ចេញហើយ! Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី តម្លៃខ្ទង់ ៥មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត All-New Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី ជាមួយតម្លៃលក់ចាប់ពី ៥៦ ៥២០ ដុល្លារ ដល់ ៧៩ ៩៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបស្ព័រ រួមជាមួយប៉ាណាខាងមុខដ៏លេចធ្លោ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយ​ និងចង្កៀងមុខ LED ដ៏ស្លីមរចនារាងអក្សរ C ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២២ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ដំណើរការដោយម៉ាសុីនថ្មីពោលគឺម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ twin-turbo V6 ផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩ វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD។

ចំណែកកាប៊ីនផ្នែក​ខាង​ក្នុងវិញ មាន​បំពាក់​ទៅ​ដោយ​អេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ​អាចភ្ជាប់មុចងារ Android Auto និង Apple CarPlay បានឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនជម្រើសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម