កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន OneRoad Group ដែលមានក្រុមហ៊ុន GWM Cambodia បានធ្វើការនាំចូលរថយន្តរបស់ GWM ជាផ្លូវការមកកាន់ទីផ្សារប្រទេសកម្ពុជា និងបានរៀបចំនូវពិធីសម្ភោធជាផ្លូវការ និងការបើកបរសាកល្បងនៃរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួន ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មាន និងអតិថិជនរបស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍ថ្មីសន្លាងជូនអ្នកចូលរួមទាំងអស់ ជាមួយការបើកបរសាកល្បងនៅរថយន្តគ្រប់ម៉ូដែលទាំងអស់មិនធ្លាប់មានពីមុនមក ជាមួយបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក ឧបសគ្គដែលបានរៀបចំយ៉ាងអស្ចារ្យ ក៏ដូចជាការបើកបរ on-road និង off-road ពោលគឺការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមស្ថានភាពផ្លូវ ។
គួរឲ្យដឹងថា សម្រាប់រថយន្តទាំង ៥ម៉ូឌែលដែលបាននាំយកទៅក្នុងកម្មវិធីនេះរួមមាន ៖
HAVAL Dargo ស៊េរថ្មីចុងក្រោយ គឺជារថយន្តប្រភេទ SUV ដែលប្រើប្រាស់បានទាំង on-road និង off-road ដែលបំពាក់បច្ចេកវិទ្យាទំនើប ជាមួយកម្លាំងម៉ាស៊ីនខ្លាំង។
- ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៩៦ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងមុខងារចូលលេខដៃលើដៃចង្កូត ប៉ុង ១ និងប៉ុង ២ មានកម្លាំងស្ទុះខ្លាំង។
- ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកមុខងារកម្តៅសម្រាប់ផ្នែកខាងមុខ
- ចង្កៀងមុខប្រភេទ LED projector និងចង្កៀងក្រោយប្រភេទ LED
- ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ
- ដំបូលកញ្ចក់ panoramic sunroof ទំហំធំ
- ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
- ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោទ
- ពោងសុវត្ថិភាពមួយជុំរថយន្ត
- ប្រព័ន្ធការពារពីចោរលួច
HAVAL H6 ជំនាន់ថ្មី ជារថយន្តប្រភេទ SUV ជាប់ចំណាត់លេខ១ លក់ដាច់ជាងគេនៅក្នុងប្រទេសចិនក្នុងរយះពេល ១១ឆ្នាំជាប់ៗគ្នា ដោយមានចំនុចពិសេសដូចជា ៖
- ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និង ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៤៧ សេស និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch
- ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកមុខងារកម្តៅ-ត្រជាក់សម្រាប់ផ្នែកខាងមុខ
- កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto , Bluetooth
- ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាអំពូលប្រភេទ LED
- ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ
- កន្លែងសាកថ្មឥតប្រើខ្សែរ Wireless charging
- ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ
- ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ
- ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីខាងមុខ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
- ប្រព័ន្ធផ្តល់សញ្ញាព្រមានពេលរថយន្តចាកគន្លងផ្លុវ
- ប្រព័ន្ធសម្គាល់ស្លាកចរាចរណ៍
- ពោងសុវត្ថិភាព ៦ ចំនុច
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
HAVAL Jolion ជារថយន្តប្រភេទ SUV មានការរចនាដ៏ប្រណិត និងទំនើបដែលមានចំនុចពិសេសដូចជា ៖
- ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៤០ សេស និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ dual-clutch ប្រភេទបើកបរប៉ុង ១ មានរបៀបបើកបរ standard, sport, eco និង snow
- ដៃចង្កូតស្រោបដោយស្បែកប្រភេទអេឡិចត្រូនិច និងកៅអីស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ
- កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto , Bluetooth
- ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាអំពូលប្រភេទ LED បាញ់ពន្លឺច្បាស់ល្អ
- កន្លែងសាកថ្មឥតប្រើខ្សែរ Wireless charging
- ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ
GWM POER Passenger ជារថយន្តប្រភេទភីកអាប់ដែលមានសុវត្ថិភាពកម្រិតខ្ពស់ ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពីអង្គភាពវាយតម្លៃ ANCAP និងមានចំនុចពិសេសដូចជា៖
- ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 4 មានកម្លាំង ១៦០ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ជាមួយរបៀបបើកបរ Standard, Eco, Sport និង 4L និងមានមុខងារប្រើលេខដៃនៅលើដៃចង្កូត
- ប្រព័ន្ធទប់លំនឹងប្រភេទស្លាបប្រចៀវឌុប Double Wishbone នៅខាងមុខ និងប៉ូម Leaf Spring suspension នៅផ្នែកខាងក្រោយ
- ដៃចង្កូតស្រោបដោយស្បែកមានប៉ូតុងមុខងារជាច្រើន
- កៅអីស្បែកស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ និង ៤របៀបសម្រាប់អ្នកដំណើរខាងមុខ
- ប្រព័ន្ធកំណត់ល្បឿន បន្ថែម-បន្ថយល្បឿនតាមរថយន្តខាងមុខ
- ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យពេលមានឧបសគ្គខាងមុខ
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
- ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ
GWM POER Commercial ជាភីកអាប់ ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពីអង្គភាពវាយតម្លៃ ANCAP និងមានចំនុចពិសេសដូចជា៖
- ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ កម្រិតឥន្ធនៈ Euro 5 មានកម្លាំង ១៦០ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ប្រអប់លេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ២ Tod 4WD system
- ដៃចង្កូតស្រោបដោយស្បែកមានប៉ូតុងមុខងារជាច្រើន
- ថាសកង់ស្ព័រទំហំ ១៧ អ៉ីញ
- សោរឆ្លាតវៃ (Smart Key)
- កៅអីស្បែកស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ និង ៤របៀបសម្រាប់អ្នកដំណើរខាងមុខ
- ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
- ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោទ
- ពោងសុវត្ថិភាពមួយជុំរថយន្ត
- ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់
- ប្រព័ន្ធកាំម៉េរា ៣៦០ ដឺក្រេ
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
- Facebook: https://www.facebook.com/gwmcambodia
- Tel: Khmer/English : 089 666 859 | Khmer/中文: 086 666 813
- ទីតាំង: ផ្ទះលេខ15z, ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២, ភូមិ១៣, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ
អំពីក្រុមហ៊ុន
OneRoad Group
- Oneroad Group គឺជាសហគ្រាសដ៏ធំមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ នៅទីក្រុងឌូបៃ
- Oneroad Group បានចូលរួមក្នុងអាជីវកម្មដែលទាក់ទងនឹងរថយន្តតាំងពីឆ្នាំ ២០១៨ ហើយបានទទួលសិទ្ធិចែកចាយម៉ាករថយន្តល្បីៗនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។
- នៅឆ្នាំ ២០២០ ក្រុមហ៊ុនបានចាប់ផ្តើមបោះជុំហ៊ានចូលទីផ្សារនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ អាជីវកម្មរបស់ Oneroad Group នៅអាស៊ីអាគ្នេយ៍បានរីកចម្រើនជាបន្តបន្តាប់។ វិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើពាណិជ្ជកម្មជាច្រើនដូចជា៖ Public Transportation, Automobile Distribution, Auto Leasing, Convoy Fleet Service, Petroleum refining project investment, Oneroad Public Welfare Foundation
- ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានបង្កើតទីស្នាក់ការកណ្តាលនៅអាស៊ីអាគ្នេយ៏ដែលស្ថិតនៅ ព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនសេវាកម្មលក់រថយន្ត ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនសេវាកម្មសន្តិសុខ។
Great Wall Motor – GWM
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) ជាក្រុមហ៊ុនដែលផ្តោតលើការផលិតរថយន្តប្រភេទ SUV និងភីកអាប់ធំបំផុតនៅក្នុងប្រទេសចិនអស់រយះពេល ៣២ ឆ្នាំ ដែលបានចែកចាយទៅកាន់ទីផ្សារជាង ១៧០ ប្រទេស ជាមួយការលក់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់រថយន្ត SUV របស់ប្រទេសចិនក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ខណះរថយន្តភីកអាប់ GWM បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសចិនរយៈពេល ២៤ ឆ្នាំជាប់ៗគ្នា ។
ក្រុមហ៊ុន GWM Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ១០០ ក្រុមហ៊ុន, ដៃគូក្រុមហ៊ុនផលិតរថយន្ត ៦ និងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តចំនួន ៤ ក្នុងការបង្កើតខ្សែសង្វាក់ឧស្សាហកម្មរថយន្តពេញលេញ៕