បងប្អូនភ្លោះ Toyota Raize និង Daihatsu Rocky ឆ្នាំ២០២២ ទទួលបានម៉ាស៊ីនថ្មីជិះ ១០០គ.ម ស៊ី ៣,៥៧លីត្រ

រថយន្តបងប្អូនភ្លោះ Toyota Raize និង Daihatsu Rocky បានទទួលនូវការអាប់ដេតថ្មីសម្រាប់ឆ្នាំ២០២២ ជាមួយជម្រើសម៉ាស៊ីនថ្មី។

សម្រាប់ម៉ាស៊ីនទទួលបានថ្មី ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រចំនួនមួយ ដែលទទួលបានថាមពលពីអាគុយលីដ្យូម ៤,៣Ah អាចផលិតកម្លាំងបាន ១០៥សេះ និងកម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ។ តាមរយៈការអះអាងដោយ Toyota ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រហែល ៣,៥៧លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏ទទួលបាននូវជម្រើម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខ CVT និងប្រព័ន្ធបើកបរ 2WD។ ប៉ុន្តែចំពោះ ថាមពលនៃម៉ាស៊ីន Toyota ពុំទាន់បង្ហាញចេញនៅឡើយ តែបានអះអាងថា មានកម្រិតស៊ីប្រេង ៤,៨លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

លើសពីនេះវាក៏បានបន្ថែមជាមួយមុខងារភ្លើងស្វាគមន៍ខាងក្នុងកាប៊ីន, រន្ធសាកថ្ម AC ទំហំ ១០០វ៉ុល, កន្លែងសាកថ្មកម្លាំង ១ ៥០០វ៉ាត់, ប៊ូតុងមុខងារ Adaptive Cruise Control និងបន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរស្តង់ដា Smart Assist with improved collision warning and collision avoidance systems ផងដែរ។

នៅលើទីផ្សារប្រទេសជប៉ុន រថយន្ត Toyota Raize Hybrid មានតម្លៃចាប់ពី ១៨ ៩៤៣ដុល្លារ និង Daihatsu Rocky Hybrid មានតម្លៃចាប់ពី ១៨ ៥៣១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម