Toyota Raize គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលបានចេញលក់នៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០១៩។ ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាប្រទេសដំបូងគេដែលបានចេញលក់ Raize មុនគេ បើយោងតាមប្រភពព័ត៌មាន Toyota Raize ក៏នឹងមានវត្តមានផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗ។
គួរអោយដឹងផងដែរថា Toyota Raize ផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់ DNGA-A។ វាដំណើការដោយម៉ាស៊ីនចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំងសរុប ៩៧សេះ និងដំណើការដោយប្រអប់លេខដៃ D-CVT។
រថយន្តនេះនឹងត្រូវបានដំឡើងនៅឯរោងចក្រ Daihatsu ក្នុងប្រទេសឥណ្ឌូនេស៊ី និងដាក់លក់នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភាដោយតម្លៃប៉ាន់ស្មានពី ២០០ ទៅ ២៥៥ លានរូពី (១៣ ៦៨០ ទៅ ១៧ ៥០០ដុល្លារ) ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ឈ្មោះប៉ាតង់ថ្មី « Raize » ត្រូវបានក្រុមហ៊ុនតូយ៉ូតាបានដាក់ពាក្យសុំចុះបញ្ជីសិទ្ធិបញ្ញា នៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០១៩។ រហូតនៅចុងខែមីនា ឆ្នាំ ២០២១ នាយកដ្ឋានកម្មសិទ្ធិបញ្ញា (MST) បានប្រកាសផ្តល់ប័ណ្ណការពារ សម្រាប់ឈ្មោះប៉ាតង់ខាងលើ៕