ Xpeng flying car មានប្រវែងសរុប ៧ ០១០ ​ម.ម ទទឹង ៧ ០១០ ម.ម និងហោះបានកម្ពស់ ១២ ២០០ ម.ម ប៉ុន្តែ​ពេល​ប្តូរ​ទៅ​ជា​រថយន្ត​វិញ វា​មាន​ប្រវែង ៤ ៩៨០ ​ម.ម និង​ទទឹង ៤ ៩៨០​ម.ម។ ជាមួយគ្នានេះ​ សម្រាប់ព័ត៌មានបច្ចេកទេស និងព័ត៌មានផ្សេង ក្រុមហ៊ុនមិនទាន់បញ្ចេញទៀតទេ ប៉ុន្តែ Xpeng Huitian នឹងមានការផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤៕

Sponsored