ដឹងថ្ងៃចេញលក់ឡាន Tesla ថ្មី Model Y ហើយ!

ថ្ងៃចេញលក់រថយន្ត Tesla Model Y កំពុងតែខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវាបានបង្ហាញខ្លួនលើគេហទំព័ររបស់ទីភ្នាក់ងារ National Highway Traffic Safety Administration’s (NHTSA)។

មិនតែប៉ុណ្ណោះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ បានបង្ហោះសារអះអាងថា មានការបញ្ជាក់ចេញលក់រថយន្ត Model Y ពីបុគ្គលិកក្រុមហ៊ុន Tesla ដែលចាប់ផ្តើមក្នុងរយៈពេល ២សប្តាហ៍ទៀត។

ពាណិជ្ជកម្ម

គួរឲ្យដឹងថារថយន្ត Model Y នឹងមកចូលរួមជាមួយនឹងសិស្សច្បងរបស់វា គឺ Model S, Model 3 និង Model X។ សរុបមក Tesla នឹងមាន Model S, 3, X និង Y (S3XY ឬគេហៅថា SEXY)។

រថយន្ត Tesla Model Y នឹងមានតម្លៃចាប់ពី ៤៣ ៧០០ដុល្លារ រហូតដល់ទៅ ៥៦ ៧០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕

Sponsored