ក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួន ៣ បូកគីឡូគ្នាក្នុងការផលិតរថយន្តអគ្គិសនីខ្នាតតូច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota, Daihatsu និង Suzuki កំពុងសហការគ្នាលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូច នឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍ថាមពលបៃតងនៃសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​ ២០២៣ ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា Toyota ទទួលខុសត្រូវខាងផ្នែកម៉ាស៊ីន ដោយផ្តល់នៅម៉ូទ័រអគ្គីសនី និងប្រព័ន្ធបញ្ជូនថាមពល ខណៈ Daihatsu និង Suzuki ទទួលខុសត្រូវលើការផលិតដែលនៅសល់ ដោយក្រុមហ៊ុនទាំង ២ នេះ គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានបទពិសោធន៍សម្បូរបែបក្នុងការផលិតរថយន្តខ្នាតតូច។

ពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរដា សម្រាប់ឈ្មោះផ្លូវការរបស់ម៉ូដែលនេះមិនត្រូវបានប្រកាសជាផ្លូវការទេ តែបើយោងតាមរូបភាពដើម ម៉ូដែលរថយន្តប្រភេឬ kei-car នេះត្រូវបានដាក់ឈ្មោះថា Every when it comes with Suzuki, Hijet Cargo (Daihatsu) និង Toyota Pixis Van ។

សម្រាប់ការរចនា ម៉ូដែលរថយន្តអគ្គិសនីនេះ នៅតែប្រើប្រាស់រចនាសម្ព័ន្ធទ្វារ ៤ ជំនួសឲ្យទ្វារ ២ ដូចរថយន្តខ្នាតតូចភាគច្រើននាពេលបច្ចុប្បន្ននេះ។ មិនមានព័ត៌មានអំពីគ្រឿងបរិក្ខា បច្ចេកវិទ្យា ក៏ដូចជាម៉ាស៊ីនរបស់រថយន្តនោះទេ។ យោងតាមរបាយការណ៍ខាងលើ ម៉ូដែលនេះអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

Sponsored