ញាក់សាច់! ឡាន Lexus LC500 Inspiration Series ស៊េរីថ្មីមួយគ្រឿងដំបូងបង្អស់ លក់បានតម្លៃ២លានដុល្លារ

រថយន្ត Lexus LC500 Convertible (បើកដំបូល) ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ មួយគ្រឿងដំបូងបង្អស់ ដែលមានលេខតួ VIN 100001 បានលក់ក្នុងតម្លៃរហូតដល់ទៅ ២លានដុល្លារឯណោះ។

រថយន្តស្ព័រនេះមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀងមុខ-ក្រោយ Liquid Platinum, យ៉ាន់ទំហំ ២១អ៊ីង, តួខ្លួនពណ៌ខៀវ (Structural Blue) និងមានឡូហ្គូ LC Inspiration Series Launch Exclusive 1 of 1 ផងដែរ។

ពាណិជ្ជកម្ម

រថយន្ត Lexus LC500 Convertible Inspiration Series នេះបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។ រថយន្តនេះនឹងត្រូវផលិតមានកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Lexus LC 500 ធម្មតាមានតម្លៃត្រឹមចាប់ពី ៩២ ៣០០ដុល្លារប៉ុណ្ណោះ៕

Sponsored