តម្លៃឡានអគ្គិសនីដំបូងរបស់ Toyota លក់តម្លៃចាប់ពីជាង៥ម៉ឺនដុល្លារឡើង នៅអង់គ្លេស

មួយថ្ងៃក្រោយបង្ហាញចេញរថយន្តអគ្គិសនី Concept ថ្មីចំនួន១៥រួចមក Toyota បានកំណត់តម្លៃលក់សម្រាប់រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន មុនការចេញលក់លើទីផ្សារអង់គ្លេសនៅអំឡុងត្រីមាសទីពីរឆ្នាំ២០២២។

រថយន្ត bZ4x នឹងមានតម្លៃចាប់ពីប្រមាណ ៥៥ ០០០ដុល្លារ ដោយមានចែកចេញជា Pure, Motion, Vision និង Premiere Edition ដែលជាប្រភេទផលិតមានកំណត់។ រថយន្តទាំងបួនប្រភេទនេះមានប្រភេទខ្លះមានតែជម្រើសបើកបរប៉ុង១ ខណៈប្រភេទខ្លះមានទាំងជម្រើសប៉ុង១ និងប៉ុង២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ Premiere Edition គឺមានលក់ផ្ដាច់មុខតាមរយៈហាងលក់រាយអនឡាញរបស់ Toyota និងបច្ចុប្បន្នគឺជាប្រភេទតម្លៃថ្លៃជាងគេ ដោយវាមានតម្លៃចាប់ពីប្រមាណ ៦៨ ៣០០ដុល្លារ និងមានបំពាក់ដោយមុខងារទំនើបៗលើសពីប្រភេទដទៃទៀត។

ចំពោះផ្នែកថាមពលវិញ វាមានជម្រើសម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតជាប្រភេទម៉ូទ័រអគ្គិសនីភ្លោះអាចផលិតកម្លាំងបាន ២១៤សេះ។ ថាមពលទទួលបានពីអាគុយចំណុះ ៧១,៤kWh ដែលអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ ហើយវាចំណាយពេលប្រមាណ ៣០នាទី អាចសាកដល់ ៨០% ប្រសិនបើសាកជាមួយដុំសាកល្បឿនលឿន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម